សង្គ្រាម​ឧស្ម័ន​បាន​ផ្ទុះ​ឡើង​ជា​ថ្មី

gaz_ukraine_russie200
រវាង​ប្រទេស Ukraine និង​Russie
មាន​ ផ្ទុះ​ឡើង​ទៀត​ហើយ​នូវ​អ្វី​ដែល​គេ​ហៅ​ថា “ សង្គ្រាមឧស្ម័ន “។ នេះ​បណ្តាល​មក​ពី​រុស្ស៊ី​បិទ​ក្បាល​ម៉ាស៊ីន​ឈប់​បង្ហូរ​ឧស្ម័ន​ទៅ​ ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​អ៊ុយក្រែន។ ហេតុផល​ដែល​ជំរុញ​ឲ្យ​រុស្ស៊ី​បិទ​ក្បាល​ម៉ាស៊ីន​ឈប់​បង្ហូរ​ឧស្ម័នពេល ​នេះ មក​ពី​ភាគី​អ៊ុយក្រែន​ពុំ​ព្រម​សង​បំណុល​ទៅ​ឲ្យ​រុស្ស៊ី​ឲ្យ​បាន​ដាច់​ស្រេច ​ចំពោះ​ឧស្ម័ន​ដែល​មាន​ផ្តល់​ទៅ ក្នុង​ឆ្នាំ ២០០៨ ។ ចំណែក​សហភាព​អឺរ៉ុប​ដែល​ប្រើប្រាស់​ដល់​ទៅ​១/៤ នៃ​ឧស្ម័ន​រុស្ស៊ី​សំរាប់​តម្រូវការ​របស់​ខ្លួន កំពុង​ព្រួយបារម្ភ​ខ្លាច​ក្រែង​ទទួល​ឧស្ម៍ន​មិន​បាន​គ្រប់​គ្រាន់​ដូច​កាល​ ពី ២​ឆ្នាំ​មុន។

កាល​ពី​២​ឆ្នំា​មុន​ហ្នឹង មាន​ករណី​បែប​នេះ​កើត​ឡើង​ម្តង​ហើយ​នឹង​ដែល​កាល​ណោះ រស្ស៊ី​បាន​ចោទ​​អ៊ុយក្រែន​ថា​បាន​លួច​បូម​យក​អស់​​មួយ​ភាគ​នូវ​ឧស្ម័ន​ដែល​ បង្ហូរ​កាត់​តាម​ដែនដី​របស់​ខ្លួន ពី​ព្រោះ​ឧស្ម័ន​ដល់​ទៅ​៨០%​ដែល​បង្ហូរ​ពី​Russie​ទៅ​បណ្តា​ប្រទេស​នៃ​សហភាព ​អឺរ៉ុប ពិត​ជា​ឆ្លង​កាត់​តាម​ដែនដី Ukraine ដោយ​ចៀស​មិន​រួច។ ប៉ុន្តែ​ទាំង​Russie
ទាំង​Ukraine សុទ្ធ​តែ​នាំ​គ្នា​សន្យា​ថា នឹង​បំពេញ​នូវ​រាល់​កាតព្វកិច្ច​ខ្លួន​ក្នុង​វិស័យ​នេះ នៅ​ចំពោះ​មុខ​សហភាព​អឺរ៉ុប។

EZECOM Lifestyle បង្កើត​ស្តង់ដារ​ក្នុង​ការ​ទំនាក់ទំនង

ក្រុមហ៊ុន​ EZECOM​ បាន​ផ្ដល់​ជូន​ជម្រើស​អ៊ីនធឺណិត​ និង​​បង្កើន​ស្តង់ដារ​បណ្ដាញ​ទំនាក់ទំនង​មាន​ល្បឿន​លឿន​ និង​គួរ​ឲ្យ​ទុក​ចិត្ត​ ​ដែល​អាច​បំពេញ​តម្រូវការ​ចាំបាច់​របស់​មនុស្ស​សម័យ​ថ្មី​ក្នុង​យុគសម័យ​ បច្ចេកវិជ្ជា​ដ៏​ទំនើប​នេះ។

លោក​អ្នក​អាច​​លេង​ហ្គេម​កម្សាន្ត​ពេញ​២៤​ម៉ោង​ ស្ដាប់​វិទ្យុ​ផ្សាយ​ដោយ​ផ្ទាល់​​ និង​អាច​ទាញ​​យក​កម្មវិធី​ទូរទស្សន៍​នានា​ ភ្ជាប់​បណ្ដាញ​ International VoIP ផ្ញើសារ​បាន​លឿន​ដូច​ចិត្ត​​ និង​ភ្ជាប់​បណ្ដាញ​ជា​ច្រើន​ទៀត​តាម​រយៈ​ប្រព័ន្ធ​ WIMAX ដែល​ជា​កញ្ចប់​សេវាកម្ម​ EZECOM Lifestyle​ អាច​ផ្ដល់​ជូន​តាម​តម្រូវការ​របស់​មនុស្ស​​គ្រប់​រូប​គ្រប់​ពេលវេលា។

EZECOM ​ជឿ​ជាក់​ថា​ មនុស្ស​គ្រប់​គ្នា​គួរ​តែ​មាន​ឱកាស​​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ លក្ខខណ្ឌ​ដ៏​សាមញ្ញ​មួយ​ ដូច្នេះ​​ហើយ​ទើប​ក្រុមហ៊ុន​បង្កើត​ឡើង​នូវ​ជម្រើស​ដ៏​ល្អ​​ដែល​មាន​តម្លៃ​ ត្រឹម​តែ​​២៩​ដុល្លារ​​ក្នុង​មួយ​ខែ។ កញ្ចប់​សេវាកម្ម​ផ្សេង​ទៀត​ក៏​មាន​ផ្ដល់​ជូន​យ៉ាង​​ពិសេស​តាម​តម្រូវ​ការ​​ នានា​ផង​ដែរ។​ ឥឡូវ​នេះ​លោក​អ្នក​អាច​​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ​ និង​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​ពិភពលោក​បាន​យ៉ាង​​ងាយ​ស្រួល​​ដោយ​ពុំ​មាន​ បញ្ហា​ចោទ​ផ្នែក​ហិរញ្ញវត្ថុ។ ទន្ទឹម​នឹង​នេះ​លោក​អ្នក​មិន​ចាំបាច់​បង់​ថ្លៃ​សេវាកម្ម​ទូរស័ព្ទ​ ឬ​ថ្លៃ​រៀបចំ​ដំឡើង​​ឡើយ។ ជាមួយ​ EZECOM លោក​អ្នក​ក៏​មិន​ចាំបាច់​ភ្ជាប់​បណ្ដាញ​ទូរស័ព្ទ​ ឬ​ភ្ជាប់​បណ្ដាញ​ខ្សែ​កាប្លិ៍​ឡើយ។ ជាមួយ​ WiMAX លោក​អ្នក​គ្រាន់​តែ​​ភ្ជាប់​​ជាមួយ​កុំព្យូទ័រ​ និង​ចរន្ត​អគ្គិសនី​​ជា​ការ​សេ្រច។

ជាមួយ​ការ​ផ្ដល់​​ជូន​បណ្ដាញ​​ភ្ជាប់​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​រួម​ ផ្សំ​ជាមួយ​សេវាកម្ម​បម្រើ​អតិថិជន​ប្រកប​ដោយ​គុណភាព​ ក្រុមហ៊ុន​ EZECOM ​បាន​ឈាន​មុខ​គេ​ក្នុង​វិស័យ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស។ បណ្ដាញ​សេវាកម្ម​របស់​ក្រុមហ៊ុន​ផ្ដោត​ទៅ​លើ​អ្នក​ប្រើប្រាស់​ទាំង​ ទ្រង់ទ្រាយ​តូច​ និង​ទ្រង់ទ្រាយ​ធំ​ ដោយ​កញ្ចប់​សេវាកម្ម​នីមួយៗ​ត្រូវ​បាន​ផ្ដល់​ជូន​ស្រប​តាម​តម្រូវ​ការ​ជា​ ចាំ​បាច់​របស់​អតិថិជន​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រប់​រូប៕

ចំនួនអ្នកពាក់មួកសុវត្ថិភាពពេលបើកបរកើនឡើងយ៉ាងខ្លាំង

មន្ត្រីប៉ូលិសចរាចរណ៍បានឲ្យដឹងថា ចំនួនអ្នកពាក់មួកសុវត្ថិភាពមានការ
កើនឡើងយ៉ាងខ្លាំងនៅក្រោយពេលដែលការផាកពិន័យ និងការពង្រឹង
ច្បាប់បានចាប់ផ្តើមតាំងពីថ្ងៃទី១មករាដើមឆ្នាំមក។

នាង មាន សួស្តី ធ្វើសេចក្តីរាយការណ៍ពីទីក្រុងភ្នំពេញ។

លោក ទឹន ប្រសើរ ប្រធានការិយាល័យប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ
បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានប្រើប្រាស់មួកសុវត្ថិភាពនៅពេលធ្វើ
ដំណើរបានកើនឡើងជាង៨០% ចាប់តាំងពីដើមខែនេះមក។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋមានការភ្ញាក់រលឹកក្នុងការការពារ
សុវត្ថិភាពរបស់ខ្លួនដោយក្នុងនោះលោកសង្កេតឃើញថា មិនត្រឹមតែអ្នក
បើកបរនោះទេ សូម្បីតែអ្នកជិះពីក្រោយភាគច្រើនក៏មានមួកសុវត្ថិភាព

ពាក់ដែរ។ (សំឡេងលោក ទឹន ប្រសើរ)

ចាប់តាំងពីថ្ងៃទី១មករាមក ប៉ូលិសបានផាកពិន័យអ្នកធ្វើដំណើរដែល
គ្មានមួកសុវត្ថិភាពចំនួន៣០០០រៀល។

អ្នកស្រី សាន សុជាតា ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍នៃអង្គការជន
ពិការអន្តរជាតិបែលហ្សិកបានឲ្យដឹងថា ថ្វីបើអ្នកពាក់មួកសុវត្ថិភាពបាន
កើនឡើងរហូតដល់៨០%ក៏ពិតមែន ក៏ប៉ុន្តែគេនៅតែមានការព្រួយបារម្ភ
ទៅលើគុណភាពរបស់មួក។

អ្នកស្រីបានឲ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនបានទិញមួកដែលមានតម្លៃ
ថោក ហើយពុំមានគុណភាពល្អនោះទេ។ ដូច្នេះហើយបានជាគណៈកម្មាធិការ
ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលមានរដ្ឋមន្ត្រីក្រសួងសាធារណការជា
ប្រធាននោះបានកំពុងបង្កើតស្តង់ដារមួកសុវត្ថិភាពដើម្បីរឹតបន្តឹងក្រុមហ៊ុន
និងអាជីវករទាំងអស់ឲ្យលក់មួកទៅតាមស្តង់ដារដែលអាចការពារជីវិតអ្នក
បើកបរបាន។

ទោះបីយ៉ាងណាក៏ដោយអ្នកស្រី សាន សុជាតា បានប្រាប់វិធីណែនាំងាយៗ
ក្នុងការជ្រើសរើសមួកសុវត្ថិភាពដែលមានគុណភាពដោយក្នុងនោះត្រូវយក
ដៃទៅសង្កត់លើស្នោផ្នែកខាងក្នុងនៃមួក។ ប្រសិនបើស្នោនោះមានសភាព
ស្វិតហាប់ណែននោះបញ្ជាក់ថាមួកនោះមានគុណភាពមាំល្អ ហើយវិធីសាស្ត្រ
ណែនាំនេះនឹងត្រូវចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍នាពេលឆាប់ៗខាង

មុខនេះ។ (សំឡេងអ្នកស្រី សាន សុជាតា)

រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា គ្រោះថា្នក់ចរាចរណ៍គឺជាមហន្តរាយធំ
ទីពីរដល់ប្រជាពលរដ្ឋបន្ទាប់ពីជំងឺអេដស៍។

របាយការណ៍របស់អង្គការជនពិការអន្តរជាតិបែលហ្សិកបានឲ្យដឹងថា តួលេខ
គ្រោះថា្នក់មានការកើនឡើងជាលំដាប់។ កាលពីឆ្នាំ២០០៧ជាមធ្យមមាន
មនុស្ស៤នាក់បានស្លាប់ក្នុងមួយថ្ងៃ ក៏ប៉ុន្តែបានកើនឡើងច្រើនជាង៤នាក់នៅ
ខែចុងក្រោយនេះ ហើយអ្នកដែលគ្រោះថ្នាក់ដល់អាយុជីវិត គឺដោយសារ
ប៉ះពាល់ត្រូវក្បាលដែលជនរងគ្រោះពុំបានពាក់មួកសុវត្ថិភាព៕