ក្តារ​សរសេរ​ភាសា​ខ្មែរ​ដំបូង​គេ​លើ Android

ដើម្បី​ជា​ការ​អភិរក្ស​ និង​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​ទំនើប​ដើរ​ទាន់​តាម​សម័យ​កាល​បច្ចេកវិទ្យា​របស់​ពិភពលោក និស្សិត និង​បញ្ញវន្ត​ខ្មែរ​មួយ​ក្រុម​បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ក្ដារ​សរសេរ​ជា​ភាសាខ្មែរ​ដំបូង​គេ​សម្រាប់ Android ប្រើ​លើ​ទូរស័ព្ទ​ដៃ​ប្រភេទ​Smartphone។

ស្ថាបនិក ហ្វុន យូនីកូដ​ លោក​ដាញ់ ហុង ដែល​ជា​អ្នក​ចូលរួម​បង្កើត​គំនិត​ផ្ដួចផ្ដើម​នេះ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រុម​របស់​លោក​កំពុង​រៀបចំ​ធ្វើ​ពុម្ព​គំរូ​តួ​អក្សរខ្មែរ​ដាក់​ឲ្យ Developer របស់​ចិន​ពិនិត្យ​ដើម្បី​ឲ្យ​ពួកគេ​ជួយ​បង្កើត​កម្មវិធី​ដែល​អាច​សរសេរ​តួ​អក្សរ​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ​របស់ Smartphone។

លោកបន្ត​ទៀត​ថា នេះគ្រាន់​តែ​ជា​ដំណាក់​កាល​ចាប់​ផ្ដើម​ប៉ុណ្ណោះ វា​នៅ​មិន​ទាន់​រួចរាល់​ទាំង​ស្រុង​នោះ​ទេ។ “ពេល​យើង​បញ្ជូន​ពុម្ព​អក្សរ​ខ្មែរ​ឲ្យ​ខាង Developer ចិន​ធ្វើ​រួចរាល់ យើង​នឹង​វាយ​តម្លៃ​ជា​ថ្មី​ថា​តើ​មាន​អ្វី​ដែលត្រូវ​កែ​សម្រួល ឬ​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត”។

ស្ថាបនិក​ខ្មែរ យូនីកូដ​រូប​នេះ​បញ្ជាក់​ថា ការងារ​នេះ​មិន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​វា​ត្រូវ​ការ​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​លើ​ទម្រង់​តួអក្សរ ឬ​របៀប​នៃ​ការ​សរសេរ​ដើម្បី​ឲ្យ​វា​ប្រើ​ទៅ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់។

លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន​ទូរស័ព្ទ Smartphone ដែល​ដំណើរការណ៍​ដោយ Android មិន​អាច​ស្គាល់ យូនីកូដ​ខ្មែរ​បាន​នោះ​ទេ។ យ៉ាង​ណា​មិញ​មាន​សិស្ស​និស្សិត​ខ្មែរ ដែល​ជា​អ្នក​គាំទ្រ​និង​ប្រើប្រាស់ Android បាន​ព្យាយាម​បំបែក​កូដ (Root) ដើម្បី​ឲ្យ​ Android អាច​ស្គាល់​តួ​អក្សរ​ខ្មែរ​លើ​ប្រភេទ​ទូរស័ព្ទ​ដៃ​បាន​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​មិនទាន់​ទូលំទូលាយ​នៅ​ឡើយ។

“អ្វី​ដែល​យើង​ធ្វើ​នៅ​ពេល​នេះ គឺ​ងាយ​ស្រួល​ដល់​ថ្ងៃ​ក្រោយ​ពេល​ដែល Android ​ស្គាល់​តួអក្សរ​ខ្មែរ​បាន​ទូលំទូលាយ ពេល​នោះ​យើង​នឹង​មាន​កម្មវិធី​មួយ​ដែល​ប្រើ​ការសរសេរ ជាជាង​ការ​ចុច​ដែល​វា​ពិបាក និង​ស្មុគស្មាញ”។

និស្សិត​ឡូវ គឹមថេង ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​មួយ​រូប​ដែរ​នោះ​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិន​បើ​កិច្ចការ​នេះ​ទទួល​បាន​ជោគជ័យ វាពិត​ជា​ល្អ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ប្រើ Android ដែល​ពួកគេ​មិន​ចាំបាច់​ពិបាក​ទៀតនោះទេ ដោយពួកគេ​គ្រាន់​តែ​ប្រើការ​សរសេរ​ ឬ​គូស​វាស​នៅ​លើ Touchpad ទៅ​វា​លឿន​រហ័ស និង​ងាយស្រួល​។

យ៉ាង​ណា​មិញ​លោក​ដាញ់ ហុង បាន​សំណូមពរ​ឲ្យ​អ្នក​ដែល​មាន​ជំនាញ​ខាង Developer ក្នុង​ស្រុក​ឲ្យ​ជួយ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការងារ​ទាំង​នេះ​ដំណើរការណ៍​ទៅ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ទទួល​បាន​ជោគជ័យ។

គំនិត​បង្កើត​ក្ដារ​សរសេរ​ភាសា​ខ្មែរ​លើ Android នេះ​បង្កើត​ឡើង​ដោយ​ស្ថាបនិក ហ្វុន យូនីកូដ​ខ្មែរ​លោក​ ដាញ់ ហុង និស្សិត ទេព សុវិចិត្រ និង​ឡូវ គឹមផេង ហើយ​ក៏​មាន​ការ​ចូលរួម​ជួយ​ជា​គំនិត​ពី​អ្នក​ដែល​គាំទ្រ និង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ Android មួយ​ចំនួនផង​ដែរ។

អត្ថបទ៖ http://sabay.com.kh

http://sabay.com.kh/articles/164143

Advertisements

បុគ្គល ១០រូបមានឥទ្ធិពលខ្លាំងបំផុតក្នុងឆាកជីវិត របស់លោក Steve Jobs

Laurene Powell Jobs ជាភរិយាតែងតែនៅក្បែរលោក Jobs ជានិច្ច, Jony Ive គឺជាមិត្តដ៏ស្និទ
ស្នាលបំផុតរបស់លោក Steve Jobs នៅក្នុងក្រុមហ៊ុន Apple,លោក Bill Gates គឺជាគូប្រជែង
សំខាន់បំផុតរបស់ Steve Jobs …ពួកគេទាំងអស់គឺសុទ្ធសឹងតែមានឥទ្ធិពលខ្លាំងបំផុតមក
លើឆាកជីវិតរបស់លោក Steve Jobs ។

សៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ដែលជាស្នាដៃរបស់លោក Walter Issacson ត្រូវ
បានធ្វើការចែកចាយជាផ្លូវការកាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ ។ ក្នុងអត្ថន័យដែលបាន
បង្ហាញក្នុងសៀវភៅនោះបានធ្វើការឆ្លុះបញ្ចាំងអោយឃើញពីជីវិតរស់នៅរបស់លោក ទាំង
ក្នុងសង្គមក៏ដូចជាក្នុងកិច្ចការងាររបស់គាត់ផងដែរ ។ មិនតែប៉ុណ្ណោះក្នុងសៀវភៅនេះក៏បាន
ធ្វើការឆ្លុះបង្ហាញពីមនុស្សមួយចំនួនដែលតែងតែបង្ហាញរូបរាងនៅក្បែរខ្លួនលោក នឹងត្រូវ
បានចាត់ទុកថាគឺជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតសំរាប់លោក Steve Jobs ដែលធ្វើ
អោយលោកទទួលបានជោគជ័យដ៏ធំធេងសំរាប់ពិភពលោកបច្ចុប្បន្ននេះ ។
ឪពុកចិញ្ចឹម Paul Jobs -អ្នកផ្តល់អោយលោក Steve Jobs មានគំនិតដ៏អស្ចារ្យ

Paul Jobs គឺជាជាងម៉ាស៊ីនម្នាក់ និងគាត់គឺជាអ្នកដែលបានបង្រៀនអោយលោក Steve Jobs
ស្គាល់ពីវិធីបង្កើតនូវសមិទ្ធិផលមួយប្រកបដោយជោគជ័យតាំងតែពីលោក Steve Jobs មាន
វ័យក្មេងនៅឡើយ ។ Paul Jobs ក៏ជាមនុស្សដំបូងគេដែលបានមើលឃើញពីទេពកោសល្យ
ដ៏អស្ចារ្យមាននៅក្នុងខ្លួនរបស់ Steve Jobs និងបានស្នើសុំអោយគ្រូបង្រៀននៅសាលាបឋម
ដែល Steve រៀននោះអោយយកចិត្តទុកដាក់ចំពោះកូនគាត់ ។
Steve Wozniak – មិត្តភក្តិសិទ្ធស្នាលបំផុតរបស់ Steve Jobs និងជាអ្នកដែលចូល
រួមបង្កើត Apple ឡើង

ចាប់តាំងពីបានជួបគ្នាជាលើកដំបូងខណៈពេលដែលលោក Steve Jobs កំពុងសិក្សាថ្នាក់
មធ្យមសិក្សា ពួកគាត់ទាំងពីរនាក់បានរកឃើញពីភាពស៊ីមេទ្រីគ្នា គំនិតដូចគ្នា ស្រលាញ់
ចូលចិត្តខ្លាំងលើម៉ាស៊ីនកុំព្យូទ័រដូចគ្នា ។ ក្រោយមកពួកគាត់ក៏បានលក់ទ្រព្យសម្បត្តិមាន
តំលៃរបស់ខ្លួនទាំងប៉ុន្មានប្តូរយកប្រាក់ ១៣០០ ដុល្លាអាមេរិក ដើម្បីបង្កើត Apple ឡើង។
Robert Noyce – អ្នកណែនាំដល់ Jobs នៅកំឡុងពេលដែលចាប់ផ្តើមការងារដំបូង

ភរិយារបស់លោក Noyce លោកស្រី Ann Bowers ក៏ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលសំខាន់
បំផុតរបស់ Apple នៅក្នុងកំឡុងពេលថ្ងៃបង្កើតក្រុមហ៊ុនដំបូង ។ លោក Noyce ត្រូវបានគេ
យល់ថាជាអ្នកដែលបាន”បង្ហាត់បង្ហាញផ្លូវ”ដល់លោក Jobs ក៏ដូចជា Apple ទាំងមូលនៅក្នុង
រយៈកាលនៃឧបសគ្គដំបូងរបស់ខ្លួន ។ នៅក្នុងរយៈកាលនោះគេតែងតែឃើញលោក Jobs
បានទៅលេងដល់គេហដ្ឋានផ្ទាល់របស់ប្តីប្រពន្ធលោក Noyce ជាញញឹកញាប់និងរហូតយប់
ជ្រៅទើបត្រលប់មកវិញទៀតផង ។
Laurene Powell – អ្នកដែលបានឈរពីក្រោយភាពជោគជ័យរបស់ Jobs រយៈពេល
២០ឆ្នាំកន្លងមក

Jobs រៀបការជាមួយ Laurene Powell ក្នុងឆ្នាំ ១៩៩១ និងមានកូនបីនាក់គឺឈ្មោះ Reed Paul
Erin Sienna និង Eve ។ ពួកគាត់ទាំងពីរជួបគ្នាដំបូងនៅពេលលោកស្រី Laurene Powell នៅ
ជានិស្សិតនៃសាកលវិទ្យាល័យ Standford Business នៅឡើយ។ Jobs បានជាប់ចិត្តជាមួយ
គាត់តាំងតែពីបានឃើញដំបូងម៉េ្លះ ។ រាត្រីថ្ងៃដំបូងនោះពួកគាត់ទាំងពីរមានពេលទទួលទាន
អាហារជាមួយគ្នាមួយប្រកបដោយភាពរ៉ូមែនទិកបំផុត (Jobs បានអវត្តមានការប្រជុំមួយដ៏
សំខាន់នៅក្នុងក្រុមហ៊ុនដើម្បីទៅទទួលទានអាហាររាត្រីជាមួយ Powell) ។
បន្ទាប់ពីដឹងថាលោក Steve Jobs មានជំងឺមហារីក លោកស្រី Powell មានការព្រួយបារម្មណ៍
យ៉ាងខ្លាំង ។ គាត់បានធ្វើទំនាក់ទំនងជាមួយអ្នកជំងឺជាច្រើននៅតាមរដ្ឋនីមួយៗក្នុងប្រទេស
អាមេរិកដើម្បីស្វែងរកអ្នកដែលស្ម័គ្រចិត្តបរិច្ចាគថ្លើមសំរាប់ធ្វើការវះកាត់ជូនលោក Jobs ។
Bill Gates – គូប្រជែងសំខាន់បំផុតរបស់ Steve Jobs

Microsoft និង Apple គឺជាគូប្រជែងពីរដែលអាចនិយាយបានថាជា”សត្រូវសួពូជ”នឹងគ្នា។ តែ
ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរនេះមិនដូច្នោះទេ ពួកគាត់តែងតែគោរពគ្នាទៅវិញទៅមក
និងប្រើប្រាស់ភាពជោគជ័យរបស់ភាគីម្ខាងទៀតដើម្បីធ្វើអោយក្រុមហ៊ុនរបស់ខ្លួនមានការ
ប្រសើរឡើង ។ ជាក់ស្តែងគឺកាលពីកំឡុងប៉ុន្មានខែមុននៅមុនពេលទទួលមរណៈភាព លោក
Steve Jobs បានធ្វើជំនួបគ្នាមួយជាមួយលោក Bill Gates នៅឯគេហដ្ឋានរបស់គាត់ ។ លោក
Gates ក៏គឺជាអ្នកដែលបាន”ជួយសង្រ្គោះ” Apple ផងដែរ ដោយបានអោយលោក Jobsខ្ចីទុន
យកទៅជួយ Apple ខណៈពេលដែលក្រុមហ៊ុននេះកំពុងស្ថិតនៅក្នុងដំណាក់កាលជួបនូវ
ឧបសគ្គលំបាកបំផុតនោះ ។
Ed Woolard – អ្នកនាំ Steve Jobs វិលត្រលប់មក Apple វិញក្នុងឆ្នាំ១៩៩៧

Woolard គឺជាបុគ្គលម្នាក់ដែលមាន”ទឹកមាត់ប្រៃ”ក្នុងការនាំយកលោក Steve Jobs អោយ
វិលត្រលប់មក Apple វិញ និងបានតែងតាំងលោក Steve ជាCEO នៅក្នុងឆ្នាំ ១៩៩៧ ខណៈ
ពេលដែលក្រុមហ៊ុននេះស្ថិតក្នុងដំណាក់កាលហៀបនឹងក្ស័យធន ។ នៅក្នុងក្រសែភ្នែក
របស់ Jobs លោក Woolard គឺជាបុគ្គមា្នក់ដែលមានការសំរេចចិត្តប្រកបដោយភាពត្រឹមត្រូវ
និងគួរគោរពស្ញប់ស្ញែងបំផុត ។
Jony Ive -មិត្តភក្តិជិតស្និទបំផុតរបស់ Jobs ក្នុងក្រុមហ៊ុន Apple

មិនត្រឹមតែជាមិត្តដែលជិតស្និទបំផុតនោះទេ លោក Ive គឺជាអ្នកដែលបានចូលរួមចំណែកធ្វើ
អោយសមិទ្ធិផលរបស់ Apple ដូចជា MacBook រឺក៏ iPhone, iPod ទទួលបានការពេញនិយម
បំផុតទៀតផង ។ ភរិយារបស់លោក Steve -Laurene Powell Jobs ធ្លាប់បាននិយាយថា”រាល់
មនុស្សទាំងឡាយដែលនៅជុំវិញខ្លួន Jobs សុទ្ធតែអាចផ្លាស់ប្តូរបានទាំងអស់ លើកលែងតែ
លោក Jony” ។ លោក Jobs ក៏ធ្លាប់មានសន្ទរកថាដែលប្រកបដោយការគោរពសំរាប់បុគ្គលិក
របស់ខ្លួនផងដែរថា ” Ive គឺជាបុគ្គលដ៏ពិសេសដែលបានបង្កើតអោយមានភាពខុសគ្នារវាង
Apple ជាមួយពិភពលោកនេះ ។ ប្រសិនបើអោយខ្ញុំធ្វើការចង្អុលបង្ហាញមនុស្សម្នាក់ដែលជា
អ្នកជំនួយផ្នែកស្មារតីសំខាន់បំផុតក្នុងឆាកជីវិតខ្ញុំនេះគឺមានតែ Jony” ។
Robert Fridland – អ្នកនាំមកនូវផ្លាកយីហោ “ផ្លែប៉ោមបាត់មួយចំណិត”

លោក Robert Fridland បានជួបជាមួយ Jobs ខណៈពេលដែល Jobs នៅសិក្សានៅសាកល
វិទ្យាល័យ Reed មកម្ល៉េះ មិនយូរប៉ុន្មានក៏បានក្លាយជាមិត្តជិតស្និទនិងគ្នា ។ ហើយឈ្មោះក្រុម
ហ៊ុនថា “Apple” នេះគឺជាឈ្មោះដែលដាក់អោយដោយលោក Fridland នេះឯង ។ Jobs បាន
និយាយទាំងទឹកចិត្តរីករាយថា Fridland គឺមនុស្សម្នាក់ដែលបានបង្កើតនូវព្រឹត្តិការណ៍ជាប្រវត្តិ
សាស្ត្រតាមបែបចៃដន្យមែន ។
John Lasseter – បុគ្គលិកស្ថិតក្រោមការគ្រប់គ្រងរបស់ Jobs នៅក្នុងក្រុមហ៊ុន
ផលិតភាពយន្តតុក្កតា Pixar

បើទោះបីជាអ្នកទាំងពីរមានបុគ្គលិកលក្ខណៈផ្ទុយស្រឡះពីគ្នាមែន ប៉ុន្តែពួកគេនៅតែមានការ
សហការគ្នាធ្វើកិច្ចការងារប្រកបដោយភាពអស្ចារ្យនិងផលិតបានជាភាពយន្តដែលមានឈ្មោះ
ល្បីបំផុត Toys Story ។ Jobs កោតសរសើរចំពោះទេពកោសល្យ និងចក្ខុវិស័យរបស់លោក
Lasseter ជាហេតុធ្វើអោយលោកមិនខ្លាចក្នុងការដាក់ទុនយ៉ាងច្រើនចំពោះការផលិតខ្សែភាព
យន្តរបស់ Lasseter នោះឡើយ ហើយពួកគេក៏ទទួលបានជោគជ័យគួរជាទីមោទន ។

Bob Dylan – និមិត្តរូបរបស់ Jobs កាលពីនៅក្មេង

តាំងតែពីនៅវ័យក្មេងម៉្លេះ, Jobs ចាប់ផ្តើម”ចូលចិត្ត” អ្នកចំរៀងឈ្មោះ Bob Dylan នេះ។ គាត់
តែងតែបានទៅទស្សនាការសំដែងរបស់អ្នកចំរៀងនេះស្ទើរតែគ្រប់ការសំដែងមិនថានៅជិត
រឺឆ្ងាយនោះទេ ។ នៅក្នុងខ្លឹមសារនៃការធ្វើសន្ទរកថានៅចំពោះមហាជនទូទៅ Jobs ជាធម្មតា
គាត់តែងតែបានប្រើប្រាស់នូវពាក្យនៅក្នុងបទចំរៀងរបស់ Bob Dylan,ចំណែកនៅក្នុង iPod
របស់គាត់វិញគឺមានផ្ទុកសុទ្ធតែអាល់ប៊ុមចំរៀងរបស់ Bob Dylan ទាំងអស់ ៕

Copy right by http://camnews.com.kh

ហេតុអ្វីរបស់អ្នក Browser ខុសពីខ្ញុំ?

តើ​អ្នកធ្លាប់បាន​ស្គាល់ Browser ណាខ្លះក្នុងចំណោម Browser ដែល​ល្បីក្នុងពិភពបច្ចេកវិទ្យាដូចជា IE, Firefox, Google Chrome , Opera, Safari…។ តើ​មួយ​ណាដែល​អ្នក​កំពុងតែ​ប្រើ? សម្រាប់ខ្ញុំប្រើទាំងអស់ តែ​អ្វីដែលខ្ញុំប្រើជាងគេនោះគឺ Google Chrome ព្រោះវា​មាន​សុវត្ថិភាពខ្ពស់បំផុត ហើយថែមទាំងដើរបានលឿនជាងគេផងដែរ អត់ចាំបាច់ខ្លាច​រំខានដោយ Plug in ទេ​ រួមទាំងល្បឿននៃការបើក ជាពិសេស​គឺសំបូរកម្មវិធីផ្តល់ដោយឥតគិតថ្លៃដូចជា ហ្គេម, កម្មវិធីបន្ថែមសម្រាប់ការិយាល័យ…។ សូមសាកល្បងដោយខ្លួនឯង ដោយប្រៀបធៀបទាំងល្បឿនរបស់វា។

http://www.google.com/chrome/intl/en/make/features.html?hl=en&brand=CHMB&utm_campaign=en&utm_source=en-ha-seaother-other-sk&utm_medium=ha

image

Twitter

តើ​អ្នកទាំងអស់​គ្នាធ្លាប់បាន​លឺ​អំពី Twitter ពីមុនមកទេ? Twitter គឺ​ជា​សេវាកម្មថ្មីមួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​នៅ USA ដំបូងក្នុងឆ្នាំMarch 2006  ដោយលោក Jack Dorsey ក្នុងគោល​បំណង​ចែក​រំលែក​ព័ត៌មាន​ខ្លី ហើយ​ឆាប់រហ័ស ចំណេញពេល និង​ថវិការ​សម្រាប់ការ​លេង​ Internet ។ សម្រាប់សេវាកម្មនេះមាន​ការ​ពេញនិយម​ច្រើន​នៅ USA ពីសំណាក់​អ្នក​ប្រើប្រាស់ ដែ​លបំរើឲ្យ​ផ្នែក​ជំនួញ និង​ព័ត៌មាន​រហ័ស តែ​សម្រាប់ប្រទេស​ កម្ពុជា គឺ​ពុំសូមមាន​ការ​ចាប់អារម្មណ៍​ទេ ព្រោះ​វា​មិនសូវ​សំបូរ​ការ​កំសាន្ត ដូចជារូបភាព…។ Twitter គេ​ប្រើ​វា​ភាគច្រើន​សម្រាប់វាយ​សារ​ខ្លីៗដូចទៅនឹង SMS អញ្ចឹង​។ ប្រសិន​បើ​អ្នក​ជាមនុស្ស​ដែល​ចូលចិត្ត​ទទួល​បាន​ព័ត័មាន​ប្រតិកម្មរហ័ស​អ្នក​គួរ​បែរមក​សាកល្បង​ជាមួយ Twitter បានព្រោះវា​គាំទ្រជាមួយ Smart Mobile Phone គ្រប់ប្រភេទ វា​មាន​ភាព​ប្រសើរ​ជាង​ការ​លេង​ Facebook ឆ្ងាយណាស់។

www.twitter.com

ការ​ប្រកួតរូបភាព Ione

ខាងក្រោម​នេះជារូបភាពដែលខ្ញុំបាន​ដាក់ប្រកួតក្នុង Ione photo contest ប្រសិន​បើ​អ្នកដែល​បាន​ចូលក្នុង Blogs របស់​ខ្ញុំសូមជួយចុចលើប៊ូតុង LIKE ហើយ​ Login ទៅកាន់ Facebook ដើម្បីគាំទ្ររូបរបស់ខ្ញុំដោយ​គ្រាន់តែ​ Click LIKE ជា​ការ​ស្រេច កម្មវិធីនេះនឹង​ធ្វើការ​បញ្ចប់នៅថ្ងៃអង្គារ។

313668_232842943438802_129387533784344_659177_1483541053_n

like

អរគុណចំពោះការ​គាំទ្ររបស់អ្នក ។

Why Hacker

សម្រាប់អ្នក IT គឺសុទ្ធតែ​ធ្លាប់បានលឺពាក្យថា Hacker មិនថាខ្ញុំ ឬអ្នកដទៃក៏ដោយ តែ​មាន​ភាព​ខ្លាចរអាល់ និង​កោតសរសើរ​ចំពោះអ្នក Hacker ទាំងនោះ ហើយ​មិន Hacker ទាំងអស់សុទ្ធតែ​ជាមនុស្សអាក្រក់នោះទេ។ អ្នក​ Hacker ក៏​ជា​អ្នកព័ត៌មាន​វិទ្យាជាន់ខ្ពស់ផងដែរ អ្នក​ទាំងនោះធ្វើកិច្ច​ការ​ក្នុង​គោលដៅ ២ យ៉ាងគឺ៖ ធ្វើការ​បំបែក ប្រព័ន្ធរបស់អ្នក​ដទៃ​ដើម្បីឲ្យ​ក្លាយជារបស់ខ្លួន, ដើម្បីលួចឯកសារ​អ្នកដទៃ ព្រមទាំង ដើម្បី សាកល្បង ចំណោះ ដឹងរបស់គេ។ ក្នុង​ពិភពព័ត៌មាន​វិទ្យាបច្ចុប្បន្ន Hacker ត្រូវបាន​គេចែកជាក្រុមដូចខាងក្រោម៖

១. White hat: ជាអ្នកស៊ីឈ្នួលប្រឹក្សា និងពិគ្រោះយោបល់ផ្នែកសុវត្ថិភាព។

២. Black hat: អ្នកដើរតែ​បំផ្លាញ់ប្រព័ន្ធកម្មវិធីអ្នកដទៃ។

៣. Grey hat: អ្នក​ដែលមានចំណោះដឹងខ្លាំងខាងប្រើប្រាស់ Black hat តែ​បំរើឲ្យ​ផ្នែករដ្ឋាភិបាល ដើម្បីការ​ពារជាតិ។

គោលដៅដែលអ្នក Hacker ច្រើនប្រាថ្នាវាយប្រហារ​នោះគឺ គេហទំព័រដែលបំរើផ្នែកផ្លូវភេទ, ប្រព័ន្ធសុវត្ថិភាពរបស់​ធនាគារ, ប្រព័ន្ធរបស់រដ្ឋាភិបាល….។ អ្នកទាំងនោះច្រើនប្រើវិធីសាស្ត្រដូចជា៖

  1. SQL Injection: ជាវិធីសាស្ត្រដែលធ្វើការ​បញ្ច្រៀត​កូដទៅក្នុង Website ដែល​មាន​ចន្លោះប្រហោង ហើយ​ធ្វើការ​គ្រប់គ្រង ឬ​កែប្រែទាំងស្រុង។
  2. Phising: ជាវិធីសាស្ត្របោក​បញ្ឆោត​អ្នក​ប្រើប្រាស់​ឲ្យ​មាន​ភាព​ច្រលំទៅទំព័រ Index របស់​
  3. KeyLogger: ជាវិធីសាស្ត្រដែលអ្នក Hacker លួចចូលមក​ក្នុង​ម៉ាស៊ីរបស់អ្នក​ប្រើប្រាស់​ដោយ​ពុំមាន​ការ​អនុញ្ញាត​ហើយនាំយក​ព័ត៌មាន​ដែល​មាន​ក្នុង​ម៉ាស៊ីន​ផ្ញើរ​ចេញ​ទៅ Hacker វិញ។
  4. CyberGate: ជា​វិធីដែល​អ្នក Hacker ទើប​ស្វែងរក​ឃើញ​ក្នុង​ការ​លួច​គ្រប់គ្រងម៉ាស៊ីន Computer បាន​ដោយ​ងាយ​បំផុត។

ភាគច្រើននៃជនរងគ្រោះកើត​ចេញពីការ​ចាញ់បោកទៅលើពពួក Trojan, Spyware, AddWare, AdsWare, Spam … ដែលពពួកមេរោគទាំងនេះមាន​ច្រើនក្នុង Facebook ។ ហើយ​ Facebook ក៏​ជា​ផ្នែកមួយនៃ​អ្នក Hacker ដែរព្រោះ អ្នកគ្រប់គ្រង Facebook បាន​បង្កើត​នូវមេរោគម៉្យាងសម្រាប់លួច​តាម​ដាន់​សកម្មភាព​របស់​អ្នក​ប្រើប្រាស់​ដោយ​ពុំ​បាន​ដឹង​ខ្លួន ព្រម​ទាំងលួច​យក​ព័ត៌មាន​របស់​អ្នកដែល​ប្រើផ្តល់លក់ទៅឲ្យ​រដ្ឋាភិបាល​ផងដែរ។ នេះជាទង្វើរ​ខុស​ច្បាប់របស់ Facebook ក្នុង​ការ​បោក​បញ្ឆោត​គេ​ទាំងរស់។

image

នេះជា Spyware ដែល​តែងតែ​រំខាន់ចំពោះអ្នកប្រើ Facebook ។ សម្រាប់អត្ថបទនេះគឺបាន​មក​ពីការ​ផ្តល់គំនិតរបស់មិត្តរបស់ខ្ញុំ សារ៉ាត ខេម។

Barcamp 2011 :-D អីក៏ :-D យ៉ាងនេះលោក​អើយ!

ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កម្មវិធី Barcamp 2011 ដែល​ត្រូវប្រារព្ធនៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បាន​បញ្ចប់ដោយ​ជោគជ័យ ដោយ​មាន​ការ​គាំទ្រពីអ្នក​ចូលរួមជាង 1000 នាក់ដែល​មក​ពីគ្រប់សាកលវិទ្យាល័យ។ សម្រាប់រូបខ្ញុំមាន​ភាព​សប្បាយរីករាយ​ខ្លាំងណាស់​ចំពោះការ​ចូលរួមក្នុងកម្មវិធីនេះ ហើយ​នេះ​ជាឆ្នាំទី ៤ ហើយ​ដែល​ខ្ញុំ​បាន​ចូលរួមក្នុងព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្ររបស់​ប្រទេស​ កម្ពុជា ចាំតាំងពីខ្ញុំរៀន​នៅវិទ្យាល័យទី ១១ រហូតដល់ មហាវិទ្យាឆ្នាំទី ៣ ហើយ​ក៏​នៅតែ​ចូល​រួម​ក្នុង​សកម្មភាព​នេះដើម្បី​ធ្វើការ​ចែករំលែក​ចំណោះ​ដឹង​ជា​សាកល​ផ្នែក IT ដោយ​មិន​ប្រកាន់​អ្វីទាំងអស់។ ហើយ​ខ្ញុំតែង​សង្ឃឹម​ថា​ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ នឹង​មាន​អ្នក​គាំទ្រកម្មវិធីនេះកើន​ឡើង​ជា​លំដាប់ ព្រម​ទាំង​ទទួលបាន​នូវអ្វីដែល​ថ្មី​សម្រាប់អភិវឌ្ឍន៍​ផ្នែក​ IT ក្នុង​ប្រទេស​ផងដែរ។

ថ្ងៃទី ២ នៃ​កម្មវិធី BarCamp

វេលាម៉ោងស្មាននេះ​គឺម៉ោង 7:18 ព្រឹក​​ កម្មវិធីគឺ​ពុំ​ទាន់មានអ្នក​ចូលរួម​ម្នាក់សោះ ស្ងាត់ឈឹងៗ ខ្ញុំកំពុងតែ​អង្គុយតែ​ឯង​ដើម្បី សរសេរ​កំណត់ហេតុលើ Blogs ។ សម្រាប់កម្មវិធីនាថ្ងៃទី មួយ នៃ Barcamp ហាក់ដូចជា​សប្បាយ​ម៉្យាង​ដែរ តែ​អ្វីដែលខ្ញុំអង្កេតឃើញនោះគឺ ចំណួនអ្នកចូលរួម​កើត​ឡើង​ច្រើន បណ្តាល​ឲ្យ​មាន​ការ​ខ្វះខាតអាវ​សម្រាប់អ្នកដែលបាន​ចុះឈ្មោះរួម​លើ Online រាប់បញ្ចូលទាំងខ្ញុំម្នាក់ផង។ ហើយ​សម្រាប់ថ្ងៃនេះ​ខ្ញុំសង្ឃឹម​ថា​ខ្ញុំនិង​សំណាង​ល្អ​បាន​បើក​អាវ​មួយសម្រាប់ពាក់ផងដែរ “ បើ​ចូលរួម​កម្មវិធី Barcamp ពុំ​បាន​អាវ​ពាក់ ព្រៀបបាន​ការ​មិន​បាន​ចូលរួមបែបនោះ” ។ ហាហាហា! Barcamp សប្បាយ អីក៏សប្បាយម៉្លេះ​ន៎!

DSC02645

Barcamp 2011

ថ្ងៃនេះពិតជាអស្ចារ្យណាស់សម្រាប់រូបខ្ញុំដែលបាន​ចូលរួម​កម្មវិធី Barcamp 2011 ប្រចាំឆ្នាំនៅសាកលវិទ្យាល័យ​ ពុទ្ធិសាស្ត្រ ជាមួយ​អ្នក​ចូលរួមប្រមាណ 1000 នាក់ដែល​បាន​អញ្ជើញមក​ពីគ្រប់ទិសទីក្នុងក្រុងភ្នំពេញ ដើម្បីចូលរួម​ស្តាប់ និង​ចែក​រំលែក​ចំណោះ​ដឹង​ផ្នែក IT។ វា​ពិត​ជា​ព្រឹត្តិការ​ណ៍​ជាប្រវត្តិសាស្ត្រសម្រាប់​កូនខ្មែរ​ដែល​អាច​បង្កើត​កម្មវិធីនេះ​បាន​ ក្រោម​ការ​ឧបត្ថម​ពី​ក្រុម​ហ៊ុនជា​ច្រើន។ ហើយសម្រាប់ថ្ងៃ​នេះ​ដែល​ខ្ញុំ​ក៏​មាន​ប្រធាន​បទ​សម្រាប់ធ្វើ​ការ​ចែក​រំលែក​ទៅ​ដល់​អ្នកដែល​បាន​ចូល​រួម​ក្នុង​កម្មវិធីរបស់ខ្ញុំផងដែរ។ ប្រធាន​បទ​របស់​ខ្ញុំ​ស្តី​អំពី Microsoft Live Writer ។ ប្រសិន​បើអ្នក​ចាប់អារម្មណ៍​ចង់​យល់បន្ថែម​អ្នក​អាច​ស្វែង​រក​ប្រធាន​បទ​នេះបាននៅក្នុង​ Blogs របស់ខ្ញុំបា​នដើម្បីស្វែង​យល់បន្ថែម។