Posted on February 6, 2010 by happylkt

សព្វថ្ងៃនេះគេសង្កេតឃើញថា បណ្ដាប្រទេសនៅអាស៊ីជាច្រើន
បានមានការរីកចម្រើនយ៉ាងខ្លាំងខាងវិស័យទូរគមនាគមន៍
បច្ចេកវិទ្យាអ៊ីនធើរណិត និងព័ត៌មានវិទ្យា។ តម្រូវការកាន់តែ
កើនឡើងខាងបណ្ដាញអ៊ីនធើរណិតល្បឿនលឿន និងការប្រកួត
ប្រជែងខ្ពស់នៅទូទាំងទ្វីបអាស៊ីក៏កំពុងតែជួយឲ្យតម្លៃសេវា
អ៊ីនធើរណិតនៅក្នុងទ្វីបអាស៊ី និងប្រទេសអូស្រ្ដាលីកាន់តែចុះ
ថ្លៃជាងមុនបន្ដិចផងដែរ។
ចំណូលចិត្ដ និងតម្រូវការខ្ពស់របស់អតិថិជនជាអ្នកប្រើប្រាស់
សម្រាប់ការទាញយករូបភាពវីដេអូ រួមជាមួយនឹងការលូតលាស់
កាន់តែខ្លាំងឡើងខាងការប្រើប្រាស់ទូរស័ព្ទដៃ និងសេវាអ៊ីនធើរណិត
បានធ្វើឲ្យឧបករណ៍បញ្ជូនព័ត៌មានរបស់បណ្ដាក្រុមហ៊ុនទូរស័ព្ទ
និងអ៊ីនធើរណិតក៏កាន់តែមានចរាចរណ៍កកស្ទះយ៉ាងលឿនរហ័ស។
បណ្ដាញខ្សែកាបអ៊ីនធើរណិតនៅក្រោមបាតសមុទ្ទចុងក្រោយគេ
ដែលគេទើបដំឡើងរួច ដើម្បីតភ្ជាប់តំបន់អាស៊ីទាំងមូលទៅសហ
រដ្ឋអាម៉េរិកទើបត្រូវបានគេធ្វើរួចកាលពីខែមុននេះ។ គម្រោងការងារ
តភ្ជាប់ខ្សែកាបរវាងអាស៊ី-អាម៉េរិក័ងនេះ ត្រូវចំណាយពេល២ឆ្នាំ និង
ថវិកា៥៥០លានដុល្លារអាម៉េរិក។ នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេក
វិទ្យារបស់យើងនៅថ្ងៃនេះ លោក ឃុន អាឡិច បានស្រង់របាយ
ការណ៍របស់អ្នកស្រី Karon Snowdon ពីកម្មវិធី Connect Asia
របស់វិទ្យុអូស្រ្ដាលីដើម្បីជម្រាបជូនមិត្ដអ្នកស្ដាប់ពិស្ដារជុំវិញរឿងនេះ។
Filed under: ព័ត៌មាន | Leave a Comment »
Posted on February 3, 2010 by happylkt

ចាប់តាំងពីពេលចាប់ផ្ដើមដំបូងឡើងនៃការប្រើប្រាស់បណ្ដាញ
វ៉ិបសាយថ៍នៅលើអ៊ីនធើរណិត ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក
តាមអ៊ីនធើរណិត ឬហៅថា E-Commerce បានមានស្ទុះលូត
លាស់យ៉ាងឆាប់រហ័សដោយក្លាយទៅជាឧស្សាហកម្មមួយដែល
មានការរីកចម្រើនលឿនបំផុតមួយនៅក្នុងចំណោមបណ្ដាឧស្សា
ហកម្មផ្សេងៗទៀតនៅក្នុងពិភពលោកនេះ។
តាំងពីពេលមានការបង្កើតវ៉ិបសាយថ៍ដែលគេហៅថា World
Wide Web (WWW) នោះ បណ្ដាញអេឡិចត្រូនិកបម្រើសេវា
អតិថិជនមួយនេះ បានបង្ករឲ្យមានជាទីផ្សារលក់ដូររបស់របរ
ផ្សេងៗ ក៏ដូចជាសេវាទាំងឡាយផងដែរក្នុងទឹកប្រាក់សរុបរាប់
ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
នៅក្នុងការលក់ផលិតផលទំនិញផ្សេងៗតាមវ៉ិបសាយថ៍ដែល
គេកត់សម្គាល់ឃើញមានការលូតលាស់ចំណេញប្រាក់ច្រើន
នោះមានដូចជាក្រុមហ៊ុន អ៊ីនធើរណិត Amazon.com និង
ក្រុមហ៊ុន E-Bay ជាដើម។ ការរីកចម្រើននៃបណ្ដាញធ្វើជំនួញ
តាមអ៊ីនធើរណិតយ៉ាងខ្លាំងនៅក្នុងប្រទេសលោកខាងលិច
បានជះឥទ្ធិពលទៅដល់ប្រទេសផ្សេងៗទៀតនៅក្នុងពិភព
លោកនេះក្នុងនោះមានដូចជាប្រទេសកម្ពុជាជាដើម។
ប៉ុន្ដែប្រទេសដែលគេកត់សម្គាល់ឃើញថា មានការរីកលូតលាស់
ខ្លាំងជាងគេបំផុតគឺប្រទេសចិន ដោយហេតុថា ការលក់ដូរទំនិញ
និងសេវាតាមអ៊ីនធើរណិតបានកើនឡើងទ្វេដងនៅក្នុងឆ្នាំនេះ
ប្រៀបធៀបទៅឆ្នាំមុន។ ការកើនឡើងនៃទំនុកចិត្ដរបស់អតិថិជន
នៅក្នុងការប្រើសេវាអ៊ីនធើរណិតដើម្បីទិញលក់ផលិតផលនោះ
ក្រុមហ៊ុននៅក្នុងស្រុករបស់ចិនដូចជាក្រុមហ៊ុន Baidu និងក្រុមហ៊ុន
TaoBao កំពុងតែទទួលបាននូវជោគជ័យខ្ពស់នៅក្នុងផ្នែកនេះ។
អ្វីដែលគេកត់សម្គាល់នោះគឺថា កំណើននៅក្នុងឧស្សាហកម្មធ្វើ
ជំនួញតាមអ៊ីនធើរណិតនេះ គឺមួយផ្នែកងក៏ដោយសារតែវិបត្ដិ
សេដ្ឋកិច្ចពិភពលោកនេះតែម្ដង។ មិត្ដអ្នកស្ដាប់ប្រាកដជាឆ្ងល់ខ្លាំង
ជាមិនខាននោះទេថា ចុះហេតុអ្វីបានជាពេលមានវិបត្ដិ បែរជា
ឧស្សាហកម្ម e-commerce នៅចិននេះក្លាយទៅជាជោគជ័យ
ទៅវិញ។ នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលី
យើងនៅថ្ងៃនេះ លោក ឃុន អាឡិច បានស្រង់របាយការណ៍របស់
លោក Girish Sawlani នៃកម្មវិធី Connect Asia មកជូនជាទី
សណ្ដាប់។
Filed under: ព័ត៌មាន | Leave a Comment »
Posted on February 1, 2010 by happylkt

សព្វថ្ងៃនេះ ប្រទេសកម្ពុជាបានចាប់ផ្ដើមឈានជើងទៅមុខបន្ដិច
ម្ដងៗហើយ នៅក្នុងផ្នែកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រដោយខ្លួនឯង។
រហូតមកដល់ពេលនេះប្រទេសកម្ពុជាប្រើតែបច្ចេកវិទ្យាពីក្រៅ
ប្រទេស ជាភាសាបរទេស ដែលជាកត្ដាមួយអាចញុំាំងឲ្យអក្សរ
សាស្រ្ដខ្មែរធ្លាក់ចុះ ដោយពលរដ្ឋនាំគ្នាផ្ដោតការយកចិត្ដទុកដាក់
តែទៅលើភាសាបរទេស។
ប៉ុន្ដែអ្វីៗអាចមានការផ្លាស់ប្ដូរវិជ្ជមានសម្រាប់កម្ពុជា។ នៅក្នុងនាទី
វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីយើងនៅថ្ងៃនេះ
ខ្ញុំបាទ ឃុន អាឡិច មានកិត្ដិយសសូមនាំមកជូននូវបច្ចេកវិទ្យាថ្មី
របស់កម្ពុជា ដែលកម្ពុជាបានបង្កើតខ្លួនឯងផ្ទាល់សម្រាប់ពលរដ្ឋខ្មែរ។
នេះគឺកម្មវិធីកុំព្យូទ័រសម្រាប់ជជែកកម្សាន្ដតាមអ៊ីនធើរណិតមាន
ឈ្មោះថា SabayTalk ដែលបង្កើតដោយក្រុមហ៊ុនព័ត៌មានវិទ្យា
CIDC នៅភ្នំពេញ។ លោក ស៊ុម ចន្ទបូរិទ្ធិពីក្រុមហ៊ុននេះផ្ដល់ការ
ពន្យល់អំពីកម្មវិធីជាភាសាខ្មែរនេះ។
Filed under: ព័ត៌មាន | Leave a Comment »
Posted on January 30, 2010 by happylkt

ក្នុងជីវិតមនុស្សជាតិយើងនេះ អ្វីៗក៏ដោយហាក់ដូចជាមានបញ្ហា
មិនចេះចប់មិនចេះហើយ។ បាទ! តាមការសង្កេតរបស់បញ្ញាវ័ន្ដ
ជាតិ និងអន្ដរជាតិអ្វីៗក្នុងលោកនេះ មានភាពវិជ្ជមាន និងអវិជ្ជមាន
របស់វា។
តួយ៉ាងនៅក្នុងវិស័យព័ត៌មានវិទ្យា និងអ៊ីធើរណិត ថ្វីត្បិតតែវិស័យ
នេះមានការរីកចម្រើនលូតលាស់ធ្វើឲ្យជីវិតមនុស្សមានភាពងាយ
ស្រួលខ្លះក៏ពិតមែន ក៏ប៉ុន្ដែវាមិនមែនមានន័យថា វិស័យនេះគ្មាន
បញ្ហានោះទេ។ ទោះយ៉ាងណាក៏ដោយ អ្វីដែលមនុស្សលោកយើង
ចង់បានគឺកាត់បន្ថយភាពអិវជ្ជមានឲ្យបានអប្បបរមាដែលអាចធ្វើ
ទៅបាន។
នៅក្នុងវិស័យព័ត៌មានវិទ្យា និងអ៊ីនធើរណិតនេះ បើតាមប្រសាសន៍
របស់ស្ថាបនិក និងជានាយកមជ្ឈមណ្ឌលស៊ើបអង្កេតឧក្រិដ្ឋកម្ម
ខាងផ្នែបច្ចេកវិទ្យារីកចម្រើនខ្ពស់នៅក្នុងប្រទេសអូស្រ្ដាលិបានឲ្យ
ដឹងថា ការវិវឌ្ឍកាន់តែទៅមុខខាងភាពខូចរបស់ឧក្រិដ្ឋជនក្នុងវិស័យ
អ៊ីនធើរណិត និងបច្ចេកទេសខ្ពស់ៗរបស់ពួកគេបានធ្វើឲ្យយុទ្ធ
សាស្រ្ដរក្សាសន្ដិសុខ និងសុវត្ថិភាពរបស់រដ្ឋាភិបាលសហព័ន្ធ
អូស្រ្ដាលីមានសភាពយឺតយ៉ាវដើរតាមមិនទាន់ជនខិលខូចនោះ
ឡើយ។
Filed under: ព័ត៌មាន | Leave a Comment »
Posted on November 29, 2009 by happylkt
កាល់ពីថ្ងៃ ២១ ខែវិច្ឆិកា ឆ្នាំ ២០០៩ នៅឯសណ្ឋាគារ Naga world មានរៀបចំពិធីតាំងបង្ហាញការបើកឲ្យប្រើប្រាស់ Microsoft Windows 7 នៅប្រទេសកម្ពុជា រយះពេល ១ ថ្ងៃពីម៉ោង ៨:៣០នាទីព្រឹក រហូត ៧យប់។ ដោយក្នុងកម្វវិធីដ៏សប្បាយនេះផងដែរមានការចាប់ឆ្នោតផ្សងសំណាងសម្រាប់អ្នកដែលចូលរូម ទទួលបាន Microsoft Windows 7 Ultimate ចំនួន10 និងMicrosoft windows 7 professional ចំនួន20 ព្រមទាំងការប្រកាសបើកឲ្យប្រើប្រាស់គេហទំព័រ One Step For Future និង Imagine Cup ដែលផ្ដល់នូវសារៈប្រយោជន៍សម្រាប់សិស្សនិស្សិតផងដែរ។

Filed under: ព័ត៌មាន | Leave a Comment »
Posted on November 29, 2009 by happylkt
នេះជាភាពភ្ញាក់ផ្អើលជាលើកទីមួយសម្រាប់រូបខ្ញុំ ដែលមានវាសនាអាចឃើញនូវរូបមនុស្សយន្តជាលើកដំបូលដោយផ្ទាល់ភ្នែក។ នៅ CJCC កាលពី ថ្ងៃ ២៨ ខែ វិច្ឆិកា ២០០៩។ ដែលការដាក់តាំងនេះមានការចូលរូមពីអ្នកទស្សនាជាច្រើន ហើយរូបមនុស្សយន្តមាន ២ សម្រាប់បង្ហាញ និងការសម្តែងរបាំ Taiko។ ខ្ញុំសង្ឈឹមថានិងមានថ្ងៃណាមួយកូនខ្មែរពិតជាអាចបង្កើតបានរូបមនុស្សយន្តដូចប្រទេស ជប៉ុនជាមិនខាន។

Filed under: ព័ត៌មាន | Leave a Comment »
Posted on November 7, 2009 by happylkt

បន្ទាប់ពីបានធ្វើការចរចាម្ដងហើយម្ដងទៀតមិនចេះដាច់ស្រាច់អស់ពេល
ជាងមួយឆ្នាំ ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ និងអ៊ីនធើរណិតធំពីរនៅសហ
រដ្ឋអាម៉េរិកគឺក្រុមហ៊ុន Microsoft និង Yahoo បានសម្រេចរួមកម្លាំងគ្នា
ជាធ្លុងមួយនៅក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Google ខាង
បណ្ដាញរាវរកតាមអ៊ីនធើរណិត។
កិច្ចព្រមព្រៀងនេះមានរយៈពេល១០ឆ្នាំ ហើយក្រុមហ៊ុន Microsoft និង
Yahoo នឹងចែករំលែកកម្មវិធីកុំព្យូទ័រសម្រាប់រាវរកនៅតាមអ៊ីនធើរណិត
និងការផ្សាយពាណិជ្ជកម្មរួមគ្នា។ កិច្ចព្រមព្រៀងនេះ នឹងអនុវត្ដឡើងចាប់
ពីឆ្នាំ២០១០តទៅ ដោយផ្ដោតទៅលើទីផ្សារនៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក។
នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីនៅថ្ងៃនេះលោក
ឃុន អាឡិច បានដកស្រង់របាយការណ៍របស់អ្នកស្រី Karon Snowdon
ជុំវិញផលប៉ះពាល់ ឬមិនប៉ះពាល់នៃការរួមកម្លាំងគ្នារបស់ក្រុមហ៊ុន Microsoft
និង Yahoo នៅក្នុងទីផ្សារនៅអាស៊ី។
ប្រភពទទួលបានដោយ http://khmer.radioaustralia.net.au
Filed under: ព័ត៌មាន | Leave a Comment »
Posted on November 5, 2009 by happylkt

សួរស្តី អ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមានកិត្តិយសសូមធ្វើការផ្សព្វផ្សាយនូវព័ត៌មានថ្មីមួយ ដែលធានាថា ប្រិយមិត្តអ្នកអានប្រាកដជាចង់ដឹងជាមិនខាន នោះគឺ សេចក្តីជួនដំណឹងនៃការបើកជ្រើសរើសសាមាជិកស្មាក់ចិត្តនៃក្រុម OSF នាថ្ងៃ អនាគត សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំនាមខ្ញុំបាទជាសមាជិកម្នាក់ ។ ខ្ញុំមានមោទនភាពជាខ្លាំងសម្រាប់ខ្លួនឯង និងចំពោះសង្គមជាតិ ដែលមានឪកាសអាចធ្វើការសិក្សាស្វែងយល់អំពី បច្ចេកវិទ្យា ចុងក្រោយរបស់ Microsoft និងធ្វើការពង្រីកចំណេះដឹង សម្រាប់ខ្លួនឯង។ សម្រាប់គោលបំណងសំខាន់នៃការជ្រើសរើសសមាជិកនេះគឺ ក្រុមហ៊ុន Microsoft ចង់ជួយរដ្ឋាភិបាលក្នុងការជួយលើកកម្ពស់ធនធានមនុស្ស សម្រាប់ផ្នែកព័ត៌មានវិទ្យាក្នុងប្រទេសឲ្យមានភាពរីកចម្រើន ដោយបានធ្វើការបណ្តុះបណ្តាល តាមរយះ Online ឬអាចហៅបានម៉្យាងទៀតថា Self E-learning ។ ដែលសមាជិកទាំងនោះអាចទទួលបានអត្ថប្រយោជន៍ចំណោះដឹងដូចជា ទាក់ទងនិងផលិតផលថ្មីៗរបស់ Microsoft រួចធ្វើការចែករំលែកចំណោះដឹងដែលបានមក ទៅឲ្យអ្នកដែលមានចិត្តស្រលាញ់អំពីបច្ចេកវិទ្យាជាបន្ត។ ប្រសិនបើប្រិយមិត្តមានចិត្តចង់ចូលរួម សូមប្រញាប់ឡើង។ សូមចូលទៅកាន់គេហទំព័រ ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម
Filed under: ព័ត៌មាន | Leave a Comment »
Posted on November 5, 2009 by happylkt

សួរស្តី! អ្នកទាំងអស់គ្នា ជួបគ្នាជាថ្មីទៀតហើយ ថ្អៃនេះខ្ញុំបាទមាន ព័ត៌មានថ្មីមួយ ហើយប្រាកដថាអ្នកទាំងអស់គ្នាពិតជាមានការចាប់ អារម្មណ៍ចង់ស្វែងយល់បន្ថែម នោះគឺ ពិធីបើកសំភោធន៍ Windows 7, Windows Server 2008 R2, Exchange Server 2010 និងផលិតផលថ្មីជាច្រើនទៀត ដែលរៀបចំឡើងដោយ Microsoft MDP Cambodia present ។ ពិធីនេះនិងប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ
Naga World Resort, Samdech Hunsen Park, Phnom Penh, XX 12300,Cambodia នៅថ្ងៃ និងវេលាម៉ោង 21/11/2009 Welcome Time: 08:00 AM , 09:00AM – 06:00 PM។ សូមចូលរួមដោយសេរី និងឲ្យបានច្រើនផងណា ដើម្បីទទួលបានចំណោះដឹងបន្ថែម អំពី Microsoft។
សូមចូលរួមចុះឈ្មោះតាមរយះ
Filed under: ព័ត៌មាន | Leave a Comment »
Posted on October 30, 2009 by happylkt

សូមសាកល្បងមើល!
http://www.pancambodia.info/forum/index.php?name=Downloads&d_op=getit&lid=24
Filed under: កម្មវិធី | Leave a Comment »