ក្តារ​សរសេរ​ភាសា​ខ្មែរ​ដំបូង​គេ​លើ Android

ដើម្បី​ជា​ការ​អភិរក្ស​ និង​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​ទំនើប​ដើរ​ទាន់​តាម​សម័យ​កាល​បច្ចេកវិទ្យា​របស់​ពិភពលោក និស្សិត និង​បញ្ញវន្ត​ខ្មែរ​មួយ​ក្រុម​បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ក្ដារ​សរសេរ​ជា​ភាសាខ្មែរ​ដំបូង​គេ​សម្រាប់ Android ប្រើ​លើ​ទូរស័ព្ទ​ដៃ​ប្រភេទ​Smartphone។

ស្ថាបនិក ហ្វុន យូនីកូដ​ លោក​ដាញ់ ហុង ដែល​ជា​អ្នក​ចូលរួម​បង្កើត​គំនិត​ផ្ដួចផ្ដើម​នេះ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រុម​របស់​លោក​កំពុង​រៀបចំ​ធ្វើ​ពុម្ព​គំរូ​តួ​អក្សរខ្មែរ​ដាក់​ឲ្យ Developer របស់​ចិន​ពិនិត្យ​ដើម្បី​ឲ្យ​ពួកគេ​ជួយ​បង្កើត​កម្មវិធី​ដែល​អាច​សរសេរ​តួ​អក្សរ​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ​របស់ Smartphone។

លោកបន្ត​ទៀត​ថា នេះគ្រាន់​តែ​ជា​ដំណាក់​កាល​ចាប់​ផ្ដើម​ប៉ុណ្ណោះ វា​នៅ​មិន​ទាន់​រួចរាល់​ទាំង​ស្រុង​នោះ​ទេ។ “ពេល​យើង​បញ្ជូន​ពុម្ព​អក្សរ​ខ្មែរ​ឲ្យ​ខាង Developer ចិន​ធ្វើ​រួចរាល់ យើង​នឹង​វាយ​តម្លៃ​ជា​ថ្មី​ថា​តើ​មាន​អ្វី​ដែលត្រូវ​កែ​សម្រួល ឬ​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត”។

ស្ថាបនិក​ខ្មែរ យូនីកូដ​រូប​នេះ​បញ្ជាក់​ថា ការងារ​នេះ​មិន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​វា​ត្រូវ​ការ​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​លើ​ទម្រង់​តួអក្សរ ឬ​របៀប​នៃ​ការ​សរសេរ​ដើម្បី​ឲ្យ​វា​ប្រើ​ទៅ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់។

លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន​ទូរស័ព្ទ Smartphone ដែល​ដំណើរការណ៍​ដោយ Android មិន​អាច​ស្គាល់ យូនីកូដ​ខ្មែរ​បាន​នោះ​ទេ។ យ៉ាង​ណា​មិញ​មាន​សិស្ស​និស្សិត​ខ្មែរ ដែល​ជា​អ្នក​គាំទ្រ​និង​ប្រើប្រាស់ Android បាន​ព្យាយាម​បំបែក​កូដ (Root) ដើម្បី​ឲ្យ​ Android អាច​ស្គាល់​តួ​អក្សរ​ខ្មែរ​លើ​ប្រភេទ​ទូរស័ព្ទ​ដៃ​បាន​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​មិនទាន់​ទូលំទូលាយ​នៅ​ឡើយ។

“អ្វី​ដែល​យើង​ធ្វើ​នៅ​ពេល​នេះ គឺ​ងាយ​ស្រួល​ដល់​ថ្ងៃ​ក្រោយ​ពេល​ដែល Android ​ស្គាល់​តួអក្សរ​ខ្មែរ​បាន​ទូលំទូលាយ ពេល​នោះ​យើង​នឹង​មាន​កម្មវិធី​មួយ​ដែល​ប្រើ​ការសរសេរ ជាជាង​ការ​ចុច​ដែល​វា​ពិបាក និង​ស្មុគស្មាញ”។

និស្សិត​ឡូវ គឹមថេង ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​មួយ​រូប​ដែរ​នោះ​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិន​បើ​កិច្ចការ​នេះ​ទទួល​បាន​ជោគជ័យ វាពិត​ជា​ល្អ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ប្រើ Android ដែល​ពួកគេ​មិន​ចាំបាច់​ពិបាក​ទៀតនោះទេ ដោយពួកគេ​គ្រាន់​តែ​ប្រើការ​សរសេរ​ ឬ​គូស​វាស​នៅ​លើ Touchpad ទៅ​វា​លឿន​រហ័ស និង​ងាយស្រួល​។

យ៉ាង​ណា​មិញ​លោក​ដាញ់ ហុង បាន​សំណូមពរ​ឲ្យ​អ្នក​ដែល​មាន​ជំនាញ​ខាង Developer ក្នុង​ស្រុក​ឲ្យ​ជួយ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការងារ​ទាំង​នេះ​ដំណើរការណ៍​ទៅ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ទទួល​បាន​ជោគជ័យ។

គំនិត​បង្កើត​ក្ដារ​សរសេរ​ភាសា​ខ្មែរ​លើ Android នេះ​បង្កើត​ឡើង​ដោយ​ស្ថាបនិក ហ្វុន យូនីកូដ​ខ្មែរ​លោក​ ដាញ់ ហុង និស្សិត ទេព សុវិចិត្រ និង​ឡូវ គឹមផេង ហើយ​ក៏​មាន​ការ​ចូលរួម​ជួយ​ជា​គំនិត​ពី​អ្នក​ដែល​គាំទ្រ និង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ Android មួយ​ចំនួនផង​ដែរ។

អត្ថបទ៖ http://sabay.com.kh

http://sabay.com.kh/articles/164143

Advertisements

ហេតុអ្វីរបស់អ្នក Browser ខុសពីខ្ញុំ?

តើ​អ្នកធ្លាប់បាន​ស្គាល់ Browser ណាខ្លះក្នុងចំណោម Browser ដែល​ល្បីក្នុងពិភពបច្ចេកវិទ្យាដូចជា IE, Firefox, Google Chrome , Opera, Safari…។ តើ​មួយ​ណាដែល​អ្នក​កំពុងតែ​ប្រើ? សម្រាប់ខ្ញុំប្រើទាំងអស់ តែ​អ្វីដែលខ្ញុំប្រើជាងគេនោះគឺ Google Chrome ព្រោះវា​មាន​សុវត្ថិភាពខ្ពស់បំផុត ហើយថែមទាំងដើរបានលឿនជាងគេផងដែរ អត់ចាំបាច់ខ្លាច​រំខានដោយ Plug in ទេ​ រួមទាំងល្បឿននៃការបើក ជាពិសេស​គឺសំបូរកម្មវិធីផ្តល់ដោយឥតគិតថ្លៃដូចជា ហ្គេម, កម្មវិធីបន្ថែមសម្រាប់ការិយាល័យ…។ សូមសាកល្បងដោយខ្លួនឯង ដោយប្រៀបធៀបទាំងល្បឿនរបស់វា។

http://www.google.com/chrome/intl/en/make/features.html?hl=en&brand=CHMB&utm_campaign=en&utm_source=en-ha-seaother-other-sk&utm_medium=ha

image

Twitter

តើ​អ្នកទាំងអស់​គ្នាធ្លាប់បាន​លឺ​អំពី Twitter ពីមុនមកទេ? Twitter គឺ​ជា​សេវាកម្មថ្មីមួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​នៅ USA ដំបូងក្នុងឆ្នាំMarch 2006  ដោយលោក Jack Dorsey ក្នុងគោល​បំណង​ចែក​រំលែក​ព័ត៌មាន​ខ្លី ហើយ​ឆាប់រហ័ស ចំណេញពេល និង​ថវិការ​សម្រាប់ការ​លេង​ Internet ។ សម្រាប់សេវាកម្មនេះមាន​ការ​ពេញនិយម​ច្រើន​នៅ USA ពីសំណាក់​អ្នក​ប្រើប្រាស់ ដែ​លបំរើឲ្យ​ផ្នែក​ជំនួញ និង​ព័ត៌មាន​រហ័ស តែ​សម្រាប់ប្រទេស​ កម្ពុជា គឺ​ពុំសូមមាន​ការ​ចាប់អារម្មណ៍​ទេ ព្រោះ​វា​មិនសូវ​សំបូរ​ការ​កំសាន្ត ដូចជារូបភាព…។ Twitter គេ​ប្រើ​វា​ភាគច្រើន​សម្រាប់វាយ​សារ​ខ្លីៗដូចទៅនឹង SMS អញ្ចឹង​។ ប្រសិន​បើ​អ្នក​ជាមនុស្ស​ដែល​ចូលចិត្ត​ទទួល​បាន​ព័ត័មាន​ប្រតិកម្មរហ័ស​អ្នក​គួរ​បែរមក​សាកល្បង​ជាមួយ Twitter បានព្រោះវា​គាំទ្រជាមួយ Smart Mobile Phone គ្រប់ប្រភេទ វា​មាន​ភាព​ប្រសើរ​ជាង​ការ​លេង​ Facebook ឆ្ងាយណាស់។

www.twitter.com

ផ្តើមស្វែងយល់អំពីរបៀបទាញយក Hosting Files

តើ​អ្នកមានក្តីស្រមៃដូចខ្ញុំដែរឬ​ទេថា ថ្ងៃណាមួយ​យើង​អាច​ទាញយកឯកសារ​ដែលមាន​នៅក្នុង Hosting Website ដូចជា ៖​ Megaupload, Rapidshared , Mediafire…។ http://mipony.net/en/features.php

ដែល​ Website ទាំងអស់នោះសំបូរទៅដោយ​ឯកសារ​ជាច្រើនដែលយើង​ចង់បាន តែ​សោកស្តាយតែ​ម៉្យាង​ទៅវា​ពិបាកក្នុងការ​ទាញយកដោយ​សេរីប្រសិនបើយើង​ពុំមាន Account ក្នុង​សេវាទាំងអស់នោះ។ ប៉ុន្តែ​កុំព្រួយយើងមាន​ដំណោះស្រាយ​ដែល​អាច​ជួយអ្នកបានតាមរយះការ​ប្រើ​ប្រាស់កម្មវិធីដូចជា៖ Mipony និងការ​ប្រើប្រាស់ Website មួយចំណួនដែល​យើង​អាច​បន្លំ Account បាន (Link Generator)។ ខ្ញុំសូមលើកយកនូវ​ Website មួយឈ្មោះ http://generatory.3xg.pl ដែលវា​អាចជួយយើង​បានយ៉ាង​លឿនក្នុងការ​បំបែក Link Generator របស់ Fileserve និង Filesonic ដោយ​ពុំ​មាន​បញ្ហា​អ្វីនោះទេ ដោយ​គ្រាន់តែ​ Copy នៅ Link ដែល​យើង​ចង់​ទាញយកឯកសារ​ទៅ Pass ក្នុង​ប្រអប់ស្វែងរករបស់​វា រួច​ចុច​ ប៊ូតុង Download ដោយ​រង់ចាំតែ​ ៣ វិនាទីទេ នោះ​យើង​ទទួលបាន​ឯកសារ​ដែលយើង​ចង់​បាន ដោយ​ល្បឿនគ្មានកំណត់។

clip_image002clip_image004

122

1

more information for Hosting website link generator :

http://www.leechmod.us
http://mu.gr0wl.com/

ប្រើ Ipod Touch 4 ឲ្យ​ក្លាយ​ជាឧបករណ៍ជំនួយក្នុងសិក្ខាសិលា

IMG_0103   IMG_0102

តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​មាន​ក្តីស្រមៃដូចខ្ញុំដែរថា Ipod Touch ដែល​អ្នក​កំពុង​តែ​កាន់នូវក្នុងដៃសម្រាប់​តែស្តាប់​បទ​ចម្រៀង និង​សម្រាប់​តែ​លេង​ហ្គេច ឬ​ក៏សម្រាប់​ទំនាក់ទំនង​គ្នា​តាម​បណ្តាញ វា​នឹង​ក្លាយ​ទៅ​ជា​ដៃ​គូរ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកនា​ពេល​អនាគតក្នុង​ពិធីឡើង​និយាក្នុង សិក្ខាសិលា ដោយ​ពុំ​ចាំបាច់​មាន Latop យក​តាម​ខ្លួននោះ​ទេ? ឥឡូវ​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​មួយ​ជំហាន​ម្តង់ៗហើយ សម្រាប់​ក្តី​សុបិន្ត​របស់​ខ្ញុំ។ អ្នក​ទាំង​អស់​គ្នា​អាច​សាកល្បងតាម​ខ្ញុំ​បាន​ដោយ​ប្រើប្រាស់​កម្មវិធី DocsToGo សម្រាប់​ IOS 4 ដែល​ជា​កម្មវិធី​មួយ​សម្រាប់​ធ្វើ​ការ​បើក​ឯកសារដែល​ជា​ប្រភេទ Microsoft Office នៅ​ក្នុង​ Ipod Touch បាន។ កម្មវិធី​នេះ​មិន​អាច​គាំទ្រជាមួយ​ប្រភេទ​ទិន្នន័យ​របស់ Microsoft Office 2010 ទេ​គឺវា​ស្គាល់តែ​ឯកសារ​ Office 2003។ វា​មាន​លក្ខណះ​មិន​ចាញ់​ទៅ​នឹង​ INumber និង IPages ឬ QuickOffice ដែល​ប្រើនៅ​លើ IPad និង IPhone នោះ​ទេ។ ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​នឹង​ចង់​ប្រើ​កម្មវិធី​នេះ​គឺ វា​គាំទ្រភាសាខ្មែរយូនីកូដ​ ដែល​ផ្តល់​នូវភាព​ងាយ​ស្រួល​ដល់​ខ្ញុំ​បាន​ច្រើន ព្រម​ទាំង​មាន​អារម្មណ៍​ស៊ាំនិង​មុខងារ​ផ្សេង​ៗ​ក្នុង​កម្មវិធីដែល​ប្រៀប​បាន​យើង​កំពុង​ប្រើ MS Office ដូចគ្នា។

តម្រូវការ​នៃ​ឧបករណ៍បន្ថែម​សម្រាប់​ប្រែក្លាយ IPod Touch ទៅជាអ្នក​ជំនួយ​ការ​ក្នុង​សិក្ខាសិលា៖

– ត្រូវប្រើ​កម្មវិធី DocsToGo

– Ipod ចាំ​បាច់​ត្រូវតែ​បញ្ចូលភាសាខ្មែរ

– វាខ្សែសម្រាប់តភ្ជាប់​ពីឧករណ៍​ Ipod ទៅ​កាន់ LCD Projector ព្រមទាំង​មាន​នូវ ឧករណ៍​ Remote Control របស់​ Ipod មួយ​គ្រឿង​ផង​ដែរ។

– ប្រើកម្មវិធី ITune សម្រាប់​បញ្ចូនទិន្នន័យចូល Ipod

អស់បញ្ហាជាមួយ Telerik fdeck សម្រាប់ Facebook

Facedeck

តើ​អ្នក​កំពុង​មាន​បញ្ហាជាមួយគណនី Facebook របស់​អ្នក​មែន​ឬ​ទេ?

ឧ. វា​ឧស្សាហ៍ត្រូវបាន​គេ​ផ្អាកឲ្យដំណើរ​ការ ដោយ​មិន​ដឹង​មូលហេតុ​ជាញឹកញាប់ចំណួន ១៤ ថ្ងៃ ឬ​អាច​មាន​ករណី​មួយ​ចំណួន​​ទៀត​កើត​ឡើង ដោយ​មាន​នូវមេរោគប្រភេទ Spyware វា​ផ្ញើរសារ​មក​កាន់គណនីរបស់​អ្នកតាម​រយះ Text Chat ទាំង​អស់​នេះ​ជា​ករណី​មួយ​ចំណួន​ដែល​ខ្ញុំធ្លាប់​បាន​ជួប​ប្រទះ។

តែ​ឥឡូវ​នេះ​យើង​មាន​ដំណោះស្រាយ​សម្រាប់​ជួយ​ ដល់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ចៀស​ផុត​ពីបញ្ហាទាំង​នោះ ដោយ​ប្រើ​កម្មវិធី Telerik f!acedeck។ Telerik f!acedeck ជា​កូនកម្មវិធីតូចមួយដែល​ត្រូវបាន​គេ​បង្កើត​វា​ឡើង ដោយ​ប្រើកូដ​របស់ Microsoft Silverlight ។ លក្ខណះពិសេស​របស់​កម្មវិធីនេះគឺ

  • ពុំ​ចាំ​បាច់​ត្រូវ​ការ​ដំឡើង​កម្មវិធីដោយផ្ទាល់ទេគឺ​ ប្រើដំឡើង​តាម Online ទៅ​កាន់​ System Files
  • ងាយ​ស្រួលក្នុង​ការ​ដំឡើង និង​លុបចេញពី ម៉ាស៊ីនកុំព្យូទ័រ
  • ធានាបាន​នូវសុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ ការពារ​ចំពោះពពួកមេរោគ ដែល​ចង់​ជ្រៀត​ចូលក្នុង​ម៉ាស៊ីន
  • មាន​ UI (User Interface ) ស្រស់ស្អាត​ដូចទៅនឹង​ Style របស់ Windows Phone 7
  • មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​សារគ្រប់ប្រភេទ រួម​ទាំង​រូបភាព, វីដេអូ…
  • តែ​វា​នូវខ្វះចំណុចមួយ​គឺ​មិន​ទាន់ស្គាល់ Khmer Unicode ទេ។

Cool Interface

Telerik fdeck comes with a completely new interface, and a slick one. The black finish touch, the big fonts and lots of free space make a difference.

Easier Photo Upload

A simple drag-and-drop is what stands between your new album and your Facebook friends. Try it out and you won’t quit.

Instant Access to Your Webcam

Turn on your web camera, make a recording and get it instantly in your friends’ feed. Sharing videos and photos has never been more fun.

 

Personalize Your Experience

With Telerik fdeck you choose how you’ll read newsfeeds, update status, make comments, etc. You can also choose a view – standard Facebook view, or grid-like view.

Get Rid of All Annoying Applications

Yes, this is correct. By using Telerik
fdeck you won’t be bombarded with notifications from all types of unwanted applications. You only see what you care for. Sorry Farm fans…

 

Chat Just Like in Facebook

The Chat feature is now available with the official release of Telerik fdeck, allowing you to stay in-sync with your friends’ latest adventures.

imageimage

អ្នក​អាច​សាកល្បងប្រើកម្មវិធីនេះតាមរយះ

http://demos.telerik.com/fdeck/SfcQuickInstall.aspx

សង្គ្រាម Browser

image

ចាប់តាំង​ពី​មាន​ការ​បង្កើតឡើង​នូវ Web Browser ឬ​កម្មវិធីរុករក​ព័ត៌មាន​តាម​បណ្តាញជាង ២០ ឆ្នាំ​មក​នេះ។ ការ​វិវឌ្ឍន៍​ជា​បន្ត​បន្ទាប់​នៃ​កម្មវិធី​នេះ​ចេះ​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់​មិន​ឈប់​ឈរ រហូត​មក​ដល់​ពេល​បច្ចុបន្បន្ន។ ដោយ​កាល​ពី​ដើម​ឡើយ​គេ​បង្កើត​វា​ឡើង​ដើម្បី​តែ​សម្រាប់​រុករក​ព័ត៌មាន​តាម​បណ្តាញ​ប៉ុណ្ណោះ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ដំណើរ​ការ​បាន​លឿន តែ​នា​ពេល​នេះវិញមាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកួត​ប្រជែង​គ្នា ក្នុង​ការ​បង្កើត​នូវកម្មវិធីនេះ ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញជាង​មុនទៅ​ទៀត ដូច​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ស្គាល់​រួច​ខ្លះ​ៗ​មក​ហើយ​នូវកម្មវិធី Browser ដូច​ជា៖ Windows Internet Explorer, Fire Fox, Opera, Google Chrome, Safari…។ ក្នុង​ពេលនេះ​ខ្ញុំ​សូម​លើក​យក​តែ​ Browser ចំនួន​ ៥ ប៉ុណ្ណោះ​ដែល​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​គ្រប់មជ្ឈដ្ឋាន ដូច​ដែល​បាន​និយាយ​រៀប​រាប់​ខាង​លើនេះ៖

១. Internet Explorer (IE) : គឺ​ Browser មួយ​ដែល​មាន​វ័យចំណាស់​ជាង​គេ​ក្នុង​ចំណោម Browser ទាំង​អស់ព្រោះ​វា​ត្រូវបាន​គេ​រកឃើញប្រហែល​ជា​ជិត ២០ ឆ្នាំ ស្រប់​ពេល​នឹង​អាយុកាល​នៃ​ ប្រវត្តិនៃ​ការ​កកើត​របស់ប្រព័ន្ធប្រតិបត្តិការ​ Microsoft Windows ផង​ដែរ។ វា​ត្រូវ​បាន​ដាក់បញ្ចូល​ជា​មួយ Windows រួច​ជា​ស្រេច​ចាប់​តាំង​ពីចេញ​ពី​កន្លែង​ផលិត​កម្មវិធីមក​ម៉្លោះ ហើយ​បច្ចុបន្បន្ន វា​ត្រូវបាន​ធ្វើ​ការ​ Update នូវចំណុច​ខ្វះខាត និង​ចន្លោះប្រហោង​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ជំនាន់ IE 9 ដែល​ជា​ជំនាន់ក្រោយ​បំផុតរបស់ IE ដែល​ដំណើរ​ការ​លឿន​ជាង​មុន​ប្រមាណ ៧០% រួម​ទាំង​ផ្នែកសុវត្ថិភាព​ផង​ដែរ។ ​មាន​ Private Browser Mode, Instant web site ID, Smart Location Bar, Built in Spell Checker, Customization។​ ប្រើ​បាន​តែ​ OS របស់​ Windows ប៉ុណ្ណោះ។

 

២. Fire Fox ក៏​ជា​ Browser មួយ​ដែរតែ​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គម្រោង​របស់​អភិវឌ្ឍន៍​កម្មវិធី​ឥតគិតថ្លៃ ដែល​គេ​ស្គាល់​ថា Open source ឬ​គម្រោង​កម្មវិធីបើកទូលាយ។ ក្នុង​កម្មវិធីនេះទាំង​មូល​អ្នក​ប្រើប្រាស់​អាច​ធ្វើការ​ទាញកូដ​មក​ធ្វើការ​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង​បាន ប្រសិន​បើ​គេ​ចង់ព្រោះ​អ្វីៗ​គឺ​ផ្តល់​ឲ្យ​ដោយ​ឥតគិត​ថ្លៃ។ ចំណុច​ដែល​ធ្វើ​ឲ្យ​វា​ជា​ភាព​ទាក់ទាញ​ចំពោះអ្នក​ប្រើប្រាស់​កម្មវិធីនេះគឺ​ វា​សំបូរ​ទៅ​ដោយ​កម្មវិធីបន្ថែម​ដូច​ជា Private Browser Mode, Open Video and Audio, Instant web site ID, Smart Location Bar, Built in Spell Checker, Customization, Spyware and Virus protection, Tool add-on ច្រើន​ជាង 6,000។​ អាចប្រើ​បាន​គ្រប់ OS ទាំង​អស់។

 

៣. Opera ក៏​មាន​លក្ខណះស្រដៀងទៅនឹង Fire Fox ជាង​ ៧០% ភាគរយផងដែរ។​ តែ​អ្វីដែល​ធ្វើឲ្យវា​មាន​ភាព​ពេញ​និយម​ជាង​ Fire Fox នោះ​គឺ​វា​បា​នបន្ថែម​នូវកម្មវិធីដូចជា៖ Feature Security សម្រាប់​ប្រឆាំ​នឹង​មេរោគពីចំងាយបាន, Technical Help/Support មាន​លក្ខណះសកម្មជាង។ អាច​ប្រើ​បាន​គ្រប់ OS ទាំង​អស់។ តែ​ចំណុច​ខ្សោយរបស់​វា​មួយ​គឺ​ វា​ដំណើរ​យឹត​ជាង Fire fox ដោយ​សារ​តែ​វា​ការ​ពារ​ប្រឆាំង​ នឹង​មេរោគពីចំងាយ​ធ្វើ​ឲ្យ​ដំណើរ​ការ​មិន​សូវ​រហ័ស។

 

៤. Google Chrome ក៏​ជា​កម្មវិធី​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​នៃ​កូដ​បើក​ទូលាយផងដែរ ថ្វី​បើ​វា​ទើប​តែ​បង្កើត​មិន​ទាន់​បាន​ ២ ឆ្នាំ​ស្រួល​​តែ​វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​ភាព​លេចធ្លោខ្លាំង​ជាង​គេ​​ដោយ​សារ​ វា​ដំណើរ​ការ​បាន​លឿន និង​ប្រកប​ដោយ​សុវត្ថិភាពខ្ពស់ ព្រម​ទាំង​វា​បង្កប់ដោយ​ Tool Add on បន្ថែម​ជា​ច្រើន​មិនចាញ់ Browser​ ដទៃ​ទៀត​ទេ។

 

៥. ចុង​ក្រោយ​គេ​នោះ​គឺ Browser របស់ក្រុមហ៊ុន Apple ដែល​មាន​ឈ្មោះ​ថា Safari វា​ក៏​ជា​ Browser ដែល​មាន​វ័យ​ចំណាស់​ប្រហាក់ប្រហែល​ទៅ​នឹង IE ផង​ដែរ។ Safari គឺ​គេ​បង្កើត​ឡើង​ផ្តោត​សំខាន់​តែ​នឹង​ល្បឿន​តែ​មួយ​មុខ​គត់ បណ្តាល​ឲ្យ​វា​គឺ​ពុំ​សូវ​មាន​កម្មវិធីបន្ថែម​ប៉ុន្មាន​ទេ មាន​តែ​ត្រឹម Feature, Security tool, Technical help/ support។ ចំណុច​ដែល​បាន​ធ្វើ​ឲ្យ​វា​ត្រូវបាន​គេ​ទទួល​ស្គាល់​នោះគឺ​ ប្រសិន​បើ​យើង​ប្រើប្រាស់​ផលិតផល Apple នោះ​គឺ​យើង​គួរ​តែ​ជ្រើស​រើស​យក Browser ប្រភេទ​នេះយក​មក​ប្រើ​គឺ​ល្អ​បំផុត។ វា​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​បាន​នៅគ្រប់​ OS ទាំង​អស់។

ជាសរុប​សម្រាប់រូប​ខ្ញុំផ្ទាល់ដែលបាន​សាកល្បងប្រើគ្រប់​ Browser ទាំង​អស់​ជិត ៧ ឆ្នាំមក​នោះ ខ្ញុំ​គិត​ថាមាន​តែ IE9, Google Chrome, Safari ទេ​ដែល​ដំណើរ​ការ​បាន​ល្អ​មិន​សូវ​មាន​បញ្ហា​កើត​ឡើងចំពោះ​ម៉ាស៊ីនកុំព្យូទ័ររបស់​ខ្ញុំ ហើយ​ចុះសម្រាប់​អ្នក​វិញ តើ​អ្នក​កំពុង​តែ​ប្រើ​ Browser ប្រភេទណាមួយ? សូម​ផ្តល់​នូវ​ចម្លើយ​ដើម្បីឲ្យ​ខ្ញុំបាន​ដឹង​ផង ឬ​ប្រសិន​បើ​អ្ន​ក​មាន​សំនួរ ឬ​ចំងល់​ណាមួយ​នោះ​អ្នក​អាច​ទំនាក់​ទំនងខ្ញុំក្រោយ​ម៉ោង​​សិក្សាបាន តាម​រយះ 070 216 897 បាន។ ខ្ញុំ​រីករាយ​នឹង​ឆ្លើយតបនូវអ្វីដែល​អ្នក​ចង់​ដឹង​អំពីផ្នែក​ព័ត៌មាន​វិទ្យាបាន ទៅ​តាមអ្វី​ដែល​ខ្ញុំ​បាន​ដឹង។

 

Internet Browser Software Review 2011

Microsoftនិង​Toyota គ្រោង​ចាប់​ដៃ​គ្នា​បំពាក់​​អ៊ីនធឺណិត​ឲ្យ​រថយន្ត

ក្រុមហ៊ុន​ Microsoft Corp និង​ Toyota Motor Corp បាន​បង្ហាញ​គម្រោង​​សហការ​គ្នាថ្មី​មួយ​ទៀត​ ពី​ការ​​បំពាក់​សេវាកម្ម​អ៊ីនធឺណិត​ឲ្យ​រថយន្ត​​ម៉ូដែល​ Toyota។

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​របស់​ជប៉ុន​មួយ​នេះ​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ Toyota មាន​គម្រោង​​បង្កើត​បណ្ដាញ​មួយ​ដោយ​ប្រើ​ Platform របស់​ក្រុមហ៊ុន​ Microsoft ដែល​មាន​ឈ្មោះ​ថា​ Azure នៅ​ឆ្នាំ​២០១៥​ ដើម្បី​ផ្ដល់​សេវាកម្ម​ឌីជីថល​​ទៅ​ដល់​អតិថិជន​​។ សេវាកម្ម​ឌីជីថល​ជា​អ្វី​ទៅ​?

សេវាកម្ម​ឌីជីថល​នេះ​​ គឺ​ជា​​សេវាកម្ម​ពិសេស​ ​​ដែល​ផ្ដល់​នូវ​ភាព​​សម្បូរ​បែប​​ដល់​អ្នក​ជិះ​រថយន្ត​ Toyota ទាំង​​អស់​ដូច​ជា៖

  • សេវាកម្ម​ GPS​: ជា​ប្រព័ន្ធ​បង្ហាញ​ទីតាំង​ដោយ​ប្រើ​ផ្កាយ​រណប​ សម្រាប់​​កំណត់​ទីតាំង​​ដែល​អាច​ទុក​ចិត្ត​បាន​ និង​អាច​វាស់​អាកាស​ធាតុ​បាន​ផង​ដែរ​ ដែល​នេះ​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​អ្នក​បើក​បរ​គ្រប់​រូប​។
  • Mutimedia៖ អាច​ស្ដាប់​ចម្រៀង​ និង​សេវា​កម្សាន្ត​ជា​ច្រើន​ទៀត​។
  • អាច​ឲ្យ​អ្នក​បើក​បរ​កំណត់​ថាមពល​អគ្គិសនី​ចំពោះ​​ប្រភេទ​រថយន្ត​​ប្រើ​ថាមពល​អគ្គិសនី​ និង​ប្រភេទ​រថយន្ត​កូន​កាត់​ (ជួយ​​សន្សំ​សំចៃ​ថាមពល​បាន​មួយ​ផ្នែក​ធំ)។

តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​​ Toyota បើ ​គម្រោង​ការ​នេះ​សម្រេច​បាន​ជោគ​ជ័យ​ វា​នឹង​អាច​ប្រតិបត្តិការ​បាន​​​ក្នុង​ប្រទេស​​ចំនួន​១៧០​។

កិច្ច​សហការ​​រវាង​ក្រុមហ៊ុន​​ទាំង​ពីរ​ ​ប្រព្រឹត្ត​ទៅ​​អស់​រយៈ​ពេល​ជាង​១​ទសវត្សរ៍​មក​ហើយ​ ហើយ​ចំពោះ​​គម្រោង​ថ្មី​នេះ​ គឺ​ជា​សញ្ញាណ​​មួយ ​ដែល​ជួយ​រឹត​បណ្ដឹង​ដល់​ចំណង​មិត្តភាព​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែ​មមួយ​កម្រិត​ទៀត​​។

រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​​​​​ដឹង​ទេ​​ថា ​គម្រោង​​នេះ​ អាច​ដំណើរ​ការ​ទៅ​រួច​ដែរ​ឬ​យ៉ាង​ណា​ទេ​៕

Copy right by www.sabay.com.kh

រៀន​ចប់​ITធ្វើ​ការ​ជំនាញ​ផ្សេង ‌!

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ការ​បញ្ចប់​ការ​សិក្សា​របស់​និស្សិត​ជំនាញ ITមាន​ចំនួន​ច្រើន ក្នុង​នោះ​គេ​ឃើញ​ថា​និស្សិត​មួយ​ចំនួន​ទទួល​បាន​ការងារ​ត្រូវ​ជំនាញ ប៉ុន្តែ​ក៏​មាន​និស្សិត​មួយ​ចំនួន​ទៀត​បែរ​ជា​ទទួល​បាន​ការងារ​ខុស​ជំនាញ​ទៅ​វិញ។ តើ​ការ​ធ្វើ​ការ​មិន​ចំ​ជំនាញ​បែប​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី?

ទោះ​បី​បច្ចុប្បន្ន​ខ្លួន​កំពុង​សិក្សា​ជំនាញ IT មែន ប៉ុន្តែ សុខមាន ដឹង​មុន​ស្រាប់​ទៅ​ហើយ​ថា​ក្រោយ​បញ្ចប់​ការ​សិក្សា​ខ្លួន​នឹង​ត្រូវ​បំពេញ​ការងារ​ខុស​ជំនាញ​បាត់​ទៅ​ហើយ។និស្សិតIT នេះ​មាន​ទស្សនៈ​ទៅ​លើ​បញ្ហា​ការ​ធ្វើ​ការ​មិន​ចំ​ជំនាញ​ថា “វា​មិន​សំខាន់​ថា​យើង​រៀន IT ហើយ​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ចំ​ជំនាញ​នោះ យើង​អាច​រើស​ការងារ​អ្វី​ដែល​ចិត្ត​ចង់​ធ្វើ​បាន សំខាន់​គឺ​យើង​ទទួល​យក​ការងារ​ក្រៅ​ពី​ជំនាញ​បាន​អត់”

និស្សិត​ជិត​នឹង​បញ្ចប់​ការ​សិក្សា​រូប​នេះ​បញ្ជាក់​អំពី​កត្តា​មួយ​ចំនួន​ក្នុង​ការ​ទទួល​បាន​ការងារ​មិន​ត្រូវ​ជំនាញ​ថា លោក​គិត​ថា​ការ​ទទួល​ការងារ​ខុស​ជំនាញ​បែប​នេះ​អាច​បណ្ដាល​មក​ពី​ការ​មិន​រំពឹង​ច្បាស់លាស់ ពិសេស​នោះ​គឺ [ដោយ​សារ​បញ្ហា​ថវិកា​ជា​ចម្បង]

ទាក់ទង​ទៅ​ការងារ​ជំនាញITបុគ្គលិក​ផ្នែក​គ្រប់គ្រង​បណ្ដាញNetwork នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​លោក អៀប ខ្លឹមសំរឹទ្ធ​និយាយ​ថា ការ​ធ្វើ​ការ​ខុស​ជំនាញ​បែប​នេះ​មិន​បញ្ហា​អ្វី​ទេ ព្រោះ​រាល់​អ្នក​សិក្សា​ក្រោយ​បញ្ចប់​សិក្សា​តែងតែ​ទាមទារ​ការងារ​ជា​ចម្បង ហើយ​ម្យ៉ាង​ការងារ​នោះ​មួយ​ភាគ​តូច​ក៏​ទាក់ទង​ទៅ​នឹង​ជំនាញIT បន្តិច។

ទោះ​ជា​នេះ​ក៏​ដោយ​បុគ្គលិក​ដែល​ទទួល​បាន​ការងារ​ចំ​ជំនាញ​រូប​នេះ​គិត​ថា [ប្រសិន​បើ​យើង​បាន​ចាប់​យក​ជំនាញIT ហើយ​គួរ​រក​ការងារ​ឲ្យ​ជំនាញ​វិញ​ទោះ​បី​ការងារ​នោះ​ទទួល​បាន​ប្រាក់​បៀវត្តន៍​តិច​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​បាន​មក​វិញ​គឺ​បទពិសោធន៍ ហើយ​បើ​យើង​ច្បាស់​ហើយ "ប្រាក់​រត់​រក​ឯង"]

យ៉ាងណាមិញ​អតីត​និស្សិត​ជំនាញIT ប៉ុន្តែ​បែរ​ជា​ធ្វើ​ការ​ខុស​ជំនាញ​មួយ​រូប​នេះ​វិញ​ផ្ដល់​បទ​សម្ភាសន៍​ដល់ Sabay ដោយ​គូស​បញ្ជាក់​ថា “ខ្ញុំ​ក៏​ធ្លាប់​មាន​ការងារ​ផ្នែកIT ដែរ តែ​ខ្ញុំ​ធ្វើ​ការ​ខុស​ជំនាញ​បែប​នេះ​មក​ពី​ប្រាក់​ខែ ពី​មុន​វា​ទាប ហើយ​កន្លែង​ថ្មី​វា​ខ្ពស់​ជាង អញ្ចឹង​មក​ធ្វើ​កន្លែង​ថ្មី​ទៅ”

អ្វី​ដែល​ជំរុញ​ឲ្យ​លោក​គីម ហេង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ការងារ​ត្រូវ​ជំនាញ​មក​ចាប់​យក​ជំនាញ​ផ្សេង​នោះ​គឺ​បណ្ដាល​មក​ពី​បញ្ហា​ថវិកា​ជា​ចម្បង។

បុគ្គលិក​ប្ដូរ​អាជីព​ការងារ​ដោយសារ​បញ្ហា​ប្រាក់​ខែ​នេះ​លើកឡើង​ថា ការ​ទទួល​បាន​ការងារ​ខុស​ជំនាញ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​បទពិសោធន៍​ការងារ​បន្ថែម​ពី​លើ​អ្វី​ធ្លាប់​បាន​រៀន​ពី​សាលា ពិសេស​ងាយ​ស្រួល​រក​ការងារ​ផ្សេង​ទៀត។

ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ការ​ខុស​ជំនាញ​របស់​និស្សិត IT សាស្ត្រាចារ្យ​ជំនាញ​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន ស៊ីតិក លោក យិន ស៊ីដេត​មាន​ប្រសាសន៍​ថា​បញ្ហា​នេះ​បណ្ដាល​មក​ពី កត្តា​ពីរ​យ៉ាង គឺ​ទី​មួយ​មក​ពី​សមត្ថភាព​និស្សិត​នោះ​ផ្ទាល់។ “មក​ពី​អ្នក​ខ្លះ​រៀនITដែរ តែ​អត់​ចេះ​ទេ អញ្ចឹង​ទៅ​ធ្វើ​ការ​ផ្នែកIT អត់​កើត មាន​តែ​ធ្វើ​ការ​ជំនាញ​ផ្សេង”

កត្តា​ម្យ៉ាង​ទៀត​បណ្ដាល​មក​ពី​ទីផ្សារ​នៃ​ជំនាញIT នៅ​មាន​លក្ខណៈ​តូច​ចង្អៀត​បន្តិច អញ្ចឹង​មាន​ន័យ​ថា​តម្រូវ​ការ​ការងារ​របស់​គេ​មិន​មាន ដូចនេះ​គេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ខុស​ជំនាញ​សិន។

[នៅ​ស្រុក​យើង​គេ​មិន​គិត​ថា​ការងារ​ចំ​ជំនាញ​អី​ទេ] មាន​ន័យ​ថា​យើង​រៀនIT យើង​ក៏​អាច​ធ្វើ​ការ​ខុស​ពី​នេះ​ក៏​បាន​ដែរ…មួយ​ទៀត​គឺ​ការ​រក​លុយ ប្រសិន​បើ​យើង [ទៅ​ជំនាញ​ផ្សេង​ក៏​ដោយ​ឲ្យ​តែ​ការងារ​នោះ​បាន​ប្រាក់​ខែ​ច្រើន] ដូចនេះ​ក៏​សម​គួរ​ដែរ”

សាស្ត្រាចារ្យ យិន ស៊ីដេត

ដោយ​ពី​មួយ​ចំនួន​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​និស្សិត​ជា​ច្រើន​បញ្ចប់​ការ​សិក្សា ពិសេស​គឺ​ជំនាញIT នេះ​ផ្ទាល់ ក្នុង​នោះ​តាម​ការ​មើល​ឃើញ​របស់​លោក លោក​រំលឹក​ថា បច្ចុប្បន្ន​និស្សិត​ដែល​ធ្វើ​ការ​ខុស​ជំនាញ​បែប​នេះ​មាន​ប្រហាក់ប្រហែល ៣០ ទៅ ៤០ ភាគរយ​នៃ​និស្សិតIT។

ដើម្បី​ចៀសវាង​ការ​ចាប់​យក​ជំនាញ​ខុស លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​ដល់​និស្សិត​ទាំងអស់​ថា និស្សិតIT ទាំងអស់​គួរ​ស្វែងយល់​អំពី​ឯកទេស​ក្នុង​ចំណោម​ឯកទេស​ទាំង៤​នៃ​ជំនាញITឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​ចាប់​ឯកទេស​មួយ​ឲ្យ​ជាប់​ទើប​ទទួល​បាន​ឱកាស​ការងារ​ល្អ។

ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ផ្ដោត​ទៅ​លើ​ផ្នែកIT មួយ​ផ្នែក​ធំ ម្យ៉ាង​រាល់​ការ​ជ្រើសរើស​បុគ្គលិក​ក៏​ត្រូវ​ឆ្លង​កាត់​ពី​ខ្លួន​ផ្ទាល់​នោះ កញ្ញា ដានីន​មន្ត្រី​ផ្នែក​ធនធាន​មនុស្ស​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​រំលឹក​ប្រាប់ Sabayថា កន្លង​មក​ការ​រើស​បុគ្គលិក​ជំនាញITនៅ​ក្នុង​ក្រុមហ៊ុន​មាន​ប្រមាណ ៣០ភាគ​រយ។

ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ការ​ខុស​ជំនាញ​នេះ កញ្ញា ដានីន បង្ហើប​ឲ្យ​ដឹង​ថា​កត្តា​នេះ​អាច​មក​ពី​ចំណង់ចំណូលចិត្ត​របស់​គេ ប៉ុន្តែ​យើង​ត្រូវ​គិត​ថា​ប្រសិន​បើ​រៀន​ខាងIT មាន​ន័យ​ថា​គេ​ស្រលាញ់IT ដូចនេះ​ថ្ងៃ​ណា​មួយ​គេ​ចាប់​យក​ការ​ងារ​ផ្នែក​នោះ។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ផ្នែក​ធនធាន​មនុស្ស​រូប​នេះ​បង្ហើប​បន្ថែម​ថា ក្នុង​ក្រុមហ៊ុន​របស់​កញ្ញា​ក៏​មាន​និស្សិតIT ធ្វើ​ការ​ខុស​ជំនាញ​ដែរ ជាក់ស្ដែង​មាន​បុគ្គលិក​មួយ​រូប​បច្ចុប្បន្ន​មាន​តួនាទី​ផ្នែក​រដ្ឋបាល​ទៅ​វិញ។ [ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ក្រុមហ៊ុន​ក៏​កំពុង​ធ្វើ​ការ​ជំរុញ​បុគ្គលិក​រូប​នោះ​ឲ្យ​ធ្វើ​ការ​ខាងIT វិញ​បន្ទាប់​ពី​គាត់​បញ្ចប់​ការ​សិក្សា]

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​មាន​ការ​រៀបចំ​កម្មវិធី ឬ​ពិព័រណ៍​ផ្សេងៗ​ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​បច្ចេកវិទ្យា និង​ទី​ផ្សារ​ការងារ​ក្នុង​ស្រុក។តើ​និស្សិត​ប្រមាណ ៣០ ទៅ ៤០ ភាគរយ​នៃ​និស្សិតIT​នឹង​ត្រូវ​កាត់​បន្ថយ​ឬ​យ៉ាង​ណា?

Copy right by www.sabay.com.kh