Twitter

តើ​អ្នកទាំងអស់​គ្នាធ្លាប់បាន​លឺ​អំពី Twitter ពីមុនមកទេ? Twitter គឺ​ជា​សេវាកម្មថ្មីមួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​នៅ USA ដំបូងក្នុងឆ្នាំMarch 2006  ដោយលោក Jack Dorsey ក្នុងគោល​បំណង​ចែក​រំលែក​ព័ត៌មាន​ខ្លី ហើយ​ឆាប់រហ័ស ចំណេញពេល និង​ថវិការ​សម្រាប់ការ​លេង​ Internet ។ សម្រាប់សេវាកម្មនេះមាន​ការ​ពេញនិយម​ច្រើន​នៅ USA ពីសំណាក់​អ្នក​ប្រើប្រាស់ ដែ​លបំរើឲ្យ​ផ្នែក​ជំនួញ និង​ព័ត៌មាន​រហ័ស តែ​សម្រាប់ប្រទេស​ កម្ពុជា គឺ​ពុំសូមមាន​ការ​ចាប់អារម្មណ៍​ទេ ព្រោះ​វា​មិនសូវ​សំបូរ​ការ​កំសាន្ត ដូចជារូបភាព…។ Twitter គេ​ប្រើ​វា​ភាគច្រើន​សម្រាប់វាយ​សារ​ខ្លីៗដូចទៅនឹង SMS អញ្ចឹង​។ ប្រសិន​បើ​អ្នក​ជាមនុស្ស​ដែល​ចូលចិត្ត​ទទួល​បាន​ព័ត័មាន​ប្រតិកម្មរហ័ស​អ្នក​គួរ​បែរមក​សាកល្បង​ជាមួយ Twitter បានព្រោះវា​គាំទ្រជាមួយ Smart Mobile Phone គ្រប់ប្រភេទ វា​មាន​ភាព​ប្រសើរ​ជាង​ការ​លេង​ Facebook ឆ្ងាយណាស់។

www.twitter.com

Advertisements

កង់​ប្រើ​ថាមពល​ ពន្លឺ​ព្រះអាទិត្យ

នេះជាមោទនភាពថ្មីមួយទៀត ដែល​ជា​ស្នាដៃ​របស់​កូនខ្មែរ​ពិតៗ ដែល​ចេះមាន​គំនិត​ក្នុងច្នៃប្រឌិត​ ឧបករណ៍ដើរ​ដោយ​ថាមពលពន្លឺ​ព្រះអាទិត្យបាន យ៉ាង​ល្អប្រសើរ។ ពេលនេះ​សូមណែនាំ​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​លោក គង់ ផារិទ្ធ ដែល​ប្រិយមិត្ត​មួយ​ចំនួនធ្លាប់​បាន​ស្គាល់​រូប​គាត់ តាម​រយះ​កម្មវិធី​ទូរទស្សន៍ CTN។ លោក​ជា​អ្នក​ដែលបាន​ផ្តើម​គំនិតក្នុង​ការ​ស្រាវជ្រាវ រុករក​នូវ​កង់​ប្រើ​ថាមពល​ ពន្លឺ​ព្រះអាទិត្យ​ នេះ​ឡើង។ ដោយ​សង្ឃឹម​ថា​ និង​អាច​ផ្តល់ប្រយោជន៍​ដល់​កូន​ខ្មែរ​ នៅ​តាម​ទី​ជនបទអាច​ប្រើ​ប្រាស់​វា ដើម្បី​ធ្វើ​ដំណើរ​​ទៅ​កាន់​សាលា ដោយ​មិន​ចាំ​បាច់​ប្រើ​យានយន្ត​ទំនើបៗនោះទេ ហើយ​ក៏មាន​គំនិត​ដើម្បីជួយ​កាត់​បន្ថយ​ការ​បំពុល បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឡើង​កំដៅ​ដូច​នា​ពេលនេះ។ សម្រាប់​រូប​ខ្ញុំ​សង្ឈឹម​ថា​នា​ពេល​អនាគត​ កូន​ខ្មែរ​និង​អាច​មាន​លទ្ធិភាព​ប្រើប្រាស់ ស្នាដៃ​របស់​កូនខ្មែរ​ដោយ​ភាព​គាំទ្រជា​មិនខាន់។ សម្រាប់​ព័ណ៍មាន​បន្ថែមដើម្បី​ទំនាក់ទនង​រូបលោក សូមទាក់ទង​តាម​ 012 277 411 សូមអរគុណ!

Khmer Media Player

Khmer Media Player នេះ​មោទនភាព​​ស្នាដៃ​របស់​កូន​ខ្មែរ ដែល​អាច​បកប្រែ​​កម្មវិធី​សម្រាប់​​ចាក់​ឯកសារ​តន្ត្រី​ជា​​ភាសា​ខ្មែរ​មួយ​ទៀតដែល​បាន​ ខិតខំ​ធ្វើ​ការ​​បក​ប្រែ​​ដើម្បី​បំរើ​​ដល់​​​ប្រិយមិត្ត​ទាំង​អស់​គ្នា​ ដែល​បាន​ជួយ​គាំ​ទ្រ​នូវ​​គំរោង​កម្មវិធី​ ខ្មែរ​យូនីកូដ​។ ហើយ​កម្មវិធី​នេះ​ផង​ដែលគឺ​ បាន​ការ​គាំ​ទ្រ​ពី​ម្ចាស់​កម្មវិធី​ផ្ទាល់ កម្មវិធី​នេះ​គឺ​មាន​ភាព​ស្រដៀង​និង​កម្មវិធី​ Winnap ដែល​ជា​កម្មវិធី​ដ៏ល្បី​ឈ្មោះមួយ​ក្នុង​ចំនោម​កម្មវិធី​ សម្រាប់​ចាក់​ឯកសារ​តន្ត្រី​ជា​ច្រើន​ដែល​មាន​លើ​អ៊ី​ធឺណែត។ សម្រាប់​កម្មវិធី​នេះ​គឺ​​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ ដល់​ប្រិយ​មិត្ត​អ្នក​ប្រើ​​ណា​ដែល​មិន​សូវ​ចេះ​ភាសា​បរទេស ដែល​ផ្តល់​នូវ ម៉ីនុយ​ជា​ភាសា​ជាតិ។ ហើយ​កម្មវិធី​នេះ​និង​ត្រូវ​បកប្រែ​បញ្ចប់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ហេតុ​នេះ​សង្ឈឹម​ថា​ប្រិយមិត្ត​និង​ធ្វើ​ការ​តាម​ដាន​ រងចាំ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ។

សួរស្តី!

សូមស្វាគម៍​ប្រិយមិត្ត អ្នក​ទស្សនា​ទាំង​អស់​គ្នា​ ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​ សម្រាប់​កូន​ខ្មែរ របស់ខ្ញុំ​! បញ្ចាក់​គេហទំព័រ​នេះគឺ ប្រមូល​ផ្តុំ​នូវ​ព័ត៍មាន​​ផ្សេង​ៗ​ប្រចាំ​សប្តាហ៍ ដែល​​ទាក់​ទង​និង​វិស្ស័យ​បច្ចេក​វិទ្យា​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ សូម​ឲ្យ​មាន​ភាព​រីករាយ ក្នុង​ការ​ចូល​មក​ទស្សនា គេហទំព័រ​នេះ! សូមអរគុណ!