ការ​ប្រកួតរូបភាព Ione

ខាងក្រោម​នេះជារូបភាពដែលខ្ញុំបាន​ដាក់ប្រកួតក្នុង Ione photo contest ប្រសិន​បើ​អ្នកដែល​បាន​ចូលក្នុង Blogs របស់​ខ្ញុំសូមជួយចុចលើប៊ូតុង LIKE ហើយ​ Login ទៅកាន់ Facebook ដើម្បីគាំទ្ររូបរបស់ខ្ញុំដោយ​គ្រាន់តែ​ Click LIKE ជា​ការ​ស្រេច កម្មវិធីនេះនឹង​ធ្វើការ​បញ្ចប់នៅថ្ងៃអង្គារ។

313668_232842943438802_129387533784344_659177_1483541053_n

like

អរគុណចំពោះការ​គាំទ្ររបស់អ្នក ។

Advertisements

Barcamp 2011 :-D អីក៏ :-D យ៉ាងនេះលោក​អើយ!

ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កម្មវិធី Barcamp 2011 ដែល​ត្រូវប្រារព្ធនៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បាន​បញ្ចប់ដោយ​ជោគជ័យ ដោយ​មាន​ការ​គាំទ្រពីអ្នក​ចូលរួមជាង 1000 នាក់ដែល​មក​ពីគ្រប់សាកលវិទ្យាល័យ។ សម្រាប់រូបខ្ញុំមាន​ភាព​សប្បាយរីករាយ​ខ្លាំងណាស់​ចំពោះការ​ចូលរួមក្នុងកម្មវិធីនេះ ហើយ​នេះ​ជាឆ្នាំទី ៤ ហើយ​ដែល​ខ្ញុំ​បាន​ចូលរួមក្នុងព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្ររបស់​ប្រទេស​ កម្ពុជា ចាំតាំងពីខ្ញុំរៀន​នៅវិទ្យាល័យទី ១១ រហូតដល់ មហាវិទ្យាឆ្នាំទី ៣ ហើយ​ក៏​នៅតែ​ចូល​រួម​ក្នុង​សកម្មភាព​នេះដើម្បី​ធ្វើការ​ចែករំលែក​ចំណោះ​ដឹង​ជា​សាកល​ផ្នែក IT ដោយ​មិន​ប្រកាន់​អ្វីទាំងអស់។ ហើយ​ខ្ញុំតែង​សង្ឃឹម​ថា​ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ នឹង​មាន​អ្នក​គាំទ្រកម្មវិធីនេះកើន​ឡើង​ជា​លំដាប់ ព្រម​ទាំង​ទទួលបាន​នូវអ្វីដែល​ថ្មី​សម្រាប់អភិវឌ្ឍន៍​ផ្នែក​ IT ក្នុង​ប្រទេស​ផងដែរ។

ថ្ងៃទី ២ នៃ​កម្មវិធី BarCamp

វេលាម៉ោងស្មាននេះ​គឺម៉ោង 7:18 ព្រឹក​​ កម្មវិធីគឺ​ពុំ​ទាន់មានអ្នក​ចូលរួម​ម្នាក់សោះ ស្ងាត់ឈឹងៗ ខ្ញុំកំពុងតែ​អង្គុយតែ​ឯង​ដើម្បី សរសេរ​កំណត់ហេតុលើ Blogs ។ សម្រាប់កម្មវិធីនាថ្ងៃទី មួយ នៃ Barcamp ហាក់ដូចជា​សប្បាយ​ម៉្យាង​ដែរ តែ​អ្វីដែលខ្ញុំអង្កេតឃើញនោះគឺ ចំណួនអ្នកចូលរួម​កើត​ឡើង​ច្រើន បណ្តាល​ឲ្យ​មាន​ការ​ខ្វះខាតអាវ​សម្រាប់អ្នកដែលបាន​ចុះឈ្មោះរួម​លើ Online រាប់បញ្ចូលទាំងខ្ញុំម្នាក់ផង។ ហើយ​សម្រាប់ថ្ងៃនេះ​ខ្ញុំសង្ឃឹម​ថា​ខ្ញុំនិង​សំណាង​ល្អ​បាន​បើក​អាវ​មួយសម្រាប់ពាក់ផងដែរ “ បើ​ចូលរួម​កម្មវិធី Barcamp ពុំ​បាន​អាវ​ពាក់ ព្រៀបបាន​ការ​មិន​បាន​ចូលរួមបែបនោះ” ។ ហាហាហា! Barcamp សប្បាយ អីក៏សប្បាយម៉្លេះ​ន៎!

DSC02645

Barcamp 2011

ថ្ងៃនេះពិតជាអស្ចារ្យណាស់សម្រាប់រូបខ្ញុំដែលបាន​ចូលរួម​កម្មវិធី Barcamp 2011 ប្រចាំឆ្នាំនៅសាកលវិទ្យាល័យ​ ពុទ្ធិសាស្ត្រ ជាមួយ​អ្នក​ចូលរួមប្រមាណ 1000 នាក់ដែល​បាន​អញ្ជើញមក​ពីគ្រប់ទិសទីក្នុងក្រុងភ្នំពេញ ដើម្បីចូលរួម​ស្តាប់ និង​ចែក​រំលែក​ចំណោះ​ដឹង​ផ្នែក IT។ វា​ពិត​ជា​ព្រឹត្តិការ​ណ៍​ជាប្រវត្តិសាស្ត្រសម្រាប់​កូនខ្មែរ​ដែល​អាច​បង្កើត​កម្មវិធីនេះ​បាន​ ក្រោម​ការ​ឧបត្ថម​ពី​ក្រុម​ហ៊ុនជា​ច្រើន។ ហើយសម្រាប់ថ្ងៃ​នេះ​ដែល​ខ្ញុំ​ក៏​មាន​ប្រធាន​បទ​សម្រាប់ធ្វើ​ការ​ចែក​រំលែក​ទៅ​ដល់​អ្នកដែល​បាន​ចូល​រួម​ក្នុង​កម្មវិធីរបស់ខ្ញុំផងដែរ។ ប្រធាន​បទ​របស់​ខ្ញុំ​ស្តី​អំពី Microsoft Live Writer ។ ប្រសិន​បើអ្នក​ចាប់អារម្មណ៍​ចង់​យល់បន្ថែម​អ្នក​អាច​ស្វែង​រក​ប្រធាន​បទ​នេះបាននៅក្នុង​ Blogs របស់ខ្ញុំបា​នដើម្បីស្វែង​យល់បន្ថែម។

ការ​ពារមេរោគ Autorun.inf ដោយ​ខ្លួនអ្នកផ្ទាល់

បច្ចុប្បន្នបញ្ហាមេរោគកំពុងតែ​គំរាម​កំហែងដល់អ្នកប្រើប្រាស់ធម្មតាដែលពុំមែនជាអ្នក IT សំបើមណាស់ ហេតុនេះក្នុង​ប្រធាន​បទ​របស់​ខ្ញុំលើក​នេះ​ ខ្ញុំសូមលើក​យកវិធីការ​ពារ​មួយដែល​ងាយ​និង​មាន​ប្រសិទ្ធ​ភាពខ្ពស់សម្រាប់ជួយដល់​អ្នកទាំងនោះ ដូចខាង​ក្រោម៖

បង្កើត file Autorun.inf មួយដោយ​ប្រើ Notepad ដូចខាងក្រោម៖

image

រួចរក្សាវាទុកជាប្រភេទឯកសារ Autorun.inf បន្ទាប់មកសូម ចម្លងឯកសារ​នេះទៅដាក់ក្នុង USB Flash របស់​អ្នក

រួច​សូម ចុចលើឯកសារ​នេះយក Properties > Security > Edit > Click Deny ទៅកាន់គ្រប់ User Type រួច Apply.

image

រួច​ដក Flash ចេញ​សាកល្បង បង្កើត Autorun.inf ថ្មីដែល​ពុំចាំបាច់កែប្រែតម្លៃ ហើយ​ Copy ដាក់​ក្នុង Flash ដដែល។ ប្រសិន​បើទទួលបាន​សារ​ “ Access is denied “ ​មាន​ន័យថា​អ្នកធ្វើបាន​សម្រេចហើយ។

Contact me if you need for help : 070 21 68 97

Facebook: http://www.facebook.com/lov.kimtheng

ផ្តើមស្វែងយល់ពី Microsoft Mathematics 4

 

តើអ្វីជា Microsoft Mathematics 4 ?

Microsoft Mathematics 4 ជាកម្មវិធីមួយដ៏ល្អដែលអាច​ផ្តល់នូវប្រយោជន៍ចំពោះការសិក្សារបស់សិស្ស និស្សិត នៅក្នុងការ​ដោះស្រាយនូវរាល់បញ្ហានៃលំហាត់ពិជគណិត ក្រាហ្វិក សមីការធរណីមាត្រ…។ កម្មវិធីនេះវាពិតជាធ្វើឲ្យ​អ្នកមាន​ការ​ភ្ជាក់ផ្អើលជាមួយ ឧបករណ៍ថ្មីៗដែលទើបមាន​ការ​បន្ថែមជាច្រើនជា Version មុនៗដែល​ខ្ញុំធ្លាប់បានប្រើ។ សម្រាប់កម្មវិធីនេះគឺអាច​ធ្វើការបង្ហាញនូវជំហាននៃការ​គណនា​រាល់លំហាត់គណិតវិទ្យាជា​ជំហានៗបាន​យ៉ាងងាយ​ស្រួលមិនពិបាកក្នុងការ​ស្វែងរកចម្លើយ។ ត្រូវការនៃ​កម្មវិធីខាងលើនេះរួមមាន៖

System requirements

Supported Operating Systems: Windows 7, Windows Server 2003 Service Pack 2, Windows Server 2008 R2, Windows Server 2008 Service Pack 2, Windows Vista Service Pack 2, Windows XP Service Pack 3

  • .NET Framework Microsoft .NET Framework 3.5 SP1 Free download
  • Computer processor 500 MHz Pentium processor or equivalent (minimum); 1 GHz Pentium processor or equivalent (recommended)
  • Memory 256 MB of RAM (minimum); 512 MB or more (recommended)
  • Display resolution 800 x 600, 256 colors (minimum); 1024 x 768, 32-bit (recommended)
  • Video Video card with 64 MB of video RAM
  • Disk space 65 MB available disk space

image

itkunkhmer-button2

College Algebra Solved

តើ​អ្នក​ធ្លាប់​ជួបប្រទះនូវផលលំបាកក្នុងការដោះស្រាយលំហាត់ពិជគណិតដែរឬទេ?
ឥឡូវចម្លើយសម្រាប់ដោះស្រាយនូវបញ្ហារបស់អ្នកគឺពិតជាមានជាមួយកម្មវិធី College Algebra Solved សេរី​ ២០០៧។ វាជាកម្មវិធីដ៏ពិសេស​សម្រាប់ឲ្យអ្នកធ្វើការដោះស្រាយនូវលំហាត់បែបគណិតវិទ្យាបានយ៉ាងងាយ ដោយ​គ្រាន់តែ​បញ្ចូលនូវប្រធានលំហាត់របស់អ្នកចូលក្នុងសំនេរលំហាត់ រួចចុចលើប៊ូតុង Answer រួចចុចលើ Step នោះអ្នកនឹងទទួលបានចម្លើយតាមដែលអ្នកចង់បានយ៉ាងងាយ ដោយរួមបញ្ចូលទាំងជំហានក្នុងការ​ដោះស្រាយនូវលំហាត់ទាំងនោះផងដែរ។ កម្មវិធីនេះវាហាក់ដូចជាសេរីចាស់បន្តិចតែ​វាពិតជាល្អពិតមែន ដោយវារួមបញ្ចូលទាំងរបៀបដោះស្រាយប្រភាគ, កន្សោមពិជគណិត, សមីការធរណីមាត្រ, និងក្រាហ្វិក…។ អ្នកអាច​ទាញយកវាបានតាមរយះតំណភ្ជាប់ខាងក្រោម៖

itkunkhmer-button2

Untitled

កំណែ​វចនានុក្រម​ខ្មែរ​២.១ ចេញ​ផ្សាយ​ហើយ

សេចក្ដី​ជូន​ដំណឹង

ខ្ញុំ​បាទ​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ជូន​ដំណឹង​ថា កំណែ​វចនានុក្រម​ខ្មែរ​២.១ (version 2.1)បាន​ចេញ​ហើយ​សម្រាប់​ការ​ទាញ​យក​មក​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។​ ក្នុង​កំណែ​នេះ វា​អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​​វីនដូ​គ្រប់​កំណែ​(Window XPs, Window Vista, Window 7 32 or 64 bits…) និង​Unix​ ដែល​មាន​ដូច​ជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វី​ដែល​អស់​លោក​អ្នក​ត្រូវ​ការ​នោះ​គឺ ត្រូវ​បញ្ចូល​កម្មវិធី​ខ្មែរ​យូនីកូដ និង​កម្មវិធី​ Java សម្រាប់​ដំណើរ​ការ​កម្មវិធី​នេះ(មាន​នៅ​ក្នុង​កញ្ចប់​រួច​ជា​ស្រេច​ទំហំ ១៨.៥ MB)។ កំណែ​នេះ​ ខ្ញុំ​បាទ​មិន​បាន​ដាក់​ពាក្យ​ថ្មី​បន្ថែម​ចូល​ទេ គឺ​យើង​ផ្ដោត​សំខាន់​តែ​លើ ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​​កុំព្យូទ័រ​៦៤​ប៊ីត​ និង​លើ​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត។ នៅ​​ពេល​ខាង​មុខ យើង​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​Mac។​

សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការងារ​ជា​ពិសេស​លោក អ៊ុំ ចំរើន ដែល​ជា​​អ្នក​សរសេរ​កម្មវិធី​សម្រាប់​កំណែ​នេះ។ កំហុស​ឆ្គង​ពិត​ជា​មាន និង​សូម​ស្វាគមន៍​រាល់​មតិ​រិះ​គន់ និង​កែ​លម្អ​ការងារ​នេះ​ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា ដោយ​ផ្ញើ​ទៅ​កាន់​អ៊ីមែលsorsokny@yahoo.com។​​​

សូម​ចុច​ ទីនេះ ​​ដើម្បី​ទាញ​យក​កម្មវិធី​នេះ។

ប្រសិន​បើ​លោក​អ្នក​មាន​កម្មវិធី​យូនីកូដ​ខ្មែរ​ និង​ Java រួច​ហើយ​ លោក​អ្នក​អាច​ទាញ​យក​តែ​កម្មវិធី​វចនានុក្រម​បាន​ដោយ​ចុច​នៅ ​ទី​នេះ (៤.៦៥ MB)

តែ​កុំ​ភ្លេច​លោក​អ្នក​ត្រូវ​ការ​កម្មវិធី​ winrar ដើម្បី​បើក​កញ្ចប់​នេះ​បាន។ បើ​ទាន់​​ពុំ​មាន​ទេ​ សូម​ចុច​ ទី​នេះ

អរគុណ

អ្នក​ស្រាវជ្រាវ និង​ដឹកនាំ​ការងារ​វចនានុក្រម​ខ្មែរ

សមាជិក​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ

វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

លក្ខណៈសណ្ឋានខ្លះរបស់ Mac OS X Lion ប្រព័ន្ធប្រតិបត្ដិការនៃអនាគតរបស់ Apple។

អានុភាពនៃ Mac OS X ជាមួយវេទមន្តរបស់ iPad

Mac OS X Lion 10.7 គីជាជំនាន់ទី៨នៃ Mac OS X។ ការបង្ហាញនិងពន្យល់ប្រាប់ពីលក្ខណះខ្លះរបស់វាបានធ្វើរួចមកហើយជាសារធារណះនៅ “Back to Mac” ដែលជាព្រឹត្ដិការណ៍របស់ Apple នាថ្ងៃ20 ខែតុលា ឆ្នាំ2010 កន្លងមក។ Mac OS X Lion គឺជាការលាយបញ្ចូលគ្នារវាង Mac OS និង iOS ដូចជា Launchpad និង Mac App Store នៅលើ Mac។ យ៉ាងណាមិញ Apple បានដាក់ដំនើរការ Mac OS X Lion developer preview (11A390) អោយអ្នកអភិវឌ្ឍប្រើប្រាស់រួចមក ហើយតាំងពីថ្ងៃ24ខែកុម្ភះ ឆ្នាំ2011 កន្លងមក។ ដូច្នេះនេះជាកាបង្ហាញអោយដឹងខ្លះអំពីលក្ខណះរបស់ Mac OS X Lion ហើយយើងរំពឹងទុកថាវានិងចេញជាសាធារណះ នៅរដូវក្តៅនេះ។

Mac App Store (ហាងកម្មវិធី)

ផ្លូវដ៏ឈ្លាសវៃនៃការស្វែងរកនិងទាញយកកម្មវិធីសំរាប់Mac

Launchpad

ទំព័រនៃកម្មវិធីរបស់អ្នក

 

Full-screen Apps (ដំណើការកម្មវិធីពេញអេក្រង់)