ក្តារ​សរសេរ​ភាសា​ខ្មែរ​ដំបូង​គេ​លើ Android

ដើម្បី​ជា​ការ​អភិរក្ស​ និង​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​ទំនើប​ដើរ​ទាន់​តាម​សម័យ​កាល​បច្ចេកវិទ្យា​របស់​ពិភពលោក និស្សិត និង​បញ្ញវន្ត​ខ្មែរ​មួយ​ក្រុម​បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ក្ដារ​សរសេរ​ជា​ភាសាខ្មែរ​ដំបូង​គេ​សម្រាប់ Android ប្រើ​លើ​ទូរស័ព្ទ​ដៃ​ប្រភេទ​Smartphone។

ស្ថាបនិក ហ្វុន យូនីកូដ​ លោក​ដាញ់ ហុង ដែល​ជា​អ្នក​ចូលរួម​បង្កើត​គំនិត​ផ្ដួចផ្ដើម​នេះ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រុម​របស់​លោក​កំពុង​រៀបចំ​ធ្វើ​ពុម្ព​គំរូ​តួ​អក្សរខ្មែរ​ដាក់​ឲ្យ Developer របស់​ចិន​ពិនិត្យ​ដើម្បី​ឲ្យ​ពួកគេ​ជួយ​បង្កើត​កម្មវិធី​ដែល​អាច​សរសេរ​តួ​អក្សរ​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ​របស់ Smartphone។

លោកបន្ត​ទៀត​ថា នេះគ្រាន់​តែ​ជា​ដំណាក់​កាល​ចាប់​ផ្ដើម​ប៉ុណ្ណោះ វា​នៅ​មិន​ទាន់​រួចរាល់​ទាំង​ស្រុង​នោះ​ទេ។ “ពេល​យើង​បញ្ជូន​ពុម្ព​អក្សរ​ខ្មែរ​ឲ្យ​ខាង Developer ចិន​ធ្វើ​រួចរាល់ យើង​នឹង​វាយ​តម្លៃ​ជា​ថ្មី​ថា​តើ​មាន​អ្វី​ដែលត្រូវ​កែ​សម្រួល ឬ​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត”។

ស្ថាបនិក​ខ្មែរ យូនីកូដ​រូប​នេះ​បញ្ជាក់​ថា ការងារ​នេះ​មិន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​វា​ត្រូវ​ការ​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​លើ​ទម្រង់​តួអក្សរ ឬ​របៀប​នៃ​ការ​សរសេរ​ដើម្បី​ឲ្យ​វា​ប្រើ​ទៅ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់។

លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន​ទូរស័ព្ទ Smartphone ដែល​ដំណើរការណ៍​ដោយ Android មិន​អាច​ស្គាល់ យូនីកូដ​ខ្មែរ​បាន​នោះ​ទេ។ យ៉ាង​ណា​មិញ​មាន​សិស្ស​និស្សិត​ខ្មែរ ដែល​ជា​អ្នក​គាំទ្រ​និង​ប្រើប្រាស់ Android បាន​ព្យាយាម​បំបែក​កូដ (Root) ដើម្បី​ឲ្យ​ Android អាច​ស្គាល់​តួ​អក្សរ​ខ្មែរ​លើ​ប្រភេទ​ទូរស័ព្ទ​ដៃ​បាន​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​មិនទាន់​ទូលំទូលាយ​នៅ​ឡើយ។

“អ្វី​ដែល​យើង​ធ្វើ​នៅ​ពេល​នេះ គឺ​ងាយ​ស្រួល​ដល់​ថ្ងៃ​ក្រោយ​ពេល​ដែល Android ​ស្គាល់​តួអក្សរ​ខ្មែរ​បាន​ទូលំទូលាយ ពេល​នោះ​យើង​នឹង​មាន​កម្មវិធី​មួយ​ដែល​ប្រើ​ការសរសេរ ជាជាង​ការ​ចុច​ដែល​វា​ពិបាក និង​ស្មុគស្មាញ”។

និស្សិត​ឡូវ គឹមថេង ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​មួយ​រូប​ដែរ​នោះ​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិន​បើ​កិច្ចការ​នេះ​ទទួល​បាន​ជោគជ័យ វាពិត​ជា​ល្អ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ប្រើ Android ដែល​ពួកគេ​មិន​ចាំបាច់​ពិបាក​ទៀតនោះទេ ដោយពួកគេ​គ្រាន់​តែ​ប្រើការ​សរសេរ​ ឬ​គូស​វាស​នៅ​លើ Touchpad ទៅ​វា​លឿន​រហ័ស និង​ងាយស្រួល​។

យ៉ាង​ណា​មិញ​លោក​ដាញ់ ហុង បាន​សំណូមពរ​ឲ្យ​អ្នក​ដែល​មាន​ជំនាញ​ខាង Developer ក្នុង​ស្រុក​ឲ្យ​ជួយ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការងារ​ទាំង​នេះ​ដំណើរការណ៍​ទៅ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ទទួល​បាន​ជោគជ័យ។

គំនិត​បង្កើត​ក្ដារ​សរសេរ​ភាសា​ខ្មែរ​លើ Android នេះ​បង្កើត​ឡើង​ដោយ​ស្ថាបនិក ហ្វុន យូនីកូដ​ខ្មែរ​លោក​ ដាញ់ ហុង និស្សិត ទេព សុវិចិត្រ និង​ឡូវ គឹមផេង ហើយ​ក៏​មាន​ការ​ចូលរួម​ជួយ​ជា​គំនិត​ពី​អ្នក​ដែល​គាំទ្រ និង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ Android មួយ​ចំនួនផង​ដែរ។

អត្ថបទ៖ http://sabay.com.kh

http://sabay.com.kh/articles/164143

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s