បុគ្គល ១០រូបមានឥទ្ធិពលខ្លាំងបំផុតក្នុងឆាកជីវិត របស់លោក Steve Jobs

Laurene Powell Jobs ជាភរិយាតែងតែនៅក្បែរលោក Jobs ជានិច្ច, Jony Ive គឺជាមិត្តដ៏ស្និទ
ស្នាលបំផុតរបស់លោក Steve Jobs នៅក្នុងក្រុមហ៊ុន Apple,លោក Bill Gates គឺជាគូប្រជែង
សំខាន់បំផុតរបស់ Steve Jobs …ពួកគេទាំងអស់គឺសុទ្ធសឹងតែមានឥទ្ធិពលខ្លាំងបំផុតមក
លើឆាកជីវិតរបស់លោក Steve Jobs ។

សៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ដែលជាស្នាដៃរបស់លោក Walter Issacson ត្រូវ
បានធ្វើការចែកចាយជាផ្លូវការកាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ ។ ក្នុងអត្ថន័យដែលបាន
បង្ហាញក្នុងសៀវភៅនោះបានធ្វើការឆ្លុះបញ្ចាំងអោយឃើញពីជីវិតរស់នៅរបស់លោក ទាំង
ក្នុងសង្គមក៏ដូចជាក្នុងកិច្ចការងាររបស់គាត់ផងដែរ ។ មិនតែប៉ុណ្ណោះក្នុងសៀវភៅនេះក៏បាន
ធ្វើការឆ្លុះបង្ហាញពីមនុស្សមួយចំនួនដែលតែងតែបង្ហាញរូបរាងនៅក្បែរខ្លួនលោក នឹងត្រូវ
បានចាត់ទុកថាគឺជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតសំរាប់លោក Steve Jobs ដែលធ្វើ
អោយលោកទទួលបានជោគជ័យដ៏ធំធេងសំរាប់ពិភពលោកបច្ចុប្បន្ននេះ ។
ឪពុកចិញ្ចឹម Paul Jobs -អ្នកផ្តល់អោយលោក Steve Jobs មានគំនិតដ៏អស្ចារ្យ

Paul Jobs គឺជាជាងម៉ាស៊ីនម្នាក់ និងគាត់គឺជាអ្នកដែលបានបង្រៀនអោយលោក Steve Jobs
ស្គាល់ពីវិធីបង្កើតនូវសមិទ្ធិផលមួយប្រកបដោយជោគជ័យតាំងតែពីលោក Steve Jobs មាន
វ័យក្មេងនៅឡើយ ។ Paul Jobs ក៏ជាមនុស្សដំបូងគេដែលបានមើលឃើញពីទេពកោសល្យ
ដ៏អស្ចារ្យមាននៅក្នុងខ្លួនរបស់ Steve Jobs និងបានស្នើសុំអោយគ្រូបង្រៀននៅសាលាបឋម
ដែល Steve រៀននោះអោយយកចិត្តទុកដាក់ចំពោះកូនគាត់ ។
Steve Wozniak – មិត្តភក្តិសិទ្ធស្នាលបំផុតរបស់ Steve Jobs និងជាអ្នកដែលចូល
រួមបង្កើត Apple ឡើង

ចាប់តាំងពីបានជួបគ្នាជាលើកដំបូងខណៈពេលដែលលោក Steve Jobs កំពុងសិក្សាថ្នាក់
មធ្យមសិក្សា ពួកគាត់ទាំងពីរនាក់បានរកឃើញពីភាពស៊ីមេទ្រីគ្នា គំនិតដូចគ្នា ស្រលាញ់
ចូលចិត្តខ្លាំងលើម៉ាស៊ីនកុំព្យូទ័រដូចគ្នា ។ ក្រោយមកពួកគាត់ក៏បានលក់ទ្រព្យសម្បត្តិមាន
តំលៃរបស់ខ្លួនទាំងប៉ុន្មានប្តូរយកប្រាក់ ១៣០០ ដុល្លាអាមេរិក ដើម្បីបង្កើត Apple ឡើង។
Robert Noyce – អ្នកណែនាំដល់ Jobs នៅកំឡុងពេលដែលចាប់ផ្តើមការងារដំបូង

ភរិយារបស់លោក Noyce លោកស្រី Ann Bowers ក៏ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលសំខាន់
បំផុតរបស់ Apple នៅក្នុងកំឡុងពេលថ្ងៃបង្កើតក្រុមហ៊ុនដំបូង ។ លោក Noyce ត្រូវបានគេ
យល់ថាជាអ្នកដែលបាន”បង្ហាត់បង្ហាញផ្លូវ”ដល់លោក Jobs ក៏ដូចជា Apple ទាំងមូលនៅក្នុង
រយៈកាលនៃឧបសគ្គដំបូងរបស់ខ្លួន ។ នៅក្នុងរយៈកាលនោះគេតែងតែឃើញលោក Jobs
បានទៅលេងដល់គេហដ្ឋានផ្ទាល់របស់ប្តីប្រពន្ធលោក Noyce ជាញញឹកញាប់និងរហូតយប់
ជ្រៅទើបត្រលប់មកវិញទៀតផង ។
Laurene Powell – អ្នកដែលបានឈរពីក្រោយភាពជោគជ័យរបស់ Jobs រយៈពេល
២០ឆ្នាំកន្លងមក

Jobs រៀបការជាមួយ Laurene Powell ក្នុងឆ្នាំ ១៩៩១ និងមានកូនបីនាក់គឺឈ្មោះ Reed Paul
Erin Sienna និង Eve ។ ពួកគាត់ទាំងពីរជួបគ្នាដំបូងនៅពេលលោកស្រី Laurene Powell នៅ
ជានិស្សិតនៃសាកលវិទ្យាល័យ Standford Business នៅឡើយ។ Jobs បានជាប់ចិត្តជាមួយ
គាត់តាំងតែពីបានឃើញដំបូងម៉េ្លះ ។ រាត្រីថ្ងៃដំបូងនោះពួកគាត់ទាំងពីរមានពេលទទួលទាន
អាហារជាមួយគ្នាមួយប្រកបដោយភាពរ៉ូមែនទិកបំផុត (Jobs បានអវត្តមានការប្រជុំមួយដ៏
សំខាន់នៅក្នុងក្រុមហ៊ុនដើម្បីទៅទទួលទានអាហាររាត្រីជាមួយ Powell) ។
បន្ទាប់ពីដឹងថាលោក Steve Jobs មានជំងឺមហារីក លោកស្រី Powell មានការព្រួយបារម្មណ៍
យ៉ាងខ្លាំង ។ គាត់បានធ្វើទំនាក់ទំនងជាមួយអ្នកជំងឺជាច្រើននៅតាមរដ្ឋនីមួយៗក្នុងប្រទេស
អាមេរិកដើម្បីស្វែងរកអ្នកដែលស្ម័គ្រចិត្តបរិច្ចាគថ្លើមសំរាប់ធ្វើការវះកាត់ជូនលោក Jobs ។
Bill Gates – គូប្រជែងសំខាន់បំផុតរបស់ Steve Jobs

Microsoft និង Apple គឺជាគូប្រជែងពីរដែលអាចនិយាយបានថាជា”សត្រូវសួពូជ”នឹងគ្នា។ តែ
ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរនេះមិនដូច្នោះទេ ពួកគាត់តែងតែគោរពគ្នាទៅវិញទៅមក
និងប្រើប្រាស់ភាពជោគជ័យរបស់ភាគីម្ខាងទៀតដើម្បីធ្វើអោយក្រុមហ៊ុនរបស់ខ្លួនមានការ
ប្រសើរឡើង ។ ជាក់ស្តែងគឺកាលពីកំឡុងប៉ុន្មានខែមុននៅមុនពេលទទួលមរណៈភាព លោក
Steve Jobs បានធ្វើជំនួបគ្នាមួយជាមួយលោក Bill Gates នៅឯគេហដ្ឋានរបស់គាត់ ។ លោក
Gates ក៏គឺជាអ្នកដែលបាន”ជួយសង្រ្គោះ” Apple ផងដែរ ដោយបានអោយលោក Jobsខ្ចីទុន
យកទៅជួយ Apple ខណៈពេលដែលក្រុមហ៊ុននេះកំពុងស្ថិតនៅក្នុងដំណាក់កាលជួបនូវ
ឧបសគ្គលំបាកបំផុតនោះ ។
Ed Woolard – អ្នកនាំ Steve Jobs វិលត្រលប់មក Apple វិញក្នុងឆ្នាំ១៩៩៧

Woolard គឺជាបុគ្គលម្នាក់ដែលមាន”ទឹកមាត់ប្រៃ”ក្នុងការនាំយកលោក Steve Jobs អោយ
វិលត្រលប់មក Apple វិញ និងបានតែងតាំងលោក Steve ជាCEO នៅក្នុងឆ្នាំ ១៩៩៧ ខណៈ
ពេលដែលក្រុមហ៊ុននេះស្ថិតក្នុងដំណាក់កាលហៀបនឹងក្ស័យធន ។ នៅក្នុងក្រសែភ្នែក
របស់ Jobs លោក Woolard គឺជាបុគ្គមា្នក់ដែលមានការសំរេចចិត្តប្រកបដោយភាពត្រឹមត្រូវ
និងគួរគោរពស្ញប់ស្ញែងបំផុត ។
Jony Ive -មិត្តភក្តិជិតស្និទបំផុតរបស់ Jobs ក្នុងក្រុមហ៊ុន Apple

មិនត្រឹមតែជាមិត្តដែលជិតស្និទបំផុតនោះទេ លោក Ive គឺជាអ្នកដែលបានចូលរួមចំណែកធ្វើ
អោយសមិទ្ធិផលរបស់ Apple ដូចជា MacBook រឺក៏ iPhone, iPod ទទួលបានការពេញនិយម
បំផុតទៀតផង ។ ភរិយារបស់លោក Steve -Laurene Powell Jobs ធ្លាប់បាននិយាយថា”រាល់
មនុស្សទាំងឡាយដែលនៅជុំវិញខ្លួន Jobs សុទ្ធតែអាចផ្លាស់ប្តូរបានទាំងអស់ លើកលែងតែ
លោក Jony” ។ លោក Jobs ក៏ធ្លាប់មានសន្ទរកថាដែលប្រកបដោយការគោរពសំរាប់បុគ្គលិក
របស់ខ្លួនផងដែរថា ” Ive គឺជាបុគ្គលដ៏ពិសេសដែលបានបង្កើតអោយមានភាពខុសគ្នារវាង
Apple ជាមួយពិភពលោកនេះ ។ ប្រសិនបើអោយខ្ញុំធ្វើការចង្អុលបង្ហាញមនុស្សម្នាក់ដែលជា
អ្នកជំនួយផ្នែកស្មារតីសំខាន់បំផុតក្នុងឆាកជីវិតខ្ញុំនេះគឺមានតែ Jony” ។
Robert Fridland – អ្នកនាំមកនូវផ្លាកយីហោ “ផ្លែប៉ោមបាត់មួយចំណិត”

លោក Robert Fridland បានជួបជាមួយ Jobs ខណៈពេលដែល Jobs នៅសិក្សានៅសាកល
វិទ្យាល័យ Reed មកម្ល៉េះ មិនយូរប៉ុន្មានក៏បានក្លាយជាមិត្តជិតស្និទនិងគ្នា ។ ហើយឈ្មោះក្រុម
ហ៊ុនថា “Apple” នេះគឺជាឈ្មោះដែលដាក់អោយដោយលោក Fridland នេះឯង ។ Jobs បាន
និយាយទាំងទឹកចិត្តរីករាយថា Fridland គឺមនុស្សម្នាក់ដែលបានបង្កើតនូវព្រឹត្តិការណ៍ជាប្រវត្តិ
សាស្ត្រតាមបែបចៃដន្យមែន ។
John Lasseter – បុគ្គលិកស្ថិតក្រោមការគ្រប់គ្រងរបស់ Jobs នៅក្នុងក្រុមហ៊ុន
ផលិតភាពយន្តតុក្កតា Pixar

បើទោះបីជាអ្នកទាំងពីរមានបុគ្គលិកលក្ខណៈផ្ទុយស្រឡះពីគ្នាមែន ប៉ុន្តែពួកគេនៅតែមានការ
សហការគ្នាធ្វើកិច្ចការងារប្រកបដោយភាពអស្ចារ្យនិងផលិតបានជាភាពយន្តដែលមានឈ្មោះ
ល្បីបំផុត Toys Story ។ Jobs កោតសរសើរចំពោះទេពកោសល្យ និងចក្ខុវិស័យរបស់លោក
Lasseter ជាហេតុធ្វើអោយលោកមិនខ្លាចក្នុងការដាក់ទុនយ៉ាងច្រើនចំពោះការផលិតខ្សែភាព
យន្តរបស់ Lasseter នោះឡើយ ហើយពួកគេក៏ទទួលបានជោគជ័យគួរជាទីមោទន ។

Bob Dylan – និមិត្តរូបរបស់ Jobs កាលពីនៅក្មេង

តាំងតែពីនៅវ័យក្មេងម៉្លេះ, Jobs ចាប់ផ្តើម”ចូលចិត្ត” អ្នកចំរៀងឈ្មោះ Bob Dylan នេះ។ គាត់
តែងតែបានទៅទស្សនាការសំដែងរបស់អ្នកចំរៀងនេះស្ទើរតែគ្រប់ការសំដែងមិនថានៅជិត
រឺឆ្ងាយនោះទេ ។ នៅក្នុងខ្លឹមសារនៃការធ្វើសន្ទរកថានៅចំពោះមហាជនទូទៅ Jobs ជាធម្មតា
គាត់តែងតែបានប្រើប្រាស់នូវពាក្យនៅក្នុងបទចំរៀងរបស់ Bob Dylan,ចំណែកនៅក្នុង iPod
របស់គាត់វិញគឺមានផ្ទុកសុទ្ធតែអាល់ប៊ុមចំរៀងរបស់ Bob Dylan ទាំងអស់ ៕

Copy right by http://camnews.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s