Computer Virus

សួស្តីមិត្តទាំងអស់គ្នា ក្នុងប្រធានបទរបស់ខ្ញុំថ្ងៃនេះ ខ្ញុំសូមលើកយក​ប្រធានបទមួយដែលស្តីអំពី Computer Virus មក​ធ្វើ​ការ​បកស្រាយដល់​អ្នក​ទាំងអស់គ្នាគ្រាន់ទុកជាគំនិតថ្មីៗ។ សង្ឃឹមថាអ្នកឈប់មាន​ការ​ច្រលំបន្តទៅទៀត។ បច្ចុប្បន្ន​ពិភពលោក​កំពុងតែ​មាន​ការ​ភ័យ​ព្រួយចំពោះបញ្ហាមេរោគ ដែល​វា​កំពុងតែ​វាយ​លុក​ចំពោះឯកសារ​របស់​អ្នក​ប្រើ​ប្រាស់​ទូទៅ បើ​សូម្បីតែ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែកបច្ចេកវិទ្យារបស់ USA – NASA ក៏ធ្លាប់​ទទួលការ​រង​គ្រោះ​អំពីការ​វាយ​ប្រហារ​អំពីមេរោគផងដែរ។ ថ្វីបើ​មេរោគ​វា​មាន​ភាពកាចសាហាវកំរិត​ណាក៏ដោយ​ក៏មាន​សុទ្ធតែ​មាន​ផល​ប្រយោជន៍​របស់​វា​រៀងៗ​ខ្លួន តើ​ផលប្រយោជន៍​ទាំងនេះ​ជា​អ្វីខ្លះ ខ្ញុំនិង​ចាប់ផ្តើម​បកស្រាយ​ដូចខាង​ក្រោម៖

ប្រវត្តិនៃ​មេរោគដំបូង៖

មេរោក​ Computer ដំបូងបំផុតត្រូវបាន​បង្កើត​ឡើង​ដោយលោក John von Neumann នៅឆ្នាំ 1949 ក្នុង​សាកលវិទ្យាល័យ Illinois។ រូបលោកមាន​ផែនការ​ក្នុង​ការ​ស្រាវជ្រាវ​លើ​គំរោងក្នុងការ​បង្កើត​កម្មវិធីដែល​អាច​បំបែក​ និង​បង្កើត​កម្មវិធីដោយ​ខ្លួនឯងបាន ក្នុង​គំរោងមួយ​ឈ្មោះ “Theory and Organization of Complicated Automata” ប៉ុន្តែគំរោង​របស់​គាត់គឺ​បាន​ទទួល​ជោគជ័យនោះទេ វា​គ្រាន់តែ​ជា​សុបិន្តប៉ុណ្ណោះ។

បន្ទាប់មក​មាន​អ្នក​ស្រាវជ្រា​វ​មួយ​រូប​ទៀតដែល​មាន​ឈ្មោះថាលោក Veith Risak បាន​បន្តការ​ស្រាវជ្រាវបន្ទាប់ពីលោក John von Neumann  នៅឆ្នាំ 1972 ក្នុង​គំរោង​មួយ​ឈ្មោះ “Selbstreproduzierende Automaten mit minimaler Informationsübertragung” ដោយ​ប្រើ​ប្រាស់​ភាសាម៉ាស៊ីន Assembler ដោយ​ផ្តោត​ទៅលើប្រព័ន្ធ SIEMENS 4004/35 របស់​កុំព្យូទ័រ។ ការ​បង្កើត​របស់លោក​គឺ​បាន​ទទួលជោគជ័យ។

 

នៅឆ្នាំ 1980 មាន​អ្នក​ស្រាវជ្រាវ​ម្នាក់ទៀតដែលមាន​ឈ្មោះថាលោក Jürgen Kraus បាន​ធ្វើការ​អភិវឌ្ឍន័នូវកម្មវិធីរបស់លោក Veith Risak ដោយ​បាន​បង្កើត​នូវមេរោគសម្រាប់ម៉ាស៊ីនដោយ​ដាក់ឈ្មោះថា Diplom ដោយ​ដាក់ឈ្មោះគំរោងថា “Selbstreproduktion bei Programmen” នៅឯសាកលវិទ្យាល័យ Dortmund ដោយ​មេរោគនេះ​មាន​ភាពចម្លងប្រៀបដូចជាកោសិកាមនុស្ស(biological viruses)។

 

បន្តមក​ដល់ឆ្នាំ 1984 កម្មវិធីមេរោគក៏ចាប់ផ្តើមរីកសាយនៅតាម​សាកលវិទ្យាល័យនានា ដែល​សំបូរដោយ​អ្នក​ចេះដឹងផ្នែកសសេរ​កម្មវិធី។ នា​ឆ្នាំនោះផងដែរមាន​អ្នកស្រាវជ្រាវអ្នក​ទៀតដែល​មាន​ឈ្មោះថា Fred Cohen បាន​សរសេរ​កម្មវិធីមេរោគឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ក្នុងការ​ ចម្លង​ឯសារ​ ឬ​លុបឯកសារពីម៉ាស៊ីនមួយ​ទៅម៉ាស៊ីនមួយ… គំរោងរបស់លោកបាន​ដាក់ឈ្មោះថា  “Computer Viruses – Theory and Experiments” ត្រូវបាន​រក​ឃើញនូវ University of Southern California ។

អ្នកទាំង ៤ រូបគឺ​ជាស្ថាបនិក​នៃ​ភាសាមេរោគសព្វថ្ងៃ។ ដែល​បច្ចុប្បន្នមេរោគដែលគេបានស្រាវជ្រាវរក​ឃើញគឺ​មាន​ប្រមាណ ៥៣៤ លាន​ប្រភេទ ដែល​ក្នុងនោះមាន​តែ​ជាង ១ រយប្រភេទប៉ុណ្ណោះដែល​គេ​ពិបាក​រក​វិធីទប់ទល់ ភាគច្រើន​នៃ​ពួកមេរោគទាំងនេះ គឺឆ្លងតាម​ Internet, USB … មាន​ដូចជាពពួក Spyware, Add ware, Trojans, Worms, Spams… ដែលមេរោគទាំងនេះគឺ​កំពុងតែ​មាន​ភាពល្បីល្បាញខ្លាំងក្នុងពិភព Computer។ អ្នក​ប្រហែលជាឆ្ងល់ថាហេតុអ្វីបាន​ជា​ Microsoft Windows គឺ​សំបូរនូវមេរោគជាង​ពពួកកម្មវិធីដទៃគឺ​ពីព្រោះដោយ​សារ​ Microsoft គឺទទួល​បាន​ការពេញនិយម​ និង​ងាយ​ស្រួលប្រើជាងប្រភេទ​កម្មវិធី OS ដទែទាំងកម្មវិធី​សម្រាប់ប្រើ​ជាប្រចាំថ្ងៃ​ ជា​លក្ខណះអាជីវកម្មខ្នាតតូច និង​មធ្យម។ ហើយ​កត្តាសំខាន់មួយទៀតនោះគឺ ដោយ​សារ​អ្នក​សរសេរ​កម្មវិធីមេរោគភាគច្រើនអាច​ជាអ្នកដែលចេញពី អ្នក​ផលិតកម្មវិធីកំចាត់មេរោគ ឬ អ្នក​សរសេរ​កម្មវិធីដើម្បីសាកល្បង​បំផ្លាញ​ប្រព័ន្ធសុវត្ថិភាពរបស់ Windows ដោយ​ប្រើ Linux System ឬ MS Windows …។ គោល​បំណង​របស់​អ្នក​ទាំង​នោះ​គឺ​គ្មាន​អ្វីច្រើន​ជាងការ​ចង់សាកសមត្ថិភាពរបស់ខ្លួន ចង់បំផ្លាញ់កម្មវិធីអ្នកដទៃ ចង់លួចទិន្នន័យរបស់គេ ចង់គ្រប់គ្រងពិភពបច្ចេកវិទ្យា  ឬ​ដោយ​សារ​ចង់បាន​ផលប្រយោជន៍ក្នុងការ​លក់កម្មវិធីឲ្យ​បាន​ដាច់ក្នុងន័យអាជីវកម្ម…។ ថ្វីបើការ​លើកឡើងនៃសំដីរបស់ខ្ញុំខាងលើសុទ្ធតែ​និយា​យអំពីផលអាក្រក់របស់មេរោគពិតមែន តែ​តាម​ពិតមេរោគក៏​មាន​ចំណុចល្អរបស់វាដែរ នោះគឺការ​បំបែក នូវពិភពកំបាំងរបស់ប្រព័ន្ធ OS ដើម្បីស្វែងរក​ចំណុច​ខ្វះខាតមក​បំពេញ​ដើម្បីអភិវឌ្ឍន៍កម្មវិធី​។ ឧ. ប្រសិន​បើអ្នក​អ្នក​ភ្លេច​នូវលេខ​សំងាត់​របស់ Windows នោះអ្នក​កំពុងតែ​ឈាន​ចូលក្នុងការ​គាំទ្រការ​ប្រើមេរោគដើម្បី បំបែកលេខ​សំងាត់របស់ Windows ហើយ។ នេះ​គ្រាន់តែ​ជា​ការ​លើក​នូវ​ឧទាហរណ៍តូច​មួយប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​មាន​ចំងល់ទាក់ទង​ទៅនឹង​បញ្ហាមេរោគ អ្នក​អាច​សួររក​ខ្ញុំតាម Facebook : Lov Kimtheng បាន​ ខ្ញុំរីករាយ​ជួយតាម​លទ្ធភាពដែលខ្ញុំដឹង។​

http://en.wikipedia.org/wiki/Timeline_of_computer_viruses_and_worms

http://www.antivirusworld.com/articles/history.php

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s