កំណើតនៃ GUI និង Mouse ដំបូងគេ

អ្នកទាំងអស់គ្នាប្រហែលធ្លាប់បានសាកល្បងជាមួយ និង GUI ជា​ប្រចាំហើយរាល់ពេលដែលអ្នក​បើក​ម៉ាស៊ីន Computer។ តើ​អ្នក​មាន​ដឹង​ទេ​ថា GUI មក​ពីពាក្យអ្វី ហើយ​វា​មាន​អត្ថន័យយ៉ាងណា ព្រមទាំងនរណាជាមនុស្សដំបូងគេដែលបាន​បង្កើត GUI សម្រាប់មនុស្សជាតិប្រើប្រាស់រហូតមកដល់​សព្វថ្ងៃ? ពាក្យថា GUI មក​ពីពាក្យពេញថា Graphic User Interface ដែលត្រូវបាន​រកឃើញដោយលោក Steve Jobs ក្នុង​ឆ្នាំ ១៩៨៣ ហើយដែលត្រូវបាន​ដាក់ឲ្យប្រើជាមួយ​ម៉ាស៊ីន Lisa/Macintosh XL (Apple III, 1983)។ GUI គឺ​ជា​របកគំហើញថ្មី​មួយដែលត្រូវបាន​អ្នកវិទ្យាសាស្ត្របាន​រក​ឃើញ​ នាដើមទស្សវដ្ដទី ៨០ ក្រោយ​ពីការ​រក​ឃើញ​នូវ​បច្ចេកវិទ្យា​ថ្មី ក្នុង​ការ​បង្រួមនូវ បង្គុំសៀគ្វី ជា​ច្រើន​បញ្ចូលគ្នាក្លាយ​ជា​ Computer ខ្នាតតូចបំផុត​ក្នុង​សម័យនោះដោយ​ក្រុមហ៊ុន IBM ជា​កំឡុងឆ្នាំ 1970។ GUI ត្រូវបាន​គេ​នាំ​គ្នា​ទទួល​ស្គាល់ថាជា បង្អួច​ដែល​ធ្វើឲ្យមនុស្ស​អាច​បញ្ជា​ទៅលើ Computer បានដោយ​ងាយព្រោះថា សម័យនោះអ្នក​ដែល​មាន​លទ្ធភាព​ប្រើ​ Computer បាន​នោះត្រាតែ​ជា​អ្នក​បច្ចេកទេស​ជាន់ខ្ពស់ខាង​ផ្នែក Programming ទើប​អាច​ប្រើ Computer បាន​ប្រើប្រាស់ Command Prompt + Unix System ដែល​ត្រូវបាន​គេយក​មក​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ រហូតក្លាយ​ជា OS ដូចសព្វថ្ងៃ។ គោល​បំណង​ដែល​លោក Steve Jobs បាន​ខិតខំធ្វើការស្រាវជ្រាវនូវ GUI ឡើងមកគឺ​ ដើម្បីបង្កើត​នូវផ្លូវមួយដែល​អាច​ឲ្យ​ មនុស្ស​អាច​មាន​ឳកាស​ក្នុង​ភ្ជាប់ទំនាក់ទំនងទៅកាន់ម៉ាស៊ីនកាន់តែ​ងាយ បើ​ទោះជា​អ្នក​ទាំងនោះពុំ​មែន​ជា​អ្នក​ជំនាញខាង​ផ្នែក IT ក៏ដោយ។ ព្រមពេល​ជាមួយ​គ្នា​នៃ​ការ​រកឃើញនូវ GUI ដំបូងបង្អស់ ក៏​ជា​ថ្ងៃ​ដែល​ត្រូវបាន​គេ​ស្គាល់ថាជាថ្ងៃ​កំណើតរបស់ Mouse សម្រាប់ Computer នា​ថ្ងៃ​អនាគតផងដែរ ដែល​ជា​មូលហេតុដ៏​ធំនៅ USA ដែល​បដិវដ្តនៃ​បច្ចេកវិទ្យាចាប់ផ្តើមកើត​មាន​នោះគឺជា​តំរូវការនៃ​ការ​បង្កើត Program សម្រាប់ Computer បាន​កកើត​ឡើងយ៉ាង​សំបូរបែបដោយក្រុមហ៊ុន Apple និង​ Microsoft រហូត​មកដល់ពេល​បច្ចុប្បន្ន។ នេះ​ស្នាដៃដែលលោក Steve Jobs បាន​បន្សល់ទុកសម្រាប់មនុស្សក្នុងសម័យនេះសម្រាប់ប្រើជាមួយ Personal Computer។ ថ្វីបើ​លោកបាន​លាចាក់ពិភពលោកយើងនេះទៅក៏ពិតមែន តែ​សម្រាប់អ្នកដែលបាន​អាន​អត្ថបទនេះរួច សង្ឃឹមថានឹង​អាច​ចង់ចាំនូវគំរូនៃការ​លះបង់សម្រាប់បច្ចេកវិទ្យារបស់​មនុស្សរបស់លោកជា​រៀងរហូត។

t_titlet_hero

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s