សង្គ្រាម Browser

image

ចាប់តាំង​ពី​មាន​ការ​បង្កើតឡើង​នូវ Web Browser ឬ​កម្មវិធីរុករក​ព័ត៌មាន​តាម​បណ្តាញជាង ២០ ឆ្នាំ​មក​នេះ។ ការ​វិវឌ្ឍន៍​ជា​បន្ត​បន្ទាប់​នៃ​កម្មវិធី​នេះ​ចេះ​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់​មិន​ឈប់​ឈរ រហូត​មក​ដល់​ពេល​បច្ចុបន្បន្ន។ ដោយ​កាល​ពី​ដើម​ឡើយ​គេ​បង្កើត​វា​ឡើង​ដើម្បី​តែ​សម្រាប់​រុករក​ព័ត៌មាន​តាម​បណ្តាញ​ប៉ុណ្ណោះ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ដំណើរ​ការ​បាន​លឿន តែ​នា​ពេល​នេះវិញមាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកួត​ប្រជែង​គ្នា ក្នុង​ការ​បង្កើត​នូវកម្មវិធីនេះ ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញជាង​មុនទៅ​ទៀត ដូច​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ស្គាល់​រួច​ខ្លះ​ៗ​មក​ហើយ​នូវកម្មវិធី Browser ដូច​ជា៖ Windows Internet Explorer, Fire Fox, Opera, Google Chrome, Safari…។ ក្នុង​ពេលនេះ​ខ្ញុំ​សូម​លើក​យក​តែ​ Browser ចំនួន​ ៥ ប៉ុណ្ណោះ​ដែល​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​គ្រប់មជ្ឈដ្ឋាន ដូច​ដែល​បាន​និយាយ​រៀប​រាប់​ខាង​លើនេះ៖

១. Internet Explorer (IE) : គឺ​ Browser មួយ​ដែល​មាន​វ័យចំណាស់​ជាង​គេ​ក្នុង​ចំណោម Browser ទាំង​អស់ព្រោះ​វា​ត្រូវបាន​គេ​រកឃើញប្រហែល​ជា​ជិត ២០ ឆ្នាំ ស្រប់​ពេល​នឹង​អាយុកាល​នៃ​ ប្រវត្តិនៃ​ការ​កកើត​របស់ប្រព័ន្ធប្រតិបត្តិការ​ Microsoft Windows ផង​ដែរ។ វា​ត្រូវ​បាន​ដាក់បញ្ចូល​ជា​មួយ Windows រួច​ជា​ស្រេច​ចាប់​តាំង​ពីចេញ​ពី​កន្លែង​ផលិត​កម្មវិធីមក​ម៉្លោះ ហើយ​បច្ចុបន្បន្ន វា​ត្រូវបាន​ធ្វើ​ការ​ Update នូវចំណុច​ខ្វះខាត និង​ចន្លោះប្រហោង​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ជំនាន់ IE 9 ដែល​ជា​ជំនាន់ក្រោយ​បំផុតរបស់ IE ដែល​ដំណើរ​ការ​លឿន​ជាង​មុន​ប្រមាណ ៧០% រួម​ទាំង​ផ្នែកសុវត្ថិភាព​ផង​ដែរ។ ​មាន​ Private Browser Mode, Instant web site ID, Smart Location Bar, Built in Spell Checker, Customization។​ ប្រើ​បាន​តែ​ OS របស់​ Windows ប៉ុណ្ណោះ។

 

២. Fire Fox ក៏​ជា​ Browser មួយ​ដែរតែ​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គម្រោង​របស់​អភិវឌ្ឍន៍​កម្មវិធី​ឥតគិតថ្លៃ ដែល​គេ​ស្គាល់​ថា Open source ឬ​គម្រោង​កម្មវិធីបើកទូលាយ។ ក្នុង​កម្មវិធីនេះទាំង​មូល​អ្នក​ប្រើប្រាស់​អាច​ធ្វើការ​ទាញកូដ​មក​ធ្វើការ​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង​បាន ប្រសិន​បើ​គេ​ចង់ព្រោះ​អ្វីៗ​គឺ​ផ្តល់​ឲ្យ​ដោយ​ឥតគិត​ថ្លៃ។ ចំណុច​ដែល​ធ្វើ​ឲ្យ​វា​ជា​ភាព​ទាក់ទាញ​ចំពោះអ្នក​ប្រើប្រាស់​កម្មវិធីនេះគឺ​ វា​សំបូរ​ទៅ​ដោយ​កម្មវិធីបន្ថែម​ដូច​ជា Private Browser Mode, Open Video and Audio, Instant web site ID, Smart Location Bar, Built in Spell Checker, Customization, Spyware and Virus protection, Tool add-on ច្រើន​ជាង 6,000។​ អាចប្រើ​បាន​គ្រប់ OS ទាំង​អស់។

 

៣. Opera ក៏​មាន​លក្ខណះស្រដៀងទៅនឹង Fire Fox ជាង​ ៧០% ភាគរយផងដែរ។​ តែ​អ្វីដែល​ធ្វើឲ្យវា​មាន​ភាព​ពេញ​និយម​ជាង​ Fire Fox នោះ​គឺ​វា​បា​នបន្ថែម​នូវកម្មវិធីដូចជា៖ Feature Security សម្រាប់​ប្រឆាំ​នឹង​មេរោគពីចំងាយបាន, Technical Help/Support មាន​លក្ខណះសកម្មជាង។ អាច​ប្រើ​បាន​គ្រប់ OS ទាំង​អស់។ តែ​ចំណុច​ខ្សោយរបស់​វា​មួយ​គឺ​ វា​ដំណើរ​យឹត​ជាង Fire fox ដោយ​សារ​តែ​វា​ការ​ពារ​ប្រឆាំង​ នឹង​មេរោគពីចំងាយ​ធ្វើ​ឲ្យ​ដំណើរ​ការ​មិន​សូវ​រហ័ស។

 

៤. Google Chrome ក៏​ជា​កម្មវិធី​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​នៃ​កូដ​បើក​ទូលាយផងដែរ ថ្វី​បើ​វា​ទើប​តែ​បង្កើត​មិន​ទាន់​បាន​ ២ ឆ្នាំ​ស្រួល​​តែ​វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​ភាព​លេចធ្លោខ្លាំង​ជាង​គេ​​ដោយ​សារ​ វា​ដំណើរ​ការ​បាន​លឿន និង​ប្រកប​ដោយ​សុវត្ថិភាពខ្ពស់ ព្រម​ទាំង​វា​បង្កប់ដោយ​ Tool Add on បន្ថែម​ជា​ច្រើន​មិនចាញ់ Browser​ ដទៃ​ទៀត​ទេ។

 

៥. ចុង​ក្រោយ​គេ​នោះ​គឺ Browser របស់ក្រុមហ៊ុន Apple ដែល​មាន​ឈ្មោះ​ថា Safari វា​ក៏​ជា​ Browser ដែល​មាន​វ័យ​ចំណាស់​ប្រហាក់ប្រហែល​ទៅ​នឹង IE ផង​ដែរ។ Safari គឺ​គេ​បង្កើត​ឡើង​ផ្តោត​សំខាន់​តែ​នឹង​ល្បឿន​តែ​មួយ​មុខ​គត់ បណ្តាល​ឲ្យ​វា​គឺ​ពុំ​សូវ​មាន​កម្មវិធីបន្ថែម​ប៉ុន្មាន​ទេ មាន​តែ​ត្រឹម Feature, Security tool, Technical help/ support។ ចំណុច​ដែល​បាន​ធ្វើ​ឲ្យ​វា​ត្រូវបាន​គេ​ទទួល​ស្គាល់​នោះគឺ​ ប្រសិន​បើ​យើង​ប្រើប្រាស់​ផលិតផល Apple នោះ​គឺ​យើង​គួរ​តែ​ជ្រើស​រើស​យក Browser ប្រភេទ​នេះយក​មក​ប្រើ​គឺ​ល្អ​បំផុត។ វា​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​បាន​នៅគ្រប់​ OS ទាំង​អស់។

ជាសរុប​សម្រាប់រូប​ខ្ញុំផ្ទាល់ដែលបាន​សាកល្បងប្រើគ្រប់​ Browser ទាំង​អស់​ជិត ៧ ឆ្នាំមក​នោះ ខ្ញុំ​គិត​ថាមាន​តែ IE9, Google Chrome, Safari ទេ​ដែល​ដំណើរ​ការ​បាន​ល្អ​មិន​សូវ​មាន​បញ្ហា​កើត​ឡើងចំពោះ​ម៉ាស៊ីនកុំព្យូទ័ររបស់​ខ្ញុំ ហើយ​ចុះសម្រាប់​អ្នក​វិញ តើ​អ្នក​កំពុង​តែ​ប្រើ​ Browser ប្រភេទណាមួយ? សូម​ផ្តល់​នូវ​ចម្លើយ​ដើម្បីឲ្យ​ខ្ញុំបាន​ដឹង​ផង ឬ​ប្រសិន​បើ​អ្ន​ក​មាន​សំនួរ ឬ​ចំងល់​ណាមួយ​នោះ​អ្នក​អាច​ទំនាក់​ទំនងខ្ញុំក្រោយ​ម៉ោង​​សិក្សាបាន តាម​រយះ 070 216 897 បាន។ ខ្ញុំ​រីករាយ​នឹង​ឆ្លើយតបនូវអ្វីដែល​អ្នក​ចង់​ដឹង​អំពីផ្នែក​ព័ត៌មាន​វិទ្យាបាន ទៅ​តាមអ្វី​ដែល​ខ្ញុំ​បាន​ដឹង។

 

Internet Browser Software Review 2011

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s