រៀន​ចប់​ITធ្វើ​ការ​ជំនាញ​ផ្សេង ‌!

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ការ​បញ្ចប់​ការ​សិក្សា​របស់​និស្សិត​ជំនាញ ITមាន​ចំនួន​ច្រើន ក្នុង​នោះ​គេ​ឃើញ​ថា​និស្សិត​មួយ​ចំនួន​ទទួល​បាន​ការងារ​ត្រូវ​ជំនាញ ប៉ុន្តែ​ក៏​មាន​និស្សិត​មួយ​ចំនួន​ទៀត​បែរ​ជា​ទទួល​បាន​ការងារ​ខុស​ជំនាញ​ទៅ​វិញ។ តើ​ការ​ធ្វើ​ការ​មិន​ចំ​ជំនាញ​បែប​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី?

ទោះ​បី​បច្ចុប្បន្ន​ខ្លួន​កំពុង​សិក្សា​ជំនាញ IT មែន ប៉ុន្តែ សុខមាន ដឹង​មុន​ស្រាប់​ទៅ​ហើយ​ថា​ក្រោយ​បញ្ចប់​ការ​សិក្សា​ខ្លួន​នឹង​ត្រូវ​បំពេញ​ការងារ​ខុស​ជំនាញ​បាត់​ទៅ​ហើយ។និស្សិតIT នេះ​មាន​ទស្សនៈ​ទៅ​លើ​បញ្ហា​ការ​ធ្វើ​ការ​មិន​ចំ​ជំនាញ​ថា “វា​មិន​សំខាន់​ថា​យើង​រៀន IT ហើយ​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ចំ​ជំនាញ​នោះ យើង​អាច​រើស​ការងារ​អ្វី​ដែល​ចិត្ត​ចង់​ធ្វើ​បាន សំខាន់​គឺ​យើង​ទទួល​យក​ការងារ​ក្រៅ​ពី​ជំនាញ​បាន​អត់”

និស្សិត​ជិត​នឹង​បញ្ចប់​ការ​សិក្សា​រូប​នេះ​បញ្ជាក់​អំពី​កត្តា​មួយ​ចំនួន​ក្នុង​ការ​ទទួល​បាន​ការងារ​មិន​ត្រូវ​ជំនាញ​ថា លោក​គិត​ថា​ការ​ទទួល​ការងារ​ខុស​ជំនាញ​បែប​នេះ​អាច​បណ្ដាល​មក​ពី​ការ​មិន​រំពឹង​ច្បាស់លាស់ ពិសេស​នោះ​គឺ [ដោយ​សារ​បញ្ហា​ថវិកា​ជា​ចម្បង]

ទាក់ទង​ទៅ​ការងារ​ជំនាញITបុគ្គលិក​ផ្នែក​គ្រប់គ្រង​បណ្ដាញNetwork នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​លោក អៀប ខ្លឹមសំរឹទ្ធ​និយាយ​ថា ការ​ធ្វើ​ការ​ខុស​ជំនាញ​បែប​នេះ​មិន​បញ្ហា​អ្វី​ទេ ព្រោះ​រាល់​អ្នក​សិក្សា​ក្រោយ​បញ្ចប់​សិក្សា​តែងតែ​ទាមទារ​ការងារ​ជា​ចម្បង ហើយ​ម្យ៉ាង​ការងារ​នោះ​មួយ​ភាគ​តូច​ក៏​ទាក់ទង​ទៅ​នឹង​ជំនាញIT បន្តិច។

ទោះ​ជា​នេះ​ក៏​ដោយ​បុគ្គលិក​ដែល​ទទួល​បាន​ការងារ​ចំ​ជំនាញ​រូប​នេះ​គិត​ថា [ប្រសិន​បើ​យើង​បាន​ចាប់​យក​ជំនាញIT ហើយ​គួរ​រក​ការងារ​ឲ្យ​ជំនាញ​វិញ​ទោះ​បី​ការងារ​នោះ​ទទួល​បាន​ប្រាក់​បៀវត្តន៍​តិច​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​បាន​មក​វិញ​គឺ​បទពិសោធន៍ ហើយ​បើ​យើង​ច្បាស់​ហើយ "ប្រាក់​រត់​រក​ឯង"]

យ៉ាងណាមិញ​អតីត​និស្សិត​ជំនាញIT ប៉ុន្តែ​បែរ​ជា​ធ្វើ​ការ​ខុស​ជំនាញ​មួយ​រូប​នេះ​វិញ​ផ្ដល់​បទ​សម្ភាសន៍​ដល់ Sabay ដោយ​គូស​បញ្ជាក់​ថា “ខ្ញុំ​ក៏​ធ្លាប់​មាន​ការងារ​ផ្នែកIT ដែរ តែ​ខ្ញុំ​ធ្វើ​ការ​ខុស​ជំនាញ​បែប​នេះ​មក​ពី​ប្រាក់​ខែ ពី​មុន​វា​ទាប ហើយ​កន្លែង​ថ្មី​វា​ខ្ពស់​ជាង អញ្ចឹង​មក​ធ្វើ​កន្លែង​ថ្មី​ទៅ”

អ្វី​ដែល​ជំរុញ​ឲ្យ​លោក​គីម ហេង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ការងារ​ត្រូវ​ជំនាញ​មក​ចាប់​យក​ជំនាញ​ផ្សេង​នោះ​គឺ​បណ្ដាល​មក​ពី​បញ្ហា​ថវិកា​ជា​ចម្បង។

បុគ្គលិក​ប្ដូរ​អាជីព​ការងារ​ដោយសារ​បញ្ហា​ប្រាក់​ខែ​នេះ​លើកឡើង​ថា ការ​ទទួល​បាន​ការងារ​ខុស​ជំនាញ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​បទពិសោធន៍​ការងារ​បន្ថែម​ពី​លើ​អ្វី​ធ្លាប់​បាន​រៀន​ពី​សាលា ពិសេស​ងាយ​ស្រួល​រក​ការងារ​ផ្សេង​ទៀត។

ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ការ​ខុស​ជំនាញ​របស់​និស្សិត IT សាស្ត្រាចារ្យ​ជំនាញ​ព័ត៌មានវិទ្យា​នៅ​វិទ្យាស្ថាន ស៊ីតិក លោក យិន ស៊ីដេត​មាន​ប្រសាសន៍​ថា​បញ្ហា​នេះ​បណ្ដាល​មក​ពី កត្តា​ពីរ​យ៉ាង គឺ​ទី​មួយ​មក​ពី​សមត្ថភាព​និស្សិត​នោះ​ផ្ទាល់។ “មក​ពី​អ្នក​ខ្លះ​រៀនITដែរ តែ​អត់​ចេះ​ទេ អញ្ចឹង​ទៅ​ធ្វើ​ការ​ផ្នែកIT អត់​កើត មាន​តែ​ធ្វើ​ការ​ជំនាញ​ផ្សេង”

កត្តា​ម្យ៉ាង​ទៀត​បណ្ដាល​មក​ពី​ទីផ្សារ​នៃ​ជំនាញIT នៅ​មាន​លក្ខណៈ​តូច​ចង្អៀត​បន្តិច អញ្ចឹង​មាន​ន័យ​ថា​តម្រូវ​ការ​ការងារ​របស់​គេ​មិន​មាន ដូចនេះ​គេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ខុស​ជំនាញ​សិន។

[នៅ​ស្រុក​យើង​គេ​មិន​គិត​ថា​ការងារ​ចំ​ជំនាញ​អី​ទេ] មាន​ន័យ​ថា​យើង​រៀនIT យើង​ក៏​អាច​ធ្វើ​ការ​ខុស​ពី​នេះ​ក៏​បាន​ដែរ…មួយ​ទៀត​គឺ​ការ​រក​លុយ ប្រសិន​បើ​យើង [ទៅ​ជំនាញ​ផ្សេង​ក៏​ដោយ​ឲ្យ​តែ​ការងារ​នោះ​បាន​ប្រាក់​ខែ​ច្រើន] ដូចនេះ​ក៏​សម​គួរ​ដែរ”

សាស្ត្រាចារ្យ យិន ស៊ីដេត

ដោយ​ពី​មួយ​ចំនួន​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​និស្សិត​ជា​ច្រើន​បញ្ចប់​ការ​សិក្សា ពិសេស​គឺ​ជំនាញIT នេះ​ផ្ទាល់ ក្នុង​នោះ​តាម​ការ​មើល​ឃើញ​របស់​លោក លោក​រំលឹក​ថា បច្ចុប្បន្ន​និស្សិត​ដែល​ធ្វើ​ការ​ខុស​ជំនាញ​បែប​នេះ​មាន​ប្រហាក់ប្រហែល ៣០ ទៅ ៤០ ភាគរយ​នៃ​និស្សិតIT។

ដើម្បី​ចៀសវាង​ការ​ចាប់​យក​ជំនាញ​ខុស លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​ដល់​និស្សិត​ទាំងអស់​ថា និស្សិតIT ទាំងអស់​គួរ​ស្វែងយល់​អំពី​ឯកទេស​ក្នុង​ចំណោម​ឯកទេស​ទាំង៤​នៃ​ជំនាញITឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​ចាប់​ឯកទេស​មួយ​ឲ្យ​ជាប់​ទើប​ទទួល​បាន​ឱកាស​ការងារ​ល្អ។

ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ផ្ដោត​ទៅ​លើ​ផ្នែកIT មួយ​ផ្នែក​ធំ ម្យ៉ាង​រាល់​ការ​ជ្រើសរើស​បុគ្គលិក​ក៏​ត្រូវ​ឆ្លង​កាត់​ពី​ខ្លួន​ផ្ទាល់​នោះ កញ្ញា ដានីន​មន្ត្រី​ផ្នែក​ធនធាន​មនុស្ស​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​រំលឹក​ប្រាប់ Sabayថា កន្លង​មក​ការ​រើស​បុគ្គលិក​ជំនាញITនៅ​ក្នុង​ក្រុមហ៊ុន​មាន​ប្រមាណ ៣០ភាគ​រយ។

ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ការ​ខុស​ជំនាញ​នេះ កញ្ញា ដានីន បង្ហើប​ឲ្យ​ដឹង​ថា​កត្តា​នេះ​អាច​មក​ពី​ចំណង់ចំណូលចិត្ត​របស់​គេ ប៉ុន្តែ​យើង​ត្រូវ​គិត​ថា​ប្រសិន​បើ​រៀន​ខាងIT មាន​ន័យ​ថា​គេ​ស្រលាញ់IT ដូចនេះ​ថ្ងៃ​ណា​មួយ​គេ​ចាប់​យក​ការ​ងារ​ផ្នែក​នោះ។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ផ្នែក​ធនធាន​មនុស្ស​រូប​នេះ​បង្ហើប​បន្ថែម​ថា ក្នុង​ក្រុមហ៊ុន​របស់​កញ្ញា​ក៏​មាន​និស្សិតIT ធ្វើ​ការ​ខុស​ជំនាញ​ដែរ ជាក់ស្ដែង​មាន​បុគ្គលិក​មួយ​រូប​បច្ចុប្បន្ន​មាន​តួនាទី​ផ្នែក​រដ្ឋបាល​ទៅ​វិញ។ [ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ក្រុមហ៊ុន​ក៏​កំពុង​ធ្វើ​ការ​ជំរុញ​បុគ្គលិក​រូប​នោះ​ឲ្យ​ធ្វើ​ការ​ខាងIT វិញ​បន្ទាប់​ពី​គាត់​បញ្ចប់​ការ​សិក្សា]

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​មាន​ការ​រៀបចំ​កម្មវិធី ឬ​ពិព័រណ៍​ផ្សេងៗ​ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​បច្ចេកវិទ្យា និង​ទី​ផ្សារ​ការងារ​ក្នុង​ស្រុក។តើ​និស្សិត​ប្រមាណ ៣០ ទៅ ៤០ ភាគរយ​នៃ​និស្សិតIT​នឹង​ត្រូវ​កាត់​បន្ថយ​ឬ​យ៉ាង​ណា?

Copy right by www.sabay.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s