តើ​អ្នកធ្លាប់ដឹងអំពីប្រវត្តិ Microsoft​ ពីមុនឬទេ?

Microsoft គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​សាសន៍​​របស់​អាមេរិក​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Redmond រដ្ឋ​វ៉ាស៊ីនតោន​។ ក្រុមហ៊ុន​នេះ​ មាន​ទិសដៅ​ផលិត​ អភិវឌ្ឍ និង​លក់​អាជ្ញាប័ណ្ណ​កម្មវិធី សម្រាប់​ប្រើប្រាស់​ជាមួយ​កុំព្យូទ័រ​ ទូរស័ព្ទ​ដៃ និង​មាន​​ផលិត​ផល​ព្រម​ទាំង​​សេវាកម្ម​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​បច្ចេកវិទ្យា​។

បច្ចុប្បន្ន​ក្រុមហ៊ុន Microsoft ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ Steve Ballmer ដែល​ជា​នាយក​ប្រតិបត្តិ​ និង​លោក Bill Gates ជា​ប្រធាន​​ និង​ជា​ស្ថាបនិក​ដំបូង​របស់​ក្រុមហ៊ុន​។

image

ការ​កែ​ប្រែ​និមិត្ត​សញ្ញា​ក្រុមហ៊ុន និង​ពាក្យ​ស្លោក

ចាប់​តាំង​ពី​បង្កើត​ក្រុមហ៊ុន​រហូត​មក​ដល់​ពេល​នេះ Microsoft បាន​កែ​ប្រែ​និមិត្ត​សញ្ញា និង​ពាក្យ​ស្លោក​ចំនួន​ 5 ​​​រួចមក​ហើយ​៖

  • មាន​ឈ្មោះ​ថា​ Blibbet ប្រើ​ចាប់​ពី​ឆ្នំា​ 1975-1982។

  • មាន​ឈ្មោះ​ថា​ Blibbet ប្រើ​ចាប់​ពី​ឆ្នំា​ 1982-1987។

image

  • គេហៅ​ថា​ Pac-Man របស់​Microsoft ប្រើ​ពី​ឆ្នាំ​ 1987-2002 ជា​មួយ​នឹង​ពាក្យ​ស្លោក​ “Where do you want to go today?”។ ពាក្យ​ស្លោក​នេះ​ប្រើ​ពី​ឆ្នាំ​1994-2002។

image

  • និមិត្តសញ្ញាថ្មី​ជា​មួយ​នឹង​ពាក្យ​ស្លោក​ “Your potential. Our passion” ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​2010-2011។

image

  • និមិត្តសញ្ញា​ចុង​ក្រោយ​ មាន​ពាក្យ​ស្លោក “Be What’s Next?” ចាប់​ពី​2011​-បច្ចុប្បន្ន

image

ប្រវត្តិ​របស់​ក្រុមហ៊ុន
Paul Allen និង Bill Gates គឺ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​តាំង​ពី​ក្មេង​មក​ម្ល៉េះ​ ហើយ​គាត់​ទាំង​ពីរ​គឺ​សុទ្ធ​តែ​ជា​អ្នក​ពូកែ​ខាង​ជំនាញ​សរសេរ​កម្មវិធី។ នៅ​ខែ​មករា​ ឆ្នាំ1975 លោក Bill Gates និង Allen បាន​អាន​ទស្សនាវដ្ដី​អេឡិចត្រូនិក​ប្រជាប្រិយ​​ដែល​បាន​ចុះ​ផ្សាយ​ពី​ Altair 8800ជា​ប្រភេទ​មីក្រូកុំព្យូទ័រ​របស់​ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS) ត្រូវ​ការ​​កម្មវិធី BASIC Interpreterសម្រាប់​support។

clip_image009

ពេល​នោះ​ពួក​គាត់​ទាំង​ពីរ​មាន​ជំនឿ​ជាក់​​ថា​អាច​សរសេរ​កម្មវិធី BASIC Interpreter សម្រាប់​ក្រុមហ៊ុន​នេះ​បាន​ ពី​ព្រោះ​គាត់​ជា​អ្នក​សរសេរ​កម្មវិធី​បក​ប្រែ​ពី​ភាសា​កុំព្យូទ័រ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​អាន​បាន​​​ស្រាប់​។ ក្រោយ​មក Allen បាន​ទំនាក់​ទំនង​​សុំ​សរសេរ​កម្មវិធី​កុំព្យូទ័រ​​ឲ្យ​ក្រុមហ៊ុន MITS ព្រម​ទាំង​ទទួល​បាន​ការ​​យល់​ព្រម​​យ៉ាង​កក់​ក្ដៅ​សម្រាប់​វត្តមាន​របស់ ​Programmer ទាំង​ពីរ​​នាក់​នេះ​។

Gates និងPaul មិន​មាន​​កុំព្យូទ័រ Altairទេ​ហើយ​គាត់​ក៏​មិន​បាន​សរសេរ​កូដ​សម្រាប់​កុំព្យូទ័រ​នេះ​ដែរគឺ​រាល់​ការ​សរសេរ​ និង​សាក​ល្បង​កម្មវិធី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ Demo (Simulator) ទាំង​អស់​ ។ វា​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​គឺ​ត្រឹម​តែ​ប្រាំ​បី​សប្ដាហ៍​ប៉ុណ្ណោះ​ ពួក​គាត់​ទាំង​ពីរ​អាច​រៀប​ចំ​ប្រព័ន្ធ​សរសេរ​កម្មវិធី​​បាន​រួច​រាល់​សម្រាប់ Altair ដែលបន្ទាប់​ពី​នោះ MITS ក៏​បាន​ដាក់​លក់​មីក្រូ​កុំព្យូទ័រ​របស់​ខ្លួន​ដំណើរ​ការ​ដោយ​កម្មវិធី​ភាសា BASIC របស់ Gates និង Allen។

clip_image011

Altair 8800 (MITS’ Microcomputer)

Gates បាន​ឈប់​រៀន​នៅ​សាកលវិទ្យាល័យ ហើយ​ត្រលប់​មក​ទីក្រុង Albuquerque រដ្ឋ​មិកស៊ិក​ថ្មី​ ដែល​ជា​ទីតាំង​របស់​ក្រុមហ៊ុន MITS។​គាត់​និង Paul Allen បាន​សហការ​គ្នា​​​​បង្កើត​ក្រុមហ៊ុន ហើយ​សម្រេច​ដាក់​ឈ្មោះ​ថា​ Microsoft ជា​ផ្លូវ​ការ​ និង​ចាប់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ1975ដោយ​មាន​វត្តមាន​របស់​​លោក Bill Gates ​ធ្វើ​​ជា​នាយក​ប្រតិបត្តិ​​ផ្ទាល់​។ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​មែន​ រយៈ​ពេល​ត្រឹម​តែ​​ប៉ុន្មាន​ខែ​​ប៉ុណ្ណោះ​ក្រុមហ៊ុន​ដ៏​ក្មេង​ខ្ចី​​មួយ​នេះ​រក​ចំណូល​បាន​​១​លាន​ដុល្លារ​។

ឆ្នាំ1977​ Microsoft បាន​​ចាប់​ដៃ​សហការ​​ជា​មួយ​ទស្សនាវដ្ដី ASCII របស់​ជប៉ុន​ ដែល​ក្រោយ​មក​បង្កើត​បាន​ជា​ការិយាល័យ​អន្តរជាតិ​ដំបូង​មាន​ឈ្មោះ​ថា ASCII Microsoft។ រហូត​ដល់​ឆ្នាំ1979​ Microsoft បាន​សម្រេច​ចិត្ត​ផ្លាស់​​ប្ដូរ​ការិយាល័យ​ថ្មី​​របស់​ខ្លួន​មក​ទីក្រុង Bellevue រដ្ឋ​វ៉ាស៊ីនតោន​។

ចាប់​ពី​ឆ្នាំ1980 Microsoft ចាប់​ផ្ដើម​រៀប​ចំ​​ប្រព័ន្ធ​ប្រតិបត្តិ​ការ (OS) ដែល​មាន Version ​របស់​ខ្លួន​​គឺ Xenix។ DOS (Disk Operating System) ក៏​ចាប់​ផ្ដើម​លេច​រូបរាង​ដែរ​ ហើយ​វា​​​​​​រក​ចំណូល​ឲ្យ Microsoft ​​បាន​យ៉ាង​ច្រើន​​ផង​ដែរ។ បន្ទាប់​មក​ទៀត Microsoft បាន​លក់ CP/M OS ឲ្យ​ក្រុមហ៊ុន IBM សម្រាប់​ប្រើ​នៅ​ក្នុង PC (IBM PC) ដែល​ក្រុមហ៊ុន IBM ដាក់​លក់​​នៅ​ឆ្នាំ1981។ Paul Allen បាន​លាឈប់​ ​ពី​ក្រុមហ៊ុន​​​​នៅ​ខែ​កុម្ភៈ​ ​ឆ្នាំ 1983 ដោយ​សារ​តែ​គាត់​មាន​ជំងឺ​មហា​រីក​ដែល​បណ្ដាល​មក​ពី​កោសិកា​ឈាម​សរ ​ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ឡាំផូស៊ីត​។

យុគសម័យ​Windows និង Office
ចាប់​ពី​ឆ្នាំ1984 មក Microsoft បាន ​បញ្ចេញ OS Windows (OS/2) ជា​ច្រើន។ ជាក់​ស្ដែង​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ1984​ Microsoft បាន​បង្ហាញ  Windows ដែល​ជា​ក្រាហ្វិក Extension សម្រាប់ MS-DOS។

នៅ​ខែ​កក្កដា​​ ឆ្នាំ 1993​ OS/2 មួយ​ទៀត​គឺ Microsoft Windows NT (32-bit) ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នឹង Modular Kernelនិង Interface សម្រាប់​សរសេរ​កម្មវិធី (API) Win32។

បន្ថែម​លើ​នេះ​នៅ​​ឆ្នាំ 1990 ​Microsoft បាន​សម្រេច​ជា​ស្ថាពរ​នូវ​កម្មវិធីសម្រាប់​ប្រើ​នៅ​ក្នុង​ការិយាល័យ​ Microsoft Office ដែល​កាល​នោះ​មាន​តែ Ms.Word & Excel ប៉ុណ្ណោះ​។ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​សំណាក់​Ms.Office របស់​ខ្លួន​មក​ ទើប​Microsoft ចាប់​ផ្ដើម​មាន​ឈ្មោះ​បើ​សំឡេង​ជា​បន្តបន្ទាប់​លើ​ឆាក​អន្តរជាតិ​។

clip_image013

Internet និង​យុគសម័យ 32-bit
ចាប់​ពី​ឆ្នាំ 1995 មក Bill Gates ចាប់​ផ្ដើម​បង្វែរ​​ទិសដៅ​ថ្មី​នៃ​ការ​ផលិត​បច្ចេកវិទ្យា​របស់​ខ្លួន​ពោល​គឺ​ចាប់​ផ្ដើម​ផ្ដោត​ទៅ​លើ​ការ​តភ្ជាប់​បណ្ដាញ​​ជា​មួយ World Wide Web។ ខែ​សីហា Microsoft បាន​បញ្ចេញ Windows 95 មួយ​ទៀត​ដោយ​​បាន​កែ​ប្រែInterfaceថ្មី ​និង​មាន Compatibility 32-bit។ បន្ថែម​ពី​លើ​នេះ Windows ស៊េរី​ខ្ពស់​សម្រាប់​ឆ្នាំ 95 នេះ​មាន​ភ្ជាប់​រួច​ជាស្រេច​ជា​មួយ​នឹង​សេវាកម្ម​របស់ MSN (សេវាកម្ម​តាម​ Online), Internet Explorer និង Web Browser មួយចំនួន​​ទៀត​។

Bill Gates បាន​ប្រគល់​ដំណែង​​នាយក​ប្រតិបត្តិ​ឲ្យ Steve Ballmer នៅ​ខែ​មករា​ ឆ្នាំ 2000ដែល​ជា​អតីត​មិត្ត​រួម​ថ្នាក់​របស់​គាត់​កាល​ពី​​នៅ​រៀន​សាកលវិទ្យាល័យ​ Harvard។ រហូត​មក​ដល់​ខែ​តុលា​ ឆ្នាំ 2001​ Microsoft បាន​បញ្ចេញ Windows XP។ ​​​ឆ្នាំ 2007 បង្ហាញ Windows Vista និង Office 2007 ហើយ​មក​ដល់​​ខែ​កុម្ភៈ ឆ្នាំ 2009​ Microsoft ដាក់​ចេញ Windows 7 ជា​ផ្លូវ​ការ​។ Microsoft មាន​គម្រោង​នឹង​បញ្ចេញ​ Windows 8មួយ​ទៀត​នៅ​ឆ្នាំ​2012​​ខាង​មុខ ។

ការ​បែង​ចែក​ផលិត​ផល
គិត​ត្រឹម​ឆ្នាំ 2010 Microsoft បាន​បែង​ចែក​ផលិតផល​ជា​ប្រាំ​​ផ្នែក​ធំ​ៗ​គឺ

  1. Windows & Windows Live Division: Windows Operating System មាន​ដូច​ជា Windows 3.1, Windows 95, Windows 98, Windows 2000, Windows Me, Windows XP, Windows Sever 2003, Windows Vista និង Windows 7។
  2. Server and Tools: Windows Server System មាន​ដូច​ជា Windows Server 2008, Microsoft SQL Server, Microsoft Exchange Server, Small Business Server, Systems Management Serverនិង Microsoft Biz Talk Server។
  3. Online Services Division មាន​ដូច​ជា Online Service MSN, Windows Live (Live Search, Windows Live Mail និង​ Windows Live Messenger)។
  4. Microsoft Business Division: Microsoft Office មាន​ដូច​ជា Word, Excel, Access, Outlook, PowerPoint, Microsoft FrontPageនិង Publisher។
  5. Entertainment &Devices Division: Windows CE OS, Windows Phone 7 សម្រាប់ Smartphone, Windows Mobile OS និង​មាន​ផលិត​ជា​ច្រើន​ទៀត​។

ចំណូល​និង​បុគ្គលិក
មក​ដល់​​ឆ្នាំ 2010 ​ Microsoft មាន​ទ្រព្យ​សកម្ម​សរុប 86.113ពាន់​លាន​ដុល្លារ​អាមេរិក​ ចំណូល​​ប្រតិបត្តិការ 24.098 ពាន់​លាន​ដុល្លារ​ និង​ប្រាក់​ចំណេញ​សរុប 18.760 ពាន់​លាន​ដុល្លារ​។ ចំណែក​បុគ្គលិក​វិញ​មាន​ជាង 89,000 នាក់​នៅ​ជុំវិញ​ពិភពលោក​៕

តារាង​អំពីការ​វិវឌ្ឍន៍​នៃ​ផលិតផល​របស់​ក្រុមហ៊ុនគិត​ត្រឹម​ Windows Vista

 

– MS-DOS 1.0

Was released August, 1981

– MS-DOS 1.25

Was released August, 1982.

– MS-DOS 2.0

Was released March, 1983.

– Microsoft introduces MS-DOS 3.0 for the IBM PC AT and MS-DOS 3.1 for networks.

– MS-DOS 3.2

Was released April, 1986.

– MS-DOS 3.3

Was released April, 1987.

– MS-DOS 4.0

Was released July, 1988.

– MS-DOS 4.01

Was released November, 1988.

– MS-DOS 5.0

Was released June, 1991.

– MS-DOS 6.0

Was released August, 1993.

– MS-DOS 6.2

Was released November, 1993

– MS-DOS 6.21

Was released March, 1994

– MS-DOS 6.22

Was released April, 1994

– MS-DOS 1.0 was released August, 1981.

· 1982 MS-DOS 1.25 was released August, 1982.

· 1983 MS-DOS 2.0 was released March, 1983.

· 1984 Microsoft introduces MS-DOS 3.0 for the IBM PC AT and MS-DOS 3.1 for networks.

· 1986 MS-DOS 3.2 was released April, 1986.

· 1987 MS-DOS 3.3 was released April, 1987.

· 1988 MS-DOS 4.0 was released July, 1988.

· 1988 MS-DOS 4.01 was released November, 1988.

· 1991 MS-DOS 5.0 was released June, 1991.

· 1993 MS-DOS 6.0 was released August, 1993.

· 1993 MS-DOS 6.2 was released November, 1993

· 1994 MS-DOS 6.21 was released March, 1994

· 1994 MS-DOS 6.22 was released April, 1994

Microsoft Windows was announced November 10, 1983 and sells for $100.00.

· 1985 Microsoft Windows 1.0 is introduced in November, 1985 and is initially sold for $100.00.

· 1987 Microsoft Windows 2.0 was released December 9, 1987 and is initially sold for $100.00.

· 1987 Microsoft Windows/386 or Windows 386 is introduced December 9, 1987 and is initially sold for $100.00.

· 1988 Microsoft Windows/286 or Windows 286 is introduced June, 1988 and is initially sold for $100.00.

· 1990 Microsoft Windows 3.0 was released May, 22 1990. Microsoft Windows 3.0 full version was priced at $149.95 and the upgrade version was priced at $79.95.

· 1991 Following its decision not to develop operating systems cooperatively with IBM, Microsoft changes the name of OS/2 to Windows NT.

· 1991 Microsoft Windows 3.0 or Windows 3.0a with multimedia was released October, 1991.

· 1992 Microsoft Windows 3.1 was released April, 1992 and sells more than 1 Million copies within the first two months of its release.

· 1992 Microsoft Windows for Workgroups 3.1 was released October, 1992.

· 1993 Microsoft Windows NT 3.1 was released July 27, 1993.

· 1993 The number of licensed users of Microsoft Windows now totals more than 25 Million.

· 1994 Microsoft Windows for Workgroups 3.11 was released February, 1994.

· 1994 Microsoft Windows NT 3.5 was released September 21, 1994.

· 1995 Microsoft Windows NT 3.51 was released May 30, 1995.

· 1995 Microsoft Windows 95 was released August 24, 1995 and sells more than 1 Million copies within 4 days.

· 1996 Microsoft Windows NT 4.0 was released July 29, 1996.

· 1996 Microsoft Windows CE 1.0 was released November, 1996.

· 1997 Microsoft Windows CE 2.0 was released November, 1997.

· 1998 Microsoft Windows 98 was released June, 1998.

· 1998 Microsoft Windows CE 2.1 was released July, 1998.

· 1998 In October of 1998 Microsoft announced that future releases of Windows NT would no longer have the initials of NT and that the next edition would be Windows 2000.

· 1999 Microsoft Windows 98 SE (Second Edition) was released May 5, 1999.

· 1999 Microsoft Windows CE 3.0 was released 1999.

· 2000 Microsoft Windows 2000 was released February 17, 2000.

· 2000 Microsoft Windows ME (Millennium) released June 19, 2000.

· 2001 Microsoft Windows XP is released October 25, 2001.

· 2001 Microsoft Windows XP 64-Bit Edition (Version 2002) for Itanium systems is released March 28, 2003.

· 2003 Microsoft Windows Server 2003 is released March 28, 2003.

· 2003 Microsoft Windows XP 64-Bit Edition (Version 2003) for Itanium 2 systems is released on March 28, 2003.

· 2003 Microsoft Windows XP Media Center Edition 2003 is released on December 18, 2003.

· 2004 Microsoft Windows XP Media Center Edition 2005 is released on October 12, 2004.

· 2005 Microsoft Windows XP Professional x64 Edition is released on April 24, 2005.

· 2005 Microsoft announces it’s next operating system, codenamed "Longhorn" will be named Windows Vista on July 23, 2005.

· 2006 Microsoft releases Microsoft Windows Vista to corporations on November 30, 2006.

· 2007 Microsoft releases Microsoft Windows Vista and Office 2007 to the general public January 30, 2007.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s