អ្វី​ទៅ​​ជា World Wide Web?

ភាគ​ច្រើន​គេហទំព័រ​​​តែង​តែ​មាន​ឈ្មោះ ផ្ដើម​ឡើង​ដោយ WWW (World Wide Web)។  អក្សរ​ទាំង​បី​នេះ​ពេល​ខ្លះ​គេ​ហៅ​ថា Web សំដៅ​លើ​ប្រព័ន្ធ​សម្រាប់​ភ្ជាប់​ឯកសារ​​ទៅ​វិញ​ទៅ​មក (Interlinked Document) ​ជា​ទម្រង់ Hypertext នៅ​លើ Internet។

Time Berners-Lee បាន​រៀប​ចំ​ប្រព័ន្ធ​មួយ​​អាច​​​ប្រើ​ប្រាស់​នៅ​លើ Web បាន​ជា​សកល។ ប្រព័ន្ធ​នោះ​មាន​ឈ្មោះ​ថា Universal Document Identifier (UDI) ក្រោយ​មក​បាន​ក្លាយ​ជា URL(Uniform Resource Locator) និង URI (Uniform Resource Identifier)។ ជា​ជំនួយ​ដល់​ប្រព័ន្ធ​ទាំង​ពីរ​នេះគាត់​បាន​​បង្កើត HTML (HyperText Markup Language) និង HTTP (Hypertext Transfer Protocol)។

យោង​តាម​ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ 2001  បាន​បង្ហាញ​ថា​មាន​ឯកសារ​​ផ្ទុក​​លើ Web ប្រមាណ​ជាង 550 ពាន់​លាន​ស្ថិត​នៅ​ក្នុង​ទម្រង់​ជា Web មើល​មិន​ឃើញ (Invisible Web)។ ​មក​ដល់​ឆ្នាំ 2002 មាន​ការ​ស្ទង់​មតិ​មួយ​​ទៀត​បាន​ធ្វើ​ឡើង​​ ដោយ​ជ្រើស​រើស​យក Web page ចំនួន 2,024 លាន​​មក​កំណត់ តាម​​ភាសា​​ ក្នុង​នោះ web contentជា​ភាសា​អង់គ្លេស​មាន 56.4% អាឡឺម៉ង់ 7.7% បារាំង 5.6% និង​ជប៉ុន 4.9%។

បណ្ដាញ​ប្រើ​ប្រាស់​ទូទាំង​ពិភព​លោក​(WWW) នេះ ​បង្កើត​ឡើយ​ដោយ​លោក Time Berners-Lee នៅ​ឆ្នាំ 1990 ហើយ​បច្ចុប្បន្ន​នេះ​ គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន CERN នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​៕

Copy right by: Sabay.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s