អ្នកណា​ខ្លះដឹង​ប្រវត្តិ​Nokia?

Nokia គឺជា​ក្រុមហ៊ុន​សាជីវកម្ម​​​ទូរគមនាគមន៍​ពហុជាតិ​សាស្ត្រ (MNCC)របស់​ប្រទេស​​ហ្វាំងឡង់​ មាន​ទីស្នាក់ការ​នៅ​ទី​ក្រុង Keilaniemi ជិត​រដ្ឋធានី Helsinki។ Nokia គឺ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​បំផុតមួយ​ដែល​បច្ចុប្បន្ន​នេះ​មាន​បុគ្គលិក​​ប្រមាណ​ជាង 123,000 នាក់​ ហើយ​ផលិតផល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​​មួយ​នេះ​ត្រូវ​បាន​ដាក់​លក់​​នៅ​​គ្រប់​ប្រទេស​ទាំង​អស់​។

Nokia មាន​ចំណែក​ដ៏​ធំ​នៅ​​ក្នុង​សេដ្ឋកិច្ចរបស់​ប្រទេស​ហ្វាំងឡង់​ពី​ព្រោះ​វា​មាន​ភាគ​ហ៊ុន​មួយ​ភាគ​បី​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន Helsinki ។ ​​កាល​ពី​ឆ្នាំ 1999 ក្រុមហ៊ុន Nokia មាន​ចំណែក​នៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​​សរុប​របស់​ហ្វាំងឡង់ 1.5 ​% មក​ដល់​ឆ្នាំ 2004 កើន​ឡើង​ដល់​ទៅ 3.5%។

Óប្រវត្តិ

កាល​ពី​ឆ្នាំ 1865 វិស្វករ​ខាង​រុក​រក​រ៉ែ​លោក Fredrik Idestam បាន​បង្កើត​​ក្រុមហ៊ុន​ផលិត​ក្រដាស Groundwood Pulp Mill នៅ​ក្បែរ​ច្រាំង​ទន្លេ Tammerkoski នៅ​​​ហ្វាំងឡង់​​ផ្ទាល់​តែ​ម្ដង​។ ​រហូត​ដល់​ឆ្នាំ 1868​ Idestam បាន​ពង្រីក​ទីតាំង​​​​ក្រុមហ៊ុន​​​​​របស់​​ខ្លួន​មួយ​កន្លែង​ទៀត​នៅ​ជិត​​ទីក្រុង Nokia គឺ​ចម្ងាយ 15គីឡូម៉ែត្រ​ពី​ទន្លេ Nokianvirta ហើយ​ក្រោយ​មក​នៅ​ឆ្នាំ 1871 គាត់​និង​អតីត​គ្រូ​ជិត​ស្និទ្ធម្នាក់​គឺ​លោក Leo Mechelin បាន​ប្ដូរ​ឈ្មោះ​​​​ក្រុមហ៊ុន​មក Nokia ដោយ​​យក​ឈ្មោះ​តាម​ឈ្មោះ​​ទីក្រុង Nokia រហូត​ដល់​សព្វ​ថ្ងៃ​។

លោក Idestam បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ 1896 ហើយ​កិច្ចការ​គ្រប់​គ្រង​ក្រុមហ៊ុន​ប្រគល់​ឲ្យ​លោក Leo Mechelin គ្រប់​គ្រង​រហូត​ដល់​ឆ្នាំ 1914 ។

ចាប់​​ពី​ឆ្នាំ 1898 មក​ក្រុមហ៊ុន Nokia ទទួល​បាន​ប្រជាប្រិយភាព​គួរសម​ ​ជាក់​ស្ដែង​មាន​ក្រុមហ៊ុន​​ពីរ​​បាន​​​រំលាយ​ខ្លួន​បញ្ចូល​ជា​មួយ Nokiaគឺ Finnish Rubber Works និង Finnish Cable Works ហើយ​ចាប់​ពី​ឆ្នាំ 1967​​ ​ Nokiaបាន​ក្លាយ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ​ការ​។

ការ​ផលិត​ទូរស័ព្ទ​ដំបូង

នៅ​ក្នុង​កំឡុង​​ទសវត្សរ៍​​៦០​​ ក្រុមហ៊ុន​បាន​ផលិត​បច្ចេកវិទ្យា​​ទូរគមនាគមន៍​សម្រាប់​​យោធា​ដូច​ជា​ បណ្ដាញ​​វិទ្យុ​ទាក់​ទង​ជា​ដើម​។ នៅ​ឆ្នាំ 1964 ​Nokiaផលិត​បាន​វិទ្យុ VHF ដំណាល​គ្នា​នឹង​ក្រុមហ៊ុន Salora Oy ដែរ។ ក្រោយ​មក​ក្រុមហ៊ុន​​ទាំង​ពីរ​បាន​សហការ​គ្នា​ផលិតទូរស័ព្ទ​សម្រាប់​ដាក់​ក្នុង​​ឡាន​ ARP ​។

នៅ​​ឆ្នាំ 1979 ក្រុមហ៊ុន​​ទាំង​ពីរ​បាន​បញ្ចូល​គ្នា​ជា​ក្រុមហ៊ុន​តែ​មួយ​ ហើយ​នៅ​ឆ្នាំ1987​ Nokiaទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​ផលិត​ទូរស័ព្ទ​​ដៃ​ដំបូង​​ដែល​មាន​ឈ្មោះ​ថា Mobira Cityman 900។

នៅ​ឆ្នាំ 2004​ Nokia បាន​បង្ហាញ​ទូរស័ព្ទ​ម៉ូដែល Touchscreenដំបូង​​ម៉ាក 7710 ដែល​​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​​សំបើម។

នៅ​ឆ្នាំ 2007​ Nokia ​1100 គឺ​ជា​ម៉ូដែល​ទូរស័ព្ទ​ដែល​ទទួល​ បាន​ការ​ពេញ​និយម​ និង​​លក់​ដាច់​ជាង​គេ​បំផុត​​​ ដោយ​គិត​ចាប់​ពី​​​​ឆ្នាំ 2003 ដល់ 2007 លក់​បាន​ជាង 200 លាន​គ្រឿង​។



ចំណូល

បច្ចុប្បន្ន Nokia មាន​ទ្រព្យ​សកម្ម​សរុប​ជាង 35 ពាន់​លាន​អឺរ៉ូ​​ហើយ​ប្រាក់​ចំណូល​សរុប​គិត​ត្រឹម​ឆ្នាំ 2009 មាន 40.99 ពាន់​លាន​អឺរ៉ូ។ Nokia មាន​ក្រុមហ៊ុន​​សាខា​ជា​ច្រើន​ទៀត​​ដូច​ជា Nokia Siemens Networks, Navteg, Symbian, Vertu និង Qt Development Frameworks ជា​ដើម​។

Logo

ចំពោះ​ការ​ប្រើប្រាស់ Logo វិញ Nokia មិន​មែន​ប្រើ Logo ដូច​សព្វ​ថ្ងៃ​ទេ​។ នេះ​ជា​ដំណាក់​កាល​នាំ​ការ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​របស់​Nokia

Logo ដំបូងបង្អស់នៅឆ្នាំ 1871

Logo ចន្លោះឆ្នាំ 1965-1966

Logoទី បី រូបរាងថ្មី

ប្រើប្រាស់ជាផ្លូវការនៅឆ្នាំ 1992

ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ 2006

Nokia សព្វ​ថ្ងៃ​​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Stephen Elop ដែល​ជា​វិស្វករ Software ជនជាតិ​កាណាដា​ដ៏​ល្បី​ល្បាញ​ ដែល​ឡើង​មក​កាន់​ដំណែង​ជំនួស​លោក Olli-Pekka Kallasvuo វ័យ​៥៧​ឆ្នាំ​។

សព្វ​ថ្ងៃ​ក្រុមហ៊ុន Nokia មាន​ថ្នាក់​ដឹកនាំ​ធំៗ​ចំនួន ១៨ ប្រចាំ​នៅ​តំបន់​សំខាន់ៗ ព្រម​ទាំង​មាន​បុគ្គលិក​ទាំង​អស់​ចំនួន ១៣០ ០០០​នាក់​គ្រប់​សាខា​ជុំវិញ​ពិភព​លោក៕

Copy right by: Sabay.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s