ហេតុអ្វីបានជាYouTube លេចចេញជារូបរាង?

YouTube គឺ​ជា​គេហទំព័រ​ផ្ទុកឯកសារ​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ ដែល​អ្នក​ប្រើ​ប្រាស់​អាច​ចែក​រំលែក upload និង​បើក​មើល​ឯកសារ​ទាំង​នោះ​​បាន​។ គេហទំព័រ​មួយ​នេះ​បាន​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ 2005។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​​ធំ​នៅ San Bruno រដ្ឋ​កាលីហ្វ័រញ៉ា ​។ YouTube ប្រើប្រាស់​បច្ចេកវិទ្យា Adobe Flash Video សម្រាប់​​ជំនួយ​ដល់​ការ​បើក​ឯកសារ​ជា​វីដេអូ​បាន​ច្រើន​​​ប្រភេទ​ដូច​ជា​ ភាពយន្ដ Clip, TV Clip, និង​ចម្រៀង​វីដេអូ​​ជា​ដើម​។

អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​នៅ​ក្នុង​​ YouTube ហើយ​អាច upload ឯកសារ​​វីដេអូ​​ចូល​ក្នុង​គេហទំព័រ​មួយ​នេះ​បាន​ តែ​ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​​​​អាច​ត្រឹម​តែ​បើក​មើល​តែ​ប៉ុណ្ណោះ។ ​ ​​​អ្នក​ដែល​មាន​សិទ្ធ​​ចុះ​ឈ្មោះ​បង្កើត​គណនេយ្យ​នៅ​ក្នុង​​គេហទំព័រ​មួយ​នេះ​​បាន​ទាល់​តែ​មាន​អាយុ ​18 ឆ្នាំ​ឡើង​ទៅ។

[.ប្រវត្តិ​របស់ You Tube

YouTube បង្កើត​ឡើង​ដោយ ស្ថាបនិក​ចំនួន​បី​រូប​គឺChad Hurley, Steve Chen, និង Jawed Karim ដែល​ពួកគេ​ទាំង​អស់​គ្នា​បម្រើ​​ការ​ងារ​​​ឲ្យ​​ក្រុមហ៊ុន PayPal។ Hurley រៀន​ខាង​ផ្នែក​រចនា​នៅ​​សកលវិទ្យាល័យ​ Indiana Pennsylvania ចំណែក Chen និង Karim រៀន​ជំនាញ​វិទ្យាសាស្ដ្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Illinois។

នៅ​ដើម​​ឆ្នាំ 2005 ​Hurley និង Chen បាន​​ផ្ដួច​ផ្ដើម​គំនិត​បង្កើត YouTube ដំបូង​​បន្ទាប់​ពីពួក​គាត់​ទាំង​ពីរ​មាន​បញ្ហា​ក្នុង​ការ​ចែក​រំលែក​ឯកសារ​វីដេអូ​ក្នុង​កម្មវិធី​ជប់លៀង​មួយ​ នៅ San Francisco។ Karim មិនបាន​ចូល​រួម​កម្មវិធី​ជប់​លៀង​នោះ​ទេ ​ហើយ​គាត់​បាន​បដិសេធ​ថា​​ YouTube មិន​មែន​កើតឡើង​បន្ទាប់​ពី​កម្មវិធី​ជប់​លៀង​នោះ​ទេ ចំណែក​ Hurley ​វិញ​នៅ​តែ​អះអាង​ថា YouTube បង្កើត​ឡើង​ក្រោយ​ពី​ការ​កើត​មាន​បញ្ហា​នៅ​ក្នុង​កម្មវិធី​ជប់​លៀង​​នោះ​​មែន​។

YouTube បាន​បង្កើត​ឡើង​ដំបូង​ជា​មួយ​នឹង​ទុន​វិនិយោគ​ត្រឹម​តែ 11.5 លាន​ដុល្លារ​ប៉ុណ្ណោះ​ ដែល​ជា​ភាគ​ហ៊ុន​របស់ Sequoia Capital ក្នុង​ចន្លោះ​ខែ​វិច្ឆិកា 2005 និង​ខែ​មេសា 2006។ ចំពោះ Domain Name របស់​វា​គឺ http://www.youtube.com ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​​ខែ​កុម្ភៈ ឆ្នាំ 2005។

ចំពោះ​ឯកសារ​ជា​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង YouTube ដំបូង​គឺ​មាន​ឈ្មោះ​ថា Me at the zoo ដែល​បង្ហាញ​ពី​ជីវិត​របស់​លោក​ Hurley នៅ San Diego Zoo។ វីដេអូ​នេះ​បាន​ uploadចូល​YouTube នៅ​ខែ​មេសា 2005 ហើយ​​រហូត​មក​ដល់​ពេល​នេះ​នៅ​អាច​បើក​មើល​បាន។

នៅ​អាមេរិក​​គិត​ត្រឹម​ខែ​ឧសភា 2010​ YouTube មាន​ចំណែក​ទីផ្សារ 43%។ ​ចំណែក​ការ​ផ្គត់ផ្គង់​ទីផ្សារ​វីដេអូ​របស់​ពិភព​លោក​មាន​រហូត​ដល់​ទៅ 64%​​យោង​តាម​ទិន្នន័យ​ពី​Hitwise 2007​​។ យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ ​Alexa របស់​​អាមេរិក​បានបង្ហាញ​ថា YouTube ជា​បណ្ដាញ​ដែល​គេ​​ចូល​ប្រើ​ប្រាស់​ច្រើន​បំផុត​បន្ទាប់​ពី Google និង Facebook។

ក្នុង​ឆ្នាំ 2006 ក្រុមហ៊ុន Google បាន​ទិញ​ភាគហ៊ុន​របស់ You Tube ក្នុង​ទឹក​ប្រាក់ 1.65 ពាន់​លាន​ដុល្លារ​។ កាល​ពី​ខែ​មិថុនា 2008 ទស្សនាវដ្ដី Forbes បាន​ចុះ​ផ្សាយ​ថា YouTube រក​ប្រាក់​ចំណូលបាន 200 លាន​ដុល្លារ​អាមេរិកប្រចាំ​ឆ្នាំ​។ តែ​នៅ​ចុង​​ត្រីមាស​ទីមួយ​ឆ្នាំ 2010​នេះ ​តាម​ការ​វិភាគ​របស់​ Wall Street បាន​បង្ហាញ​ថា​ You Tube មាន​ចំណូល​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ 1​ពាន់​លាន​ដុល្លារ​ឯណោះ​។

បច្ចុប្បន្ន​នេះ​គេហទំព័រ​មួយ​នេះ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ធំ​ៗ​មួយ​ចំនួន​ដូច​ជា MGM, Lions Gate Entertainment និង CBS។ ​លើស​ពី​នេះ You Tube ក៏​មាន​បញ្ចូល​វីដេអូ​កីឡា​មួយ​ចំនួន​ដូចជា Indian Premier League ដែល​ជា​ប្រភេទ​កីឡា Cricket ដ៏​ធំ​របស់​ឥណ្ឌា​​ផង​ដែរ​​៕

Copy right by: Sabay.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s