ប្រវត្តិ​សង្ខេប​របស់Leo Mechelin​ស្ថាបនិក Nokia

ក្នុង​ទំព័រ​នេះ Sabay សូម​ពាំនាំ​យក​នូវ​ប្រវត្តិ​សង្ខេប​របស់​លោក Leo Mechelin ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​នឹក​ឃើញ និង​ជ្រើសរើស​ ឈ្មោះ Nokia ដំបូង​បង្អស់​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍ Nokiaបន្ត​​ប្រើប្រាស់ Brand Name នេះ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ​នេះ​។

ជីវិត​ឯកជន និង​ក្រុម​គ្រួសារ
Leo Mechelin តាម​ពិត​ទៅ​គ្រាន់​តែ​ជា​ឈ្មោះ​ក្រៅ​តែ​ប៉ុណ្ណោះ ឈ្មោះ​ពេញ​​របស់​គាត់​គឺ Leopold (Leo) Henrik Stanislaus Mechelin។ Mechelin ចាប់​បដិសន្ធិ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ឆ្នាំ​ ១៨៣៩ នៅ​ទីក្រុងHamina ប្រទេស​ហ្វាំងឡង់​ និង​ទទួល​មរណភាព​នៅ​វ័យ ៧៥​ឆ្នាំ គឺ​ចំ​​ថ្ងៃ​ទី ២៦ មករា​ ឆ្នាំ ១៩១៤​ នៅ​ទីក្រុង Helsinki ។ ឪពុក​របស់​លោក​មាន​ឈ្មោះ​ថា Gustaf Johan Mechelin និង​លោក​ស្រី Amanda Gustava Costiander ជា​ម្ដាយ​។

អំពី​ក្រុមហ៊ុន Nokia
ក្រុមហ៊ុន Nokia ត្រូវ​បាន​លេចចេញ​ជា​រូបរាង និង​ស្លាក​សញ្ញា Nokia នៅ​ឆ្នាំ​១៨៧១ ជាមួយ​នឹង​សិស្ស​សំណព្វ​របស់​លោក​ម្នាក់​ទៀត​គឺ Fredrik Idestam។ ចំពោះ​ស្លាក​សញ្ញា​របស់ ក្រុមហ៊ុនNokia វិញ​គឺ​មិន​មាន​លក្ខណៈ​ដូច​សព្វ​ថ្ងៃ​នោះ​ទេ គឺ​ឆ្លង​កាត់​នូវ​ ៥ដំណាក់​​កាល​។

ការអប់រំ
នៅ​ឆ្នាំ ១៨៦០ Leo Mechelin បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ហើយ​បន្ត​ថ្នាក់​បណ្ឌិត​រង​ផ្នែក ទស្សនវិជ្ជា​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៨៦៤ លោក​មិន​បាន​បន្ត​ថ្នាក់​បណ្ឌិត​ភ្លាម​ទេ លោក​បែរ​ជា​​សិក្សា​ផ្នែក​ច្បាប់​កំរិត​ បរិញ្ញាបត្រ​ ព្រម​ទាំង​បញ្ចប់​ថ្នាក់​បណ្ឌិត​ឆ្នាំ ១៨៧៣​ នៅ​សាកល​វិទ្យាល័យ Helsinkiផ្ទាល់​តែ​ម្ដង។ ​បណ្ឌិត​រូប​នេះ​ក៏​បាន​ចាប់​យក​អាជីព ជា​សាស្ត្រាចារ្យ​ជំនាញ​​កាត់ក្ដី និង​ នយោបាយ។ លោក​​ធ្លាប់​ធ្វើ​ជា​ព្រឹទ្ធបុរស​សាកលវិទ្យាល័យ Art And Design Helsinki និង សាកលវិទ្យាល័យFinnish Art Society​ថែម​ទៀត​ផង ។

រូបសំណាករបស់Mechelin នៅខាងមុខHouse of Estate ក្រុងHelsinki ប្រទេសហ្វាំងឡង់

ជីវិត​នយោបាយ និង​ ស្នាដៃ
នៅ​ឆ្នាំ ១៨៨០-១៨៨៥​លោក​បាន​បង្កើត​គណបក្ស​ សេរីនិយម​ ហ្វាំងឡង់​ ព្រម​ទាំង​បាន​ជាប់​ឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រចាំ​ទីក្រុង Helsinki ពីរ​សម័យ​កាល​គឺ ចន្លោះ​ពី​ឆ្នាំ​ ១៨៧៥-១៨៧៦ និង​ ១៨៩២-១៨៩៩​។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​ក៏​ត្រូវ​បាន​តែង​តាំង​ជា អ្នក​ជំនាញ​ផ្នែក​នយោបាយ និង​ជា​សមាជិក​ជាន់​ខ្ពស់ នៃ​​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​ជា​សកល។

ក្នុងនាម​ជា​អ្នក​នយោបាយ​មួយ​រូប​ប្រកប​ដោយ​សមធម៌​ មេដឹកនាំ​រូប​នេះ​ផ្ដល់​ការ​គោរព រាប់អាន​ដល់​គ្រប់​គណបក្ស និង​ប្រជាជន​ទាំង​អស់ របស់​ហ្វាំងឡង់។ ជាក់ស្ដែង ក្រោយ​ពី​រំលាយ គណបក្ស​ សេរីនិយម​ ហ្វាំងឡង់​របស់​ខ្លួន​នៅ​ឆ្នាំ ១៨៨៥​មក Mechelin មិន​បាន​​ចូលរួម​ជាមួយ​​គណបក្ស​ផ្សេង​ឡើយ។

Mechelin បាន​ជាប់​ឈ្មោះ​ជា​រដ្ឋាភិបាល​ហ្វាំងឡង់ កាន់​កាប់​អំណាច​បាន​បី​ឆ្នាំ ចន្លោះ​​ពី​ឆ្នាំ ១៩០៥-១៩០៨​ ហើយ​លោក​ជា​បុគ្គល​ទី​មួយ​សម្រាប់​ប្រទេស​នេះ និង​ពិភព​​ទាំង​មូល​ដែល​​បាន​សាបព្រោះ​នូវ​របបគ្រប់គ្រង បែប​លទ្ធិប្រជាធិបតេយ្យ គឺ​ប្រើប្រាស់​​ការ​​បោះឆ្នោត​ដើម្បី​ជ្រើស​តាំង​មេ​ដឹក​នាំ​។ ក្រោម​ការ​ដឹក​នាំ​របស់ Mechelin លោក​បាន​បើក​យ៉ាង​ទូលាយ​នូវ​ វប្បធម៌​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន ទៅ​ដល់​ប្រជាជន​ហ្វាំងឡង់​ទាំង​មូល។

ស្ថិត​ក្រោម​ការ​កាន់​អំណាច​របស់ Mechelin នៅ​ឆ្នាំ ១៩០៧ មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​ សមាជិក​សភា​ជា​សាកល ក្នុង​ចំណោម សមាជិក​សរុប ២០០​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ១៩​រូប។ ក្រោយ​ពី​​មរណភាពMechelin នៅ​ឆ្នាំ ១៩១៤ ដោយ​មាន​ការ​ជ្រោមជ្រែង​របស់ មិត្ត​រួម​ការងារ​ក្រោម​បង្គាប់ ដឹក​នាំ​​បដិវត្តន៍​ធំៗ​ចំនួន​ពីរ​ជាប់ៗ​គ្នា​នៅ​រុស្ស៊ី​​ ទើប​រុស្ស៊ី​ សម្រេច​ប្រគល់​ឯករាជ្យ ទាំង​ស្រុង​ដល់ ហ្វាំងឡង់ នៅ​ឆ្នាំ ១៩១៧៕

Copy right by: Sabay.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s