កំណកំណើត​ក្រុមហ៊ុន Apple

Apple គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុជាតិ​សាសន៍​អាមេរិក​ ផលិត​​​​ផលិតផលអេឡិចត្រូនិក​ដូច​ជា​​ទូរស័ព្ទ, កុំព្យូទ័រ, iPad, iPod, ​មាន​លក់​​កម្មវិធី​នៅ​លើ​ App Store និង​កម្មវិធី​កម្សាន្ត​​នៅ​លើ​ iTune Store ជា​ច្រើន​ទៀត​។ ​ផលិត​ផល​របស់​ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ម៉ូដែល​ដែល​មាន​គោល​ដៅ​លក់​ឲ្យ​អ្នក​​មាន​ជីវភាព​​កម្រិត​ខ្ពស់​។

បច្ចុប្បន្ន Apple ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​លោក Steve Jobs ដែល​ជា​នាយកប្រតិបត្តិ​ និង​ជា​សហ​ស្ថាបនិក​ លោក Tim Cook ជា​ប្រធាន​ប្រតិបត្តិការ Peter Oppenheimer ប្រធាន​ហិរញ្ញវត្ថុ Bob Mansfield ជា​វិស្វករ​ទទួល​បន្ទុក​ផលិត Hardware សម្រាប់ Macនិង iPhone និង​លោក Jonathan Ive ជា​​អ្នក​រចនា​ម៉ូដ​ទូទៅ​។

ទីស្នាក់ការ

បច្ចុប្បន្ន​ក្រុមហ៊ុន Apple មាន​ទីស្នាក់ការ​ធំ​នៅ Silicon Valley រដ្ឋ​កាលីហ្វ័រញ៉ា​ និង​មាន​អគារ​​​ធំៗ​​​ចំនួន​ប្រាំមួយ ហើយ​សាង​សង់​លើ​ផ្ទៃ​ដី​សរុប​ចំនួន79ពាន់​ម៉ែត្រ​ក្រឡា​។

និមិត្ត​សញ្ញា

និមិត្តសញ្ញា​ដំបូង​របស់ Apple គឺ​លោក Sir Isaac Newton អង្គុយ​នៅក្រោម​ដើម​ប៉ោម។

ចាប់​ពី​ឆ្នាំ1976 ដល់​ឆ្នាំ1998 ត្រូវ​បាន​ជំនួស​ដោយ Logo ថ្មី​មាន​រាង​ផ្លែ​ប៉ោម ហើយមាន​ពណ៌​ឆ្នូត​ៗ​ដូច​ឥន្ទធនូ​​ភ្ជាប់​​នៅ​ពី​លើ​។

ចាប់​ពី​ឆ្នាំ1998 មក Apple ដូរ Logo មួយ​ទៀត​គឺ Monochrome Logo។

ប្រវត្តិ​សង្ខេប

ក្រុមហ៊ុន Apple ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ថ្ងៃ​ទី1 ខែ​មេសា​ ឆ្នាំ1971 ដោយ​សហ​ស្ថាប និកបី​រូប​គឺ Steve Jobs, Steve Wozniak និងRonald Wayne។ ​ដំណាក់​កាល​ដំបូង​ ក្រុមហ៊ុន Apple បាន​រចនា និង​លក់​កុំព្យូទ័រ​ប្រភេទ Apple I។ Apple ដំបូង​នេះ​មាន​លក្ខណៈបុរាណ​បំផុត​ ពី​ព្រោះ​កាល​នោះ Case របស់​វា​ធ្វើ​​ពី​ឈើ​សុទ្ធសាធ ​ ​និង​មាន​ភ្ជាប់​មក​ជា​មួយ​ប៊ូតុង​ចុច​​ស្រាប់​តែ​ម្ដង​។ កុំព្យូទ័រ​ដំបូង​បំផុត​មួយ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​​​​លោក Wozniak មាន​​តម្លៃ​ប្រហែល$600 (ស្មើនឹង$2,570 តម្លៃនៅ​ពេល​បច្ចុប្បន្ន)។

Apple បានក្លាយ​ជា​ក្រុមហ៊ុន​សាជីវកម្ម​នៅ​​ថ្ងៃ​ទី3 ខែ​មករា​ឆ្នាំ1977។ ក្នុង​ដំណាក់​កាល​ដំបូង​ក្រុមហ៊ុន Apple មិន​ទាន់​​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ទេ​ នៅ​ពេល​នោះ​​មហាសេដ្ឋី Mike Markkula បាន​ផ្ដល់​មូលនិធិ​ជួយ​ឧបត្ថម្ភ​សាជីវកម្ម​ដ៏​ក្មេង​ខ្ចី​​​មួយ​នេះ​ចំនួន 250,000 ដុល្លារ​។ បន្ទាប់​ពី​បាន​ក្លាយ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពេញ​សិទ្ធ Apple បាន​ដាក់​លក់​ម៉ូដែល​កុំព្យូទ័រ​ជំនាន់​ទី​ពីរ​មួយ​ទៀត​គឺ Apple II មាន​ក្រាហ្វិក​ពណ៌​ និង​មាន​បន្ថែម Floppy Disk មក​ជា​មួយ​ផង​។ ​រហូត​ដល់​ឆ្នាំ1980 Apple ជំនាន់​ទី​បី​បាន​ប្រសូត​ចេញ​​មួយ​ទៀត​ ហើយ​ម៉ូដែល​ថ្មី​នេះ​​​មាន​គុណភាព​ និង​សមត្ថភាព​អាច​ប្រកួត​ប្រជែង​បាន​ជា​មួយ​នឹងIBM។

យុគសម័យ Lisa និង Macintosh

LisaនិងMacintosh គឺ​ជា​​ម៉ូដែល​កុំព្យូទ័រ​ដែល​ក្រុមហ៊ុន Apple ដាក់​ឈ្មោះ​ឲ្យ​​បន្ទាប់​ពី​​ជំនាន់​ខ្សែ​ស្រឡាយ​ Apple ទី​​I, II និង​ទី​III​។ នៅ​ឆ្នាំ1978​ Apple Lisa មាន​វត្តមាន​លើ​ទីផ្សារ​​។ នៅ​ពេល​នោះ នៅ​ក្នុង​​ក្រុម​ហ៊ុន​មាន​ការ​ខ្វែង​​គំនិត​គ្នាទៅ​លើ​​គម្រោង​ផលិត​កុំព្យូទ័រ​នេះ​។ ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ចង់​បាន​គម្រោង Macintosh ដែល​ជា​ប្រភេទកុំព្យូទ័រ​មាន​តម្លៃ​ថោក​ និង​មួយ​ចំនួន​ទៀត​ចង់​បាន​​គម្រោង Lisa ជា​ប្រភេទ​កុំព្យូទ័រ​ដែល​មាន​តម្លៃ​ថ្លៃ​។ រហូត​ដល់​ឆ្នាំ1983​ Lisa ត្រូវ​បាន​គេ​សម្រេច​ចិត្ត​ជ្រើស​រើស​មក​ផលិត​តែ​ក្រោយ​មក​ជួប​បរាជ័យ​ដោយ​សារ​តែ​វា​មាន​តម្លៃ​ថ្លៃ​ពេក និង​កម្មវិធី​មិន​សូវ​សម្បូរ​បែប​​។

ក្រោយ​ពី​បរាជ័យ​លើ​ម៉ូដែល Lisa ក្រុមហ៊ុន​បាន​ជ្រើស​រើស​គម្រោង Macintosh វិញ​ម្ដង​។ គម្រោង​ថ្មី​​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគ​ជ័យ​ដែរ​​​ ដោយ​សារ​តែ​វា​មាន​កម្មវិធី​តិច​ពេក និង​តម្លៃ​ក៏រាង​​ថ្លៃ​បន្តិច​​ផង​។

មក​ដល់​ឆ្នាំ1985 ក្រុមហ៊ុន​មាន​ជម្លោះ​ក្នុង​​រចនា​សម្ព័ន្ធ​​គ្រប់​គ្រង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ Steve Job ជា​សហ​ស្ថាបនិក​​ម្នាក់​ដែរ​នោះ​បាន​លា​​ឈប់​ពី Apple ហើយ​ងាក​មក​បង្កើត​ក្រុមហ៊ុន NeXT Inc។

1986-1993 យុគសម័យ​រីក​ចម្រើន​និង​ធ្លាក់​ចុះ

ដោយ​សារ​តែ​ជួប​បរាជ័យ​ជា​មួយ​ផលិត​ផល​មុនៗ Apple បាន​ដាក់​ចេញ​ម៉ូដែល​ថ្មី​មួយប្រភេទ​ទៀត​គឺ PowerBook ក្នុង​ឆ្នាំ1991។ ក្នុង​កំឡុង​ពេល​នេះ​ត្រូវ​បាន​គេ​ហៅ​ថាជា​​យុគសម័យ​កុំព្យូទ័រ​យូរ​ដៃ​ពី​ព្រោះ​​​ក្នុង​ចន្លោះ​ពេល​​នេះ​ Apple ចាប់​ផ្ដើម​ដាក់​លក់​ផលិតផល​ Laptop ជា​ហូរ​ហែ​។ នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ Apple បាន​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​លើ Windows កុំព្យូទ័រ​ដំបូង​គឺ System 7។ Windows OS មួយ​នេះ​​ត្រូវ​ បាន​គេ​ប្រើ​​រហូត​ដល់​ឆ្នាំ2001។

ទស្សនាវដ្ដី MacAddict បាន​ចុះ​ផ្សាយ​ថា នៅ​ចន្លោះ​ឆ្នាំ​1989​-1991​ ជា​យុគសម័យ​មាស​ដំបូង (First Golden Age) សម្រាប់​ក្រុមហ៊ុនApple ពី​ព្រោះ​ចន្ហោះពេល​នេះ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​លើស​លុប​។

ក្រោយ​ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​ប្រហែល​ជា​បី​ឆ្នាំ​មក Apple បាន​ដាក់​លក់​ផលិត​ផល​ជា​ច្រើន​ទៀត​ដូច​ជា​ ឌីជីថល​កាមេរ៉ា Portable CD Audio Player, ឧបករណ៍​បំពង​សំឡេង, វីដេអូ Console និង​កម្មវិធី​សម្រាប់​ទូរទស្សន៍​ជា​ច្រើន​ទៀត​​ តែ​ផលិត​ផល​ទាំង​នោះ​​ហាក់​ដូច​ជា​មិន​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ខ្លា​​នោះ​ទេ​។ ជា​មួយ​គ្នា​នេះ​ដែរ​ ចំពោះ​ទីផ្សារ Windows ក្រុមហ៊ុន Microsoft បាន​ដណ្ដើម​យក​ចំណែក​ទីផ្សារ​បាន​ធំ​ជាង Apple ពី​ព្រោះ Apple ប្រើ​ប្រាស់​ថ្លៃ​ដើម​ផលិត​កម្ម​អស់​ច្រើន​ និង​ Windows OS ភាគ​ច្រើន​ផលិត​ឡើង​សម្រាប់​តែ​ផលិត​ផល​ខ្លួន​ប៉ុណ្ណោះ​​​។

1994-1997

នៅ​ដើម​ទសវត្សរ៍​ទី90 ក្រុមហ៊ុន Apple បាន​បញ្ចេញ Platform ដំបូង​ដែល​ដាក់​ឲ្យដំណើរ​ការ​ជា​មួយ Machintosh ដូច​ជា A/UX ជា​ដើម​។ តែ Platform នេះ​នៅ​មាន​លក្ខណៈ​អន់​នៅ​ឡើយ​បើ​ប្រៀប​ធៀប​ជា​មួយ OS ផ្សេង​ទៀត​។

មក​ដល់​ដើម​ឆ្នាំ1994​ Apple បាន​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​ក្រុមហ៊ុន IBM និង Motorola ក្នុង​គោល​បំណង​បង្កើត Platform ថ្មី​មួយ​ប្រភេទ​ទៀត​​ដោយ​ប្រើ​បច្ចេកវិទ្យា​​រួម​គ្នា​របស់​ក្រុមហ៊ុន​ទាំង​បី (Hardware របស់​ក្រុមហ៊ុន IBM និង Motorola ចំណែក Software របស់ Apple) ។

នៅ​ក្នុង​ឆ្នាំ1996 ក្រុមហ៊ុន Apple បាន​ប្ដូរ​នាយក​ប្រតិបត្តិ​ថ្មី​គឺ​លោក Gil Amelio ជា​អ្នក​​តំណែង​កាន់​ជំនួស Michael Spindler។ នាយក​ប្រតិបត្តិ​ថ្មី​រូប​នេះ​ បាន​ធ្វើ​កំណែ​ទម្រង់​ក្រុមហ៊ុន​​ជា​ច្រើន​លើក​ច្រើន​សារ​ ជា​ពិសេស​បាន​កាត់​បន្ថយ​បុគ្គលិក​អស់​ជាង​ពាក់​កណ្ដាល​​ក្នុង​គោល​ដៅ​ពង្រឹង​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​​​​។ ប៉ុន្តែ​នៅ​ជួប​បរាជ័យ​រឿង​មួយ​​ទៀត​គឺ​មិន​អាច​កែ​ប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ Windows សម្រាប់ Mac បាន​។ ជៀស​មិន​រួច​ នាយក​ប្រតិបត្តិ​រូប​នេះ​បាន​ទិញ Windows OS ពី NeXT របស់​លោក Steve Job ហើយ​ថែម​ទាំង​បានតែង​តាំង Steve Job ធ្វើ​ជា​ទី​ប្រឹក្សា​ក្រុមហ៊ុន​របស់​គាត់​ទៀត​ផង​​។ ចាប់​តាំង​ពី​ពេល​នោះ​ហើយ​ ដែល Steve Job បាន​ឈាន​ជើង​ចូលគ្រប់​គ្រង​ Apple ជា​លើក​ទី​ពីរ​។

មក​ដល់​ដើម​ឆ្នាំ 1997​ Steve Job បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ស្ដី​ទី​ ហើយ​​បាន​​ធ្វើ​កំណែ​ប្រែ​​ចង្វាក់​ផលិតផល​​ជា​ច្រើន​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ផលិតផល​របស់​ក្រុមហ៊ុន​មួយ​​នេះចាប់​ផ្ដើម​​ទទួល​បាន​ជោគ​ជ័យ​នៅ​លើ​ទីផ្សារ​​។

1998-2005

នៅ​ខែ​សីហា​ឆ្នាំ1998​ Apple បាន​បង្ហាញ​កុំព្យូទ័រ​​មុខ​ងារ​ច្រើន​យ៉ាង​ពីរ​​ម៉ូដែល​ទៀត​ គឺ Macintosh 128kនិង​iMac។ ក្រុម​អ្នក​រចនា iMac ដឹក​នាំ​ដោយ​លោក Jonathan Ive ដែល​​ក្រោយ​មកគាត់​ក៏​​បាន​ក្លាយ​ជា​អ្នក​រចនា iPodនិងiPhoneទៀត​ផង​។ នៅ​ក្នុងកំឡុង​ពេល​នេះ​ ក្រុមហ៊ុន Apple បាន​ទិញ​ក្រុមហ៊ុន​ជា​ច្រើន​​ក្នុង​គោល​បំណង​ពង្រឹង​កម្មវិធី Software របស់​ខ្លួន​អាច​ប្រជែង​លើ​ទីផ្សារ​បាន​​។ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ Apple បាន​បញ្ចេញ​ផលិត​ផល Video Editing ចំនួន​ពីរ​គឺ iMovie សម្រាប់អ្នក​ប្រើ​ប្រាស់​ធម្មតា​ និង Final Cut Pro សម្រាប់​អ្នក​ប្រើ​ប្រាស់​លក្ខណៈ​អាជីព។

ត្រកូល​ iPod (iPod Shuffle, Nano, Classicនិង​Touch)

មក​ដល់​ឆ្នាំ 2001​ Mac OS X ផ្អែក​ទៅ​លើ OPENSTEP និង BSD Unix បាន​បញ្ចេញ​ជា​ផ្លូវ​ការ​។ នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ iPod​  ជា​លើក​ដំបូង​​​។

មក​ដល់​ឆ្នាំ2003 ក្រុមហ៊ុន​ដាក់ iTune Store ឲ្យដំណើរ​ការ​​ជា​ផ្លូវ​ការ។

2005-2007

មក​ដល់​ឆ្នាំ 2005 Steve Job បាន​ប្រកាស​ថា Apple នឹង​ចាប់​ផ្ដើម​ផលិត​កុំព្យូទ័រ​ម៉ាក Mac ដំណើរការ​ដោយ Processor របស់ Intel។ រហូត​មក​ដល់​ដើម​ឆ្នាំ2006​ MacBook Pro និង iMac បាន​បង្ហាញ​រាង​​ជា​ផ្លូវ​ការ​។​ ម៉ូដែល​ទាំង​ពីរ​នេះ​​ដំណើរ​ការ​ដោយ Processor Duo Core របស់ Intel។

យោង​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ The Wall Street Journal ក្នុងឆ្នាំ2009 បញ្ជាក់ថាApple មាន​គម្រោង​ផលិត microchip ដោយ​ខ្លួន​ឯង​ពោល​គឺ​​មិន​ចង់​ពឹង​ផ្អែក Intel ទៀត​ទេ​។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ​គឺ​ចន្លោះ​ពី​ឆ្នាំ2003-2006 ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​លំដាប់​អ្នក​មាន​មួយ​នេះ​​កើន​ឡើង​ពី6ដុល្លារ​ក្នុង​មួយ​ហ៊ុន​​រហូត​ដល់​ជាង80ដុល្លារ​ក្នុង​មួយ​ហ៊ុន​។

2007-បច្ចុប្បន្ន

កំឡុង​ពេល​នេះ​ ជា​ពេល​ដែល​ក្រុមហ៊ុន Apple ទទួល​បាន​ប្រជាប្រិយភាព​ និង​វាយ​លុក​ទីផ្សារ​បាន​យ៉ាង​​សម្បើម។ ជា​ពិសេស​​នៅ​ខែ​មិថុនា​ ក្រុមហ៊ុន​បាន​​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ម៉ូដែល​ទូរស័ព្ទ​វៃ​ឆ្លាត​របស់​ខ្លួន​គឺ iPhone និង Apple TV។ ម៉ូដែល​ទាំង​ពីរ​នេះ​​បាន​លើក​​​មុខ​មាត់​ក្រុមហ៊ុន​​បាន​មួយ​កម្រិត​ទៀត​ ជា​ពិសេស​ធ្វើ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​បាន​បន្តកើន​ឡើង​​ជិត​ដល់​100ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ។

នៅ​ខែ​មិថុនា Apple បាន​ដាក់​ឲ្យ​​ដំណើរ​ការ​ជា​ផ្លូវ​ការ​តាម​អន​ឡាយនូវ​ App Store របស់​ខ្លួន​ ដើម្បី​​ដោនឡូត​កម្មវិធី​ផ្សេង​ៗ​សម្រាប់iPhoneនិងiPod Touch។ ក្នុង​រយៈ​ពេល​តែ​មួយ​​ខែ​​​ប៉ុណ្ណោះ​ App Store ​មាន​អ្នក​ចូល​ទាញ​យក​ជាង60លាន​កម្មវិធី​ ហើយ​អាច​រក​ចំណូល​ដល់​ក្រុមហ៊ុន​បានជាង​1លាន​​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​គិត​ជា​មធ្យម​​។

មក​ដល់​ឆ្នាំ2010 Apple បាន​បញ្ចេញ iPad ជា​ផលិត​ផល​ដែល​មាន​រាង​ស្រស់​ស្អាត និង​​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ភាព​ល្អ​ឯក​របស់​វា​មិនដាច់​ពី​មាត់​​ ហើយ​ក៏​ជា​ផលិតផល​ដែល​រក​ចំណូល​បាន​ដល់​ក្រុមហ៊ុន​ច្រើន​ណាស់​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត iPhone ជំនាន់​ទី​បួន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា iPhone 4 បាន​ដាក់​បង្ហាញ​នៅលើ​ទីផ្សារ​ក្នុង​ខែ​មិថុនា​ឆ្នាំ2010។ iPhone 4 ក៏​ជា​ផលិត​ផល​ដែល​រក​បា្រក់​ចំណូល​ដល់​ក្រុមហ៊ុន​​មិន​តិចដែរ​។

គិត​ត្រឹម​ខែ​តុលា​ឆ្នាំ2010 ភាគ​ហ៊ុន​របស់ Apple បាន​កើន​ឡើង​ដល់​​ជាង300ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ដែល​នេះ​បញ្ជាក់​ពី​កេរ្តិ៍​ឈ្មោះ​​របស់​ក្រុមហ៊ុន​មួយ​នេះ​កាន់​​តែ​ល្បី​សុស​​សាយ​​នៅ​លើ​ទីផ្សារ​អន្តរជាតិ​​​។

ចំណូល​សរុប​ និង​បុគ្គលិក​​៖

Apple មានទ្រព្យ​សកម្ម​សរុប75.18ពាន់​លាន​ដុល្លារ (2010) ចំណូល​សរុប65.23ពាន់​លាន​ដុល្លារ (2010) និង​មាន​បុគ្គលិក​ជាង49,400នាក់​៕

Copy right by: Sabay.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s