អ្នក​បង្កើត Google Search

ជីវប្រវត្តិ​របស់​លោក Larry Page

លោក Larry Page កើត​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​១៩៧៣។ លោក​មាន​មុខរបរ​ជា​អ្នក​វិទ្យាសាស្ត្រកុំព្យូទ័រ និង​ជា​អ្នក​បង្ហាញ​ពី​បច្ចេកវិទ្យា ព្រម​ទាំង​ជាសហគ្រិន។ លោក Larry Page កើត​ក្នុង​គ្រួសារ Jewish។ ឪពុក​និង​ម្តាយ​របស់​គាត់​គឺ​ជា​សាស្ត្រាចារ្យ​ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកល​វិទ្យា​ល័យ​ Michigan State។ លោក​បាន​និយាយ​ថា “ ផ្ទះឪពុក​ម្តាយ​របស់​ខ្ញុំ​រញ៉េរញ៉ៃ​ពេញ​ដោយ​កុំព្យូទ័រ​ និង​ទស្សាវដ្តី Popular Science គ្រប់​កន្លែង​ទាំង​អស់។” គាត់​បាន​ចាប់​អារម្មណ៍​នឹង​កុំព្យូទ័រ​ តាំង​ពី​គាត់​អាំយុ ៦ ឆ្នាំ ហើយ​គាត់​បាន​ក្លាយ​ជា​ក្មេង​ទី១ ក្នុង​បឋម​សិក្សា​របស់​គាត់​ដែល​ធ្វើ Assignment ដោយ​ប្រើ​ Word processor។ គាត់​បាន​បន្តថា “ កាល​នៅ​ក្មេង​ខ្ញុំ​ចង់​បង្កើត​វត្ថុអ្វី​ដែល​ថ្មី​មួយ​ ហើយ​ខ្ញុំ​ចូល​ចិត្ត​បច្ចេកវិទ្យា និង​មុខ​ជំនួញ ដូច្នោះ​នៅ​ពេល​ដែល​ខ្ញុំ អាយុ​ ១២ ឆ្នាំ ខ្ញុំ​បាន​ចាប់​ផ្តើម​ក្រុមហ៊ុន​មួយ”។

ជីវប្រវត្តិ​របស់​លោក Sergey Brin

លោក Sergey Brin កើត​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​១៩៧៣។ លោក​មាន​មុខ​របរ​ជា អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ អ្នក​បង្ហាញ​ពី​បច្ចេកវិទ្យា​និង​ជា​សហគ្រិន។ Sergey Brin ធ្វើ​អន្តោប្រវេសន៍​ទៅ​ USA នៅ​ពេល​គាត់​អាយុ ៦ឆ្នាំ។ គាត់​បាន​សិក្សា​បរិញ្ញាបត្រ នៅ​សកល​វិទ្យាល័យ​ Maryland ហើយ​គាត់​បាន​ដើរ​តាម​ឪពុក​ និង​ជីតា​របស់​គាត់ ដោយ​សិក្សា​លើ​មុខ​ជំនាញ​គណិត​វិទ្យា និង​សិក្សា​មុខវិជ្ជា​មួយ​ទៀត​ដំណាល​គ្នា​គឺ​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ បន្ទាប់​ពី​បញ្ចប់​ពី​មហាវិទ្យាល័យ គាត់​បាន​ប្តូរ​ទៅ​សិក្សា​នៅ​សាកលវិទ្យា​ល័យ Stanford ដើម្បី​យក Ph.D ក្នុង​ជំនាញវិទ្យាសាស្ត្រ​កុំព្យូទ័រ។ នៅ​ទី​នោះ​ហើយ​ដែល​គាត់​បាន​ជូប Larry Page ហើយ​បាន​ក្លាយ​ជា​មិត្ត​និង​គ្នា​យ៉ាង​ឆាប់​រហ័ស។ ទស្សាវដ្តី Economist បាន​ចាត់​ទុក​លោក Sergey Brin “ Enlightenment Man” និង​ជា​មនុស្ស​ដែល​ជឿ​ថា “Knowledge is always good, and certainly always better than ignorance” ហើយ​ពាក្យនេះ​បាន​ក្លាយ​ជា​បាវចនះ​របស់​ Google ដែល​បង្កើត​ឲ្យ​មាន​ព័ត៌មាន​សម្រាប់​ពិភពលោក “ Universally accessible and useful and Don’t be evil”។ Google search គឺ​ជា Web search​ engine ដែល​ជា​កម្មសិទ្ធ​របស់​ក្រុមហ៊ុន Google Inc. ហើយ​គឺ​ជា Search engine ដែល​ប្រើច្រើន​ជាង​គេ​បំផុត​នៅ​លើ​ Web ។ Google ទទួល​បាន​ Queries ដែល​ Search ជា​ច្រើន​រយ​លាន​ជា​រៀងរាល់ថ្ងៃ​តាម​រយះ​សេវាកម្ម​ផ្សេង​ៗ​របស់ Google។​ Google search ត្រូវ​បាន​បង្កើត​ដោយ​លោក Larry Page និង​ Sergey Brin ក្នុង​ឆ្នាំ ១៩៩៧។ នៅ​ពេល​ដែល​លោក Larry Page និង​ Sergey Brin បាន​ក្លាយ​ជា​មិត្ត​និង​គ្នា​នៅ​សាកលវិទ្យា​ល័យ Stanford ពួក​គេ​បាន​សិក្សាយ៉ាង​ខ្លាំង​ក្នុង​បន្ទប់​របស់​ពួក​គាត់ ហើយ Sergey Brin បាន​ប្រើប្រាស់​ប្រព័ន្ធ​ Data Mining របស់​គាត់​ដើម្បី​បង្កើត​ជា Superior search engine។ កម្មវិធី​នេះ​បាន​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​នៅ​សាកល​វិទ្យាល័យ​ Stanford ហើយ​ពួក​គាត់​បាន​ផ្អាក​ការ​សិក្សា​ Ph.D ដើម្បី​ចាប់ផ្តើម​ Google ក្នុងអាគារ​ជួល​មួយ។

ការ​បង្កើត​ Search Engine

Sergey Brin បាន​ធ្វើ​ការ​បង្កើត​ប្រព័ន្ធ​ Data mining systems ហើយ Larry Page បាន​កំពុង​ពង្រីក “The concept of inferring the importance of a research paper form its citations in other pagers”។ ពួក​គាត់​ទាំង​ ២ បាន​និពន្ធ​នូវ​អត្ថបទ​មួយ​មាន​ចំនង​ជើង​ថា “The Anatomy of a Large-scal Hyper textual Web search Engine”។ ការ​ផ្សំគំនិត​បញ្ចូល​គ្នា​របស់​ពួក​គាត់ និង​ការ​ខិតខំ​ធ្វើ​ការ​របស់​ពួក​គាត់​ជា​មួយ​នឹង​កុំព្យូទ័រ​ដែល​មាន​តម្លៃ​ទាប បាន​ធ្វើ​ឲ្យ​ពួក​គាត់​សម្រេច​នូវការ​សាកល្បង Search Engine របស់​ពួក​គាត់​នៅ​លើ​គេហទំព័រ។ គម្រោង​របស់​ពួក​គាត់​បាន​រីក​ចម្រើន​យ៉ាង​លឿន និង​អាច​ដោះ​ស្រាយ​បញ្ហា Computing infra-structure របស់ Stanford។

Google Search មាន​អ្វី​ខ្លះ?

Google Search មាន​នូវ​លក្ខណះ​ពិសេស​លើស​ពី​ការ​ស្វែង​រក​ពាក្យធម្មតា ដែល​លក្ខណះ​ពិសេស​ទាំង​នោះ​មាន​ដូចជា៖ Weather forecasts, Stock quotes, Time zones, Sports scores, Unit conversion, Currency conversion, Calculator, Dictionary lookup, Maps, Movies, Movie show-times, Public data, Real estate and housing, Travel data/airports, Package tracking, patent numbers, Area code, Synonym search និង U.S. Government search…។ Google search មាន​លក្ខណះពិសេស​សម្រាប់​លេខរួម​មាន​តម្លៃ សីតុណ្ហភាព ការ​ប្តូរលុយ​ ឯកតា ការ​គណនា…។ លទ្ធផល​ដែល​បង្ហាញ​ត្រូវ​តម្រៀប​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ Rank ដែល​ខ្ពស់។

អ្វី​ជា Google Page Rank?

​Page Rank គឺជា Algorithm ដែល​វិភាគ Link ដោយ​ប្រើ​ Google Internet Search Engine។ ឈ្មោះ Page Rank គឺ​ជា​ Trademark របស់ Google ប៉ុន្តែ​ប៉ាតង់​គឺ​ជា​កម្មសិទ្ធិ​របស់​សាកលវិទ្យា​ល័យ​ Stanford មិន​មែន Google នោះ​ទេ។ Google ត្រូវ​ចំណាយ​ ១,៨ លាន​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ទិញសិទ្ធិ​ផ្តាច់មុខ​បន្តពី​ Stanford ហើយ​នៅ​ឆ្នាំ ២០០៥ Google បាន​ទិញ​យក​ប៉ាតង់​ពី Stanford ក្នុង​តម្លៃ​ $៣៣៦ លាន។

អត្ថបទ​ដកស្រង់​ចេញ​ពី ទស្សាវដ្តី ANT លេខ១៣ ឆ្នាំទី ០៣

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s