អ្នក​បង្កើត Facbook – យុវជន​ជំនាន់ថ្មី

Facebook.com គឺ​ជា Social Networking Website ធំជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ដំបូង​នៅ​ថ្ងៃ​ទី​០៤ កុម្ភះ ២០០៤។ មក​ដល់​នាពេល​បច្ចុប្បន្ន​នេះ​ Facebook.com ជាប់​ចំណាត់ថ្នាក់​កម្រិត​ទី២ ក្នុង​ពិភព​លោក​ក្នុង​ចំណោម Website ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​គេ​បំផុត​គឺ​មាន ចំនួន​អ្នក​ប្រើច្រើន​ជាង Website Yahoo.com (ជាប់​លេខ​៣)​ទៅ​ទៀត​តិច​ជាង​តែ Website Google.com ប៉ុណ្ណោះ។

Mark-Zuckerberg-Facebook-Founder

លោក​ Mark Zuckerberg កើត​ថ្ងៃ​ទី១៤ ឧសភា ១៩៨៤ មុខ​ងារ​ជា​សហគ្រិន​ជនជាតិ​អាមេរិក, Co-founder, CEO & President នៃ​ក្រុម​ហ៊ុន Facebook លោកមាន​សញ្ញជាតិ Jewish។ ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​មាន​ ៤,០០០លាន​ដុល្លា (២០១០) លោក​បាន​ចាប់​ផ្តើម Programming ពេល​គាត់​រៀន​នៅ​អនុវិទ្យា​ល័យ។ បន្ទាប់​មក​គាត់​បាន​ចូល​ចិត្ត​ក្នុង​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រយ៉ាង​ខ្លាំង ជាពិសេស​កម្មវិធី​សម្រាប់​ការ​ទំនាក់​ទំនង និង​ហ្គេម។ នៅ​វិទ្យាល័យ​លោក​បាន​ធ្វើ​ការ​បង្កើត​កម្មវិធី​ដើម្បី​ជួយ​បុគ្គលិក​ក្នុងការិយាល័យ​ទំនាក់​ទំនង​របស់​ឪពុក​គាត់។​ លោក​បាន​បង្កើតហ្គេម និង​កម្មវិធីចាក់​ចម្រៀងឈ្មោះ Synapse ដោយ​ប្រើ​នូវ Artificial Intelligence ដើម្បី​ស្វែង​យល់​ពី​ទំលាប់​នៃ​ការ​ស្គាល់​របស់​អ្នក​ប្រើប្រាស់​។ Microsoft និង AOL ព្យាយាម​ទិញ Synapse និង​ឲ្យ Zuckerberg ធ្វើ​ការ​នៅ​ក្រុមហ៊ុន​របស់​ពួក​គេ ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​ធ្វើការ​នៅ​សាកលវិទ្យា​ល័យ Harvard វិញ​ហើយ​គាត់​បាន​ចូលរួម Alpha Epsilon Pi (សមាគម​ជាជាតិ Jewish)។

 

Eduardo Saverin

លោក Eduardo Saverin

មាន​មុខងារ​ជា Co-founder នៃ​ក្រុមហ៊ុន Facebook។ លោក​បាន​សិក្សាជំនាញ Bachelor of Economics។ លោក​កើត​ក្នុងប្រទេស Brazil ប៉ុន្តែ​បាន​ប្តូរ​ទៅ​នៅ Miami នៅ​ពាក់​កណ្តាល​ឆ្នាំ ១៩៩០។ លោក​ជា Co-founded Facebook កំឡុង​ពេល​គាត់​សិក្សាឆ្នាំ​ទី​០៤ ផ្នែក​ Economics នៅ​សកលវិទ្យាល័យ​ Harvard ហើយ​ធ្វើ​ការ​ក្នុង​មុខងារ​ជា Business Manager។ ដោយ​សារ​តែ​ការ​ប្រឆាំង​គ្នា​និង​គំនិត​ខុស​គ្នា​ជា​មួយ Zuckerberg បាន​ធ្វើ​ឲ្យ Saverin បាន​ដើរ​ចេញ​នៅ​ពេល​ដែល​ក្រុមហ៊ុន​មាន​ឈ្មោះ​ថា The Facebook។​ ការ​ចាកចេញ​ពី Facebook របស់​គាត់​គឺ​ជា​ប្រធានបទ​នៃការ​តវ៉ា​គ្នា​ហើយ​គាត់​បាន​ឈ្នះ​សិទ្ធិក្នុង​ការ​មាន​ឈ្មោះ​របស់​គាត់​ជា Co-Founded របស់​ Facebook តាម​ច្បាប់។

Facebook.com គឺ​ជា​ Website ដែល​រក​ចំនួន​តាម​រយះ​ Adversting ហើយ​ក្នុង​ឆ្នាំ​២០០៩ បាន​ទទួល​ចំនួន​ ៥៥០ លាន​ដុល្លា និង​មាន​បុគ្គលិក​ច្រើន​ជាង​ ១៥០០ នាក់។ នា​ថ្ងៃ​ទី​២៤ តុលា ២០០៧ Facbook Inco, បាន​លក់​ ១,៦% Stake ទៅ​ Microsoft Corp. ក្នុង​តម្លៃ​ ២៤០ លានដុល្លា​ដោយ​បដិសេធ Google Inc។ នេះ​បង្ហាញ​ថា Facebook មាន​តម្លៃ ១៥,០០០ លាន​ដុល្លា​នាពេល​នោះ។

លោក Dustin Moskovitz

លោក​មាន​មុខងារ​ជា Co-founder នៃ​ក្រុមហ៊ុន Facebook។​ លោក​មាន​ជំនាញ​សិក្សា Bachelor of Economics។ កើត​ក្នុង​ Washington D.C, លោក Moskovitz បាន​ធ្វើ​ការ​នៅ​សាកលវិទ្យាល័យ​ Harvard ក្នុង​ជំនាញ​ Economics រយះពេល ២ឆ្នាំ មុនពេល​ដែល​គាត់​បាន​ទៅ​ធ្វើ​ការ​ពេញ​ម៉ោង​នៅ Facebook។ លោក Moskovitz បាន​រៀប​ចំ​គម្រោង​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​កា្លយ​ទៅ​ជា “ To your work life what Facebook.com is to your social life”។ លោក Moskovitz បាន​ជ្រើសរើស​ Rosenstein មក​ធ្វើ​ការ​នៅ​ Facebook ហើយ​ពួក​គេ​បាន​សហការ​គ្នា​លើ Software សម្រាប់​ Business Users​។ លោក Moskovitz បាន​ចាក​ចេញ​ពី Facebook តាម​ការ​ចាកចេញ​របស់​ពួក​ Executives ដើម្បី​ទប់ស្កាត់​បញ្ហានេះ Mark Zuckerberg (CEO របស់ Facebook) បាន​និយាយ “ Dustin has always had Facebook’s best interest at heart and will always be someone I turn to for advice” .

លោក Chris Hughes

កើត​ថ្ងៃ​ទី២៦ វិច្ឆិកា ១៩៨៣ មាន​មុខងារ​ជា​សហគ្រិន​ជនជាតិ​អាមេរិក, Co-founder និង Spokesman នៃ​ក្រុមហ៊ុន Facebook. លោក​មាន​កម្រិត​អប់​រំផ្នែក Bachelor of Arts in history and Literature. គាត់​ធ្លាប់​ជា​ Coordinator នៃ​ Online Organizing សម្រាប់លោក Barack Obama’s 2008 Presidential Campaign លើ My.BarackObama.com (Campaign នោះ​ជា​ Online Social Networking Website)។ នាពេល​បច្ចុប្បន្ន​នេះ​លោក Hughes គឺ​ជា​សហគ្រិន​ក្នុង Residence នៅ General Catalyst Partners, a Cambridge venture capital firm និង​ Strategic advisor នៅ​ GMMB ( A political consulting firm ដែល​ធ្វើ​ការ​ជា​មួយ​ The 2008 Obama campaign)។ លោក Chris គឺ​ជា​តួអង្គ​នៅ​លើ​គំរប​រឿង​ដែល​ចេញ​ឆ្នាំ ២០០៩ មាន​ចំណង​ជើង​ថា “The kid who Made Obama President, How Facebook Co-founder Chris Hughes Unleashed Barack’s Base-and Changed Politics and Marketing Forever”.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s