អ្នក​បង្កើត​ Facebook-Mark Zuckerberg

Mark-Zuckerberg-Facebook-Founder

Mark Zuckerberg (ឈ្មោះពេញ Mark Elliot Zuckerberg កើត​នៅ​ថ្ងៃ​ទី១៤ ឧសភា ១៩៨៤) គឺ​សហគ្រិនជនជាតិអាមេរិក ដែល​ស្គាល់​ថា​ជា co-founding  របស់ Facebook ដែល​ជា​ Social Networking ដែល​ល្បី​ជាង​គេ​បំផុត។ Zuck-erberg បាន​បង្កើត​ Facebook ជា​មួយ​មិត្ត​រួម​សាលា​របស់​គាត់គឹ Dustin Moskovitz, Eduardo Saverin នឹង​ Chris Hughes ពេលដែល​គាត់​សិក្សានៅ​ Harvard។

ឥឡូវនេះ​គាត់​គឺ​ជា Bilionaires ដែល​ក្មេង​បំផុត​ក្នុង​ពិភពលោក​ជា​មួយ​នឹង​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​គាត់​ចំនួន $4 Billion ក្នុង​ឆ្នាំ​2010។

ជោគជ័យ​របស់​គាត់​នៅ Facebook ត្រូវ​បាន​រំខាន​ដោយ​ជម្លោះ​នឹង​ការ​ចាប់​ផ្តើម Project ជា​លទ្ធផល​តុការតម្រូវ​ឲ្យ​គាត់​បង​ប្រាក់​ទៅ​ឲ្យ​សហការីផ្នែក Businese របស់​គាត់គឺ​លោក Eduardo Saverin។

ការ​ចាប់ផ្តើម​ Facebook

Zuckerberg  បាន​ចាប់​ផ្តើម​ Facebook ពី​បន្ទប់ស្នាក់នៅ​របស់​គាត់​នៅ​សាកលវិទ្យាល័យ Harvard នាថ្ងៃ​ទី ០៤ កុម្ភះ ឆ្នាំ២០០៤។

គំនិត​នៃ​ការ​បង្កើត​ Facebook ចាប់​មាន​ពី​ថ្ងៃ​ដែល​គាត់​នៅ Philips Exeter Academy ដែល​អ្នក​ចូល​រួម​ត្រូវ​តម្រងជួរ​យ៉ាង​វែង​ដើម្បី​ចុះឈ្មោះ​ក្នុង​បញ្ជីសិស្ស ដោយ​ភ្ជាប់​ជា​មួយ​នឹងរូប​ថត​យក​ត្រឹម​ទ្រូង​ដល់​ក្បាល ដែល​បញ្ជី​នោះ​ជា​ទូទៅ​ត្រូវបាន​គេ​ហៅថា “ Facebook ”។

ដំបូង Facebook របស់ Zuckerberg សម្រាប់​តែ​សាកលវិទ្យាល័យ​ Harvard តែ​ប៉ុណ្ណោះ​ក្រោយ​មក​ទើប Zuckerberg សម្រេច​ដាក់​ Facebook ឲ្យ​ប្រើនៅ​សាលា​ផ្សេង​ៗ​ដូច​ជា Stanford, Dartmouth, Columbia, Cornell, Yale និង​សាលាមួយ​ចំនួន​ទៀត​ដោយ​មិត្ត​រួម​បន្ទប់​របស់​គាត់​គឺ Dustin Moskovitz ជា​អ្នក​ជួយ។

Facebook Platform

នាថ្ងៃ​ទី​២៤ ឧសភា ២០០៧ Zuckerberg បាន​ប្រកាស​ពី​ Facebook Platform ដែល​ជា Deverlopment Platform សម្រាប់ Programmers ដើម្បី​បង្កើត Social Application ក្នុង​ Facebook។ការ​ប្រកាស​នេះ​បាន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី Developer ដោយ​ក្នុង​រយះពេល​តែ​ប៉ុន្មាន​អាទិត្យ​តែ​ប៉ុណ្ណោះ​មាន​ Application ជា​ច្រើន​បង្កើត​ហើយ​មាន​អ្នក​ប្រើប្រាស់​រាប់លាននាក់។ មក​ដល់​សព្វថ្ងៃ​នេះ​មាន​ Developers ជាង ៨០០,០០០ នាក់​កំពុង​បង្កើត Applications សម្រាប់ Facebook Platform។ នា​ថ្ងៃ​ទី​២៣ កក្កដា​២០០៨ Zuckerberg បាន​ប្រកាស Facebook Connect ជា​ជំនាន់​មួយ​នៃ​ Facebook Platform សម្រាប់អ្នក​ប្រើប្រាស់។

Facebook Beacon

នៅ​ថ្ងៃ​ទី ០៦ វិច្ឆិការ ២០០៧ Zuckerberg បាន​ប្រកាស​នូវ Social Advertising System ថ្មី​មួយ​ឈ្មោះ Beacon។ Beacon អាច​ឲ្យ​យើង​ចែក​រំលែក​ព័ត៌មាន​ជា​មួយ​មិត្តក្នុង​ Facebook ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​បើកគេហទំព័រ​ដ៏ទៃ។

ឧ.អ្នក​លក់​ផលិតផល​នៅ eBay អាច​ឲ្យ​មិត្តក្នុង​ Facebook របស់​គាត់​ដឹង​ដោយ​ស្វ័យប្រវត្តិ​ពី​ផលិតផល​ដែល​គាត់លក់​តាម​រយះ Facebook new feed។

កម្មវិធី​នេះ​មាន​បញ្ហា​ជា​មួយ​ Privacy Concerns ហើយ Zuckerberg នឹង Facebook បរាជ័យ​សម្រាប់​ការ​ឆ្លើយ​តប​ដើម្បី​ដោះស្រាយបញ្ហានេះ។

ឯកសារ​នេះ​ដកស្រង​ចេញ​ពី​ ទស្សនាវដ្តី ANT លេខ១៥ ឆ្នាំ​ទី០៣

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s