ប្រវត្តិជើង​ខ្លាំង​នៃ​អ្នក​បង្កើត​ភាសា C

Dennis M. Ritchie (Денис Ритчи)

Dennis Ritchie ដែល​មាន​ឈ្មោះ​ពេញ​ជា​ Dennis MacAlistair Ritchie ឬ​ត្រូវ​បាន​ហៅ​ថា dmr ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​ និង​ជា​ឈ្មោះ​ប្រើ​ប្រាស់​ក្នុង Email Address នៅ​កន្លែង​ធ្វើការ​របស់​គាត់។ Dennis Ritchie កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ១៩៤១ នៅ​ Bronxville ក្រុង​ New York គាត់​បាន​ទទួល​បរិញ្ញាប័ត្រ​ខាង រូប​វិទ្យា និង​គណិតវិទ្យា​ពី​សាកល​វិទ្យា​ល័យ Harvard។ ចាប់​ពី​ឆ្នាំ ១៩៦៧ គាត់​បាន​បម្រើ​ការ​ងារ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ក្នុង​មន្ទី​រពិសោធន៍​ដែល​មាន​ឈ្មោះថា Bell Labs។ Dennis Ritchie គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​កុំព្យូទ័រ​ដ៏​កំពូល​ម្នាក់​របស់​ជនជាតិ​អាមេរិក​កាំង។ នៅ​លើ​ពិភព​លោក​បាន​ទទួល​ស្គាល់​គាត់​ថា​ជា​អ្នក​ប្រាជ្ញ​បង្កើត​ភាសា C (កំឡុង​ឆ្នាំ ១៩៧៩ ជា​មួយ​លោក Brian Kernighan) ដែល​ជា​ភាសា​សរសេរកម្មវិធី​ជា​មូលដ្ឋាន​មួ​យ​សម្រាប់​កុំព្យូទ័រ​លើស​ពី​នេះ គាត់​ក៏​ជា​អ្នក​ពូកែ​សម្រាប់​ភាសា​កម្មវិធី​ផ្សេង​ៗ​ទៀត ព្រម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិ​ការ UNIX និង​ Multics ផង​ដែរ។

Ken Thompson (L) And Dennis Ritchie (R)

តួនាទី​និង​កិត្តិយស

Dennis MacAlistair Ritchie បាន​ទទួល​រង្វាន់​ប្រចាំ​ឆ្នាំ​ពី​សមាគម​កុំព្យូទ័រ ( Turing Award) ក្នុង​ឆ្នាំ ១៩៨៣ ទៅ​លើ​ការ​បង្រៀន​ទ្រឹស្តី​ទាក់​ទង​ទៅ​នឹង “Reflection on Software Research” និង​បង្កើត​ទ្រឹស្តី​ GOS ( Generic Operating System) ដែល​អនុវត្តន៍​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ UNIX។ ឆ្នាំ ១៩៩៩ បាន​ទទួល​មេដាយថ្នាក់​ជាតិ​ផ្នែក​បច្ចេកវិទ្យារបស់​អាមេរិកាំង​ដែល​ប្រគល់​ដោយ​លោក​ប្រធានាធិបតី Clinton ក្នុង​រជ្ជកាល​នោះ​វាជា​មេដាយ​ដែល​បាន​មក​ពី​ការ​ខិតខំ​របស់​លោក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ UNIX ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ភាសា C ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៃ​ការ​ប្រើប្រាស់ Hardwar និង Software ក្នុង​មុខងារ​ប្រព័ន្ធ​ Computer Network ធ្វើ​ឲ្យ​អាមេរិក​ឈាន​មុខ​គេ​ក្នុង​យុគសម័យ​ព័ត៌មាន​វិទ្យា។

ឆ្នាំ ២០០៧ លោក Dennis Ritchie បាន​ចូល​និវត្តន៏​ក្នុង​ពេល​ដែល​គាត់​កំពុង​ជា​ប្រធានផ្នែក Lucent Technology System Software។

[ Ken Thompson and Dennis Ritchie at the 
White House with President Clinton ]

 

 

ដកស្រង​ចេញ​ពី ទស្សវដ្តី ANT លេខ ០៦ ឆ្នាំ​២០០៩

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s