Microsoft Security Essentials

សួស្ដី​ប្រិយមិត្ត​ជា​ទី​នឹក​រលឹក ថ្ងៃ​នេះ​ខ្ញុំ​មាន​កិត្តិយស​សូម​ធ្វើ​ការ​លើក​យក​ប្រធានបទ​ថ្មី​មួយ​ដែល​ទាក់​ទង និង​បញ្ហា​សុវត្ថិភាព​របស់​កុំព្យូទ័រ យក​មក​ពិភាក្សា។ ដូច​ដែល​ប្រិយមិត្ត​បាន​ជ្រាប​ហើយ​ថា នា​ពេល​សព្វថ្ងៃ​នេះ​បច្ចេកវិទ្យា​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក៏​ប៉ុន្តែ​បច្ចេកវិទ្យា​ទាំង​នោះ​វា​ក៏​បាន​ផ្ដល់​ផល​ប៉ះពាល់​មក​លើ​អ្នក​ប្រើប្រាស់​វា​វិញ​ផង​ដែរ។ ដោយ​បង្ក​ឡើង​ដោយ​អ្នក​បង្កើត​មេរោគ​កុំព្យូទ័រ​ចង្រៃ​ដែល​ព្យាយាម​វាយលុក​ចំណុច​ប្រហោង​នៃ Windows ដោយ​យើង​ពុំ​បាន​ដឹង​ខ្លួន​ជា​មុន​នា​ថ្ងៃ​ណា​មួយ។ ដើម្បី​លួច​យក​ទិន្នន័យ​សំខាន់​ៗ​ដែល​យើង​រក្សា​ទុក ឬ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ម៉ាស៊ីន​ដោយ​ធ្វើ​ឲ្យ​គាំង​មិន​ដំណើរ​ការ -ល-។ ដោយ​មេរោគ​ទាំង​នោះ​ភាគ​ច្រើន​ឆ្លង​តាម​រយះ​ការ​ប្រើប្រាស់ឧបករណ៍​​ផ្ទុក​ទិន្នន័យចល័ត​​ផ្សេង​ៗ​ដូចជា Flash USB ឬបណ្ដាញ Internet នៅ​ពេលដែលបើកមើល E-mail, មើល​ព័ត៌មាន​ផ្សេង​ៗ, លេង Chat ព្រម​ទាំង​នៅ​ពេល​​ Download Softwareផ្សេង​ៗ មិន​ប្រក្រតី​ដូច Software Crack, បើ​គេហទំព័រ​រក Serial Key របស់​ពួក Hacker … ដែល​វាមាន​ផ្ទុក​មេរោគ​យក​មក​បើក​ក្នុង​កុំព្យូទ័រ។ ហើយ​ពពួក​មេរោគ​ទាំង​អស់​នោះ​រួម​មាន​ប្រភេទ Spyware, Ad-ware, Virus ,Worm, Spam, Trojan…។ តែ​ឥឡូវ​នេះ​ប្រិយមិត្ត​អស់​កង្វល់​ព្រួយបារម្ភ​អំពី​បញ្ហា​ទាំង​នេះ​ទៀត​ហើយ​ដោយ យើង​មាន​កម្មវិធី​ដែល​ជំនាញ​ខាង​កម្ចាត់​មេរោគ​កុំព្យូទ័រ​សេរី​ថ្មី ​ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន Microsoft ដែល​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ​អំពី​កិត្តិនាម​ដ៏​​ល្បីល្បាញ​ផ្ដាច់​គេ​របស់​ក្រុម​ហ៊ុន ហើយ​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​មាន​ឈ្មោះ​ថា Microsoft Security Essentials។ គោល​បំណង​ដែល​ក្រុម​ហ៊ុន​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ពុំ​មែន ដើម្បី​ប្រកួតប្រជែង​ជាមួយ​កម្មវិធី​កម្ចាត់​មេរោគ​ដទៃ​នោះ​ទេ តែ​ដើម្បី​ក្នុង​ន័យ​ចង់​ចូល​រួម​ជំរុញ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កុំព្យូទ័រ ដែល​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ជះឥទ្ធិពល​អាក្រក់ សម្រាប់​ការ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា។

ហើយ​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ ប្រហែល​ជា​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ស្គាល់​សមត្ថភាព​របស់​វា​​រួច​មក​ហើយ។ Microsoft Security Essentials ជា​កម្មវិធី​​មួយ​ដែល​មាន​ឈ្មោះ​ល្បី​ខាង​កម្ចាត់​មេរោគ​យ៉ាង​ប៉ិនប្រសព្វ មិន​ចាញ់​កម្មវិធី​កម្ចាត់​មេរោគ​ដទៃ​ទៀត​ឡើយ​ដូច​ជា Norton, Dr.Web, Kaspersky, AVG…នោះ​ទេ។ ហើយ​ឥឡូវ​នេះ ESET Microsoft Security Essentials បាន​កំពុង​តែ​ពង្រឹង​ផ្នែក​សុវត្ថិភាព​នៃ​កម្មវិធី​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន ដែល​បង្ក​លក្ខណៈ​កាន់​តែ​ប្រសើរ​ក្នុង​ការ​ថែរក្សា​ការពារ​សុវត្ថិភាព​ឯកសារ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​គ្នា ។ លក្ខណៈ​ពិសេស​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​គឺ​រួមមាន

តម្រូវ​ការ​លើ​ផ្នែក​កម្មវិធីឲ្យដំណើរការត្រឹម​តែ

​ប្រព័ន្ធ​ដំណើរការ : Windows 2000, XP, Vista, 7

clip_image002Free Software

ខួរក្បាល (CPU) : 400 MHz 32-bit / 64-bit (x86 / x64)

អង្គចងចាំ (RAM) : 128 MB

ថាសរឹង (HDD) : 10 MB

កាតវីដេអូ (VGA): 32MB

តម្រូវការ​តភ្ជាប់បណ្តាញ Internet

សម្រាប់​ផ្ទុក​ទិន្នន័យ។ Microsoft Security Essentials មាន Graphic ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​ប្រើ ព្រម​ទាំង​មិន​បណ្ដាល​មាន​ការ​រអាក់រអួល​ក្នុង​ពេល​បើក​ដំណើរ​ការ​ម៉ាស៊ីន​នោះ​ទេ។ ថែ​ទាំង​មាន​បំពាក់​កម្មវិធី Firewall auto protection សម្រាប់​ជា​ជម្រើស​ដ៏​ប្រសើរ​នៅ​ពេល​ដែល​មាន​មេរោគ​សាហាវ វា​ចូល​មក​វាយលុក​តាម​រយះ Net Work ឬ​តាម​ឧបករណ៍​សម្រាប់​ផ្ទុក​ទិន្នន័យ​ផ្សេងៗ។ ហើយ​ប្រិយមិត្ត​អាច​ប្រើ​ជម្រើស​នេះ​បាន ដើម្បី​ផ្ដាច់​ឫសគល់​របស់ ​មេរោគ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ម៉ាស៊ីន និង​មាន​ប្រើ​ប្រាស់ Option Tools ចំនួន​តែ​ ៤ ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ការ​កំណត់ឲ្យ​ប្រើប្រាស់​នៅ​ក្នុងកម្មវិធី ដែល​វា​បង្ក​នូវ​ភាព​ងាយ​ស្រួលដល់​អ្នក​ប្រើ​ប្រាស់ មិន​តែ​ប៉ុណ្ណោះ​សម្រាប់​ការ Update Virus Files របស់ Microsoft Security Essentials វិញ​មាន​ភាព​ងាយ​ស្រួល ដោយ​ចំណាយ​តែ 5-10MB ប៉ុណ្ណោះ​នៅ​ពេល Update តាម​រយះ Internet សម្រាប់​ការ Update​ ដំបូង​គេ​បំផុត។ ប្រសិន​បើ​ប្រិយមិត្ត​មាន​ចំណាប់​អារម្មណ៍​ចង់​សាកល្បង​កម្មវិធី​ថ្មី​នេះ សូម​​ចូល​ទៅ​កាន់ http://www.microsoft.com/security_essentials/?mkt=en-us រួច​ចុច​ត្រង់​ពាក្យ Download​ ដើម្បីចូល​ទៅ​កាន់ទំព័រ​ទាញយក​កម្មវិធី Microsoft Security Essentials ជា​ការ​ស្រេច ​ដើម្បី​ធ្វើការ​ដំឡើង៖

ជំហាន​ទី ១៖

clip_image004

សូម​ស្វែង​រក​នូវ​ថត​ឯកសារ​ដែល​មាន​ឈ្មោះ X86 រួច​សូម​ចុច​កណ្តុរ​ ស្ដាំ យក​ពាក្យ Open បន្ទាប់​សូម​អនុវត្តន៍​នូវ​ ជំហាន​ទី ២។

ជំហាន​ទី ២៖

clip_image006

បន្ទាប់​ពី​អ្នក​បាន​បើ​នូវកម្មវិធី​នេះ​ ដើម្បី​​ធ្វើ​ការដំឡើង​វា​នោះ​អ្នក​នឹង​ឃើញ​នូវផ្ទាំង​ព័ត៌មាន​ដែល​មាន​បង្ហាញ​អំពី​កម្មវិធីនេះ រួច​សូម​ចុច​លើ​ពាក្យ Next ដើម្បី​ដំណើរ​ការ​ជំហាន់​បន្ទាប់។

ជំហាន​ទី ៣៖

clip_image008

នៅ​ក្នុង​ជំហាន់​ទី ៣ នេះ​ផង​ដែរ​គឺ តម្រូវ​ឲ្យ​អ្នក​ចុច​លើ​ពាក្យ I accept ដើម្បី​ធ្វើ​​ការ​ត្រួត​ពិនិត្យ​នូវ​ប្រតិបត្តការណ៍​របស់​អ្នក​អាច​ទទួល​យក​កម្មវិធី​របស់​អ្នក​អត់ រួច​សូម​រង់​ចាំ​ប្រហែល ១ នាទី។

ជំហាន​ទី ៤៖

clip_image010

ឥឡូវ​នេះ​សូម​ជួយ​អបអរអ្នក​ ដែល​បាន​ឆ្លង់​ផុតពី​គ្រោះថ្នាក់​នៅ​ជំហាន​ទី ៣ ក្នុង​ការ​ត្រួត​ពិនិត្យ ប្រព័ន្ធប្រតិបត្តការណ៍ ដោយ​ជោគជ័យ រួច​សូម​រង់ចាំ​បន្តិច នោះ​វា​នឹង​នាំ​ផ្លូវ​អ្នក​ទៅ​កាន់​ជំហាន​ទី ៥។

ជំហាន​ទី ៥៖

clip_image012បន្ទាប់​ពី​ការ​ឆ្លង់​ផុត​នូវ​ជំហាន​ទី ៤ រួច​មក​នោះ​អ្នក​នឹង​ឃើញ​នូវ ផ្ទាំង​មួយ​ទៀត​ ដែល​បង្ហាញ​អំពី​វិធី​សាស្ត្រ​នៃ​ការ​ដំឡើង​កម្មវិធី សូម​ចុច​លើពាក្យ Validate

clip_image014

ជំហាន​ទី ៦៖

ឥឡូវ​នេះ​អ្នក​បាន​មក​ដល់​ជំហាន​​នៃ​ការ​ដំឡើង​កម្មវិធី​ពិប្រាកដ​ហើយ សូម​បន្តដំណើរ​ទៅ​មុខទៀត ​ដោយ​ចុច​ពាក្យ Install

clip_image016

ជំហាន​ទី ៧៖

សូម​រង​ចាំ​រហូត​ទាល់​តែ​បញ្ចប់​ការ​ដំឡើង​កម្មវិធី។

ជំហាន​ទី ៨៖

clip_image018

សូម​អបអរ​សារទរដល់អ្នក​ម្តង​ទៀត ឥឡូវ​នេះ​កម្មវិធី Microsoft Security Essentials ត្រូវ​បាន​បញ្ចប់​ការ​ដំឡើង​រួច​រាល់​ហើយ សូមចុច​លើ​ពាក្យ Finish ដើម្បី​បន្ត​ការ​សាកល្បង​កម្មវិធី ដោយ​ព្រម​ទាំង​ធ្វើ​ការ​ Update Virus Files ផង។

ជំហាន​ទី ៩៖

clip_image020

ឥឡូវ​នេះ​គឺ​ចូល​ដល់​ជំហាន​នៃ​ការ Update Virus Files បន្ទាប់​ការ​បញ្ចប់​ជំហាន​នេះ​រួច នោះ​អ្នក​នឹង​មាន​លទ្ធភាព​ធ្វើការ​កំណត់​​នូវ Setting របស់​កម្មវិធីបាន។

ជំហាន​ទី ១០ (ណែនាំ​អំពី​មុខងារ​ផ្សេង​ៗ​របស់​ Menu នៃ​កម្មវិធី)៖

clip_image022

នៅ​ពេល​ដែល​អ្នក​បើ​កកម្មវិធី Microsoft Security Essentials លើ​ដំបូងនោះ​ អ្នក​នឹង​បាន​ឃើញពាក្យ Home ដែល​នៅក្នុង​នោះ​ផង​ដែរ​គឺ មាន​បង្ហាញ​ព័ត៌មាន​ស្ដី​ពី ជម្រើស​នៃ​ការ​ស្គែន ដូច​ជា៖

· Quick: ជា​រៀប​នៃ ការ​ស្គែន​មេរោគ យ៉ាង​លឿន​បំផុត​ដោយ​គ្រាន់​តែ​កម្មវិធីធ្វើ​ការ​ស្គែន​តែ​ផ្នែក​សំខាន់​មួយ​ចំនួន​ដូច​ជា Files System …។

· Full: ជា​រៀប​នៃ ការ​ស្គែន​មេរោគ ចាប់​ផ្តើមពី​ឌ្រាយ C:\ រហូត​ដល់​ឌ្រាយ ផ្សេងៗ​ដទៃទៀត ដោយ​ពុំ​បន្សល់​ចន្លោះ​ប្រយោង​អ្វី​នោះ​ទេ។

· Custom: ជា​រៀប​នៃ ការ​ស្គែន​មេរោគ ដោយ​ធ្វើ​ការ​កំណត់​តែ​ចំពោះ Files ណា​មួយ​ដែល​អ្នក​គិត​ថា​ចង់​ស្គែ​នវា​តែ​ប៉ុណ្ណោះ។

clip_image024 Change my scan schedule គឺ​ជា​ជម្រើ​ដែល​អាច​នាំ​ផ្លូវ​អ្នក​ទៅ​ដល់​ការ​កំណត់​នូវ Setting Option tap ដូច​រូប​ខាង​ក្រោម ដែល​ក្នុង​នោះ​មាន​តែ​ផ្នែក​ ២ ប៉ុណ្ណោះ​ដែល​សំខាន់

clip_image026

Ø Scheduled scan: ជាការ​កំណត់​នូវ​ពេល​វេលា​សម្រាប់​ស្គែនមេរោគដោយ​ស្វ័យប្រវត្តិ។

Ø Default actions: ជាការ​កំណត់​ចំពោះ​កម្មវិធី​ថាតើ​នូវពេល​ចាប់​បាន​មេរោគហើយ ត្រូវ​ប្រកាស​ព័ត៌មាន​ដល់​អ្នក​ប្រើ​ឬ​ទេ? ដូច​រូប​ភាព​ខាង​ក្រោម

clip_image028

– រូប​នេះ​បង្ហាញ​អំពី​ការ​ផ្ដល់​ព័ត៌មាន​ចំពោះ​អ្នក​ប្រើប្រាស់​ស្ដីពី​រោគសញ្ញា​នៃមេរោគ។

clip_image030

– សូម​ចូល​ទៅ​កាន់​ពាក្យ Show details នោះ​វា​នឹង​បង្ហាញ​នូវ​ព័ត៌មាន​លំអិត​ស្ដីពី​មេរោគ​ដូច​រូប​នេះ សូម​លើ​ពាក្យ Clean computer ដើម្បី​ធ្វើ​ការ​សំអាត​មេរោគ​ចេញ​ពី​ក្នុង​ម៉ាស៊ីន ដូចរូបខាង​ក្រោម

clip_image032

clip_image034-ស្វែង​យល់​អំពី Update Option tap ជា​ជម្រើស​ដែល​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ដឹង​អំពី​កាលបរិច្ឆេត​ចុងក្រោយ​នៃ​ការ Update Virus files។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s