រង្វាន់ 8750Golds នៅថ្ងៃទី១០ដល់១២កញ្ញា! 8750Golds!

ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​​តាំង​ពិព័រណ៍​ IT Education & Career ថ្ងៃ​ទី​១០-១១-១២​ខែ​កញ្ញា​ឆ្នាំ​២០១០​ខាង​មុខ​នេះ ដែល​រៀប​ចំឡើង​ដោយ WORLD CAM នៅ​ទីក្រុង​កោះ​ពេជ្រ​ប្រិយមិត្ត​នឹង​បាន​ជួប​ជា​មួយ​ព្រឹត្តិការណ៍​សប្បាយ​ ៗ​ជា​ច្រើន​ដែល​រៀប​ចំឡើង​ដោយ​ “សប្បាយ”។

តើ​ “សប្បាយ” មាន​អ្វី​ខ្លះ​សម្រាប់​ប្រិយមិត្ត​ចូល​រួម​​​សប្បាយ​រីករាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ?

អូហូ! កុំព្យូទ័រ​ដល់​ទៅ​៦០​គ្រឿង​! ម៉េច​ក៏​ច្រើន​យ៉ាង​នេះ គេ​ដាក់​លក់​មែន​ទេ?
ប្រាកដ​ជា​មិនមែន​ទេ​ កុំ​យល់​ច្រឡំ​អី ហើយ​វា​ក៏​មិនមែន​សម្រាប់​តែ​អ្នក​ផ្សេង​ដែរ​គឺ​សម្រាប់​អ្នក​ទាំង​អស់​គ្នា ​ដែល​ចូល​រួម​នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​នេះ “សប្បាយ” នឹង​រៀបចំ​កុំព្យូទ័រ​ចំនួន​៥០​គ្រឿង​សម្រាប់​ប្រិយមិត្ត​របស់ JXII និង AK online លេង​កម្សាន្ត​ដោយ​មិន​គិត​ថ្លៃ និង​១០​គ្រឿង​ទៀត​សម្រាប់​ការ​ប្រកួត​ AK online ជា​ក្រុម​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​។

តើ​ការ​ប្រកួត​ជា​ក្រុម​នោះ​មាន​លក្ខខ័ណ្ឌ​យ៉ាង​ណា​ខ្លះ?

“សប្បាយ” នឹង​ផ្ដល់​ឱកាស​សម្រាប់​ប្រិយមិត្ត​របស់ AK online អោយ​ចូល​រួម​ប្រកួត​ជា​ច្រើន​ក្រុម​ដែល​ក្នុង​មួយ​ក្រុម​មាន​៥​នាក់ ដើម្បី​ធ្វើ​ការ​ប្រកួត​ជម្រុះ​យក​ក្រុម​លេខ​១​ដល់​លេខ​៣។
សម្រាប់​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​លេខ​១ នឹង​ទទួល​បាន​រង្វាន់​ចំនួន​ 1000Goldsម្នាក់ លេខ២​ចំនួន 500Goldsម្នាក់ និង​លេខ​៣ 250Goldsម្នាក់ និង​មាន​រង្វាន់​ជា​ច្រើន​ទៀត។

សូម​កុំ​ភ្លេច​ថ្ងៃ​ទី​១០​ដល់​១២​កញ្ញា​ជា​ព្រឹត្តិការណ៍ ព័ត៌មាន​វិទ្យា ការអប់រំ​ និង អាជីព ព្រម​ទាំង​ការ​កម្សាន្ត​រីករាយ​ កក្រើក រំជួល ឈ្នះ​រង្វាន់​ជា​ច្រើន​នៅ​ឆាក​តាំង​ពិព័រណ៍​របស់​ “សប្បាយ”។

ចូល​រួម​ជាមួយ​ “សប្បាយ” ធានា​ថា ​សប្បាយ!!

អត្ថបទៈ ស្រ៊ុន ម៉េងគាង

ដោយ http://sabay.com.kh/blog/articles/24370

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s