ជួបជាមួយអ្នកបង្កើតពុម្ពអក្សរខ្មែរយូនីកូដសម្រាប់​ប្រើ​ក្នុង​ កុំព្យូទ័រ

សព្វថ្ងៃនេះ នៅប្រទេសកម្ពុជាមានការសង្កេតឃើញថា វិស័យបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា
មានការរីកចម្រើនបន្ដិចម្ដងៗ ជាពិសេសនៅពេលដែលកម្ពុជាខ្លួនឯងមានពុម្ពអក្សរស្ដង់ដារ
យូនីកូដប្រើ ដោយផ្ដល់លទ្ធភាពឲ្យអ្នកសរសេរកម្មវិធីកុំព្យូទ័រដទៃទៀតមានឱកាសបង្កើត
កម្មវិធីកុំព្យូទ័រថ្មីៗជាបន្ដបន្ទាប់ ដែលអាចប្រើបាននៅគ្រប់កុំព្យូទ័រទាំងអស់ដែលមានដំឡើង
ពុម្ពអក្សរយូនីកូដ។

កាលពីមុនប្រទេសកម្ពុជាមានប្រើពុម្ពអក្សរខ្មែរច្រើនប្រភេទដូចជាពុម្ពអក្សរខ្មែរលីម៉ុង, អេប៊ីស៊ី,
ខែក ជាដើម។ល។ ប៉ុន្ដែពុម្ពអក្សរទាំងនេះ មិនប្រើក្ដារចុចរួមជាស្ដង់ដារដែលអាចដើរជាមួយ
គ្នាបានឡើយ។ កត្ដានេះហើយធ្វើឲ្យមានការលំបាក និងធ្វើឲ្យការអភិវឌ្ឍមានសភាពយឺតយ៉ាវ
សម្រាប់កម្មវិធីកុំព្យូទ័រដែលប្រើអក្សរខ្មែរ។

នៅថ្ងៃនេះខ្ញុំបាទ ឃុន អាឡិច មានកិត្ដិយសដោយបានមានឱកាសណែនាំលោក ដាញ់ ហុង
ឲ្យមិត្ដអ្នកស្ដាប់ស្គាល់។ លោក ដាញ់ ហុង មានដើមកំណើតជាខ្មែរកម្ពុជាក្រោម លោកជាអ្នក
ជំនាញខាងផ្នែកច្បាប់នៅប្រទេសវៀតណាម ប៉ុន្ដែមានចំណាប់អារម្មណ៍ខ្លាំងខាងផ្នែកបច្ចេកវិទ្យា
ព័ត៌មាន។ លោកបានបង្កើតពុម្ពអក្សរយូនីកូដមិនតែសម្រាប់ភាសាខ្មែរទេ តែថែមទាំងសម្រាប់
ភាសាឡាវ ចាម និងភូមាទៀតផង។

លោកគឺជាបុគ្គលខ្មែរកម្ពុជាក្រោមម្នាក់ដែលមានទេពកោសល្យខ្ពស់ និងជាធនធានដ៏កម្រមួយ
សម្រាប់កម្ពុជា។ សព្វថ្ងៃលោកកំពុងរស់នៅក្នុងក្រុងភ្នំពេញ។ ហើយខ្ញុំបានសម្ភាសន៍លោកតាម
ទូរស័ព្ទដែលមានសេចក្ដីដូចតទៅ។

by: http://khmer.radioaustralia.net.au/archives/science/?p=29632

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s