ទូរទស្សន៍​ភ្ជាប់​ប្រព័ន្ធ Internet អាច​ប្រើប្រាស់​កម្មវិធី​បាន​ច្រើន​នឹង​ចេញ លក់​ឆាប់​ៗ​នេះ

ក្រុមហ៊ុន Internet  ដ៏​ធំ​មួយ​ឈ្មោះ Google បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្មី​នេះ​ថា ក្រុមហ៊ុន​នឹង​បង្កើត​ប្រព័ន្ធ​ទូរទស្សន៍​បែប​ថ្មី ទំនើប ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​មើល ឬ អ្នក​ប្រើប្រាស់​អាច​ឆែក​មើល​គេហទំព័រ ផ្សេង​ៗ ឬ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​បាន ដោយ គ្រាន់តែ​ចុច​ប៊ូ​តុង​នៅ​លើ​ទូរបញ្ជា (Remote) ជំនួស Keyboard ប៉ុណ្ណោះ លោក​អ្នក​នឹង អាច​ស្វែងរក​កម្មវិធី​ជា​ច្រើន​បាន ។ ទូរទស្សន៍ ទំនើប​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​នេះ​មាន ឈ្មោះ​ថា Google TV ដែល​អាច​ធ្វើ​ឱ្យ TV (​ទូរទស្សន៍​) អាច​ប្រើប្រាស់ Internet បាន និង​អាច​បើក Website បានជាមួយ Google Service ។
ក្រុមហ៊ុន Google ឱ្យ​ដឹង​ទៀត​ថា ការ បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​សហការ​ជាមួយនឹង ក្រុមហ៊ុន Sony ដូច្នេះ​មាន​ន័យ​ថា ទូរទស្សន៍ Sony ស៊េរី​ទំនើប ដែល​ចេញ​លក់​ក្រោយ​ៗនេះ នឹង​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​រួច ស្រេច​ជាមួយ Google Service គឺ Google TV។ Google TV គឺជា​សមិទ្ធផល​ថ្មី​មួយ ដែល​នឹង​ធ្វើការ​ផ្លាស់​ប្ដូរ​អនាគត​របស់ TV (​ទូរទស្សន៍​) ដែល​មាន​ត្រឹមតែ​រូបភាពឬ​ការ ចាក់​ផ្សាយ​សកម្មភាព​ផ្សេង​ៗ ឱ្យទៅ​ជាប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​មើលរូប​ភាព ហើយបញ្ជូន​ទាំង​អក្សរ ទាំង​រូបភាព ឆ្លើយឆ្លង ទំនាក់ទំនង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​បាន និង​ឆែក​មើល​គេហទំព័រ (Website) ផ្សេង​ៗ ជា​ច្រើន​ទៀត ។
លោក Rishi Chandra ប្រធាន​ផ្នែក ផលិត​របស់ Google បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្នុង ពិធី​តាំងពិព័រណ៍​បច្ចេកវិទ្យា​នៅ​ទីក្រុង San Francisco, California ថា Google TV បាន ប្រើប្រាស់​បច្ចេកវិទ្យា Android Software និង Chrome web browser ដែល​អាច​ធ្វើ​ឱ្យ យើង​ធ្វើការ​ភ្ជាប់​ទៅ​កាន់ Internet និង​ធ្វើការ ឆែក​មើល​ព័ត៌មាន​តាម Website ដោយ​ងាយស្រួល​បាន ។ អ្នក​អាច​ស្វែងរក​នូវ Internet Video  ឬ​កម្មវិធី​ព័ត៌មាន​ផ្សេង​ៗ លើស​ពី​នេះ ទៀត អ្នក​អាច​ប្រើប្រាស់​កម្មវិធី​ជា​ច្រើន​នៅ លើ​អេ​ក្រង់ TV របស់​អ្នក ស្រ​ដៀង​នឹង​កុំ​ព្យូទ័​រ​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​អ៊ីចឹង​ដែរ ដោយគ្រាន់តែ​ចុច​ប៊ូ​តុង​នៅ​លើ​ទូរបញ្ជា (Remote) ជំនួស Keyboard តែ​ប៉ុណ្ណោះ ៕

by: http://kohsantepheapdaily.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s