ក្រុមហ៊ុន Microsoft លក់​កម្មវិធី Windows7 ​អស់​ជាង​៩០​លាន​បន្ទះ

លោក Peter Klein ប្រធាន​ហិរញវត្ថុ​ក្រុមហ៊ុន Microsoft បាន​ ប្រកាស​ថា ក្រុមហ៊ុន​លោក​លក់​កម្មវិធី Windows 7 អស់ ​ជាង​៩០​លាន​បន្ទះ។ កម្មវិធី Windows 7 បាន​ចេញ​លក់កាលពី​ថ្ងៃ​ទី​២២ សីហា ឆ្នាំមុន ហើយ​យើង​មាន​ភាព​សប្បាយ​រីករាយដែល​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​ជា​វិជ្ជមានពី ​អ្នក​ប្រើប្រាស់​។ លោក​បន្ដ​ថា អតិថិជន​របស់​យើង​គឺជាអ្នក​ដែល​ធ្វើ​ឱ្យ​ការ​លក់​របស់​យើង​បាន​លឿន​បំផុត​ ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​ក្រុមហ៊ុន​។

លោក​រំលឹក​ថា កាលពី​កម្មវិធី Window XP  យើង​លក់​បាន​១៧​លាន​បន្ទះ​នៅ​អំឡុង​២​ខែដំបូង ចំណែក​កម្មវិធី Vista និង Windows 7 លក់​បាន​១៤០​លាន​បន្ទះ។ តួលេខ​៩០​លាន បន្ទះ គឺ​គិត​ចាប់ពី​ខែមករា ដែល​ក្រុមហ៊ុនរំពឹង​ថា លក់​បាន​តែ​៦០​លាន​បន្ទះ។ ម្យ៉ាងទៀត​៩០​លាន​បន្ទះ​នេះ គឺ​ប្រើប្រាស់​សំរាប់តែ​ក្នុងផ្ទះ​ហើយ​ក៏​គ្មាន​ការ​ផ្សព្វផ្សាយ​អ្វីឡើយ។ យើង​មិន​ទាន់​ដឹង​ថា តើ​នឹង​មានដំណើរការ​ទៅ​មុខ​ឡើង​ដល់​កំរិត​ណា​ទេ ប៉ុន្ដែសង្ឃឹមថា ឆ្នាំ​ថ្មី​នឹង​មានការ​កែប្រែ​ប្រសើរជាង​នេះ ។

by: http://kohsantepheapdaily.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s