ថាសឌីវីឌីទំនើបថ្មីអាចផ្ទុកទិន្នន័យ២ពាន់ដងច្រើនជាងស៊ីឌីសព្វថ្ងៃ

អ្នក​ស្រាវ​ជ្រាវ​ខាង​បច្ចេក​វិទ្យា​ថាស​ឌីវីឌីនៅ​ក្នុង​ក្រុង​មែល​ប៊ិន​ប្រទេស​អូស្រ្ដាលី​​បាន​រក​​ឃើញ​នូវ​វិធី​សាស្រ្ដ​ថ្មី​ក្នុង​ការ​បង្កើន​ចំណុះ​ផ្ទុក​ទិន្ន​ន័យ​លើ​ថាស​ឌីវី​ឌី​ដល់​ទៅ​១០ Terabytes។ រូប​ថត​ថាស​ឌីវីឌី​ដោយ​ ABC ។

អ្នកវិទ្យាសាស្រ្ដអូស្រ្ដាលីបានរកឃើញនូវបច្ចេកទេសថ្មីដែលអាចបង្កើត
ថាស DVD ទំនើបដែលអាចផ្ទុកភាពយន្ដបានដល់ទៅ២ពាន់រឿងនៅក្នុង
ថាស DVD នីមួយៗ។

សព្វថ្ងៃនេះបណ្ដាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ មួយនៅក្នុងក្រុង
មែលប៊ិននិយាយថា បច្ចេកវិទ្យាថ្មីនេះផ្ទុកទិន្នន័យ៥ទិស ដែលពាក្យ
អង់គ្លេសហៅថា five-dimensions នៅលើថាស DVD ។ ដោយសារ
មូលហេតុនេះហើយបានជាគេអាចផ្ទុកទិន្នន័យបានយ៉ាងច្រើនបែបនេះ។

ការស្រាវជ្រាវថ្មីនេះត្រូវគេបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Nature ដែល
ជាទស្សនាវដ្ដីវិទ្យាសាស្រ្ដដ៏ល្បី និងពេញនិយមនៅលើឆាកអន្ដរជាតិ។
តើអ្វីទៅជាបច្ចេកវិទ្យាផ្ទុកទិន្នន័យ៥ទិសនោះ? នៅក្នុងនាទីវិទ្យាសាស្រ្ដ
និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីនៅថ្ងៃនេះ លោក ឃុន អាឡិច បានដក
ស្រង់របាយការណ៍មួយរបស់អ្នកស្រី Bronwyn Herbert ពីកម្មវិធី
Innovations របស់វិទ្យុអូស្រ្ដាលីក្នុងស្រុកជូនជាទីសណ្ដាប់។

By http://khmer.radioaustralia.net.au

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s