ការស្រាវជ្រាវបង្កើតរថយន្ដដើរដោយពន្លឺ​ព្រះ​អាទិត្យ​ជា​លើក​ដំបូង​នៅ​កម្ពុជា

រថយន្ដ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ជាលើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ផលិត​ដោយ​ពលរដ្ឋ​ខ្មែរ​ផ្ទាល់​។ រថយន្ដ​នេះ​ មិន​ប្រើ​សាំងឡើយ​ ដូច្នេះ​មិន​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថានទេ។

មកទល់ពេលនេះ ប្រទេសកម្ពុជានៅទទួលបានចំណាត់ថ្នាក់ជាប្រទេស
ក្រីក្រកំពុងអភិវឌ្ឍនៅឡើយ។ ប៉ុន្ដែកម្ពុជាខ្លួនឯងក៏ខិតខំប្រឹងប្រែងគួរជាទី
កត់សម្គាល់ដែរ ដើម្បីដើរឲ្យទាន់ប្រទេសជិតខាង និងប្រទេសជឿនលឿន។
ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍប្រទេស ពលរដ្ឋខ្មែរជាច្រើនបានខិតខំ
យ៉ាងសកម្មធ្វើឲ្យកម្ពុជាលេចមុខក្នុងឆាកអន្ដរជាតិឡើងវិញថា ជាប្រទេស
ថ្លៃថ្នូរ មានអ្នកចេះដឹងច្រើន ដើម្បីកិត្ដិយសជាតិ។

ជាសក្ខីភាពលោក គង់ ផារិទ្ធ គឺជាពលរដ្ឋខ្មែរ និងជាអ្នកវិទ្យាសាស្រ្ដ ដ៏
ឆ្នើមម្នាក់ដែលមិនត្រឹមតែបានបង្កើតកង់ប្រើពន្លឺព្រះអាទិត្យកន្លងទៅនេះទេ
ប៉ុន្ដែថ្មីៗនេះ ក្រុមការងាររបស់លោកបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ
ដោយបានបង្កើតរថយន្ដមួយគ្រឿងដើរដោយពន្លឺព្រះអាទិត្យ។

មក​ទល់​ពេល​នេះ រថយន្ដ​នេះ មិន​ទាន់​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ។
បើ​តាម​លោក គង់ ផារិទ្ធ លោក​អ្នក​អាច​ចូល​រួម​​ដាក់​ឈ្មោះ​រថយន្ដ​នេះ​បាន​​តាម
រយៈការ​ទាក់​ទង​លោក​ គង់ ផារិទ្ធ​ ដោយ​ផ្ទាល់។ លោក​ថា បើ​​អ្នក​ចូល​រួម​ឈ្នះ​ការ
ដាក់​ឈ្មោះ​នេះ លោក​នឹង​ប្រគល់​រង្វាន់​ជូន ជា​ការ​លើក​ទឹក​ចិត្ដ។

លោកអ្នកប្រាកដជាទន្ទឹងរង់ចាំស្ដាប់អំពីរថយន្ដថ្មីនេះជាមិនខានទេ។ ដូច្នេះ
នៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលីយើងថ្ងៃនេះ សូម
អញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោក គង់ ផារិទ្ធ និងលោក ឃុន អាឡិច។

By http://khmer.radioaustralia.net.au

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s