Windows Vista in Khmer Version!

សួស្ដី​ប្រិយមិត្ត​ទាំង​អស់​គ្នា ស្វាគមន៍​អ្នក​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ សម្រាប់​កូន​ខ្មែរ នា​ថ្ងៃ​នេះ យើង​ជួប​គ្នា​ជា​ថ្មី​ទៀត​ជា​មួយ​ចំណង​ជើង​អត្ថបទ​ថ្មី ស្ដី​អំពី Windows Vista ជា​ភាសា​ខ្មែរ។ សម្រាប់​អត្ថបទ​នេះ​ផង​ដែរ ប្រហែល​ជា​មាន​មិត្ត​អ្នក​អាន​ខ្លះ​បាន​ដឹង​ព័ត៌មាន​ខ្លះ​ៗ​មក​ហើយ​មើល​ទៅ ដែល​កាល់​ពី​កន្លះ​ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​បាន​លើក​យក​អំពី​ព័ត៌មាន ដែល​ថា​ក្រុមហ៊ុន Microsoft បាន​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ការ​បក​ប្រែ Windows Vista ឲ្យ​មាន​ជា​ភាសា​ខ្មែរ ដោយ​ព័ត៌មាន​នេះ​ត្រូវ​បាន លោក Pily Wong រក្សាសិទ្ធិ​មិន​ទាន់​ឲ្យ​ប្រកាស​ជា​សាធារណៈ ដោយ​ហេតុ​គម្រោង​នេះ​នូវ​មិនទាន់​បញ្ចប់ សម្រាប់​ខ្ញុំ​ក៏​កំពុង​តែ​រង់ចាំ​ការ​អនុញ្ញាត​អំពី​គាត់​ក្រោយ​ពេល​ដែល​គម្រោង​នេះ​បាន​បញ្ចប់ ដើម្បី​យក​មក​ផ្សព្វផ្សាយ​ដែរ។ តែ​ប៉ុន្មាន​សប្ដាហ៍​មក​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី អំពី​រូប​ភាព​នៃ​ការ​ដាក់​បង្ហាញ Windows Vista ភាសា​ខ្មែរ ដែល​ចេញ​មក​អំពី Blog សមាជិក​របស់ www.khmeros.info។ បើ​តាម​ការ​ជួប​សម្ភាស​សំដី​ជា​មួយ​លោក Pily Wong ដែល​ជា​ប្រធាន​គម្រោង​នេះ​ផ្ទាល់ គាត់​បាន​មាន​ប្រសាសន៍​ថា ជា​មួយ Windows Vista ភាសា​ខ្មែរ នូវ​មិន​ទាន់​បាន​ធ្វើ​ការ​បញ្ចប់​ក្នុង​ការ​បកប្រែ​នូវ​ឡើយ​ទេ។ ហេតុ​ដូច​នេះ​ហើយ​សូម​ឲ្យ​អ្នក​ប្រើប្រាស់ Windows Vista ទាំង​អស់​កុំ​អាល​ទាន់​ចូល​ទៅ​ប្រើ Windows Vista ភាសា​ខ្មែរ​អី ពីព្រោះ​វា​មិនទាន់​សម្រេច 100% នោះ​ទេ វា​អាច​បង្ក​ឲ្យ​មាន​ការ​រំខាន​ដល់​ដំណើរ​ការ​របស់​ម៉ាស៊ីន​នូវ​ពេល​ប្រើប្រាស់​វា។ គាត់​បាន​បញ្ជាក់​ទៀង​ថា គម្រោង​នូវ​មិនទាន់​មាន​ការ​កំណត់​ថា នឹង​ត្រូវ​បញ្ចប់​នា​ចុង​ឆ្នាំ​នេះ​ឬ​យ៉ាង​ណា​ទេ ពីព្រោះ​វា​នូវ​មាន​បញ្ហា​ពាក្យ​បច្ចេកទេស ជា​ភាសា​ខ្មែរ​ដែល​យក​មក​ប្រើ​លើ Windows Vista ភាសា​ខ្មែរ នូវ​មិនទាន់​សុក្រឹត​តាម​ស្តង់ដារ គាត់​បាន​ធ្វើ​ការ​អំពាវនាវ​តាម​រយះ​គេហទំព័រ​របស់​ខ្ញុំ​ថា សូម​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ខាង​បកប្រែ​ពាក្យ​បច្ចេកទេស​ជា​ភាសា​ខ្មែរ និង​ចិត្ត​ចង់​ចូល​រួម ក្នុង​គម្រោង​នេះ​អាច​ទំនាក់​ទំនង​មក​កាន់​គាត់​ផ្ទាល់​ក៏​បាន។ នេះ​ជា​មោនភាព​ថ្មី​មួយ​ដែល​មិន​គួរ​ឲ្យ​រំលង​ទៅ​បាន​ប្រសិន​បើ​ប្រិយមិត្ត​មាន​សមត្ថភាព​ក្នុង​ជំនាញ​ខាង​លើ​នេះ ដើម្បី​ជួយ​ឲ្យ​គម្រោង​នេះ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ និង​ទុក​ជា​ស្នាដៃ​កូន​ខ្មែរ​ក្នុង​ការ​បម្រើ​ដល់​វិស័យ​បច្ចេកវិទ្យា​របស់​ខ្មែរ។ សូម​អរគុណ!

picture by Khmer OS blogs

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s