ផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុនៅអាស៊ីអាគ្នេយ៍

មានការព្រមានជាថ្មីទៀតដល់តំបន់អាស៊ីអាគ្នេយ៍អំពីការខាតបង់ទ្រព្យ
សម្បត្តិយ៉ាងសំបើមដោយសារតំបន់នេះមិនបានគិតគូដោះស្រាយឲ្យ
បានខ្លាំងក្លាអំពីបញ្ហាការប្រែប្រួលអាកាសធាតុ។

ធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា ការប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារ ការប្រែប្រួលអាកាសធាតុនឹងមានទំហំធំជាងការប៉ះពាល់ដោយសារ
វិបត្តិសេដ្ឋកិច្ចពិភពលោកទៅ ទៀត ប្រសិនបើការបញ្ចេញឧស្ម័នពុល
កាបោននៅតែមានកម្រិតដូចសព្វថ្ងៃនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ី និយាយថា ប្រទេសមានសេដ្ឋកិច្ចលូតលាស់ធំៗ
៤ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង
វៀតណាម នឹងរងការប៉ះពាល់ខ្លាំងក្លាជាងប្រទេសនានានៅក្នុងតំបន់។

យោងទៅតាមរបាយការណ៍ថ្មីបំផុតចុងក្រោយរបស់ ធនាគារអភិវឌ្ឍន៍
អាស៊ីឲ្យដឹងថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងរងការប៉ះ ពាល់ ខុសៗគ្នាដោយសារការប្រែប្រួលអាកាសធាតុ។ធនាគារអភិវឌ្ឍន៍អាស៊ី
និយាយថា ការប៉ះពាល់សេដ្ឋកិច្ចនៅក្នុងតំបន់នឹងមានទំហំទ្វេដងធំជាង
នៅប្រទេសនានានៅលើពិភពលោក។

លោក David McCauley អ្នកឯកទេសមួយរូបផ្នែកប្រែប្រួលអាកាស
ធាតុមកពី ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា ការខូចខាតទ្រព្យ
សម្បត្តិប្រចាំឆ្នាំដោយសារ ការប្រែប្រួលអាកាសធាតុមានដល់ទៅ២៣០
ពាន់លានដុល្លារឬស្មើនឹង៧%នៃផលិផលសរុបរបស់ប្រទេសធំៗ៤នៅ
ក្នុងតំបន់រួមបញ្ចូលគ្នា។

តើហេតុអ្វី បានជាតំបន់អាស៊ីអាគ្នេយ៍ រងការប៉ះពាល់ដោយសារការ
ប្រែប្រួលអាកាសធាតុខ្លាំងក្លាជាងតំបន់ដទៃទៀត?។ លោក David
McCauley មានប្រសាសន៍។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s