ជំងឺក្រួសក្នុងតម្រងនោម

ក្រួសក្នុងតម្រងនោម ជាជំងឺដែលវិវត្តន៍ស្ងៀមស្ងាត់ និងលេចចេញនូវផលវិបាកធ្ងន់ឬ
ស្រាលជាសន្សឹមៗ ទៅតាមកម្រិតនៃជំងឺ។ ក្នុងដំណាក់កាលដំបូងៗ ជួនកាលអ្នកជំងឺខ្លួន
ឯងមិនចាប់អារម្មណ៍ទេ ហើយអាចយល់ច្រឡំថាជាជំងឺផ្សេងៗទៅវិញក៏មានដែរ។ ការ
ធ្វេសប្រហែសលើប្រការនេះ អាចនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ វាកើត
ឡើង​ដោយមូលហេតុអ្វី មានសញ្ញាបង្ហាញដូចម្តេច និងមានវិធីបង្ការតាមរបៀបណានោះ?
បាទ ក្រោមកិច្ចសហការជាមួយអង្គការ ឆែមស៍ ដែលជា សេវាផ្សព្វផ្សាយអប់រំសុខភាព
កម្ពុជា នៅថ្ងៃនេះ លោក រស់ គង់ ពីទីក្រុងភ្នំពេញ លើកយកប្រធានបទ ជំងឺក្រួសក្នុង
តម្រងនោមមកអធិប្បាយជួនលោកអ្នកស្វែងយល់ដូចតទៅ៖

មែនទែនទៅ វាស្ទើរតែមិនពិបាកយល់នោះទេ ចំពោះពាក្យថា ជំងឺក្រួសក្នុងតម្រងនោម។
វាជាជំងឺ ម្យ៉ាង ដែលមានកើតដុំរឹងមួយប្រភេទស្រដៀងនឹងគ្រាប់ក្រួសដូច្នោះដែរ ក្នុងតម្រង
នោមខាងឆ្វេង ឬខាងស្តាំ ឬអាចទាំងសងខាងក៏មាន។ ម្យ៉ាងទៀតវាអាចកើតនៅក្នុងផ្លោក
នោម ហើយវាអាចស្ទះនៅច្រកបង្ហូរទឹកនោមទាំងពីរ ពីតម្រងនោមទាំងពីរមកផ្លោកនោម
និងអាចស្ទះនៅរន្ធបង្ហូរទឹកនោមពីផ្លោកនោម។ ចំពោះការកើតឡើងក្នុងរយៈពេលយូរ ដុំ
ក្រួសព័ណ៌សក្នុងតម្រងនោម មានការប្រែប្រួលរូបរាងរបស់វាជាសណ្ឋានផ្សេងៗ អាចមាន
ទម្ងន់រហូតដល់ជិតកន្លះគីឡូក្រាម និងទំហំ ស្ទើរប៉ុនផ្លែខ្វិត។ នេះជាការអះអាងរបស់លោក
វេជ្ជបណ្ឌិត គួច ហាច អ្នកឯកទេសផ្នែក ប្រព័ន្ធតម្រងនោម ប្រចាំមន្ទីរពេទ្យកាល់ម៉ែត និង
ប្រចាំមន្ទីរព្យាបាលសំពៅមាស។ (សំឡេងលោកវេជ្ជបណ្ឌិត គួច ហាច)

តាមរយៈបទសម្ភាសន៍ជាមួយអ្នកជំងឺមួយចំនួននៅតំបន់ផ្សេងគ្នា ម្នាក់ៗបានអះអាងពីរូប
សណ្ឋានក្រួសដែលកើតមានដូច្នេះថា៖ (សំឡេងអ្នកជំងឺ)

មានការសន្និដ្ឋានផ្សេងៗគ្នាពីអ្នកជំងឺ ស្តីពីមូលហេតុនៃជំងឺក្រួសក្នុងតម្រងនោម។ អ្នកខ្លះ
យល់ថា បណ្តាលមកពីទទួលទានទឹកដែលមានសារធាតុកំបោ និងតំអក់ ឬទ្រំមិននោមញឹក
ញាប់ក្នុងរយៈពេលច្រើនខែ ច្រើនឆ្នាំជាដើម។ ជាក់ស្តែង លោក ឈួន ឈាង គ្រូបង្រៀន
នៅអនុវិទ្យាល័យតេជោមាស ស្រុកស្ទឹងសែនខេត្តកំពង់ធំលើកឡើងថា ៖ សំឡេង លោក
ឈួន ឈាង-

ទស្សនៈនេះ មិនត្រូវបានលោកវេជ្ជបណ្ឌិត គួច ហាច គាំទ្រនោះទេ លោកពន្យល់លម្អិតថា
វាទាក់ទងនឹងជំងឺផ្សេងៗ ទាក់ទងនឹងសរីរៈខាងក្នុង គឺប្រព័ន្ធបញ្ចេញចោលទឹកនោម៖
(សំឡេងលោកវេជ្ជបណ្ឌិត គួច ហាច)

ក្នុងរយៈពេលប្រមាណ៩ឆ្នាំ លោកគ្រូឈួន ឈាង ទ្រាំរស់នៅជាមួយនឹងជំងឺក្រួសក្នុងតម្រង
នោមទាំងពុំដឹងខ្លួន។ ការលេចចេញនូវរោគសញ្ញាម្តងម្កាល ពិសេសពេលធ្វើដំណើរលើផ្លូវ
រលាក់ ក៏គាត់មិនចាប់អារម្មណ៍ដែរ ដោយគាត់គិតថាគាត់នោមទាស់ គាត់ឈឺចង្កេះ និងព្យា
យាមទិញថ្នាំតាមឱសថស្ថានដើម្បីព្យាបាលបំបាត់ការឈឺចាប់ទាំងនោះ។ មានប្រសាសន៍
ទាំងបានផ្សារភ្ជាប់នូវសេចក្តីព្រួយបារម្ភ ព្រោះគាត់ ពុំទាន់បានព្យាបាលក្រួសក្នុងតម្រង
នោមអស់ពីសព៌ាង្គកាយនៅឡើយ ដោយជីវភាពមិនអំណោយផល៖(សំឡេងសម្លេង
លោកឈួន ឈាង)

លោកវេជ្ជបណ្ឌិតគួច ហាច មានប្រសាសន៍បញ្ជាក់ឲ្យដឹងពីរោគសញ្ញាថា ក្នុងដំណាក់កាល
ដំបូងអ្នកជំងឺអាចមិនមានរោគសញ្ញា អាចមានអាការឈឺចង្កេះតិច ឬខ្លាំង ឈឺក្នុងពោះផ្នែក
ខាងក្រោម និងដំណាក់កាលចុងក្រោយប្រសិនបើស្ទះទឹកនោមដោយសារគ្រាប់ក្រួស អ្នក
ជំងឺឈឺចុកចាប់ខ្លាំង។ ប្រការមួយទៀតដែរ គឺឆ្លងកាត់ការថតអេកូពីអ្នកជំនាញ នោះនឹងដឹង
ថា អ្នកជំងឺមានជំងឺក្រួសក្នុងតម្រងនោមពិតប្រាកដ កម្រិតណាហើយ៖ (សំឡេងលោកវេជ្ជ
បណ្ឌិត គួច ហាច)

ប៉ុន្តែ លោកសម្បតិ្ត រស់នៅខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ពីដំបូងគាត់មិនធ្លាប់មានអាការ
ឈឺចង្កេះទេ ដោយចាប់ផ្តើមពីការនោមចេញឈាមតែម្តង៖ (សំឡេងលោកសម្បត្តិ)

អាការស្រដៀងនឹងការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួច ហាច ត្រូវបានប្អូនស្រីមា្នក់
សុំមិនបញ្ចេញអត្តសញ្ញាណអះអាងថា វាបានកើតឡើងចំពោះនាង ហើយក្រោយមកនាង
បានទៅជួបអ្នកជំនាញដើម្បីរកការពិត។ ប៉ុន្តែអ្វីដែលចំឡែកនោះ សូម្បីតែបងស្រីនាងដែល
ជាគ្រូពេទ្យមួយរូបដែរនោះ បានណែនាំឲ្យនាងប្រើប្រាស់វិធីព្យាបាលតាមបែបបូរាណវិញ។
តើនាង ទទួលបានលទ្ធផលដូចម្តេច? បាទ ! សូមលោកអ្នក ស្តាប់ការរៀបរាប់របស់ប្អូន
ស្រីដូចខាងក្រោម។

ចំណែកអ្នកស្រីម្នាក់ទៀតសុំមិនបង្ហាញអត្តសញ្ញាណដែរនោះ មានប្រសាសន៍ថា គាត់បាន
ប្រើប្រាស់វិធីព្យាបាលតាមបែបបូរាណដែរ ប៉ុន្តែក្រោយមក គាត់គិតថាជាវិធីខុសឆ្គង និង
បង្កគ្រោះថ្នាក់បំផុត ហើយវិធីនោះគាត់បានបោះបង់ចោលវិញ។ បាទ ! វីធីព្យាបាលយ៉ាង
ណានោះ គាត់ជម្រាបជូនលោកអ្នកដូច្នេះ ៖ (សំឡេង)

ចុះវាអាចបង្កផលលំបាកអ្វីខ្លះ ប្រសិនបើមិនព្រមទៅទទួលសេវាព្យាបាលទាន់ពេលវេលា?
លោកវេជ្ជបណ្ឌិត គួច ហាច ពន្យល់ជូនលោកអ្នកជ្រាបដូចតទៅ ៖ សំឡេងលោកវេជ្ជបណ្ឌិត
គួច ហាច-

គ្រប់បញ្ហាទាំងអស់ សុទ្ធតែមានដំណោះស្រាយ គ្រាន់តែថា ដំណោះស្រាយនោះសមស្រប
តាមកាលៈទេសៈឬក៏អត់ប៉ុននោះ។ ចំពោះដំណោះស្រាយក្នុងការព្យាបាលជម្ងឺក្រួសក្នុង
តម្រងនោម ក៏យ៉ាងនោះដែរ ប៉ុន្តែមិនមែនព្យាបាលតាមតែអ្នកជម្ងឺចង់នោះទេ គឺត្រូវឆ្លង
កាត់ការវិភាគលទ្ធភាពរបស់គ្រូពេទ្យជំនាញ។ នេះជាការបំភ្លឺរបស់លោកវេជ្ជបណ្ឌិត គួច
ហាច (សំឡេកវេជ្ជបណ្ឌិត គួច ហាច)

ក្នុងអវសាន្តកថារបស់លោកវេជ្ជបណ្ឌិត គួច ហាច លោកបានផ្តោតសំខាន់ទៅលើវិធីបង្ការ។
វិធីទាំងនោះគឺ ទទួលទានអាហារជាតិកាល់ស្យូមឲ្យមានតុល្យភាពនឹងតម្រូវការសព៌ាង្គកាយ
ព្រោះកាលណាលើសជាតិកាល់ស្យូមច្រើនពេក ធ្វើឲ្យទឹកនោមមានកំហាប់ខ្ពស់ ដែលវាជា
បច្ច័យនាំឲ្យប្រឈមនឹងជំងឺក្រួសក្នុងតម្រងនោមខ្ពស់ដែរ។ វិធីល្អបំផុតនោះ គឺទទួលទានទឹក
ឲ្យបានបីលីត្រក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយកំហាប់ទឹកនោម នោមច្រើន និងច្រើនដងក្នុងមួយ
ថ្ងៃ។ ដូច្នេះវាមិនអាចឲ្យមានកករក្នុងទឹកនោមដែលបណ្តាលឲ្យកើតជាគ្រាប់ក្រួសទេ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s