ជំងឺមហារីកពោះវៀនធំ (Bowel Cancer/Colon Cancer)

នៅក្នុងប្រទេសអូស្រ្តាលី មហារីពោះវៀនធំ គឺជាជំងឺមហារីកមួយប្រភេទដែលគ្រោះថ្នាក់
បំផុតដល់អាយុជីវិតមនុស្ស ហើយមហារីកពោះវៀនធំនេះ ស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២
នៃជំងឺមហារីកផ្សែងៗដែលច្រើនតែកើតឡើងហើយទាមទារអាយុជីវិតរបស់អ្នកជំងឺ។
វាជាការសំខាន់ដែលមនុស្សជាទូទៅគួរតែទទួលការពិនិត្យរកមើលអំពីមុខសញ្ញានៃជំងឺ
មហារីកពោះវៀនធំ ដើម្បីរកវិធីព្យាបាលសមស្របឬទប់ស្កាត់ជំងឺនេះ បានទាន់ពេល
វេលា។
បាទ ចំពោះសំណួរថាតើមហារីកជំងឺពោះវៀនធំគឺជាអ្វី និងបណ្ដាលមកពីអ្វី? ចុះតើលោក
អ្នកអាចសម្គាល់រោគសញ្ញានៃជំងឺនេះបានយ៉ាងដូចម្ដេចខ្លះ?
បាទ នៅក្នុងនាទីសុខភាពរបស់វិទ្យុអូស្រ្តាលីនាពេលនេះ យើងនឹងធ្វើការតាមដានស្វែង
យល់ជុំវិញបញ្ហាជំងឺមហារីកពោះវៀនធំ ដើម្បីឲ្យបានជ្រាបថា តើចំពោះរូបលោកអ្នកផ្ទាល់
តែម្ដងនោះ គួរតែបារម្ភអំពីជំងឺមហារីកពោះវៀនធំនេះឬទេ ជាពិសេសចំពោះលោកអ្នក
ដែលមានឪពុកម្ដាយកើតជំងឺនេះ?
បាទ នៅក្នុងនាទីនេះទៀតក៏នឹងមានការចូលរួមបកស្រាយផងដែរអំពីជំងឺមហារីកពោះ
វៀនធំនេះ ជាកិត្តិយសដោយលោកវេជ្ជបណ្ជិត អ៊ុង ចក្រាវុធ នៅមន្ទីរពេទ្យកាល់ម៉ែត
ពីទីក្រុងភ្នំពេញ។
បាទ មុននឹងពិនិត្យអំពីស្ថានភាពជំងឺមហារីពោះវៀនធំនៅក្នុងប្រទេសកម្ពុជា ជាដំបូង
ខ្ញុំសូម​អនុញ្ញាតលើកអំពីស្ថានភាពប្រឈមមុខនឹងជំងឺមហារីកពោះវៀនធំនេះនៅក្នុង
ប្រទេសអូស្រ្តាលីបន្តិចសិន។
បាទ សព្វថ្ងៃនេះក្នុងចំណោមពលរដ្ឋអូស្រ្តាលីប្រមាណ២០នាក់ មានម្នាក់កើតជំងឺ
មហារីកពោះវៀនធំ ហើយស្លាប់ប្រមាណ៥០០០នាក់ជារៀងរាល់ឆ្នាំដោយសារជំងឺ
នេះ។ គេរកឃើញថា ភាពប្រឈមមុខនៃការកើតជំងឺមហារីកពោះវៀនធំ មានកាន់
តែច្រើនឡើងទៅតាមអាយុរបស់មនុស្សជាពិសេសចាប់ពី ៥០ឆ្នាំឡើងទៅ។ ហើយ
ចំពោះមនុស្សដែលមានឪពុកម្ដាយឬសមាជិកគ្រួសារកើតជំងឺមហារីកពោះវៀនធំ
ភាពប្រឈមមុខនៃការកើតជំងឺនេះ គឺមានម្នាក់ក្នុងចំណោម១០នាក់។
ប៉ុន្តែ អ្វីដែលជាដំណឹងល្អមួយសម្រាប់អ្នកជំងឺមហារីកពោះវៀនធំ គឺគេអាចព្យាល
បាលសះស្បើយ៩៥% ប្រសិនបើអ្នកជំងឺបានពិនិត្យឃើញជំងឺនេះនិងព្យាបាល
សមស្រប ទាន់ពេលវេលា។
ហេតុដូច្នេះហើយ នៅបច្ចុប្បន្ននេះរដ្ឋាភិបាលនៅប្រទេសអូស្រ្តាលី លើកទឹក
ចិត្តឲ្យពលរដ្ឋអូស្រ្តាលីទៅពិនិត្យរកមើលមុខសញ្ញានៃជំងឺមហារីកពោះវៀនធំ
ជាពិសេសចំពោះមនុស្សមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ រដ្ឋាភិបាលនឹងអញ្ជើញ
ដោយចុះៗ នុវជនម្នាក់ក្នុងចំណោមជន១២នាក់ដែលមានអាយុលើសពី៥០ឆ្នាំ
ដើម្បីទៅពិនិត្យរកមើលជំងឺមហារីកពោះវៀនធំ ដោយឥតគិតថ្លៃ។
ហើយលោក ហាក់ ធី ជាអាណិកជនខ្មែរម្នាក់រស់នៅក្នុងទីក្រុងម៉ែលប៊ិន ទើប
តែបានឈានចូលអាយុ៥០ឆ្នាំ ត្រូវបានអាជ្ញាធរសុខភាពអូស្រ្តាលីកោះអញ្ជើញ
ហៅឲ្យទៅចូលរួមពិនិត្យរកមើលសញ្ញានៃជំងឺមហារីកពោះវៀនធំ។ លោក ហាក់
ធី មានការភ្ញាក់ផ្អើលដែរ ក្នុងការដែលបានទទួលលិខិតអញ្ជើញ ក៏ប៉ុន្តែបន្ទាប់ពី
បានជ្រួតជ្រាបច្បាស់អំពីផលប្រយោជន៍នៃការទៅពិនិត្យនេះ លោកក៏បានរួស
រាន់ទៅឲ្យអ្នកជំនាញពិនិត្យរកមើលជំងឺមហារីកពោះវៀនធំដោយឥតបង្អង់។
បាទ ក្នុងខណៈពេលដែលលោក ហាក់ ធី កំពុងតែរង់ចាំទទួលលទ្ធផលនៃការ
ពិនិត្យមហារីកពោះវៀនធំនោះ ឥឡូវនេះ សូមលោកអ្នកនាងជួបជាមួយលោក
វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ម្ដងដែលជាឯកទេសខាងជំងឺពោះវៀន ក្រពះនិងថ្លើម
ប្រចាំការនៅមន្ទីរពេទ្យកាល់ម៉ែត្រក្នុងទីក្រុងភ្នំពេញ។ ហើយក្នុងពេលកន្លងមក
នេះ លោក វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ តែងតែបានជួបប្រទះនិងព្យាបាលករណី
ជំងឺមហារីកពោះវៀនធំមួយចំនួនដែរ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយអ្នក
ជំងឺភាគច្រើនមានអាយុលើសពីឆ្នាំ៤០ឡើងទៅ។ ប៉ុន្តែជាទូទៅមិនទាន់មាន
តួលេខជាក់លាក់អំពីករណីមហារីកពោះវៀនធំនៅប្រទេសកម្ពុជាទេនាពេល
បច្ចុប្បន្ននេះ។
បាទ ដើម្បីជួយឲ្យលោកអ្នកអាចកត់សម្គាល់បានអំពីរោគសញ្ញាជំងឺមហារីក
ពោះវៀនធំ និងដើម្បីងាយស្រួលសម្រាប់ស្វែងរកការព្យាបាលជំងឺហារីកពោះ
វៀនធំឲ្យបានសមស្រប លោកអ្នកអាចអារម្មណ៍អំពីចំណុចវេជ្ជសាស្រ្តសំខាន់ៗ
ដែលលោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ នឹងបកស្រាយជូនលោកអ្នកនាង ដូចតទៅ៖
(សំឡេង)
បាទ អម្បាញ់នេះគឺជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ដែលជាឯក
ទេសខាងជំងឺពោះវៀន ក្រពះនិងថ្លើមប្រចាំការនៅមន្ទីរពេទ្យកាល់ម៉ែត្រក្នុងទីក្រុង
ភ្នំពេញ ពន្យល់អំពីរោគសញ្ញានឹងដំណាក់កាលនៃការវិវត្តន៍របស់ជំងឺហារីកពោះ
វៀនធំ។
បាទ លោកអ្នកអាចបើកស្ដាប់ការផ្សាយរបស់វិទ្យុអូស្រ្តាលីបានរៀងរាល់ម៉ោង១២
ថ្ងៃត្រង់នៅប្រទេសកម្ពុជាដែលជាការផ្សាយផ្ទាល់តាមផ្កាយរណបចេញពីទីក្រុងម៉ែល
ប៊ិន ហើយផ្សាយបន្តផ្ទាល់តាមរយៈវិទ្យុ FM សំខាន់នៅក្នុងតំបន់របស់លោកអ្នក។
នៅក្រុងភ្នំពេញនិងតំបន់ជិតខាង តាមរយៈវិទ្យុមណ្ឌលស្រ្តីពត៌មានកម្ពុជា FM 102។
ហើយទៅទៀតនេះសូមជូនអំពីកំណត់សម្គាល់នៃរោគសញ្ញាជំងឺមហារីកពោះវៀនធំ
ដែលលោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ នឹងពន្យល់បន្ដ។

ទេសខាងជំងឺពោះវៀន ក្រពះនិងថ្លើមប្រចាំការនៅមន្ទីរពេទ្យកាល់ម៉ែត្រក្នុងទីក្រុងភ្នំ
ពេញ ពន្យល់អំពីរោគសញ្ញានឹងដំណាក់កាលនៃការវិវត្តន៍របស់ជំងឺហារីកពោះវៀនធំ។
ចំពោះប្រិយមិត្តអ្នកស្ដាប់ ដែលបានដឹងថាក្នុងក្រុមគ្រួសារមានអ្នករងគ្រោះជំងឺមហារីក
ពោះវៀនធំនោះ ហើយមិនទាន់ដឹងខ្លួនថាមានជំងឺមហារីកពោះវៀនធំទេនោះ គួរតែ
ចាប់អារម្មណ៍និងសូមពិចារណា មេត្តាយកចិត្តទុកដាក់អំពីការស្វែងរកការពិនិត្យត្រឹម
ត្រូវដើម្បីឆែកមើលហេតុនៃជំងឺមហារីកពោះវៀនធំ ដើម្បីព្យាបាលបានទាន់ពេល
វេលា។
បាទ សូមអញ្ជើញលោកសាកសួរបុគ្គលិកសុខាភិបាលឬគ្រូពេទ្យអំពីការការពិនិត្យ
មើលដើមហេតុនៃជំងឺមហារីកពោះវៀនធំ។
សូមជម្រាបថាពោះវៀនធំមានតួនាទីសំខាន់នៅក្នុងខ្លួនមនុស្សយើងក្នុងការបញ្ជូន
កាកសំណល់រឹងចេញពីខ្លួនប្រាណមកខាងក្រៅ។
តើលោកអ្នកអាចស្រម័យឃើញទេអំពីការដែលថាវាមានភាពលំបាកប៉ុណ្ណាទៅ
ប្រសិនបើពោះវៀនធំរបស់លោកអ្នកខូចដំណើរការនោះ?
បាទនៅមុននឹងបញ្ចប់នាទីនេះ ខ្ញុំសូមទាញយកការវិភាគមួយដែលលោកវេជ្ជបណ្ឌិត
អ៊ុង ចក្រាវុធ បានលើកឡើងផងដែរនោះ គឺថានៅក្នុងបណ្ដាប្រទេសដែលពលរដ្ឋ
ទទួលទានបន្លែច្រើន មិនសូវសម្បូរមនុស្សកើតជំងឺមហារីកពោះវៀនធំទេ។ កត្តា
មួយដែលបណ្ដាលឲ្យកើតជំងឺមហារីកពោះវៀនធំ មកពីការទទួលទានសាច់ក្រហម
ច្រើនពេក។ ប្រជាពលរដ្ឋអូស្រ្តាលីចូលចិត្តទទួលសាច់ណាស់ ជាពិសេសពួកគេមាន
ទម្លាប់អាំងសាច់ហូបជាញឹកញាប់ទាំងគីឡូៗ ដែលគេហៅថា Barbeque (BBQ)
ដូចជាក្នុងការជួបជុំគ្នាជាដើម។ នេះសមទំនងដែរនឹងមូលហេតុមួយដែល ថាពល
រដ្ឋអូស្រ្តាលីជា ច្រើន នាក់កើតជំងឺមហារីកពោះវៀនធំ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s