កម្រិតនៃការប្រើប្រាស់បង្គន់អនាម័យនៅតាមសហគមន៍

ក្រោមកិច្ចសហការជាមួយអង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា (ឆែមស៍) នាទីសុខ
ភាពរបស់វិទ្យុអូស្រ្តាលីនៅថ្ងៃនេះ សូមលើកយកប្រធានបទស្ដីអំពី កម្រិតនៃប្រើប្រាស់
បង្គន់អនាម័យនៅតាមសហគមន៍ មកផ្សាយជូនប្រិយមិត្តជ្រាប។

លោកអ្នកជ្រាបទេថា បង្គន់អនាម័យមានសារប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្ស
ទូទៅ? ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដែលរស់នៅតាមជនបទ នៅមានកម្រិតតិចតួច
នៅឡើយដែលបានប្រើប្រាស់បង្គន់។ តើមានមូលហេតុអ្វីខ្លះ ក្នុងការប្រើប្រាស់បង្គន់អនាម័យ
មានកម្រិត? និងមានគុណវិបត្តិអ្វីខ្លះកើតឡើងពីករណីនេះ?

បាទ! លោក រស់ គង់ បានចុះទៅដល់មូលដ្ឋាន ដើម្បីសម្របសម្រួលប្រធានបទនេះ ជូន
ប្រិយមិត្តស្វែងយល់ ៖

លោក រស់ គង់

បាទសូមអរគុណលោក យុទ្ធ ឈាង!

បច្ចុប្បន្ន ទោះបីមានការយកចិត្តទុកដាក់ពីក្រសូងសុខាភិបាល និងអង្គការមួយចំនួនក្នុងការ
បញ្ជ្រាបចំណេះដឹង ពាក់ព័ន្ធនឹងការថែរក្សាសុខភាព ទៅដល់ស្រទាប់ប្រជាជននៅសហគមន៍
ប៉ុន្តែសកម្មភាពនេះនៅពុំទាន់ជំរុញឲ្យមានការប្រតិបត្តិល្អប្រសើរនៅឡើយ តាមតំបន់មួយ
ចំនួន។ ជាពិសេស បើយើងផ្តោតទៅលើការប្រើប្រាស់បង្គន់អនាម័យ។ ការប្រើប្រាស់នេះ
គឺមានប្រើដោយតំបន់ ជាពិសេសចំពោះគ្រួសារដែលមានសេដ្ឋកិច្ចគ្រាន់បើ។ ចំណែកគ្រួ
សារជាច្រើនផ្សេងទៀត ពុំទាន់មានប្រើប្រាស់នៅឡើយទេ។

ចំពោះប្រជាជនមួយចំនួនដែលរស់នៅក្នុងភូមិផ្សេងៗ នៃឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃ
វែង ភាគច្រើនមានប្រសាសន៍ថា ពួកគាត់ពុំមានថវិកាគ្រប់គ្រាន់ ដើម្បីសាងសង់បង្គន់អនា
ម័យទេ។ ម្យ៉ាងទៀត ការបន្ទោបង់តាមវាលតាមផ្សៃដូចកំពុងប្រតិបត្តិរាល់ថ្ងៃនេះ វាក្លាយជា
ទម្លាប់តៗគ្នាមកហើយ។

(សំឡេងនៃសម្ដីស្រង់)

ក្នុងតួនាទីជាមេឃុំអង្គររាជ លោក មាស ម៉ឹង មានប្រសាសន៍ថា ក្នុងចំណោមភូមិចំនួន១៧
មានប្រជាជនបីភូមិ ដែលភាគច្រើនមានលទ្ធភាពប្រើត្រឹមបង្គន់ចាក់ផេះ។ ក្នុងភូមិទាំងបី
នោះមានប្រមាណ៣០% ប្រើប្រាស់បង្គន់អនាម័យ។

(សំឡេងលោក មាស ម៉ឹង)

ត្រឡប់ទៅដល់ខេត្តកំពង់ធំឯណោះវិញ អ្នកស្រីឈុនលី កសិកររស់នៅភូមិប្រតោង ឃុំ
ស្វាយភ្លើងស្រុកបារាយណ៍ ប៉ាន់ប្រមាណថា ការធ្វើបង្គន់អនាម័យមួយត្រូវចំណាយថវិកា
ប្រហែលជាង២០០ដុល្លារ។ សម្រាប់គ្រួសាររបស់គាត់ វាជាចំនួនដ៏ច្រើន ដែលគាត់ពិតជា
មិនអាចចំណាយបាន ហើយក៏គិតថាត្រូវបំពេញតម្រូវការចាំបាច់ផ្សេងទៀត។

(សំឡេងអ្នកស្រី ឈុន លី)

ចំណែកនៅឯភូមិខ្នយ ឃុំតាកោរ ស្រុកកំពង់លាវ ខេត្តព្រៃវែងដែរនោះ កញ្ញាចាន់ថុល ជា
គ្រូបង្រៀនថ្នាក់បឋមសិក្សា មានប្រសាសន៍ថា ផ្ទះរបស់គាត់មិនអាចអត់បង្គន់អនាម័យទេ។

(សំឡេងរបស់កញ្ញា ចាន់ ថុល)

មិនខុសគ្នាដែរ កញ្ញាម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅភូមិព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះ
អណ្តែត ខេត្តតាកែវ យល់ឃើញថា ការប្រើប្រាស់បង្គន់អនាម័យពិតជាមានផលប្រយោជន៍
ល្អចំពោះសុខភាព។

(សំឡេង)

មានការអះអាងជាច្រើនមកថា ការមិនមានបង្គន់អនាម័យប្រើប្រាស់ គឺដោយសារកត្តា
សេដ្ឋកិច្ច ប៉ុន្តែចំពោះលោក សេង សារិទ្ធ វាហាក់ដូចជាផ្ទុយពីនេះទៅវិញ។ ក្រោមដំបូល
ផ្ទះធំបីខ្នង នៅភូមិ ចចកទី១ ឃុំមេបុណ្យ ស្រុកមេសាង ខេត្តព្រៃវែង ជាគ្រូបង្រៀនផងនោះ
លោក សារិទ្ធ បញ្ជាក់ថា ក្នុងគ្រួសាររបស់គាត់ពុំមានបង្គន់អនាម័យប្រើទេ ប៉ុន្តែលោកអះ
អាងថា កាលពីមុនគ្រួសារលោកធ្លាប់ប្រើបង្គន់ចាក់ផេះ។ ទន្ទឹមនឹងនេះ លោកក៏យល់ឃើញ
អំពីផលប៉ះពាល់ នៃកង្វះខាតបង្គន់អនាម័យប្រើដែរថា ៖

(សំឡេងលោក សេង សារិទ្ធ)

ចំពោះអ្នកគ្រូ ម៉ុច មូលីណា ជាពេទ្យឆ្មប ឯកជន ភូមិស្គរដាច ឃុំតាកោរ ស្រុកមេសាង ដែរ
នោះ មានប្រសាសន៍ប៉ាន់ប្រមាណថា ប្រជាជនក្នុងភូមិប្រហែល២០% ពិតជាទីទាល់ខ្វះ
លទ្ធភាពប្រើបង្គន់អនាម័យមែន ប៉ុន្តែអ្នកដែលប្រើនៅតែមានចំនួនតិច។ ដូច្នេះអ្នកស្រី
សន្និដ្ឋានទៅលើបញ្ហាកង្វះចំណេះដឹងពាក់ព័ន្ធនឹងសុខភាពជាកត្តាចម្បង។

(សំឡេងអ្នកស្រីម៉ុច ម៉ូលីណា)

ដោយឡែក សម្រាប់ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រជាជនភាគច្រើនបាន
កែប្រែទម្លាប់មកប្រើប្រាស់បង្គន់អនាម័យវិញ នោះគឺដោយសារមានការផ្សព្វផ្សាយអប់រំ
និងការជួយសង់បង្គន់អនាម័យពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ នេះបើតាមការគូស
បញ្ជាក់ពីលោក ទេព សំអាត ប្រធានមណ្ឌលសុខភាពប្រតោង។

(សំឡេងលោក ទេព សំអាត)

វាជាជំហានបន្ទាប់ ក្រោយពីអង្គការ អាដ្រា បានដកគម្រោងមួយ ក្នុងនោះមានទាំងការ
សាងសង់បង្គន់អនាម័យផង ចេញពីទឹកដីខេត្តកំពង់ធំ និងបានបន្តឆ្ពោះគោលដៅសាង
សង់បង្គន់អនាម័យ នៅខេត្តព្រះវិហារបន្ថែម។ ក្នុងការអនុវត្តគម្រោងលើបួនស្រុកនៅ
ខេត្តកំពង់ធំ អាដ្រា សាងសង់បង្គន់បានប្រមាណជិត៣០០០បង្គន់ និងបច្ចុប្បន្នសាងសង់
បានជិត៥០០បង្គន់ទៀតហើយ នៅងខេត្តព្រះវិហារ។ ការលើកស្ទួយផ្នែកទឹកស្អាត និង
អនាម័យ មានទាំងការសាងសង់អណ្តូងទឹក មានទាំងបង្គន់អនាម័យនោះ ត្រូវបានគេ
មើលឃើញថា មានប្រជាប្រិយភាព និងគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជាទូទៅ។ ព្រោះ
ថា គម្រោងនេះមានគោលការណ៍ជាលក្ខណៈបដិភាគ មានន័យថា៖

(សំឡេងលោក ទ្រី គឹមឡុង)

នេះជាប្រសាសន៍របស់លោក ទី្រ គឹមឡុង អនុប្រធានគម្រោងវេស របស់អង្គការ អាដ្រា
ប្រចាំខេត្តព្រះវិហារ។

រាយការណ៍ពីទីក្រុងភ្នំពេញ អ្នករៀបចំនាទីសុខភាពជូនវិទ្យុអូស្ត្រាលី ខ្ញុំ រស់ គង់
អង្គការឆេមស៍ ៕

ផលិតដោយ៖ វិទ្យុអូស្រ្តាលីខេមរភាសា។
វ៉ិបសាយថ៍៖ http://www.khmer.radioaustralia.net.au

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s