សុខភាពភ្នែក៖ ការមើលជិតមិនច្បាស់ (Presbyopia)

នៅពេលចូលវ័យពាក់កណ្ដាល៤០ឆ្នាំនោះ កំហើញនៃភ្នែករបស់មនុស្សមានការប្រែប្រួល
ហើយមានការប្រែប្រួលមួយនោះ ធ្វើឲ្យភ្នែកមើលជិតមិនច្បាស់។ មនុស្សមួយចំនួនមិនចង់
ប្រើប្រាស់វ៉ែនតាឡើយ ដោយភ័យខ្លាចថាវានឹងធ្វើឲ្យបញ្ហាមើលជិតមិនច្បាស់នេះ កាន់តែ
ធ្ងន់ធ្ងរឡើងជាងមុនទៀត។ បាទ តើពិតមែនឬមួយយ៉ាងណានោះ សូមអញ្ជើញលោកអ្នក
នាងតាមដានស្ដាប់នាទីសុខភាពរបស់វិទ្យុអូស្រ្តាលីនៅពេលនេះជាមួយខ្ញុំបាទ យុទ្ធ ឈាង
ដើម្បីស្វែងយល់អំពីបញ្ហាមើលជិតមិនច្បាស់។

បាទ ការមើលឆ្ងាយមិនច្បាស់ ឬហៅថា ភ្នែកមីញ៉ូប (myopia) នោះ វាកើតឡើងចំពោះ
មនុស្សមួយចំនួនមិនថាឡើយក្នុងវ័យណាទេ ជាពិសេសនៅវ័យក្មេងក៏មានដែរ។ មនុស្ស
មានភ្នែកមីញ៉ូប ត្រូវការពាក់វ៉ែនតាជាជំនួយសម្រាប់ការមើលឆ្ងាយៗ។ ប៉ុន្តែផ្ទុយទៅវិញ
បញ្ហាការមើលជិតមិនច្បាស់វិញ ដែលអានតាមភាសាអង់គ្លេសថា presbyopia
(ផ្រេសប៊ីអូភៀ) វាកើតឡើងចំពោះមនុស្សដែលមានវ័យឈានចូលពាក់កណ្ដាល៤០ឆ្នាំ។

នៅពេលលោកអ្នកមានបញ្ហាបែបនេះ លោកអ្នកពាក់វ៉ែនតាសម្រាប់តែមើលអ្វីជិតៗដូចជា
អានសៀវភៅជាដើមប៉ុណ្ណោះទេ។ ការមើលឃើញរបស់លោកអ្នកមានការប្រែប្រួលតាម
ធម្មជាតិពាក់ព័ន្ធនឹងប្រព័ន្ធសរសៃប្រសាទភ្នែក ហើយលោកអ្នកត្រូវការជំនួយពីវ៉ែនតា
ដើម្បីឲ្យការមើលឃើញជិត បានច្បាស់ឡើង។

លោកស្រី Cathy Johnson ជាអ្នករៀបចំនាទីសុខភាពសម្រាប់វ៉ិបសាយ៍របស់ ABC
អូស្រ្តាលី ហៅថា Health & Wellbeing និយាយថាបញ្ហាទាំងនេះ នៅពេលយូរៗទៅ
នោះ វាមានសភាពយ៉ានយ៉ឺនឡើងៗ ដោយឯកឯង៖

<ប្រសិនបើលោកអ្នកយល់ឃើញថា កំហើញរបស់ភ្នែកមានសភាពយ៉ាប់យ៉ឺនទៅ ជាង
មុនតាំងតែពីបានចាប់ផ្ដើមពាក់វ៉ែនតានោះ គឺមិនមែនមានរូបលោកអ្នកតែម្នាក់គត់ទេដែល
មានបញ្ហានេះ។ ការពិតនោះគឺវាបណ្ដាលមកពីសុខភាពភ្នែក ជាពិសេសការមើលជិតមិន
ច្បាស់តែម្ដង ដែលយូរៗទៅមានសភាពលំបាកទៅៗដោយឯកឯង។ បើនិយាយម្យ៉ាងទៀត
នោះ គឺលោកអ្នកហាក់ ដូច ជាមានការលំបាកជាងមុន បើគ្មានជំនួយពីវ៉ែនតាទេនោះ។
ដូច្នេះ សូមកុំយល់ថាការពាក់ វ៉ែនតានាំឲ្យភ្នែករបស់លោកអ្នកកាន់តែមានបញ្ហាមើលមិន
ច្បាស់កាន់តែខ្លាំងទៅ>

បាទ ចំពោះលោក អ៊ឹង ឌីប៉ូឡា ពីមជ្ឈមណ្ឌលថែរក្សាភ្នែក Eye Care នៅក្នុងទីក្រុងភ្នំពេញ
ក៏មានការយល់ដឹងដូចគ្នានឹងប្រសាសន៍របស់លោកស្រី Cathy Johnson ដែរ ហើយលោក
អ៊ឹង ឌីប៉ូឡា បកស្រាយថាការប្រើប្រាស់វ៉ែនតាគឺជាការជួយសម្រាលបន្ទុកដល់ភ្នែកទៅវិញទេ៖

(សំឡេង)

ទោះបីជាបញ្ហានៃការមើលជិតមិនច្បាស់នេះ ចៀសមិនផុតក្ដីពីការដែលត្រូវតែកើតឡើងនោះ
ក៏លោកអ្នកអាចព្យាយាមពន្យារពេលវេលានៃការកើតឡើងរបស់វាបានដែរ។ លោកស្រី Cathy
Johnson ថ្លែងថាការពាក់វ៉ែនតាការពារភ្នែកពីកាំរស្មី UV គឺអាចកាត់បន្ថយល្បឿននៃបញ្ហា
ការមើលជិតមិនច្បាស់នេះ មិនឲ្យឆាប់ឈានមកដល់បាន។

បាទ បន្ថែមពីលើនេះដែរ លោក អ៊ឹង ឌីប៉ូឡា ផ្ដល់ការបកស្រាយថា កាំរស្មីព្រះអាទិត្យ UV
នេះ អាចធ្វើឲ្យភ្នែកកើតជំងឺផ្សេងៗបាន ហើយការពាក់វ៉ែនតាការពារពន្លឺ UV នេះ គឺជាម្យោ
បាយប្រសើរមួយដើម្បីការពារភ្នែករបស់លោកអ្នក៖

(សំឡេង)

បាទ ដូចលោក អ៊ឹង ឌីប៉ូឡា មានប្រសាសន៍អម្បាញ់មិញនេះថា មានទស្សនៈអវិជ្ជមានរបស់
សង្គម ដែលរើសអើងឬនិន្ទាចំពោះការពាក់វ៉ែនតាខ្មៅ ដោយមិនបានគិតអំពីផលប្រយោជន៍
ល្អរបស់វាសម្រាប់ភ្នែកឡើយ។ បាទ ចំណែកឯការពាក់វ៉ែនតាពណ៌សវិញ ក៏មានការយល់
ឃើញជាទម្លាប់តៗគ្នាផងដែរថា នឹងធ្វើឲ្យមនុស្សដែលពាក់វ៉ែនតាសនោះ មើលទៅដូច
មនុស្សចាស់អញ្ចឹង។ ចំពោះទស្សនៈបែបនេះមានការផ្លាស់ប្ដូរគួរកត់សម្គាល់នៅក្នុងសង្គម
របស់ពលរដ្ឋអូស្រ្តាលី។ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយក្នុងប្រទេស
អូស្រ្តាលី ហៅថា Mx និយាយថា ការពាក់វ៉ែនតាសគឺម៉ូដទាន់សម័យមួយ ជាពិសេស
សម្រាប់នារី វាបានលើកសម្រសបន្ថែម។ ក្នុងការស្ទង់មតិមួយគេរកឃើញថា មានស្រ្តីមួយ
ចំនួនដែលមិនមានមានបញ្ហាភ្នែកសោះនោះ និយមពាក់វ៉ែនតាសកញ្ចក់ធម្មតា ដោយមាន
ការយល់ឃើញថាវាលើកសម្រស់ផង និងម្យ៉ាងមានការយល់ជាទូទៅផងដែរថា មនុស្ស
ពាក់វ៉ែនស សុទ្ធតែជាមនុស្សមានបញ្ញា ហើយរៀនសូត្របានខ្ពស់។ …. បាទ ចុះតើចំពោះ
រូបលោកអ្នក វិញនោះ យល់ឃើញយ៉ាងណាដែរចំពោះទស្សនៈទាំងនេះ?

បាទ នាទីសុខភាពរបស់វិទ្យុអូស្រ្តាលីមានផ្សាយរៀងរាល់ថ្ងៃពុធក្នុងកម្មវិធីវិទ្យុអូស្រ្តាលី
ដែលផ្សាយបន្តផ្ទាល់ពីទីក្រុងម៉ែលប៊ិន តាមរយៈស្ថានីយនានានៅទូទាំងខេត្តក្រុងនៃប្រ
ទេសកម្ពុជា ដូចជាវិទ្យុមណ្ឌលត័ត៌មានស្រ្តីកម្ពុជា FM 102 ។ បាទ សូមបន្តការពិភាក្សា
ថែមទៀតអំពីសុខភាពភ្នែកជុំវិញបញ្ហាភ្នែកមើលជិតមិនច្បាស់។

បាទ វ៉ែនតាសម្រាប់ពាក់ជួយមើលជិតឲ្យច្បាស់ សម្រាប់មនុស្សចូលវ័យចំណាស់នោះ
តែងតែមានលក់ស្រាប់ៗនៅតាមទីលក់ដូរនានា ជាពិសេសតាមហាងកាត់វ៉ែនតា។

ហើយវ៉ែនតាទាំងនេះមានកម្រិតខ្លាំងឬខ្សោយតម្រូវទៅតាមភាពធ្ងន់ធ្ងរឬស្រាលរបស់ភ្នែក
មនុស្សម្នាក់ៗ។ យ៉ាងណាមិញ ចំពោះមនុស្សខ្លះ មិនអាចពាក់ត្រូវបានមួយរយភាគរយទេ
ដោយសារភ្នែកទាំងពីររបស់លោកអ្នកមិនមានសភាពដូចគ្នាទាំងស្រុងឡើយ។ ម្ខាងអាចល្អ
ជាងម្ខាង។ ដូច្នោះ ប្រសិនបើវ៉ែនតាកាត់ស្រាប់មិនត្រូវភ្នែករបស់លោកអ្នកទេនោះ លោក
អ្នកត្រូវការកាត់វ៉ែនតាដោយមានការវាស់វែងជាមួយគ្រូពេទ្យភ្នែក។ ហើយលោក អ៊ឹង ឌីប៉ូឡា
ពីមជ្ឈមណ្ឌលថែរក្សាភ្នែក Eye Care ពន្យល់បន្ថែមថាយ៉ាងដូច្នេះ៖

(សំឡេងលោក អ៊ឹង ឌីប៉ូឡា)

បាទ អម្បាញ់មិញនេះ គឺជាប្រសាសន៍របស់ លោក អ៊ឹង ឌីប៉ូឡា ជានាយកនៃមជ្ឈមណ្ឌល
ថែរក្សាភ្នែក Eye Care នៅប្រទេសកម្ពុជា។

បាទ លោកអ្នកនាងជាទីមេត្រី ដោតពេលវេលាមានកំណត់នោះ នាទីសុខភាពរបស់វិទ្យុ
អូស្រ្តាលីនៅពេលនេះ ត្រូវឈានចូលជិតដល់ទីបញ្ចប់ហើយ។ តែមុននឹងបញ្ចប់ខ្ញុំបាទ
សូមធ្វើសេចក្ដីសង្ខេបឡើងវិញនូវអ្វីដែលបានលើកយកមកពិភាក្សានៅថ្ងៃនេះ គឺថា ការ
មើលជិតមិនច្បាស់គឺជាបញ្ហានៃសុខភាពភ្នែករបស់មនុស្ស ដែលជាទូទៅកើតឡើង
ចំពោះក្រុមមនុស្សដែលឈានចូលវ័យប្រហែលពាក់កណ្ដា៤០ឆ្នាំ។ ការពាក់វ៉ែនតាមិន
ធ្វើឲ្យភ្នែកកាន់តែខូចខ្លាំងទៅៗដូចការគិតនោះឡើយ។ កាំរស្មី UV ជាពិសេសពីប្រភព
ពន្លឺព្រះអាទិត្យតែម្ដង អាចបំផ្លាញសុខភាពភ្នែករបស់លោកអ្នកបាន។ ហើយបើនិយាយ
រួមទៅភ្នែកគឺជាអវយវៈយ៉ាងសំខាន់មួយផងដែរសម្រាប់ការរស់នៅរបស់មនុស្ស។ តើ
លោកអ្នកថែទាំភ្នែករបស់លោកបានកម្រិតណាដែរ?

បាទ នាទីសុខភាពបរស់វិទ្យុអូស្រ្តាលីនឹងវិលត្រឡប់ជួមបលោកអ្នកនាងសាជាថ្មីទៀត
នៅក្នុងកម្មវិធីផ្សាយនៅពេលក្រោយទៀត បាទ។ សូមអរគុណចំពោះការតាមដានស្ដាប់
របស់លោកអ្នកនាង ហើយខ្ញុំ យុទ្ធ ឈាង សូមគោរពលាមួយគ្រាសិន៕

ផលិតដោយ៖ វិទ្យុអូស្រ្តាលីខេមរភាសា។
វ៉ិបសាយថ៍៖ http://www.khmer.radioaustralia.net.au

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s