ជំងឺថ្លើមប្រភេទ B

ថ្លើមគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ខ្លួនប្រាណមនុស្សយើង។ ប្រសិនបើថ្លើមមានជំងឺនោះ
ក្នុងករណីខ្លះ វាអាចបណ្ដាលឲ្យយើងឈឺធ្ងន់ហើយឈានទៅរកការស្លាប់ទៀតក៏មាន។ ជំងឺ
រលាកថ្លើមគឺជាជំងឺឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន។ ជំងឺថ្លើមមានប្រាំប្រភេទគឺ A B C
D និង E។

ជំងឺថ្លើមប្រភេទ B គឺជាជំងឺឆ្លងបំផុតមួយក្នុងពិភពលោក ដែលធ្វើឲ្យមានការព្រួយបារម្ភក្នុង
បញ្ហាសុខភាពសាធារណៈ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមមានប្រទេសកម្ពុ
ជាផងដែរ។

ជំងឺថ្លើមប្រភេទ B មានបង្កប់នៅក្នុងឈាម ក្នុងទឹកមាត់ ទឹកដោះម្ដាយ និងទឹករំអឹលផ្សេងៗ
នៅក្នុងខ្លួនរបស់មនុស្ស ហើយក៏អាចឆ្លងដោយងាយផងដែរ ស្រដៀងគ្នានឹងការឆ្លងមេរោគ
អេដស៍ដូច្នោះដែរ ក៏ប៉ុន្តែជំងឺថ្លើមប្រភេទ B នេះមានថ្នាំសម្រាប់ចាក់បង្ការ។

ក្រោមការសហការជាមួយអង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា(ឆែមស៍) នាទីសុខ
ភាពរបស់វិទ្យុអូស្រ្តាលី នៅពេលនេះសូមលើកយកប្រធានបទស្តីអំពី ជំងឺថ្លើមប្រភេទ B
មកផ្សាយជូនប្រិយមិត្តជ្រាប ជាពិសេសអំពីការបង្ការជំងឺនេះ។ ហើយជាបន្តសូមតាមស្ដាប់
លោក រស់ គង់ នៃអង្គការ ឆេមស៍នៅទីក្រុងភ្នំពេញ ដែលបានជួបសម្ភាសជាមួយវេជ្ជបណ្ឌិត
មួយចំនួនពិភាក្សាជុំវិញជំងឺថ្លើមប្រភេទ B ដូចតទៅ៖

(សំឡេងរបស់លោក រស់ គង់)

មុននឹងចាប់ផ្តើមបរិយាយទៅដល់ជំងឺថ្លើមប្រភេទ B លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ អគ្គ
នាយក ទស្សនាវដ្តីសុខភាពយើង សូមបកស្រាយទូទៅពាក់ព័ន្ធនឹងប្រភេទជំងឺថ្លើម។ (សំ
ឡេងលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ)។

ប្រភេទជំងឺថ្លើមទាំងនេះមានការវិវត្តជាលំដាប់ក្រោយពេលឆ្លង។ បាទ ! លោកវេជ្ជបណ្ឌិត
គូសបញ្ជាក់បន្ថែមទៀតដូច្នេះថា ៖ សំឡេងលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។

ក្នុងនាមជាអ្នកលក់ម្ហូបអាហារ លោក ជឹម ជីង ម្ចាស់អាហារដ្ឋាននៅភូមិមេបុណ្យ ឃុំមេ
បុណ្យស្រុកមេសាង ខេត្តព្រៃវែង មានប្រសាសន៍ថា គាត់មិនដឹងពីប្រភេទនៃជម្ងឺថ្លើមនោះ
ទេ ហើយក៏មិនដឹង ប្រាកដដែរថា វាឆ្លងតាមរបៀបណានោះ តែគាត់ឮតៗគ្នាថា អាចឆ្លង
តាមរយៈការប្រើប្រាស់កែវ ចាន ស្លាបព្រារួមគ្នាដែលពុំមានអនាម័យ។ (សំឡេងលោក
ជឹម ជីង)។

ក្នុងចំណោមប្រភេទជំងឺថ្លើម ជំងឺថ្លើមប្រភេទB មានលក្ខណៈធ្ងន់ធ្ងរជាងគេ ហើយក៏កើត
ញឹកញាប់ដែរនៅកម្ពុជា។ នេះជាការអះអាងរបស់លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុទ្ធ ប្រធាន
ផ្នែកជំងឺថ្លើម ក្រពះ ពោះវៀនប្រចាំមន្ទីរពេទ្យកាល់ម៉ែត្រ។ លោកវេជ្ជបណ្ឌិតមានប្រសា
សន៍បន្តពាក់ព័ន្ធនឹងជំងឺថើ្លមប្រភេទB ថា៖ សំឡេងលោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុទ្ធ។

ឆ្លើយតបទៅនឹងសំណួរថា តើវាឆ្លងដូចមេ្តចនោះ លោកវេជ្ជបណ្ឌិតលើកឡើងថាវាឆ្លង
ពីមនុស្សឈឺ ទៅមនុស្សជាដោយ មានមូលហេតុធំៗបី គឺ៖ សម្លេងលោកវេជ្ជបណ្ឌិត អ៊ុង
ចក្រាវុទ្ធ។

ជំងឺថ្លើមប្រភេទBនេះ ជាទូទៅគឺពុំមានលេចចេញជារោគសញ្ញាអ្វីទេ តែក៏អាចមានខ្លះ
ដូចជាកើតលឿង។ (សំឡេងលោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុទ្ធ)

ទោះបីជាជំងឺនេះមានការវិវត្ដន៍យឺតៗ និងដែលអាចធ្វើឲ្យស្លាប់ក្នុងរយៈពេលយូរ ប៉ុន្តែ
វានៅតែជាជំងឺ ដែលដើរតួសំខាន់ដដែល ចំពោះពាក្យថា កាចសាហាវ ។ នេះជាប្រសា
សន៍របស់លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ (សំឡេងលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ)។

លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុទ្ធ លើកឡើងបង្ហាញពីផលប៉ះពាល់ផ្សេងទៀត ដែលអាច
ឆ្លងដល់សមាជិកក្នុងគ្រួសារ ឬអ្នកដទៃ។ (សំឡេងលោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុទ្ធ)

ដើម្បីកាត់បន្ថយអត្រាឆ្លងនៃជំងឺថ្លើមពីកំណើត ក្រសួងសុខាភិបាលបានអនុវត្តកម្មវិធី
ចាក់ថ្នាំបង្ការសមា្រប់ទារកដោយឥតគិតថ្លៃ។ (សំឡេងលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ)។

ដោយខ្លាចក្រែងមានការឆ្លងជំងឺថ្លើមនេះដោយប្រការណាមួយ អ្នកស្រីម្នាក់រស់នៅខេត្ត
កំពង់ធំ សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា ក្នុងសមាជិកគ្រួសារអ្នកស្រី៤នាក់ បាន
ទៅចាក់ថ្នាំបង្ការនៅគ្លីនិកឯកជន។ អ្នកស្រីបន្តថា ចំពោះថ្នាំបង្ការ អ្នកស្រីមិនបានទុកចិត្ត
១០០%នោះទេ។

មានការពិបាកបំផុតពីការព្យាបាលជំងឺថ្លើមប្រភេទ B នេះព្រោះមកដល់ពេលបច្ចុប្បន្នគេ
ពុំទាន់រកឃើញប្រភេទថ្នាំដែលអាចសម្លាប់មេរោគនេះបានទេ។ (សំឡេងលោកវេជ្ជ
បណ្ឌិតអ៊ុង ចក្រាវុទ្ធ)។

បន្ថែមលើនេះ ថ្មីៗនេះ បើតាមស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តនៅប្រទេសជប៉ុន គឺថា
ជនជាតិអាស៊ីមានជំនោរឆ្លងជំងឺថ្លើមប្រភេទ B ជាងគេ ដោយមានអត្រាឆ្លងប្រមាណ
ពី៥%ទៅ១២% ដោយសារតែហ្សែនពីរប្រភេទនៃប្រព័ន្ធប្រយុទ្ធប្រឆាំងវីរុសមានការ
ប្រែប្រែល។ ហេតុដូច្នេះ ពលរដ្ឋអាស៊ីគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នអំពីជំងឺ
ថ្លើមប្រភេទ B នេះឲ្យមែនទែន!

ផលិតដោយ៖ វិទ្យុអូស្រ្តាលីខេមរភាសា។
វ៉ិបសាយថ៍៖ http://www.khmer.radioaustralia.net.au

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s