ការស្រាវជ្រាវកញ្ចក់សូឡារ (Solar) ថ្មី​សម្រាប់​ផលិត​អគ្គិសនី​នៅ​ប្រទេស​ក្រី​ក្រ

អ្នកវិទ្យា​សាស្រ្ដ​អូស្រ្ដាលី​កំពុង​ស្រាវជ្រាវ​បន្ទះ​កញ្ចក់សូឡារ​ (Solar) ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​​ប្រមាណ​​២ពាន់​លាន​​នាក់​​ឲ្យ​​មាន​អគ្គិសនី​ប្រើ​ប្រាស់​។ រូបភាព​ដោយ [ABC]

កាលពីឆ្នាំទៅមិញស្រ្ដីវ័យក្មេងប្រាជ្ញាឆ្លាតវៃដ៏ឆ្មើមម្នាក់របស់អូស្រ្ដាលី
អាយុ២៣ឆ្នាំបានទទួលរង្វាន់វិទ្យាសាស្រ្ដដ៏ល្បីរបស់អូស្រ្ដាលីដែល
មានឈ្មោះថា Australian Museum Eureka Prize។

រង្វាន់ដែលជាជម្រើសរបស់ពលរដ្ឋបានទៅនាង Nicole Kuepper
ដែលជាអ្នកវិទ្យាសាស្រ្ដខាងជំនាញកញ្ចក់សូឡារបម្រើការងារនៅ
សកលវិទ្យាល័យ New South Wales នៅក្នុងស៊ីដនីយប្រទេស
អូស្រ្ដាលី។ នាង Nicole Kuepper ក៏បានទទួលរង្វាន់ជាមេដឹកនាំ
វ័យក្មេងដ៏ឆ្នើមផងដែរខាងបញ្ហាបរិស្ថាន និងបន្លាស់ប្ដូរអាកាសធាតុ។

នាង Nicole បានស្រាវជ្រាវរកឃើញការធ្វើបន្ទះសូឡារថ្មីដែលអាច
បង្កើតអគ្គិសនីបានក្នុងតម្លៃថោក​​ និងមិនបំពុលបរិស្ថានដែលប្រជាពល
រដ្ឋប្រមាណ២ពាន់លាននាក់រស់នៅក្នុងប្រទេសក្រីក្រអាចប្រើប្រាស់
បានទៅថ្ងៃមុខ។ ដើម្បីរួមចំណែកនៅក្នុងការអបអរទិវាសិទ្ធិនារីអន្ដរ
ជាតិ៨ មីនា នៅថ្ងៃនេះ លោក ឃុន អាឡិច បានដកស្រង់របាយការណ៍
នេះចេញពីកម្មវិធីវិទ្យាសាស្រ្ដ Innovations របស់វិទ្យុអេប៊ីស៊ីអូស្រ្ដាលី
មកជូនប្រិយមិត្ដស្ដាប់ដូចតទៅស្ដីអំពីការងារស្រាវជ្រាវបែបវិទ្យាសាស្រ្ដ
របស់នារីអូស្រ្ដាលី។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s