ផលប៉ះពាល់អវិជ្ជមានលើសុខភាព​មនុស្ស​ក្រោយ​​ព្រឹត្ដិការណ៍​ភ្លើង​ឆេះ​ព្រៃ

លោកស្រីវេជ្ជបណ្ឌិត Rachel Tham ពីសកលវិទ្យាល័យ Monash បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ភ្លើង​ឆេះ​ព្រៃ​មុនៗ​ អស់​រយៈ​ពេល​៦​ខែ​ក្រោយ​ពី​ហេតុការណ៍​កើត​ឡើង គេ​សង្កេត​ឃើញ​បណ្ដា​ជន​ជា​ច្រើន​ដែល​រស់​នៅ​ប្រមាណ​ជា​២រយ​គីឡូម៉ែត្រ​ឆ្ងាយ​ពី​កន្លែង​ភ្លើង​ឆេះ​ព្រៃ ត្រូវ​ចូល​ទៅ​មន្ទីរ​ពេទ្យ​សង្រ្គោះ​បន្ទាន់​ដើម្បី​ព្យាបាល​ជំងឺ។​ រូបភាព [ABC]

មិត្ដអ្នកស្ដាប់ខ្លះប្រាកដជាបានឮដំណឹងជាហូរហែកន្លងទៅនេះជាមិនខាន
ទេ តាមរយៈការផ្សាយព័ត៌មានរបស់វិទ្យុអូស្រ្ដាលីជុំវិញព្រឹត្ដិការណ៍គ្រោះ
មហន្ដរាយធម្មជាតិភ្លើងឆេះព្រៃដ៏ខ្លាំងក្លាសន្ធោសន្ធៅដែលបានធ្វើឲ្យពល
រដ្ឋអូស្រ្ដាលីស្លូតត្រង់ជាង២រយនាក់ស្លាប់បាត់បង់ជីវិត។

បើប្រៀបធៀបទៅនឹងអគ្គិភ័យនៅគ្រាមុនៗ ភ្លើងឆេះព្រៃលើកនេះ គឺជា
ហេតុការណ៍មួយយ៉ាងដ៏អាក្រក់បំផុតនៅក្នុងប្រទេសអូស្រ្ដាលីដែលបាន
ឆេះឡើងនៅក្នុងរដ្ឋវិចថូរៀចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៩។

មិនត្រឹមតែបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងឲ្យក្លាយទៅជាផេះម៉ត់ផង់នោះ
ទេ ភ្លើងឆេះព្រៃនេះ ក៏បានកំទេចព្រៃជាច្រើនពាន់ហិចតារដែរ និងធ្វើឲ្យ
ជីវិតសត្វព្រៃរាប់រយរាប់ពាន់ជីវិតបាត់បង់។ ក្រៅពីការខូចខាតសម្ភារៈ
ភ្លើងឆេះព្រៃក៏បានធ្វើឲ្យប៉ះទង្គិចដល់ផ្លូវចិត្ដជនរងគ្រោះ និងញាតិមិត្ដ
របស់គេ ព្រមទាំងបង្កជាបញ្ហាសុខភាពផងដែរ។

បាទ! ថាតើផលប៉ះពាល់ដល់សុខភាពដោយសារតែភ្លើងឆេះព្រៃនេះមាន
អ្វីខ្លះ? តទៅនេះនៅក្នុងនាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យារបស់វិទ្យុអូស្រ្ដាលី
នៅថ្ងៃនេះ លោក ឃុន អាឡិច ធ្វើការអត្ថាធិប្បាយជូនជាទីសណ្ដាប់។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s