ភាព​ភ្ញាក់​ផ្អើល​ថ្មី​ជា​មួយ​នឹង​សេវាកម្ម​ទាក់ទង​មិត្ត​ជុំ​វិញ​ពិភព​លោក Hi 5!

 

សួស្ដី​ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់ ក្នុង​ឱកាស​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ព័ត៌មាន​ថ្មី​មួយ​ដែល​ប្រហែល​ជា​អាច​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​មួយ​គេហទំព័រ​ទាក់​ទង​មិត្ត​ជុំ​វិញ​ពិភព​លោក ដែល​មាន​ឈ្មោះ​ថា Hi 5 ដែល​គេហទំព័រ​នេះ​គឺ​បាន​ជាប់​ចំណាត់​១​ក្នុង​ចំណោម​គេហទំព័រ​ស្វែង​រក​មិត្ត​ជុំ​វិញ​ពិភព​លោក​ទាំង​៥​ប្រភេទ​រួម​មាន Hi-5,Friendster,Facebook,JapanProbe Friends,Lovehappensហើយ​ប្រហែល​ជា​មាន​ប្រិយ​មិត្ត​មួយ​ចំនួន​ធំ​បាន​ធ្លាប់​ស្គាល់​គេហទំព័រ​ខាង​លើ​នេះ​រួច​មក​ហើយ​មើល​ទៅ តែ​អ្វី​ដែល​ជា​ភាព​មិន​គួរ​ឲ្យ​ជឿ ដែល​ខ្ញុំ​ចង់​បង្ហាញ​ប្រិយ​មិត្ត​ហើយ​ខ្ញុំ​ក៏​តែង​តែ​សង្ឃឹម​ទុក​ជា​យូរ​មក​ហើយ​នោះ​គឺ ឥឡូវ​គេហទំព័រHi 5នេះ​បាន​ចាប់​ផ្ដើម​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​សាកល្បង​បកប្រែ​គេហទំព័រ​របស់​ខ្លួន​ជា​ភាសា ខ្មែរ ជា​ស្ថាពរ​ហើយ។ ដែល​មាន​ភាព​ល្អឥតខ្ចោះ​ជា​មួយ​ការ​ប្រើ​ពាក្យ​បច្ចេកទេស និង​ក្រាហ្វិក​នៃ​តួអក្សរ​ខ្មែរ​យូនីកូដ ដ៏​ស្រស​ស្អាត។ នេះ​ជា​មោនភាព​ថ្មី​មួយ​ទៀត​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ដែល​បាន​ខិត​ខំ​ស្រាវ​ជ្រាវ​ទុក​ជា​កេរ្តិ៍​ដំណែល​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ បាន​ប្រើ​ប្រាស់​សម្រាប់​វិស័យ​ព័ត៌មានវិទ្យា​របស់​ខ្មែរ។ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​គឺ​មាន​ភាព​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចាប់​ផ្ដើម​សាកល្បង​Hi 5 ជា​ភាសា​ខ្មែរ និង​បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុម​អ្នក​បកប្រែ​ពាក្យ​បច្ចេកទេស​ស្ម័គ្រចិត្ត​ឲ្យ​គេហទំព័រ​មួយ​នេះ។ ប្រសិន​បើ​ប្រិយមិត្ត​គិត​ចង់​ចូល​រួម​គាំទ្រ ដើម្បី​សាកល្បង​មើល​អំពី​ពាក្យ​បច្ចេកទេស​និង​ដំណើរ​ការ​ដែល​បាន​ប្រើ​លើ​គេហទំព័រ​នេះ សូម​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម សូម​ចូល​ទៅ​កាន់​គណនី Hi 5 របស់​ប្រិយ​មិត្ត​ហើយ សូម​ចូល​ទៅ​កាន់ Account ( Account Settings) > ជ្រើស ​Chang Default Language ដើម្បី​ធ្វើ​ការ​ប្ដូរ​ភាសា​ពី អង់គ្លេស ទៅ​ភាសា​ខ្មែរ  > សូម​ចុច​លើ​ប៊ូតុង Save ដើម្បី​ធ្វើ​ការ​រក្សា​ទុក​នូវ​ព័ត៌មាន​ដែល​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ បន្ទាប់​មក​ទៀត​ប្រិយ​មិត្ត​និង​អាច​ទទួល​បាន​លទ្ធផល​ដូច​រូប​ខាង​ក្រោម។

 

ហើយ​ប្រសិន​បើ​ប្រិយមិត្ត​មាន​ចិត្ត​ចង់​ចូល​រួម​ក្នុង​ក្រុម​បកប្រែ​ស្ម័គ្រចិត្ត​សម្រាប់​គេហទំព័រ ខ្មែរ Hi 5ឬ​ចង់​ចូល​រួម​ពិភាក្សា​ផ្ដល់​ជា​មតិយោបល់​ដើម្បី​ជួយ​ស្ថាបនា​នូវ​ពាក្យ​បច្ចេកទេស ដែល​បាន​យក​ប្រើ​ក្នុង​គេហទំព័រ​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​រីក​ចម្រើន​ទៅ​មុខ​នោះ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម។ បន្ទាប់​ពី​ប្រិយ​មិត្ត​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ភាសា​រួច​រាល់​ហើយ​នោះ​គឺ មាន​ន័យ​ថា​ប្រិយ​មិត្ត​អាច​ចាប់​ផ្ដើម​ចូល​រួម​ជា​សមាជិក​បកប្រែ​បាន​ហើយ ដោយ​ជា​ដំបូង​គ្រាន់​តែ​ចូល​ទៅ​កាន់ ទំព័រ​ដើម រួច​ស្វែង​រក​ពាក្យ​​ តំបន់បណ្តាញ hi5 ជា ភាសាខ្មែរ ដែល​នៅ​ពីក្រោម​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ នៅ​ពេល​ដែល​អ្នក​បាន​បើ​កទៅ​លើ​វា វា​នឹង​បង្ហាញ​ព័ត៌មានដូចរូប​ខាង​ក្រោម​ 

សូម​ចុចលើ​ពាក្យ ចូលរួមជាមួយក្រុមអ្នកបកប្រែ បន្ទាប់សូម​ចូល​ទៅ​កាន់ បើកការបកប្រែ រួច​សូម​ចូល​ទៅ​កាន់ បកប្រែ ១០ នោះ​ប្រិយ​មិត្ត​និង​មើល​ឃើញ​នូវ​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​ដែល​ត្រូវ​បក​ប្រែ លោត​ចេញ​មក​មុខ​អេក្រង់ ដើម្បី​ធ្វើ​ការ​បក​ប្រែ ឬ​បោះ​ឆ្នោត​ទទួល​យល់​ព្រម​តាម​ពាក្យ​ដែល​បាន​បក​ពី​មុន​មក​ហើយ ដោយ​សមាជិក​ដទៃ។ បញ្ជាក់​ប្រសិន​បើ​ប្រិយ​មិត្ត​មិន​មាន​ការ​យល់​ស្រប​ចំពោះ​ពាក្យ​ដែល​បាន​បក​រួច​មក​ហើយ​គឺ ប្រិយមិត្ត​អាច​ធ្វើ​ការ​កែប្រែ​ជា​ថ្មី​បាន។ ដែល​មាន​ន័យ​ថាអ្នក​កំពុង​តែ​ចាប់​ផ្តើម​ការ​បកប្រែ​ហើយ សូម​ចាប់​ផ្តើម​ការ​បក​ប្រែ​ដោយ​ផ្អែក​លើ ​category ជា​ការ​ស្រេច។

សូម​ប្រិយ​មិត្ត​ជួយ​ណែនាំ​​បន្ត​ទៅ​ដល់​មិត្ត​ដទៃ​ទៀត​ដែល​ជា​អ្នក​ចូល​ចិត្ត​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ ឲ្យ​ចូល​រួម​ប្រើ​គេហទំព័រ​មួយ​នេះ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ជា​លំដាប់ ដោយ​នេះ​ជា​ក្ដី​សង្ឃឹម​របស់​ខ្ញុំ ដែល​ចង់​មាន​ភាព​រីក​ចម្រើន​សម្រាប់​វិស័យ​បច្ចេកវិទ្យា​របស់​ខ្មែរ។ អរគុណ​ចំពោះ​ការ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​ប្រិយ​មិត្ត​ក្នុង​ការ​គាំ​ទ្រ​ចូល​មក​អាន​ព័ត៌មាន​ក្នុង​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​របស់​ខ្ញុំ!
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s