ប្រទេសឥណ្ឌាចេញឲ្យប្រើ​រថយន្ដ​ធុនតូច​ហើយ​​ថោក​​ម៉ាក Tata Nano

រូបភាព​រថយន្ដ​របស់​ឥណ្ឌា​ម៉ាក​ Tata Nano ដែល​ក្រុមហ៊ុន​ឥណ្ឌា​បាន​ផលិត​ជា​លើក​ដំបូង។ រថយន្ដ​នេះ​មាន​តម្លៃ​ប្រមាណ​២ពាន់​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ ហើយ​ស៊ីសាំង​តិច​។ រូបភាព​ដោយ AFP។

ជំរាបសួរប្រិយមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! នៅថ្ងៃនេះ នាទីវិទ្យា
សាស្រ្ដរបស់វិទ្យុអូស្រ្ដាលីសូមនាំមកជូននូវរបាយការណ៍ថ្មីមួយស្ដីអំពី
ប្រទេសឥណ្ឌាចេញឲ្យប្រើរថយន្ដធុនតូចម៉ាក Tata Nano ដែលជា
រថយន្ដថ្មីតូចស្រឡាំងមួយដែលអ្នកជំនាញឯកទេសជាតិឥណ្ឌាបាន
ចំណាយពេលស្ថាបនាច្រើនឆ្នាំមកនេះ។

រថយន្ដដែលមានតួតូចគួរឲ្យស្រឡាញ់នេះមានតម្លៃថោកតែប្រមាណ
ជា២ពាន់ដុល្លារអាម៉េរិកប៉ុណ្ណោះ ហើយស៊ីសាំងតិច។ បាទ! ក្រុមហ៊ុន
ឥណ្ឌាមួយនេះទើបបានប្រកាសបើកឲ្យប្រើប្រាស់រថយន្ដថ្មីនេះកាល
ពីខែមីនាកន្លងទៅនេះ ហើយជារថយន្ដថោកជាងគេបំផុតនៅក្នុងពិភព
លោក។

បាទ! បើតាមសម្ដីស្ថាបនិករថយន្ដនេះ បានឲ្យដឹងថា រថយន្ដនេះត្រូវ
គេធ្វើឡើងដើម្បីឲ្យពលរដ្ឋឥណ្ឌាដែលមានទ្រព្យធនល្មមៗអាចមាន
លទ្ធិភាពទិញប្រើប្រាស់បាន។ ប៉ុន្ដែនៅក្នុងខណៈពេលមានដំណឹង
ល្អនេះដែរនោះ គេក៏មានការបារម្ភដែរថា ដោយសារប្រជាជនឥណ្ឌា
មានរាប់រយលាននាក់នោះ ឡានថ្មីហើយថោកនេះ អាចជាបញ្ហាដល់
បរិស្ថានឥណ្ឌា។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s