សិល្បករ​បារាំង​បង្ហាញ​រូប​កែវ​ភ្នែក​ នៃ​ដំណើរ​ជីវិត​របស់​ស្ត្រី

រាជធានី​ភ្នំពេញ៖ អាច​ចាត់​ទុក​ជា​ការ​រក​ឃើញ​លើក​ដំបូង​របស់​សិល្បករ​ជនជាតិ​បារាំង​​លោក​ G.R ដែល​បាន​ថត​រូប​កែវ​ភ្នែក​របស់​ស្ត្រី​ ហើយ​យក​ទៅ​បិទ​លើ​ជញ្ជាំង​​អគារ​​ដែល​រូបភាព​ទាំង​នោះ​បាន​បង្ហាញ​នូវ​ដំណើរ ​ជីវិត​ដ៏​សែន​លំបាក​ និង​សប្បាយ​រីករាយ​របស់​ស្ត្រី​ នោះ​ជា​សិល្បៈ​បែប​ថ្មី​មួយ​ និង​កំពុង​​ទទួល​បាន​នូវ​ការ​​គាំទ្រ​​យ៉ាង​ខ្លាំង​​ទៀត​ផង។ មនុស្ស​ម្នា​ជា​​ច្រើន​​ដែល​បាន​ឆ្លង​កាត់​ស្ថានទូត​បារាំង​ តែងតែ​ឈប់​មើល​ ឬ​ចោល​ក្រសែ​ភ្នែក​មើល​រូប​ទាំង​នេះ​ ព្រោះ​ជា​ការ​ចម្លែក​ចិត្ត​បំផុត​ ព្រម​ទាំង​បង្ហាញ​ពី​ចម្ងល់​ផង​ដែរ។

លោក​ G.R មាន​អាយុ​២៥​ឆ្នាំ​ និង​បាន​រក​ឃើញ​នូវ​សិល្បៈ​បែប​ថ្មី​នេះ​ បាន​និយាយ​ថា​​គោលបំណង​ដែល​លោក​រៀបចំ​សិល្បៈ​ថតរូប​កែវ​ភ្នែក​របស់​ស្ត្រី​ ហើយ​យក​ទៅ​បិទ​លើ​ជញ្ជាំង​នេះ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​បាន​​យល់​ដឹង​​អំពី​តម្លៃ​នៃ​ការ​តស៊ូ​របស់ ​ស្ត្រី​លើ​ពិភពលោក​ ព្រោះ​តែ​ភ្នែក​ដែល​លោក​បាន​ថត​ គឺ​បាន​បង្ហាញ​ថា​ ស្ត្រី​កំពុង​មាន​វិបត្តិ​ មាន​ការ​នឿយហត់​ក្នុង​ការ​តស៊ូ​ដើម្បី​ជីវិត​ ភាព​អង់អាច​ក្លាហាន​ និង​​សប្បាយ​រីករាយ​រួម​ទាំង​ពេល​ស្ត្រី​ជួប​នូវ​សុភមង្គល​​ក្នុង​ជីវិត​ផង​ ដែរ។ សិល្បករ​បារាំង​​រូប​នោះ​បាន​រៀបចំ​តុបតែង​រូប​ថត​ជា​លើក​ដំបូង​នៅ​ប្រទេស​ បារាំង​ លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ ហើយ​ក្រោយ​មក​បាន​ទៅ​ដល់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ អាមេរិក​ឡាទីន​ ឥណ្ឌា​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភពលោក។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់​នោះ​ គឺ​សិល្បៈ​របស់​លោក​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​គ្រប់​ប្រទេស។

ចំណែក​នៅ​កម្ពុជា​យើង​គឺ​លោក​ទើប​តែ​មក​ជា​លើក​ទី​១​ប៉ុណ្ណោះ​ ហើយ​ការ​បិទ​រូបភាព​​របស់​លោក​ គឺ​នៅ​លើ​ជញ្ជាំង​នៃ​អគារ​របស់​ស្ថាន​ទូត​បារាំង​តែ​ម្ដង។ ប៉ុន្តែ​ការ​បិទ​រូបភាព​​កែវ​ភ្នែក​លើក​ដំបូង​នៅ​កម្ពុជា​ គឺ​មាន​​ទំហំ​ធំ​ជាង​គេ​រហូត​ដល់​២០​ម៉ែត្រ​​ឯណោះ។

លោក​ G.R បាន​បញ្ជាក់​ថា​ រាល់​ការ​ចំណាយ​ទាំងអស់​ក្នុង​សកម្មភាព​​ថតរូប​ និង​បិទ​រូបភាព​​នោះ​ គឺ​ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក​ មិន​ពាក់ព័ន្ធ​​នឹង​ថវិកា​អ្នក​ផ្សេង​ឡើយ​ ព្រោះ​គាត់​ជា​មនុស្ស​ចូលចិត្ត​ភាព​ឯករាជ្យ។ លោក​បាន​បញ្ជាក់​ដែរ​ថា​ ការ​បិទ​រូបភាព​កែវ​ភ្នែក​ជា​​សិល្បៈ​បែប​ថ្មី​របស់​លោក​ គឺ​បិទ​តាម​ជញ្ជាំង​អគារ​ ឬ​ជញ្ជាំង​​ផ្ទះ​តាម​ការ​យល់​ព្រម​របស់​សាមី​ម្ចាស់​ និង​មិន​មាន​ការ​សុំ​អនុញ្ញាត​ពី​រដ្ឋ​អំណាច​ ឬ​រាជរដ្ឋាភិបាល​នោះ​ឡើយ។

លោក​ G.R បាន​និយាយ​ថា​ ការ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ គឺ​ក្នុង​គោលបំណង​​ផ្សព្វផ្សាយ​នូវ​សិល្បៈ​ស្នាដៃ​របស់​លោក​ផង​ និង​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​បាន​យល់​ដឹង​ផង​អំពី​ជីវិត​របស់​ស្ត្រី​នៅ ​កម្ពុជា​ រួម​មាន​ដំណើរ​ជីវិត​ ដោយ​ការ​តស៊ូ​លំបាក​ ការ​ព្យាយាម​ ការ​អត់ធ្មត់​ និង​ភាព​សប្បាយ​រីករាយ​ផង​ដែរ​ ហើយ​សិល្បៈ​បែប​នោះ​ គឺ​ជា​ការ​លើក​តម្លៃ​ដល់​ស្ត្រី​ផង​ដែរ​ ក្នុង​សង្គម​កម្ពុជា។ គាត់​បាន​បញ្ជាក់​ទៀត​ថា​ ដំបូង​គឺ​គាត់​បិទ​លើ​ជញ្ជាំង​ស្ថាន​ទូត​​បារាំង​សិន​ ហើយ​ពេល​ក្រោយ​គាត់​នឹង​បិទ​តាម​ជញ្ជាំង​អគារ​ ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​ទទួល​ការ​អនុញ្ញាត។

លោក​ G.R វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​ហើយ​ នៅ​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០០៩​ លោក​នឹង​វិល​កម្ពុជា​​ជា​ម្ដង​ទៀត​ដើម្បី​ផ្ដិត​រូប​កែវភ្នែក​របស់​ស្ត្រី​ កម្ពុជា​យក​មក​បិទ​ជា​សាធារណៈ​តែ​ម្ដង​ ហើយ​គាត់​ក៏​មាន​គម្រោង​នឹង​យក​ថវិកា​មួយ​ចំនួន​របស់​គាត់​មក​ចែក​រំលែក​ដល់ ​ស្ត្រី​​កម្ពុជា​មួយ​ចំនួន​ ដែល​គាត់​បាន​សម្ភាសន៍​ និង​ថត​រូប៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s