ផល​ប្រយោជន៍​នៃ​ជីវជាតិ​ K

ជីវជាតិ​ K មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ធ្វើ​ឲ្យ​ឈាម​ខាប់​អន្ធិល។ គេ​អាច​រក​វា​បាន​នៅ​ក្នុង​ប្រភេទ​បន្លែ​អន្លក់​ផ្សេងៗ។

  • ជួយ​ធ្វើ​ឲ្យ​ឈាម​ខាប់​ បង្កើត​ប្រូតេអ៊ីន

ជីវជាតិ​ K​ ស្ថិត​ក្នុង​ប្រភេទ​ខ្លាញ់​រលាយ​ គឺ​ងាយ​នឹង​កក​ជាប់​នៅ​ក្នុង​រាងកាយ​ដែល​ពុំ​ងាយ​នឹង​បំផ្លិចបំផ្លាញ​ដោយ​ ពន្លឺ​ ធាតុ​ក្ដៅ​ និង​ពេល​ប៉ះ​ទង្គិច​ជា​មួយ​នឹង​ខ្យល់​អាកាស។ វា​មាន​សារសំខាន់​នៅ​ក្នុង​រាងកាយ​គឺ​នៅ​ត្រង់​ថ្លើម​ ដែល​មាន​ផល​ប្រយោជន៍​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ខាប់​ ដោយ​ជួយ​ធ្វើ​ឲ្យ​ឈាម​ខាប់​អន្ធិល​ ដើម្បី​ការពារ​មិន​ឲ្យ​ឈាម​ហូរ​ច្រើន​ជ្រុល។ ម្យ៉ាង​ទៀត​ ជីវជាតិ K ក៏​ជា​ភ្នាក់ងារ​ ជួយ​បង្កើត​ជាតិ​ប្រូតេអ៊ីន​ ដែល​ជា​សារជាតិ​បំប៉ន​រាងកាយ។ ចំពោះ​ជាតិ​ប្រូតេអ៊ីន​ខ្លះ​ ដែល​នៅ​ក្នុង​ឈាម​ឆ្អឹង និង​តម្រងទឹក​នោម​ គឺ​ត្រូវ​ការ​ជំនួយ​ពី​ជីវជាតិ​ K ក្នុង​ការ​ផលិត​។

  • ជីវជាតិ​ K ៣​ប្រភេទ​ ៖​ ការ​ស្រូប​យក​គ្មាន​កំណត់​បរិមាណ

ជីវជាតិ​ K ​ចែកចេញ​ជា​ជីវជាតិ​K1, K2,និង K3​ ។ ចំពោះ​ជីវជាតិ K1​ គឺ​បាន​មក​ពី​ប្រភព​ធម្មជាតិ​ដោយ​បាន​មក​ពី​បន្លែ​ស្លឹក​ពណ៌បៃតង ​ដែល​ជា​អាហារ​ប្រចាំ​ថ្ងៃ​។ រីឯ​ជីវជាតិ​ K2​ បាន​មក​ពី​ការ​បង្រួម​ចូល​គ្នា​នៃ​មេរោគ​នៅ​ក្នុង​ប្រព័ន្ធ​ពោះវៀន​ ដែល​មាន​បរិមាណ​ជីវជាតិ​ K​ ប្រមាណ​ជា​ពាក់កណ្ដាល​នៅ​ក្នុង​រាងកាយ។ ចំណែក​ជីវជាតិ​ K3 គឺ​ជា​ប្រភេទ​សិប្បនិមិត្ត​ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​រលាយ​ក្នុង​ទឹក។ ដូច្នេះ​ថ្វី​ដ្បិត​តែ​ជីវជាតិ​ K​ អាច​ផលិត​ចេញ​ពី​បាក់តេរី​ដ៏​មាន​ប្រយោជន៍​នៃ​ប្រព័ន្ធ​ពោះវៀន​ក្ដី​ ប៉ុន្តែ​បើ​គ្រាន់​តែ​ពឹងពាក់​លើ​មេរោគ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ពុំ​អាច​ ផ្គត់ផ្គង់​ជីវជាតិ​ K​ បាន​គ្រប់គ្រាន់​នោះ​ឡើយ។ ដូច្នេះ​ប្រភព​ចេញ​ពី​ចំណីអាហារ​គឺ​សំខាន់​ខ្លាំង​ណាស់។ ដោយ​សារ​តែ​រាងកាយ​ខ្លួន​ឯង​ផ្ទាល់​អាច​ផលិត​ចេញ​ជីវជាតិ​ K​ នោះ​ ដូច្នេះ​ថ្នាំ​ជីវជាតិ​ប៉ូវ​កម្លាំង​ផ្សេងៗ​ពុំ​មាន​ជីវជាតិ​ K ឡើយ។ ចំពោះ​យើង​រាល់​គ្នា​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ការ​បរិមាណ​ជីវជាតិ​ K​ គឺ​សម្រាប់​បុរស​ចាប់​ពី​អាយុ​ ១៩​ ឆ្នាំ​ឡើង​ទៅ​ត្រូវ​ការ​ ១២០​ មីក្រូមីល្លីក្រាម​ រីឯ​ស្ត្រី​ភេទ​ គឺ​ត្រូវ​ការ​ ៩០​ មីក្រូមីល្លីក្រាម។ ចំណែក​ឯ​បន្លែ​ស្លឹក​ពណ៌​បៃតង​ចាស់​សុទ្ធ​តែ​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ ជីវជាតិ​ K។ ដូច្នេះ​យើង​រាល់​គ្នា​អាច​ស្រូប​យក​បាន​ដោយ​ងាយ​ក្នុង​កម្រិត​ស្តង់ដារ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ពុំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្រូប​ យក​បរិមាណ​ជីវជាតិ​ K ហួស​កម្រិត​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ។

  • ជំងឺ​ប្រព័ន្ធ​ពោះវៀន​៖ កង្វះ​ជីវជាតិ​ K

ប៉ុន្តែ​ប្រសិន​បើ​កង្វះ​នូវ​ជីវជាតិ​ K​ នោះ​គឺ​បង្ក​ជា​ផល​វិបាក។ តាម​ពិត​ជា​ធម្មតា​ជីវជាតិ​ K​ ផលិត​ចេញ​ពី​មេរោគ​ដ៏​មាន​ផលប្រយោជន៍​នៅ​ក្នុង​ប្រព័ន្ធ​ពោះវៀន។ ដូច្នេះ​ចំពោះ​អ្នក​ជំងឺ​ដែល​ឧស្សាហ៍​ប្រើ​ថ្នាំ​ប្រភេទ​អង់ទីប៊ីយ៉ូទិក​ ក្នុង​រយៈពេល​យូរអង្វែង​ក្នុង​ការ​ព្យាបាល​មេរោគ​ដំបៅ​រលួយ​ពោះវៀន​ គឺ​ប្រព័ន្ធ​ពោះវៀន​នោះ​នឹង​ខ្វះ​បាក់តេរី​រស់​ ដូច្នេះ​ពុំ​អាច​ផលិត​ចេញ​នូវ​ជីវជាតិ​ K​ បាន​គ្រប់គ្រាន់​នោះ​ឡើយ​ ហើយ​ក៏​បណ្ដាល​ឲ្យ​ទៅ​ជា​មេរោគ​កង្វះ​ជីវជាតិ​ K។ ម្យ៉ាងទៀត​ចំពោះ​អ្នក​ញៀន​ស្រា​ ឬ​ចំពោះ​អ្នក​មាន​បញ្ហា​ស្រូប​យក​ជាតិ​ខ្លាញ់​នោះ​ក៏​នឹង​ងាយ​ខ្វះ​ជីវជាតិ​ K​ គឺ​ឈាម​មាន​សភាព​រាវ​ជ្រុល។ ដូច្នេះ​កាល​បើ​មាន​របួស​ស្នាម​ត្រូវ​ហូរ​ឈាម​នោះ​គឺ​អាច​ហូរ​ចេញ​ទាល់​តែ​ ខ្សោះ​អស់​ពី​ខ្លួន​តែ​ម្ដង។

  • កាត់​បន្ថយ​ការ​បាត់បង់​ បង្កើន​គុណភាព​ឆ្អឹង

ដោយសារ​តែ​ជីវជាតិ​ K​ ជួយ​ដល់​ការ​ផលិត​ជាតិ​ប្រូតេអ៊ីន​ភាគ​ខ្លះ​ដល់​ឈាម​ ឆ្អឹង​ និង​ តម្រង​នោម។ គេ​ស្រាវជ្រាវ​ឃើញ​ថា​ វា​នឹង​មាន​ឥទ្ធិពល​ដល់​សុខភាព​ឆ្អឹង។ នា​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ការ​ស្រាវជ្រាវ​ឃើញ​ថា​ ជីវជាតិ​ K​ អាច​ជួយ​ដល់​ការ​កាត់​បន្ថយ​នូវ​គុណភាព​ឆ្អឹង​បាត់បង់​ ដូច្នេះ​អាហារ​ហូបចុក​ប្រចាំ​ថ្ងៃ​ ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ K​ គឺ​ជា​កត្តា​សំខាន់​ជា​ទី​បំផុត។

  • ថ្នាំ​រំលាយ​ឈាម​ជា​គូបដិបក្ខ​នឹង​គ្នា

ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​ជំងឺបេះដូង​ ឬ​ រោគ​ស្ទះ​ចរន្ត​សរសៃ​ឈាម​ ហើយ​ត្រូវ​ការ​ប្រើ​ថ្នាំ​ប្រភេទ​ថ្នាំ​រំលាយ​ឈាម​ ដើម្បី​ធ្វើ​ឲ្យ​ឈាម​រាវ​កុំ​ឲ្យ​ស្ទះ​ចរន្ត​សរសៃ​ឈាម​ទៀត​នោះ​ ចូរ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន​ ក្នុង​ការ​ស្រូប​យក​បរិមាណ​ជីវជាតិ​ k។ ដោយ​សារ​តែ​ឱសថ​ឈ្មោះ​ Warfarin មាន​ប្រសិទ្ធភាព​ក្នុង​ការ​រំលាយ​ឈាម​ខាប់​ដែល​កើត​ចេញ​ពី​ជីវជាតិ​ K​ នោះ​អ្នក​ដែល​កំពុងតែ​ប្រើ​ឱសថ​ដូច​ខាង​លើ​នេះ​ ស្រាប់​តែ​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ ​ K។ តួយ៉ាង​ដូចជា​ ខាត់ណា​ ត្រកួន​ គឺ​អាច​ជះ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​នៃ​សារជាតិ​ថ្នាំ។ ប៉ុន្តែ​ចំពោះ​បន្លែ​អន្លក់​គឺ​ជា​ប្រភេទ​សារជាតិ​សរសៃ​តូច​ល្អិត​ ដែល​មាន​លក្ខណៈ​រលាយ​តាម​ទឹក​ គឺ​អាច​ការពារ​ប្រព័ន្ធ​សរសៃឈាម។ ដូច្នេះ​ចំពោះ​អ្នក​ជំងឺ​បេះដូង​ពុំ​ត្រូវ​តម​ឡើយ​។ ប៉ុន្តែ​ត្រូវ​ចងចាំ​ទុក​ថា​ ក្រោយ​ពី​គ្រូ​ពេទ្យ​ចេញ​វេជ្ជបញ្ជា​អំពី​បរិមាណ​ថ្នាំ​រំលាយ​ឈាម​ បរិមាណ​នៃ​ការ​ស្រូប​យក​ជីវជាតិ​ K​ ត្រូវ​រក្សា​កម្រិត​ជាក់លាក់​ គឺ​មិន​ត្រូវ​បង្កើន​ ឬ​ក៏​កាត់​បន្ថយ​ឡើយ​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​សារជាតិ​ឱសថ។ ដូច្នេះ​យក​ល្អ​ក្នុង​ថ្ងៃ​គួរ​គប្បី​ស្រូប​យក​មិន​ឲ្យ​លើស​ពី​ ២៥០​ មីក្រូក្រាម​ (mcg) ឡើយ។

  • អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ K

-​ បរិមាណ​ខ្ពស់​ខ្លាំង

  • ខាត់ណា ៖ កន្លះ​កែវ​ (ឆ្អិន)​ = ៥៧៣​ មីក្រូក្រាម
  • ត្រកួន​ ៖​ កន្លះ​កែវ​ (ឆ្អិន)​ = ៥៣០​ មីក្រូក្រាម
  • ស្ពៃខ្មៅ​ ៖ កន្លះ​កែវ​ (ឆ្អិន)​ = ៤៤៤ មីក្រូក្រាម

– បរិមាណ​ខ្ពស់

  • ស្ពៃខ្មៅ​ ៖ កន្លះ​កែវ​ (ឆ្អិន)​ = ២១០​ មីក្រូក្រាម
  • មី​លាយ​ស្ពៃ​ខ្មៅ ៖​ ១​កែវ​ (ឆ្អិន​) = ១៦២​ មីក្រូក្រាម
  • ផ្កា​ស្ពៃ​ប្រូកខូលី​ ៖ កន្លះ​កែវ​(ឆ្អិន​) =​ ១១០​ មីក្រូក្រាម
  • ដើម​ខ្ទឹម​ ៖​ កន្លះ​កែវ​ (ស្រស់) = ១០៤​ មីក្រូក្រាម

– បរិមាណ​ខ្ពស់

  • ជីរវ៉ាន់ស៊ុយ​ ៖ ៥​ ដើម​ (ស្រស់)​ = ៨២​ មីក្រូក្រាម
  • ទំពាំងបារាំង​ ៖ កន្លះ​កែវ​ (ឆ្អិន​)​ = ៧២​ មីក្រូក្រាម
  • ផ្លែ​ព្រូន​ ៖​ ១​ កែវ​ ៦៥​ មីក្រូក្រាម
  • គ្រាប់​សណ្ដែក​ក្រហម​ (ពូជ​គ្រាប់​វែង​) ៖ ១​ កែវ​ (ឆ្អិន​)​ = ៦៣​ មីក្រូក្រាម
  • ស្ពៃ-ស​ ៖​ ១​កែវ​ (ឆ្អិន​)​ =​ ៥៨​ មីក្រូក្រាម
  • គ្រាប់​សណ្ដែក​បារាំង​៖ ១​ កែវ​ =៤៨​ មីក្រូក្រាម
  • សាលាដ៏​៖ ១​ ភាគ​ ៤​ ដើម​ =​​៣២​​ មីក្រូក្រាម៕
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s