ជំងឺផ្លូវចិត្ត

នាងកញ្ញា លោក លោកស្រី ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី! ការរស់នៅក្នុងជីវភាព
ប្រចាំថ្ងៃ រមែងភប់ប្រសព្វនឹងរឿងរ៉ាវជាក់ស្តែងតូចធំ ដែលជួនកាលយើងបង្កឡើង
ដោយខ្លួនឯង ជួនកាលអ្នកដទៃបង្កមកដល់ខ្លួនយើង។ ជាសច្ចភាពមួយដែលកត្តា
ទាំងនេះនឹងនាំឲ្យយើងព្យាយាមរិះរកមធ្យោបាយដើម្បីដោះស្រាយ។ ភាពខ្វល់
ខ្វាយក្នុងដំណោះស្រាយឥតស្រាកស្រាន្ត ភាពវិលវល់ក្នុងមនោវិញ្ញាណជាមួយនឹង
ការតក់ស្លុត ភិតភ័យ មហិច្ឆតាហួសប្រមាណ នឹងនាំឲ្យមានបញ្ហាផ្លូវចិត្ត ហើយក៏
ជាបច្ច័យបណ្តាលឲ្យជំងឺ ផ្លូវចិត្តកកើតឡើងដែរ។ វត្តមាននៃជំងឺផ្លូវចិត្ត នឹងធ្វើឲ្យ
អ្នកជំងឺគ្រប់គ្រងសតិខ្លួនឯងលែងបាន គិតនិងប្រព្រឹត្តប្រការខុសឆ្គង ដែលអ្នកដទៃ
អាចដឹងថាមិនប្រក្រតី។ បាទ‌! មូលហេតុ គុណវិបត្តិ និងដំណោះស្រាយនៃជំងឺផ្លូវ
ចិត្តកើតឡើងមានអ្វីខ្លះនោះ លោក រស់ គង់ ពីទីក្រុងភ្នំពេញ សូមជូនរបាយការណ៍
អំពី ជំងឺផ្លូវចិត្ត។

រយៈពេល៖ ១៣នាទីនិង២២វិនាទី
វាគ្មិន៖ លោកវេជ្ជបណ្ឌិត យិម សុបុត្រា ឯកទេសវិកលវិទ្យា និងជាអនុប្រធានផ្នែក
ជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត, លោកវេជ្ជបណ្ឌិត កែវ សុទ្ធី ឯកទេស
វិកលវិទ្យារបស់អង្គការចិត្តសង្គម អន្តរវប្បធម៌, អ្នកស្រី ម៉ុច ម៉ូលីណា ដែលជាគ្រូ
បង្រៀននៅវិទ្យាល័យព្រះអង្គដួង, លោក យ៉ាន ហ៊ាន ក្រុមជំនុំព្រះត្រៃបិតកនៅ
ពុទ្ធសាសនបណ្ឌិត្យ, ព្រះភិក្ខុសង្ឃពោធិ នាមដើម ពូ តុងហាវ អតីតគ្រូបង្រៀន
វិបស្សនាកម្ពុជាអន្តរជាតិ

ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី ! កាលពីថ្ងៃពុធសប្តាហ៍មុន ពីទីក្រុងភ្នំពេញលោក
រស់ គង់ បានលើកយកប្រធានបទជំងឺផ្លូវចិត្តវគ្គ១ ដែលបរិយាយអំពីនិយមន័យ
និងមូលហេតុជូនប្រិយមិត្តស្តាប់ ហើយថ្ងៃនេះលោកមានក្តីសោមនស្សលើកយក
វគ្គ២ ដែលបរិយាយអំពី រោគសញ្ញា វិធីបង្ការ ការព្យាបាលនិងជម្រាបជូនពីមន្ទីរ
ព្យាបាលជំងឺផ្លូវចិត្តមួយចំនួនផងដែរ។

រយៈពេល៖ ១០នាទីនិង៥៩វិនាទី
វាគ្មិន៖ លោកវេជ្ជបណ្ឌិត យិម សុបុត្រា ឯកទេសវិកលវិទ្យា និងជាអនុប្រធានផ្នែក
ជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត, លោកវេជ្ជបណ្ឌិត កែវ សុទ្ធី ឯកទេស
វិកលវិទ្យារបស់អង្គការចិត្តសង្គម អន្តរវប្បធម៌, អ្នកស្រី ម៉ុច ម៉ូលីណា ដែលជាគ្រូ
បង្រៀននៅវិទ្យាល័យព្រះអង្គដួង, លោក យ៉ាន ហ៊ាន ក្រុមជំនុំព្រះត្រៃបិតកនៅ
ពុទ្ធសាសនបណ្ឌិត្យ, ស៊ីដេត,​យ៉ាន់ យេត, យ៉ាន ហ៊ាន, លោក វេជ្ជបណ្ឌិត
យិម សុបុត្រា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s