អាហារ​កំប៉ុង​ និង​ដប​អាច​នាំ​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ អាហារ​កំប៉ុង​​ និង​ដបជ័រ​អាច​​នាំ​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន​ដូចជា​រោគ​បេះដូង​ ជា​ដើម។

ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​​ជា​​លើក​ដំបូង​​ទៅ​លើ​មនុស្ស​ដែល​ប្រឈម​មុខ​នឹង​ ជាតិ​គីមី​ម្យ៉ាង​ដែល​គេ​ប្រើ​ជា​​ទូទៅ​នៅ​ក្នុង​កំប៉ុង​ ឬ​ដប​ជ័រ​ដាក់​អាហារ​នោះ​បាន​រក​ឃើញ​ថា​ មនុស្ស​ដែល​មាន​កម្រិត​សារធាតុ​ Bisphenol A ខ្ពស់​នឹង​មាន​អត្រា​ខ្ពស់​ដែរ​​នៅ​ក្នុង​ការ​កើត​ជំងឺ​​បេះដូង​ ទឹក​នោម​ផ្អែម​ព្រម​ទាំង​បញ្ហា​ថ្លើម។

ការ​សិក្សា​​ស្រាវជ្រាវ​បាន​ធ្វើ​ការ​ប្រៀបធៀប​ស្ថានភាព​សុខភាព​របស់​ មនុស្ស​ប្រុស​ស្រី​ ១.៤៥៥​នាក់​ ជាមួយ​នឹង​សារធាតុ​ម្យ៉ាង​ដែល​ហៅថា​ BPA នៅ​ក្នុង​ទឹក​នោម។ អ្នក​ស្រាវជ្រាវ​​បាន​បែងចែក​​មនុស្ស​ទាំងអស់​នោះ​ជា​បួន​ក្រុម​ទៅ​តាម​ កម្រិត​ BPA​ ហើយ​ពួក​គេ​ក៏​បាន​រក​ឃើញ​ថា​ អ្នក​ដែល​មាន​កម្រិត​សារធាតុ​នេះ​ខ្ពស់​ គឺ​មាន​លទ្ធភាព​ច្រើន​ជាង​គេ​ដល់​ទៅ​ជិត​បី​ដង​ នឹង​មាន​កើត​ជំងឺ​បេះដូង​បើ​សិន​ជា​​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មាន​កម្រិត​ សារធាតុ​នេះ​ទាប។ សារធាតុ​ BPA​ ខ្ពស់​ក៏​មាន​ទំនាក់ទំនង​ផង​ដែរ​ទៅ​នឹង​កំហាប់​ខ្ពស់​នៃ​អង់ស៊ីម​ចំនួន​បី​ របស់​ថ្លើម។ ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​ និង​ អាមេរិក​ បាន​និយាយ​ថា​ សារធាតុ​ BPA​ ខ្ពស់​​មាន​ជាប់​ទាក់ទង​នឹង​អត្រា​ប្រេវាឡង់​ខ្ពស់​នៃ​ការ​កើត​ជំងឺ​បេះដូង​ ជំងឺ​ទឹកនោម​ផ្អែម​ និង​កំណើន​ខុស​ធម្មតា​នៃ​អង់ស៊ីម​ថ្លើម។

ពួក​គេ​ក៏​បាន​និយាយ​​ផង​ដែរ​អំពី​ សេចក្ដី​ត្រូវ​ការ​ធ្វើការ​​ស្រាវជ្រាវ​តាមដាន​បន្ត​ទៀត។

សារធាតុ​ BPA ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដប​ទឹក​ដោះគោ​ទារក​ ដប​ទឹក​ ឌីស​ កំប៉ុង​អាហារ​ ជា​ដើម។ សារធាតុ​នេះ​អាច​ចូល​មក​នៅ​ក្នុង​ខ្លួន​មនុស្ស​បាន​ ជា​ពិសេស​តាមរយៈ​អាហារ​ដោយសារ​តែ​វា​ជ្រាប​ចេញ​ពី​កំប៉ុង​ ឬ​ដប​អាហារ។ ដើម្បី​ចៀសវាង​ការ​ទទួល​ទាន​សារធាតុ​នេះ​ យើង​មិន​ត្រូវ​​យក​ប្រអប់​អាហារ​ប្លាស្ទិក​ទៅ​កម្ដៅ​នៅ​ក្នុង​ម៉ាស៊ីន​ ម៉ាយក្រូវ៉េវ​ឡើយ។ ម្យ៉ាង​ទៀត​នោះ​ អ្នក​គួរ​តែ​​កាត់បន្ថយ​ការ​​បរិភោគ​អាហារ​កំប៉ុង​ផង​ដែរ។ បើ​សិន​ជា​អាច​ ចូរ​អ្នក​ប្រើ​កែវ​ចាន​ព័រ្សឺឡែន​ដើម្បី​ទទួល​ទាន​ភេសជ្ជៈ​ និង​អាហារ​ក្ដៅ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s