វិទ្យាសាស្រ្ដ​នៃការធ្វើ​ឲ្យមនុស្ស​​យើង​សប្បាយរីករាយតាមផ្លូវចិត្ដ-ភាគទី២

កាលពី​សប្ដាហ៍​មុន​មិត្ដ​អ្នក​ស្ដាប់​បាន​ជ្រាប​ខ្លះ​ហើយ​អំពី​វិទ្យា​ សាស្រ្ដ​នៃ​ការ​ធ្វើ​ឲ្យ​មនុស្ស​យើង​សប្បាយ​រីក​រាយ​ផ្លូវ​ចិត្ដ​ភាគទី​មួយ ដោយ​ខ្ញុំ​បានស្លេសនៅត្រឹម​ចំណុច​ថា ប្រសិន​បើ​​សម្ភារៈ​ហឺហា វីឡា ឡានថ្មី ប្រពន្ធពីរ​ប្រពន្ធបី ទាំង​នោះ​​មិន​ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដីសុខ​ផ្លូវចិត្ដ​យូរ​អង្វែង​នោះ តើ​អ្វីទៅដែល​ធ្វើ​ឲ្យ​មនុស្ស​មានក្ដីរីករាយ​?

ជំរាបសួរលោក លោកស្រី និង​ប្រិយមិត្ដ​ទាំងអស់ជាទីមេត្រី! កាលពី​សប្ដាហ៍​មុន​មិត្ដ​អ្នក​ស្ដាប់​បាន​ជ្រាប​ខ្លះ​ហើយ​អំពី​វិទ្យា​ សាស្រ្ដ​នៃ​ការ​ធ្វើ​ឲ្យ​មនុស្ស​យើង​សប្បាយ​រីក​រាយ​ផ្លូវ​ចិត្ដ​ភាគទី​មួយ ដោយ​ខ្ញុំ​បានស្លេសនៅត្រឹម​ចំណុច​ថា ប្រសិន​បើ​​សម្ភារៈ​ហឺហា វីឡា ឡានថ្មី ប្រពន្ធពីរ​ប្រពន្ធបី ទាំង​នោះ​​មិន​ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដីសុខ​ផ្លូវចិត្ដ​យូរ​អង្វែង​នោះ តើ​អ្វីទៅដែល​ធ្វើ​ឲ្យ​មនុស្ស​មានក្ដីរីករាយ​? បាទ! នៅក្នុង​នាទី​វិទ្យា​សាស្រ្ដ​ និង​បច្ចេក​វិទ្យា​របស់វិទ្យុអូស្រ្ដាលីយើងនៅថ្ងៃនេះ ខ្ញុំ​បាទ ឃុន អាឡិច សូម​នាំមក​ជូន​នូវ​ភាគ​ទី​២ជាបន្ដទៀតដែលជាភាគបញ្ចប់​។

សំឡេង​ Professor Cummins៖

លោក លោកស្រី និង​មិត្ដ​អ្នកស្ដាប់​ទាំងអស់ជាទីមេត្រី! អំបាញ់​មិញ​នេះគឺ​ជា​ប្រសាសន៍​របស់​លោក​សាស្រ្ដាចារ្យ​ Bob Cummins អ្នក​ចិត្ដ​សាស្រ្ដ​អូស្រ្ដាលី​ម្នាក់​ពី​សកល​វិទ្យា​ល័យ Deakin នៅក្នុង​ក្រុង​មែលប៊ិន។ កល្យាណ​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី​អ្វី​ដែល​​​​គួរ​ឲ្យ​ចាប់​ អារម្មណ៍​នោះ​គឺ​ថា លទ្ធ​មួយ​ដ៏​ល្អ​ដែល​គេ​បាន​រក​ឃើញ ហើយ​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​កា​រសិក្សា​នៅ​ក្នុង​ប្រទេស ​អូស្រ្ដាលី​នោះ គឺ​ពាក់​ព័ន្ធ​នឹង​អ្នក​​ស្ម័គ្រ​ចិត្ដ​បម្រើ​ការងារ ដែល​បាន​ចំណាយ​ពេល​របស់​ខ្លួន​ផ្ទាល់​ជួយ​ដល់​ជន​ដទៃ​ដោ​យ​មិន​រើស​មុខ។​ ហើយ​ការ​ចេះ​ជួយ​អាសារ​អ្នក​ដទៃ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​រីក​ រាយ​ចិត្ដ​ ដូច​ដែល​លោក​សាស្រ្ដាចារ្យ​ផ្នែក​ចិត្ដ​សាស្រ្ដ​ Bob Cummins បន្ដ​ពន្យល់​បន្ថែម៖

សំឡេង Professor Cummins៖

បើតាមប្រសាសន៍របស់ ​លោក​បណ្ឌិត Stephen Post អ្នកស្រាវជ្រាវ​ម្នាក់​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​បណ្ដា​ជន​​ធ្វើការ​ស្ម័គ្រ​ចិត្ដ​នៅ​តាម​សហ​គមន៍​របស់​ខ្លួន​ ចំនួន​២ ឬបី​ម៉ោង​ក្នុង​មួយ​អាទិត្យ​នោះ​ ​ ពួក​អ្នក​ស្ម័គ្រ​ចិត្ដ​ទាំង​នោះ​មាន​ក្ដី​រំភើប​រីករាយ​ផ្លូវ​ចិត្ដ​​ -ជាអ្វី​ដែល​គេ​ហៅ​ថា ក្ដី​សុខ​ផ្លូវ​ចិត្ដ​របស់​អ្នក​ជួយ​មនុស្ស។ លោក​បណ្ឌិត Stephen Post បាន​មាន​ប្រសាសន៍​បន្ដ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មនុស្ស​សប្បាយ​រីក​រាយ​​ដោយ​សារជួយ​ដល់​អ្នកដទៃ​នោះ គេ​ឃើញ​មាន​ការ​ទាក់​ទង​នឹង​ជាតិ​អ័រម៉ូន​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា អង់ដូរហ្វ៊ីន ដែល​បញ្ចេញ​ដោយ​ខួរ​ក្បាល។

លោក Matthieu Ricard ពីមុនធ្លាប់​ជា​​អ្នកវិទ្យាសាស្រ្ដម្នាក់​មាន​ជំនាញ​ខាង​ហ្សែន​កោសិកា​​​ មនុស្ស។ តែ​ឥឡូវ​បាន​ក្លាយ​ទៅ​ជា​​ព្រះ​សង្ឃ​ពុទ្ធសាសនា​។ ព្រះ​អង្គ​មាន​ដីកា​ឲ្យ​ដឹង​ថា ព្រះ​អង្គ​សុខចិត្ដ​ចំណាយ​ពេល​សិក្សា​អំពី​ចិត្ដ​វិញ​ជា​ការ​ប្រសើរ​ជាង។ ឥឡូវ​​នេះ ព្រះ​អង្គ​ជា​មនុស្ស​ម្នាក់​ដែល​កិត្ដិ​នាម​ល្បី​ល្បាញ​​នៅ​ក្នុង​លោក​នេះ​ ខាង​ការ​សម្មាធិ​។ វិធី​សម្មាធិ​ម្យ៉ាង​ដែល​ព្រះ​អង្គ​បដិបត្ដិ​នោះ គឺ​ផ្ដោត​ទៅ​លើ​ �ករុណា​ធម៌�​​។ ហើយ​ព្រះ​អង្គ​បាន​មាន​ដីកា​ពន្យល់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ៖

សំឡេង​ព្រះតេជគុណ Matthieu៖

លោក លោកស្រី និង​មិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច ដូច​ជា​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ក្ដី ការ​បដិបត្ដិ​សម្មាធិ​បែប​ព្រះ​ពុទ្ធ​សាសនា​កាន់​តែ​មាន​ការ​ពេញ​និយម​ ខ្លាំង​ឡើង​ៗ។ បណ្ដា​ប្រទេស​លោក​ខាង​លិច​ជា​ប្រទេស​ដែល​និយម​សម្ភារៈ ហើយ​កន្លង​ទៅ ​នេះ​បញ្ហា​សម្ភារៈ​និយម​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​​មាន​ការ​ លំបាក​ចិត្ដ​ និង​មាន​អារម្មណ៍​វិល​វល់​មិន​ស្ងប់។ ចំណាប់​អារម្មណ៍​របស់​អ្នក​ប្រាជ្ញ​លោក​ខាង​លិច​ខាង​ទ្រឹស្ដី និង​ការ​បដិបត្ដិ​ទៅ​តាម​ការ​ប្រៀន​​ប្រដៅ​របស់​ព្រះ​ពុទ្ធ​​ក៏​កាន់​តែ​មាន ​ការ​រីក​ចម្រើន។ ជាក់​ស្ដែង​អ្នក​ប្រាជ្ញ​លោក​ខាង​លិច​ជា​ច្រើន​ថ្មីៗ​នេះ​ បាន​ធ្វើការ​សិក្សា​​​ស្វែង​រក​ព័ស្ដុតាង​ដែល​បញ្ជាក់​អំពី​អត្ថប្រយោជន៍​នៃ ​ការគិត​គូ​រ​ជួយ​អ្នក​ដទៃ​ដោយ​មិន​ចង់​បាន​សំណង នៅ​ក្នុង​បន្ទប់​ពិសោធន៍​របស់​ពួកគេ​។ លោក​បណ្ឌិត​សាស្រ្ដា​ចារ្យ​ Richard Davidson អ្នក​ចិត្ដ​សាស្រ្ដ​ម្នាក់​ដែល​មិត្ដ​​អ្នក​ស្ដាប់​បាន​ជួប​តាម​រលក​ធាតុ​ អាកាស​​​នៃ​វិទ្យុ​អូស្រ្ដាលី​កាលពី​សប្ដាហ៍​មុន បាន​ធ្វើ​ការ​សិក្សា​ចំពោះ​ខួរក្បាល​របស់​ព្រះ​តេជគុណ Matthieu Ricard នៅ​ពេល​ព្រះ​អង្គ​សម្មាធិ​ផ្សាយ​ករុណាធម៌ ដែល​បាន​ផ្ដល់​ឲ្យ​​ព្រះ​អង្គ​នូវ​សេច​ក្ដី​សុខ​ផ្លូវ​ចិត្ដ។ ហើយ​នេះ​គឺ​ជា​ប្រសាសន៍​ពន្យល់​របស់​លោក​សាស្រ្ដា​ចារ្យ Richard Davidson។

សំឡេង Dr Davidson៖

ជាមួយគ្នា ​នេះដែរ បើតាមប្រសាសន៍របស់ព្រះតេជគុណ Matthieu Ricard បាន​មាន​ដី​កា​ឲ្យដឹង​ថា ការ​មាន​អារម្មណ៍​ករុណា​ធម៌ និង​ការ​ជួយ​អ្នក​ដទៃ​ដោយ​មិន​ចង់​បាន​នូវ​សំណង​សង​គុណ គឺ​ជា​អារម្មណ៍​វិជ្ជមាន​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ចំណោម​អារម្មណ៍​វិជ្ជ ​មាន​ដទៃ​ទៀត​ដែល​យើង​ធ្លាប់​មាន។ កល្យាណ​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី!​ តាម​ពិត​ទៅ​យើង​ម្នាក់ៗ​ មិន​មែន​សុទ្ធ​តែ​ជា​បុព្វជិត​ដូចជា​ព្រះតេជ​គុណ​ Matthieu Ricard ដែល​ព្រះ​អង្គ​បដិបត្ដិ​សម្មាធិ​មួយ​ថ្ងៃ​៦ម៉ោង​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ណាស់​មក​ហើយ​នោះ​ទេ។ ដូច្នេះ​សំណួរ​នោះ​គឺ​ថា ចុះ​ចំណែក​ការ​បដិបត្ដិ​សម្មាធិ​ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់​ចម្រើន​ភាវនា​រយៈ​ ពេលខ្លី​ តើ​មាន​ប្រយោជន៍​ប៉ុណ្ណា​ដែរ? បាទ! បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត​សាស្រ្ដា​ចារ្យ Richard Davidson ដែល​បាន​សិក្សា​ស្រាវ​ជ្រាវ​អំពី​រឿង​នេះ បាន​ឲ្យ​ដឹង​ថា ការ​បដិបត្ដិ​សម្មាធិ​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​សម្រួល​ដល់​ ផ្លូវ​ចិត្ដ​មនុស្ស។

សំឡេង Dr Davidson៖

ប្រិយមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! ជាកិច្ច​បន្ថែម​ទៅ​នឹង​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ប្រាជ្ញ​​លោក​ខាង​លិច​ ទាំង​នេះ រូប​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ក៏​ធ្លាប់​បាន​បដិបត្ដិ​សម្មាធិ​អស់​ពេល​ច្រើន​ ឆ្នាំ​មក​ហើយ​ដែរ ហើយ​ក្នុង​នោះ​មាន​ការ​កត់​សម្គាល់​ខ្លួន​ឯង​ដូច​ជា​អ្វី​ដែល​ការ​ស្រាវ​ ជ្រាវ​ និង​ប្រសាសន៍​របស់​អ្នក​ប្រាជ្ញ​ចិត្ដ​សាស្រ្ដ​លោក​ខាង​លិច​បាន​ពន្យល់​ដែរ។ ហើយខ្ញុំ​មាន​ការ​យល់​ច្បាស់​ថា អារម្មណ៍​សុខ​ផ្លូវ​ចិត្ដ​តាម​រយៈ​ការ​បដិបត្ដិ​សម្មាធិ​ និង​ការ​ធ្វើ​ចិត្ដ​ឲ្យ​ស្ងប់​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​អារម្មណ៍​រីក​រាយ​សប្បាយ​ចិត្ដ​តាម​ផ្លូវ​កាយ​ មួយ​ភ្លែតៗ ​ដែល​យើង​តែ​ងប្រទេះ​នៅ​ពេល​មាន​ឡានថ្មី ឬ​មាន​ខោ​អាវ​សម្លៀក​បំពាក់​ថ្មី ឬ​សម្ភារៈ​ថ្មីៗ​ជា​ដើម។ បើ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា យើង​អាច​ធ្វើ​ការ​តភ្ជាប់​សរសៃ​ប្រាសាទ​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង​ឡើង​ វិញ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ការ​សប្បាយ​រីក​រាយ​ផ្លូវ​ចិត្ដ​ជាង​មុន។ បាទ! តើ​ការ​ភ្ជាប់​សរសៃ​ប្រាសាទ​ឡើង​វិញ​នេះ មាន​លក្ខណៈ​យ៉ាង​ណា​ដែរ? បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត Richard Davidson បាន​ឲ្យ​ដឹង​ថា គេ​អាច​ធ្វើ​យ៉ាង​នេះ​បាន​តាម​រយៈ​ការ​កែ​តម្រូវ​សរសៃ​ប្រាសាទ​ក្នុង​ខួរ​ ក្បាល​របស់​យើង​ដែល​ភាសា​អង់​គ្លេស​ហៅថា Neuroplasticity៖

សំឡេង Dr Davidson៖

ដូច្នេះអ្វីៗទាំងអស់ ទាំងអារម្មណ៍ និង​ទាំងការ​គិត​របស់​យើង​នៅ​ក្នុង​ខួរ​ក្បាល​យើង​ម្នាក់ៗ មិន​មែន​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​កាលៈ​ទេសៈ​ខាង​ក្រៅ​របស់​មនុស្ស​ម្នាក់​ៗ ​នោះ​ទេ។ បណ្ដា​អ្នក​ស្រាវ​ជ្រាវ​ខាង​សុខ​ភាព​ផ្លូវ​ចិត្ដ​មនុស្ស​ជឿ​ជាក់​ថា អ្វីៗ​ទាំង​អស់​គឺ​អាស្រ័យ​ទៅ​លើ​ទស្សនៈ និង​ការ​យល់​ឃើញ​របស់​មនុស្ស។ ដូច្នេះ​មាន​ន័យ​ថា អ្វីៗ​ដែល​កើត​ឡើង​ក្រៅ​ខ្លួន​របស់​យើង​ មិន​សំខាន់​ដូច​ជា​ការ​គិត​របស់​មនុស្ស​ឡើយ។ ទស្សនៈ​បែប​នេះ​ត្រូវ​បាន​លើក​ឡើង​​ដោយ​កវី​និពន្ធ​ជាតិ​អង់គ្លេស​ម្នាក់​ ដ៏ល្បី​នៅ​ក្នុង​សត​វត្សរ៍ទី​១៧​​ដែល​មាន​ឈ្មោះ​ថា William Shakespears ដែល​លោក​បាន​និយាយ​ថា ​នៅ​ក្នុង​​លោក​នេះ គ្មាន​អ្វី​ដែល​ល្អ ហើយ​ក៏​គ្មាន​អ្វី​ដែល​អាក្រក់​ដែរ ប៉ុន្ដែ​ការ​គិត​របស់​យើង​ធ្វើ​​ឲ្យ​អ្វីៗ​អាក្រក់ ឬ​ល្អ​ទៅ​តាម​ហ្នឹង។ ទស្សនៈ​នេះ ដូច​គ្នា​ដែរ ទៅ​នឹង​ទ្រឹស្ដី​ព្រះ​ពុទ្ធ​​ ដោយ​​អង្គ​មួយ​នៅក្នុង​អង្គ​ទាំង​៨​ ឬ​ភាសា​បាលី​ហៅ​ថា អដ្ឋគិគមគ្គ​នៃ​ការ​បដិបត្ដិ​ព្រះពុទ្ធ​សាសនា​ដើម្បី​បាន​សេចក្ដី​សុខ​ រីករាយ​នោះ​បាន​និយាយ​​នូវ​សម្មា​មគ្គ ឬពាក្យ​សម្រាយ​ថា ផ្លូវ​ត្រូវ គឺ​សេចក្ដី​ប្រតិបត្តិ​ត្រូវ​មាន​សម្មា​ទិដ្ឋិ​ជាដើម។ ដូច្នេះ​ការ​គិត​ត្រូវ​ជា​ដើម​ហេតុ​ដំបូង​ដែល​ដឹក​នាំ​​កាយ វាចារ និង​ចិត្ដ​របស់​យើង​ឲ្យ​​ដើរ​តាម​ផ្លូវ​ត្រូវ​ ធ្វើ​ឲ្យ​ចិត្ដ​ស្ងប់​សប្បាយ​រីករាយ​យូរ​អង្វែង។ ហើយ​នេះបើ​តាម​ព្រះសម្មា​សម្ពុទ្ធ សេច​ក្ដី​សុខ​រីករាយ​ផ្លូវ​ចិត្ដ​​គឺជា​បរម​សុខ ដែល​គ្មាន​សេច​ក្ដី​សុខ​ណា​អាច​ប្រៀប​បាន។ បើ​តាម​ដីកា​របស់​ព្រះ​តេជ​គុណ​ Matthieu Ricard បាន​មាន​ប្រសាសន៍​ពន្យល់​បន្ថែម​ចំពោះ​រឿង​នេះ៖

សំឡេង Matthieu៖

បើតាមប្រសាសន៍របស់លោកបណ្ឌិតសាស្រ្ដាចារ្យ ​ Richard Davidson អ្នក​ចិត្ដ​សាស្រ្ដ​ពី​សហ​រដ្ឋ​អាម៉េរិក​បាន​ឲ្យ​ដឹង​ថា សារ​ដ៏​សំខាន់​សម្រាប់​យើង​យក​ទៅ​គិត​នោះ​គឺថា​​យើង​អាច​ផ្លាស់​ប្ដូរ​ខួរ​ ក្បាល​របស់​យើង តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ការ​គិត​ផ្លូវ​ចិត្ដ​របស់​យើង។ ហើយ​​ប្រសិន​បើ​លោក​អ្នក​គិត​ថា លោក​អ្នក​មិន​ចង់ ឬ​មិន​ចូល​ចិត្ដ​សម្មាធិ​ទេ​នោះ អ្នក​ប្រាជ្ញ​ជា​ច្រើន​មាន​ព័ស្ដុតាង​ល្អៗ​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ស្ម័គ្រ​ចិត្ដ​ជួយ​អ្នក​ដទៃ ការ​មាន​ក្ដី​មេត្ដា​​ករុណា​ធម៌​ចំពោះ​អ្នក​ដទៃ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ ការ​សប្បាយ​ចិត្ដ​រីករាយ​ជាង​មុន​ផង​ដែរ។

សំឡេង Dr Post៖

បាទ! លោក លោកស្រី និងមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! អំបាញ់មិញនេះគឺជា​ប្រសាសន៍​របស់លោកបណ្ឌិតសាស្រ្ដាចារ្យ Stephen Post អ្នកស្រាវជ្រាវជាតិអាម៉េរិក​ម្នាក់​ដែល​បានសិក្សា​អំពី​វិទ្យាសាស្រ្ដ​ នៃការធ្វើ​ឲ្យមនុស្ស​​យើង​សប្បាយ​រីករាយ​តាម​ផ្លូវ​ចិត្ដ។ ដូច្នេះ​និយាយ​រួមទៅ​ ការ​មាន​សេច​ក្ដី​ល្អ ការ​សណ្ដោស​ប្រណី​ ការ​មាន​មេត្ដា​ករុណា​​ធម៌ ការ​ជួយ​ទុក្ខធុរៈ​អ្នក​ដទៃ ការ​ជួយ​ជ្រោម​ជ្រែង​អ្នក​ខ្សោយ​ជាង​ខ្លួន​គឺ​សុទ្ធ​តែ​ជា​បច្ច័យ​ដែល​នាំ​ ទៅ​រក​សេច​ក្ដី​សុខ​ផ្លូវ​ចិត្ដ​យូរ​អង្វែង មិន​មែន​មាស​ប្រាក់​ទ្រព្យ​សម្បត្ដិ​ វីឡា​ហឺហា ការ​លេង​ល្បែង ឬ​ការ​មាន​ប្រពន្ធ​ពីរ​ប្រពន្ធ​បី​ ស្រី​ញី​ផ្ដេស​ផ្ដាស​ខាង​ក្រៅ​ដូច​អ្នក​ខ្លះ​បាន​មាន​ការ​យល់​ច្រឡំ​នោះ​ទេ។ ហើយ​ទាំង​នេះ​គឺ​មាន​ការ​បញ្ជាក់​ច្បាស់​ពី​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ ប្រាជ្ញ​ចិត្ដ​សាស្រ្ដ​ល្បីៗ​នៃ​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​លោក​ខាង​កើត។ ហើយ​នៅ​ពេលនេះ ​វិទ្យា​សាស្រ្ដ​នៃ​ការ​ធ្វើ​ឲ្យ​មនុស្ស​​យើង​សប្បាយ​រី​ក​រាយ​តាម​ផ្លូវ​ ចិត្ដ​ភាគ​ទី២ ដែល​ជា​ភាគ​បញ្ចប់​របស់​យើង​ត្រូវ​ដល់​ពេល​ចប់​តែ​ប៉ុណ្ណេះ។ សូម​អរគុណ​ចំពោះ​ការ​តាម​ដាន​ស្ដាប់ និង​សូម​ជំរាប​លា៕

(រៀបចំកម្មវិធីដោយ ឃុន អាឡិច)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s