តើហេតុអ្វីបានជាការផលិតស៊ីម៉ងត៍បង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន?

ប្រធានបទនៅថ្ងៃនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពីព្រោះថា នៅក្នុងខណៈ
ពេលដែលបណ្ដាទីក្រុងធំៗទទួលខុសត្រូវចំពោះការបញ្ចេញឧស្ម័នបំពុលបរិស្ថាន
ចំនួន៧៥% នៃការបញ្ចេញឧស្ម័នពុលកាបូនឌីអុកស៊ីតសរុបនៅក្នុងពិភពលោក
ស៊ីម៉ងត៍ដែលជាសម្ភារៈមួយមុខសម្រាប់ការសាងសង់អគារនីមួយៗ វាទទួលខុស
ត្រូវចំនួន៨% នៃការបញ្ចេញជាតិពុលទៅក្នុងបរិស្ថាននៅតាមទីក្រុងធំៗទាំងនេះ។
សំណួរនោះគឺថា តើស៊ីម៉ងត៍ទទួលខុសត្រូវចំពោះការបញ្ចេញឧស្ម័នជាតិពុលនេះ
យ៉ាងដូចម្ដេច?

បណ្ដាជនមិនបានដឹងឡើយថា នៅក្នុងការផលិតស៊ីម៉ងត៍តាមវិធីចាស់ចំនួន១តោន
ដំណើរការផលិតនេះត្រូវបញ្ចេញឧស្ម័នពុលកាបូនឌីអុកស៊ីតជិត១តោនវិញទៅក្នុង
បរិស្ថាន។ នេះគឺជាបរិមាណជាតិពុលច្រើនណាស់ប្រសិនបើអ្នកគិតថា ស៊ីម៉ងត៍គឺ
ជាមូលហេតុធំជាងគេទី៣ ក្នុងពិភពលោកនេះដែលបង្កឲ្យមានការបំពុលបរិស្ថាន
នោះ។ ដូច្នេះនៅពេលដែលឧស្សាហកម្មសំណង់នៅទូទាំងទ្វីបអាស៊ីកំពុងតែមាន
ការរីកលូតលាស់យ៉ាងខ្លាំងបែបនេះ វាមានន័យថា កំណើននៃការបញ្ចេញឧស្ម័ន
ជាតិពុលខ្លាំងទៅក្នុងបរិស្ថាន គឺចេញមកពីឧស្សាហកម្មផលិតស៊ីម៉ងត៍នេះតែម្ដង។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s