ករណី​ទី​៨​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​កើត​នៅ​កម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម
របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ទី​ ១២​ធ្នូ កន្លង​ទៅ ឲ្យ​ដឹង​ថា​​ មាន​យុវជន​អាយុ​១៩ ឆ្នាំ​ម្នាក់ នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល បាន​កើត​ជំងឺ​ផ្តាសាយ​បក្សី ហើយ​នា​ពេល​នេះ យុវជន​រូប​នោះ​បាន​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាលម៉ែត្រ​ក្រុង​ភ្នំពេញ។

នេះ​គឺ​ជា​មនុស្ស​ទី​៨ ហើយ ដែល​បាន​កើត​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ស្រុក​ខ្មែរ​​ ចាប់​តាំង​ពី​ឆ្នាំ​​ ២០០៥​មក និង​ដែល​ក្នុង​នោះ​ មាន​ ៧​នាក់ បាន​ស្លាប់​បាត់​ទៅ​ហើយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ដំបូង យុវជន​រូប​នោះ​ មាន​អាការៈក្តៅ​ខ្លួន​-​ក្អក​-​ឈឺ​សាច់​ដុំ និង​ឈឺ​បំពង់​ក នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា បន្ទាប់​មក​នៅ​​​ថ្ងៃ​ទី​ ១១ ធ្នូ​ កន្លង​ទៅ​ អ្នក​ជំងឺ​ត្រូវ​បាន​រក​ឃើញ​ ថា​មាន​ជំងឺ​ផ្តាសាយ​បក្សី​តាម​រយៈ​ប្រព័ន្ធ​តាម​ដាន​ជំងឺ​គ្រុនក្តៅ ។

ការ​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​ធ្វើ​នៅ​ខេត្ត​កណ្តាល និង​ដែល​មាន​ការ​បញ្ជាក់​ពី​ផ្នែក​មន្ទីរ​ពិសោធន៍ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​ផ្តាសាយ នៅទី​ក្រុង​ភ្នំពេញ។​
បច្ចុប្បន្ន​នេះ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​ដឹក​នាំ​ដោយ​ក្រសួង​សុខាភិបាល កំពុង​ស្ថិត​នៅ​កន្លែង​កើត​ហេតុ ដើម្បី​កំណត់​អ្នក​ដែល​បាន​ប៉ះ​ពាល់​អ្នក​ជំងឺ​ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​ព្យាបាល​-​ការពារ ​ព្រម​ទាំង​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​អប់​រំ ទាក់​ទង​នឹង​ជំងឺ​ផ្តាសាយ​បក្សី​ ដល់​ពលរដ្ឋ​ដទៃ ផ្សេង​ទៀត ។​​
grippeaviaire200

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s