រាត្រី​ទឹក​ឃ្មុំ ?

taiwan_panda_432

នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ចិន​តៃវ៉ាន់​បាន​ទទួល​អំណោយ​សត្វខ្លា​ឃ្មុំប៉ង់ដា​ពីរ​ក្បាល​ ពី​ ចិន​ដី​គោក​។ ឈ្មោះ​ខ្លា​ឃ្មុំ​ទាំង​ពីរ​ដាក់​បញ្ចូល​គ្នា​ មាន​ន័យ​ថា​ « រួបរួម​គ្នា​ » ។
នា​រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ​នេះ​ មិន​ដែល​មាន​ឡើយ​ទំនាក់​ទំនង​ល្អ​ដល់​ម្លឹង​ រវាង​ចិន​ដី​គោក​និង​ចិន​តៃវ៉ាន់​។ តែ​នេះ​ មិន​មែន​បាន​ន័យ​ថា​ ចិន​ទាំង​ពីរ​ត្រៀម​ខ្លួន​បង្រួបបង្រួម​គ្នា​ឲ្យ​ទៅ​ជា​ចិន​តែ​មួយ​នោះ​ទេ។ ទម្រាំ​ទៅ​ដល់​គោលដៅ​ចុង​ក្រោយ​នេះ​ ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​សល់​ វែង​ឆ្ងាយ​ណាស់​។ ការ​ពិត​ ទំនាក់​ទំនង​ដ៏​ល្អ​ក្នុង​គ្រា​បច្ចុប្បន្ន​ រវាង​ត្រើយ​ទាំងពីរ​នៃ​ដៃ​សមុទ្រ​ Formose បង្កប់​ទៅ​ដោយ​ពុតត្បុត​រៀង​ៗ​ខ្លួន។ ក្នុង​ខណៈ​នេះ​ ចិន​ដី​គោក​ដែល​បារម្ភ​ខ្លាច​ តៃវ៉ាន់​ប្រកាស​ឯករាជ្យ​ គ្មាន​ប្រាថ្នា​ចង់​បាន​អ្វី​ក្រៅ​ពី​ការ​រក្សា​Statu Quo ។​ តៃវ៉ាន់​វិញ​ ដែល​កំពុង​ហែល​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​ ត្រូវ​ការ​ចិន​ដីគោក​ លើស​ពេល​ណា​ៗ​ទាំង​អស់​។
ទំនាក់​ទំនង​រវាង​ចិន​ដី​គោក​និង​ចិន​តៃវ៉ាន់​ ដែល​ដូរ​យ៉ាង​រហ័ស​ពី​ខ្មៅ​មក​ស​ ពី​អាក្រក់​ទៅ​ល្អ ​ជា​ឧទាហរណ៍​មួយ​ដែល​ស្តែង​ឲ្យ​ឃើញ​​ថា​ នៅ​អាស៊ី​ ស្ថានភាព​អាច​លោត​ផ្លោះ ​លឿន​ដូច​ផ្លេក​បន្ទោរ​។ ពី​ឆ្នាំ​២០០០​ រហូត​ដល់​ប៉ុន្មាន​ខែ​មុន​នេះ​សោះ​ ចិន​តៃវ៉ាន់ ក្រោមការ​ដឹក​នាំ​របស់​ប្រធានាធិបតី​ទាមទារ​ឯករាជ្យ​និយម​ Chen Shui-bian បាន​ធ្វើ​ឲ្យ​ភាព​តាន​តឹង​ កើន​ឡើង​ដល់​កំរិត​កំពូល​រវាង​ទីក្រុង​Taipei​ និង​ទី​ក្រុង​Pékin​។ ជា​ច្រើន​លើក​ច្រើន​សារ​ ចិន​ដី​គោក​ដែល​ខឹង​ក្រេវ​ក្រោធ​ខ្លាំង​ បាន​ទាំង​គំរាម​ថា​ នឹង​ធ្វើ​អន្តរាគមន៍​យោធា​វាយ​សង្គ្រប់​យក​កោះ​តៃវ៉ាន់​ផង​។ ផ្ទុយ​ទៅ​វិញ​ តាំង​ពី​ខែ​ឧសភា​រហូត​មក​ទល់​ថ្ងៃ​នេះ​ ជា​មួយ​ការ​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់​របស់​លោក​ Ma Ying-jeou ដែល​ចេញ​ពី​គណបក្ស​Kuomintang​ ផ្ទាំង​ទឹក​កក​ដែល​ជា​រនាំង​នៅ​ចន្លោះ​ចិន​ទាំង​ពីរ​បាន​និង​កំពុង​បន្ត​ រលាយ ​ក្រោម​ភាព​កក់​ក្តៅ​ស្និទ្ធស្នាល​ខ្លាំង​ឡើង​ជា​លំដាប់​រវាង​ថ្នាក់​ដឹក​ នាំ​នៃ​ត្រើយ​ទាំង​ពីរ​របស់​ដៃ​សមុទ្រ​
Formose​។ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ចិន​ទាំង​ពីរ​បាន​ជួប​គ្នា​ រួម​មាន​អាទិ៍​ជំនួប​នៅ​ខែ​មេសា​រវាង​លោក​ប្រធានាធិបតី​ចិន​ដី​គោក​Hu Jintao និង​លោក​អនុ​ប្រធានាធិបតី​តៃវ៉ាន់​Vincent Siew និង​ជំនួប​នៅ​ខែ​វិច្ឆិកា​រវាង​លោក​Chen Yun-lin ប្រធាន​សម្មាគមន៍​ចិន​ដើម្បី​ទំនាក់​ទំនង​ រវាង​ត្រើយ​ទាំង​ពីរ​នៃ​ដៃ​សមុទ្រ​Formose​ និង​សមភាគី​តៃវ៉ាន់​របស់​លោក​ គឺ​លោក​ Chiang Pin-kung ។ មិន​តែ​ប៉ុណ្ណោះ​ តាំង​ពី​ថ្ងៃ​ទី​១៥​ធ្នូ​មក​ មាន​យន្ត​ហោះ​ជា​ច្រើន​ជើង​ដែល​តភ្ជាប់​ចិន​ដី​គោក​ និង​ចិន​តៃវ៉ាន់​រៀង​រាល់​ថ្ងៃ​ទៀត​ផង​ ហើយ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ តៃវ៉ាន់​បាន​ទទួល​ពី​ចិន​កុម្មុយនីស្ត​ អំណោយ​សត្វខ្លា​ឃ្មុំ​ប៉ង់ដា​ពីរ​ក្បាល មួយ​ឈ្មោះ​Tuan Tuan និង​មួយ​ទៀត​ឈ្មោះ​Yuan Yuan ។ ឈ្មោះ​ខ្លា​ឃ្មុំ​ទាំង​ពីរ​ដាក់​បញ្ចូល​គ្នា​ មាន​ន័យ​ថា​«រួបរួមគ្នា»។

Statu quo
សំរាប់​ចិន​ដី​គោក​ ប្រយោជន៍​សេដ្ឋកិច្ច​សំរាប់​ចិន​តៃវ៉ាន់​ អ៊ីចឹង ​ហើយ​ បាន​ជា​ក្រុម​អ្នក​សង្កេត​ការណ៍​នាំ​គ្នា​និយាយ​ថា​ អស់​ពី​Hong Kong ​និង​Macao ប្រហែល​ជា​ដល់​វេន​តៃវ៉ាន់​ម្តង​ហើយ​ដែល​ត្រូវ​វិល​ទៅ​ស្ថិត​នៅ​ក្រោម​ការ​ ត្រួតត្រា​របស់​ប្រទេស​ចិន​ប្រជាមានិត​វិញ​។ សំណួរ​ដែល​ចោទ​ឡើង​គឺ​ តាម​រយៈ​ការ​ទូត​ ខ្លា​ឃ្មុំ​ប៉ង់ដា​» តើ​ចិន​តៃ​វ៉ាន់​ និង​ចិន​ដី​គោក​ អាច​ចាប់​ដៃ​ បង្រួប​បង្រួម​គ្នា​ ដូច​ការ​ទូត​ping-pong ដែល​បាន​អនុញ្ញាត​នៅ​ ទសវត្សរ៍​ទី​៧០​ ឲ្យ​ចិន​កុម្មុយនីស្ត​និង​សហរដ្ឋ​អាមេរិក​ ដែល​កាល​នោះ​ជា​សត្រូវ​សួ​ពូជ​នឹង​គ្នា​ សម្រួល​ទំនាក់​ទំនង​ទូត​ជា​មួយ​គ្នា​ដែរ​ឬ​ទេ​?

ការ​ពិត ​ សូម្បី​តែ​ការ​បោះ​ជំហាន​ទៅ​រក​ការ​សម្រួល​ទំនាក់ទំនង​ទូត​រវាង​ចិន​ទាំង​ ពីរ​ក៏​ជា​លទ្ធ​ភាព​មួយ​ដែល​ពិបាក​ក្លាយ​ជា​ការ​ពិត​បាន​ដែរ​។ ជា​ការ​ពិត​ណាស់​ដែល​ថា​ លោក​ Ma Ying-jeou បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​តៃវ៉ាន់​ ដោយ​សារ​តែ​លោក​បាន​សន្យា​ថា​ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជា​មួយ​ចិន​ដី​គោក​ប្រសើរ​ឡើង​វិញ​។ ក៏​ប៉ុន្តែ​ ទោះ​ជា​ត​ទៅ​ថ្ងៃ​មុខ​ ទំនាក់ទំនង​រវាង​ចិន​ទាំង​ពីរ​មាន​លក្ខណៈ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ចិន​ដី​គោក​នឹង​មិន​អាច​រៀបចំ​ឲ្យ​មាន​ ទំនាក់​ទំនង​ទូត​ជា​មួយ​ចិន​តៃវ៉ាន់​បាន​ទេ​ ពី​ព្រោះ​ធ្វើ​ដូច្នេះ​ មាន​ន័យ​ថា​ទី​ក្រុង​Pékin​ ទទួល​ស្គាល់​អធិបតេយ្យ​របស់​តៃវ៉ាន់​ ក្នុង​នាម​ជា​ប្រទេស​មួយ​ដាច់​ដោយ​ឡែក​ពី​ប្រទេស​ខ្លួន​។ ចូរ​កុំ​ភ្លេច​ថា​ ចំពោះ​ថ្នាក់​ដឹក​នាំ​ចិន​ អូស​ទាញ​តៃវ៉ាន់​មក​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ជា​ការ​មួយ​ចាំ​ បាច់​ ពីព្រោះ​ចិន​នឹង​មិន​អាច​មាន​ឈ្មោះ​ជា​មហាអំណាច​តំបន់​ ឬ​ជា​មហា​អំណាច​ពិភព​លោក​ពិត​ប្រាកដ​បាន​ទេ​ ប្រសិន​បើ​នៅ​តែ​មាន​អ៊ីចឹង​ត​ទៅ​ទៀត​ចិន​ដី​គោក​និង​ចិន​តៃវ៉ាន់​ ចិន​កុម្មុយនីស្ត​និង​ចិន​ប្រជា​ធិ​ប​តេយ្យ​នៅ​លើ​ឆាក​អន្តរជាតិ។​

ម៉្លោះ ​ហើយ​ ផ្លូវ​ដែល​ត្រូវ​ដើរ​ ទម្រាំ​ទៅ​ដល់​ការ​បង្រួបបង្រួម​ចិន​ទាំង​ពីរ​ឲ្យ​ទៅ​ជា​ចិន​មួយ​វិញ​ នៅ​ឆ្ងាយ​សែន​ឆ្ងាយ​។ ទាំង​ចិន​ដី​គោក​ ទាំង​ចិន​តៃវ៉ាន់​ សុទ្ធ​តែ​យល់​អំពី​បញ្ហា​នេះ​ដួច​គ្នា​។ អ្វី​ដែល​ទាំង​សង​ខាង​ចង់​បាន​ពី​ពេល​នេះ​ទៅ​ គឺ​ការ​រំងាប់​ភាព​តាន​តឹង​។ ទី​ក្រុង​Pékin ដឹង​ថា​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ Ma Ying-Jeou លទ្ធភាព​នៃ​ការ​ប្រកាស​ឯករាជ្យ​ពី​សំណាក់​តៃវ៉ាន់​មាន​កំរិត​តូច​ជាង​សម័យ​ ដែល​លោក​Chen Shui-Bian ប្រធានាធិបតី​ទាមទារ​ឯករាជ្យ​និយម​ ជា​អ្នក​ដឹក​នាំ​ប្រទេស​។ ទី​ក្រុង​Pékin​ ជឿជាក់​ថា​តាម​រយៈ​ការ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជា​ មួយ​ទីក្រុង​Taipei​ យូរ​ឬ​ឆាប់​តៃវ៉ាន់​គង់​តែ​នឹង​ធ្លាក់​ក្នុង​ស៊ង​របស់​គេ​ជា​មិន​ខាន​។ ទី​ក្រុង​Taipei​វិញ​ យល់​ឃើញ​ផ្សេង​ យល់​ឃើញ​ថា​ ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​ចិន​ដី​គោក​ ដោយ​មិន​និយាយ​ប៉ះ​ពាល់​សោះ​ឡើយ​ដល់​បញ្ហា​អធិបតេយ្យ​របស់​តៃវ៉ាន់​ នឹង​ធ្វើ​ឲ្យ​ចំណេញ​តៃវ៉ាន់​។ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ក្នុង​ពេល​នេះ​ នៅ​ក្នុង​ពេល​មួយ​ដែល​វិបត្តិ​សេដ្ឋកិច្ច​កំពុង​រាតត្បាត​ខ្លាំង​ទៅ​លើ​ តៃវ៉ាន់​ ដូច​ទៅ​លើ​បណ្តា​ប្រទេស​សឹង​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ ប្រធានាធិបតី​Ma Ying-Jeou ប្រហែល​ជា​សម្លឹង​ឃើញ​ថា​ មាន​តែ​ប្រទេស​ចិន​មួយ​ទេ​ ដែល​អាច​ជួយ​ស្រោច​ស្រង់​តៃវ៉ាន់​បាន​៕

chine_taiwan200

លោក Chen Yunlin (រូបខាងឆ្វេង), អ្នក​ចរចា​ចិន ទទួល​បន្ទុក​ខាង​ទំនាក់ទំនង​ជាមួយ Taiwan និង​លោក Chiang Ping-kung, អ្នក​ចរចា Taiwan ទទួល​​ បន្ទុក​ខាង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន។(រូបថត: AFP)

លោក Chen Yunlin (រូបខាងឆ្វេង), អ្នក​ចរចា​ចិន ទទួល​បន្ទុក​ខាង​ទំនាក់ទំនង​ជាមួយ Taiwan និង​លោក Chiang Ping-kung, អ្នក​ចរចា Taiwan ទទួល​​ បន្ទុក​ខាង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន។
(រូបថត: AFP)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s