ចំនួនអ្នកពាក់មួកសុវត្ថិភាពពេលបើកបរកើនឡើងយ៉ាងខ្លាំង

មន្ត្រីប៉ូលិសចរាចរណ៍បានឲ្យដឹងថា ចំនួនអ្នកពាក់មួកសុវត្ថិភាពមានការ
កើនឡើងយ៉ាងខ្លាំងនៅក្រោយពេលដែលការផាកពិន័យ និងការពង្រឹង
ច្បាប់បានចាប់ផ្តើមតាំងពីថ្ងៃទី១មករាដើមឆ្នាំមក។

នាង មាន សួស្តី ធ្វើសេចក្តីរាយការណ៍ពីទីក្រុងភ្នំពេញ។

លោក ទឹន ប្រសើរ ប្រធានការិយាល័យប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ
បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានប្រើប្រាស់មួកសុវត្ថិភាពនៅពេលធ្វើ
ដំណើរបានកើនឡើងជាង៨០% ចាប់តាំងពីដើមខែនេះមក។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋមានការភ្ញាក់រលឹកក្នុងការការពារ
សុវត្ថិភាពរបស់ខ្លួនដោយក្នុងនោះលោកសង្កេតឃើញថា មិនត្រឹមតែអ្នក
បើកបរនោះទេ សូម្បីតែអ្នកជិះពីក្រោយភាគច្រើនក៏មានមួកសុវត្ថិភាព

ពាក់ដែរ។ (សំឡេងលោក ទឹន ប្រសើរ)

ចាប់តាំងពីថ្ងៃទី១មករាមក ប៉ូលិសបានផាកពិន័យអ្នកធ្វើដំណើរដែល
គ្មានមួកសុវត្ថិភាពចំនួន៣០០០រៀល។

អ្នកស្រី សាន សុជាតា ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍នៃអង្គការជន
ពិការអន្តរជាតិបែលហ្សិកបានឲ្យដឹងថា ថ្វីបើអ្នកពាក់មួកសុវត្ថិភាពបាន
កើនឡើងរហូតដល់៨០%ក៏ពិតមែន ក៏ប៉ុន្តែគេនៅតែមានការព្រួយបារម្ភ
ទៅលើគុណភាពរបស់មួក។

អ្នកស្រីបានឲ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនបានទិញមួកដែលមានតម្លៃ
ថោក ហើយពុំមានគុណភាពល្អនោះទេ។ ដូច្នេះហើយបានជាគណៈកម្មាធិការ
ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលមានរដ្ឋមន្ត្រីក្រសួងសាធារណការជា
ប្រធាននោះបានកំពុងបង្កើតស្តង់ដារមួកសុវត្ថិភាពដើម្បីរឹតបន្តឹងក្រុមហ៊ុន
និងអាជីវករទាំងអស់ឲ្យលក់មួកទៅតាមស្តង់ដារដែលអាចការពារជីវិតអ្នក
បើកបរបាន។

ទោះបីយ៉ាងណាក៏ដោយអ្នកស្រី សាន សុជាតា បានប្រាប់វិធីណែនាំងាយៗ
ក្នុងការជ្រើសរើសមួកសុវត្ថិភាពដែលមានគុណភាពដោយក្នុងនោះត្រូវយក
ដៃទៅសង្កត់លើស្នោផ្នែកខាងក្នុងនៃមួក។ ប្រសិនបើស្នោនោះមានសភាព
ស្វិតហាប់ណែននោះបញ្ជាក់ថាមួកនោះមានគុណភាពមាំល្អ ហើយវិធីសាស្ត្រ
ណែនាំនេះនឹងត្រូវចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍នាពេលឆាប់ៗខាង

មុខនេះ។ (សំឡេងអ្នកស្រី សាន សុជាតា)

រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសថា គ្រោះថា្នក់ចរាចរណ៍គឺជាមហន្តរាយធំ
ទីពីរដល់ប្រជាពលរដ្ឋបន្ទាប់ពីជំងឺអេដស៍។

របាយការណ៍របស់អង្គការជនពិការអន្តរជាតិបែលហ្សិកបានឲ្យដឹងថា តួលេខ
គ្រោះថា្នក់មានការកើនឡើងជាលំដាប់។ កាលពីឆ្នាំ២០០៧ជាមធ្យមមាន
មនុស្ស៤នាក់បានស្លាប់ក្នុងមួយថ្ងៃ ក៏ប៉ុន្តែបានកើនឡើងច្រើនជាង៤នាក់នៅ
ខែចុងក្រោយនេះ ហើយអ្នកដែលគ្រោះថ្នាក់ដល់អាយុជីវិត គឺដោយសារ
ប៉ះពាល់ត្រូវក្បាលដែលជនរងគ្រោះពុំបានពាក់មួកសុវត្ថិភាព៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s