សមត្ថកិច្ច​ប៉ូលីស​ចាប់​ខ្លួន​ជនសង្ស័យ​ដាក់​គ្រាប់​បែក​ច្នៃជា​បន្ត​បន្ទាប់

គិត​មក​ដល់​ថ្ងៃ​សុក្រ​នេះ យ៉ាង​ហោច​ណាស់ មាន​ជន​សង្ស័យ​៤​រូប​ហើយ​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ដាក់​គ្រាប់​បែក​ច្នៃ​នៅ​ មុខ​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលីស​ក្រសួង​មហា​ផ្ទៃ ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ពី​ទី​កន្លែង​ផ្សេងៗ​គ្នា។

ក្នុង ​ចំណោម​ជន​សង្ស័យ​ទាំង​៤​រូប​នោះ មាន​បុរស​ម្នាក់ ជា​អតីត​នាយ​ទាហាន​ពាក់​ស័ក្តិ​៤​កន្លះ បាន​ត្រូវ​ចាប់​ខ្លួន​ពី​ខេត្ត​បន្ទាយមានជ័យ ជាប់​ទល់​ដែន​ថៃ។ សមត្ថកិច្ច​ប៉ូលីស បាន​ចាត់​ទុក​ថា បុរស​រូប​នេះ ជា​មេ​ក្លោង​ក្នុង​ការ​ច្នៃ​គ្រាប់​បែក ដាក់​បង្កៃ ដែល​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​ថ្ងៃ​ទី ២​មករា។

ជន​សង្ស័យ​ចំនួន​៤​រូប បាន​ត្រូវ​ចាប់​ខ្លួន​ពី​ទី​កន្លែង​ខុសៗ​គ្នា ក៏​ប៉ុន្តែ​ក្រោម​ការ​ចោទ​ប្រកាន់​ថា ជន​ទាំង​នោះ​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក​ច្នៃ​នៅ​ទី​ក្រុង​ភ្នំពេញ។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​សមត្ថកិច្ច​ប៉ូលីស​រក​ឃើញ និង​បាន​បំផ្លាញ​ចោល​នូវ​គ្រាប់​បែក​ច្នៃ ដាក់​បង្កៃ​ នៅ​មុខ​ក្រសួង​ការពារ​ជាតិ​មួយ​គ្រាប់ និង​២​គ្រាប់​ទៀត នៅ​ចម្ងាយ​ពី​គ្នា​ប្រហែល​១​គីឡូម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ជិត​ស្ថានីយ៍​រថភ្លើង​ក្នុង​ទី​ក្រុង​ភ្នំពេញ។

បន្ទាប់ ​ពី​កើត​ហេតុ​ភ្លាមៗ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល បាន​ព្រលយ​ពាក្យ​ថា សមត្ថកិច្ច​ប៉ូលីស បាន​ កំណត់​មុខ​សញ្ញា​លើ​ជន​២​រូប ចំពោះ​ករណី​ដាក់​គ្រាប់​បែក​ច្នៃ ដែល​មាន​បំណង​កំញើញ​ដល់​ថ្ងៃ​៧​មករា។ ក្រោយ​មក មាន​សេចក្តី​រាយការណ៍​ថា ជន​២​រូប​នោះ បាន​ត្រូវ​ចាប់​ខ្លួន តែ​មិន​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ​ជា​សាធារណៈ​ទេ។

រំលង ​បាន​ប៉ុន្មាន​ថ្ងៃ នៅ​ថ្ងៃ​៧​មករា ចំ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សាទរ​ទិវា​ជ័យ​ជំនះ ក្នុង​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម ជន​សង្ស័យ​ទី​៣​បាន​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​ពី​ផ្ទះ​នៅ​ប៉ោយ​ប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​ទល់​ដែន​ថៃ។ បុរស​នេះ បាន​ប្រើ​ប្រាស់​ឈ្មោះ​ជាច្រើន​ខុសៗ​គ្នា តែ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ឈ្មោះ ទីតូ ជា​អតីត​នាយ​ទាហាន​ពាក់​ស័ក្តិ ៤​កន្លះ។ បុរស​រូប​នេះ ត្រូវ​ប៉ូលីស​ចាត់​ទុក​ថា​ជា មេ​ក្លោង​របស់​ក្រុម​ភេរវករ ដាក់​គ្រាប់​បែក​ច្នៃ ទាំង​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម កាល​ពី​ចុង​ឆ្នាំ​២០០៧ និង​ក៏​ជា​មេ​ក្លោង​ក្នុង​ការ​ដាក់​គ្រាប់​បែក​ច្នៃ កាល​ពី​អាទិត្យ​មុន។ ប៉ូលីស​អះអាង​យ៉ាង​ដូច្នេះ ដោយ​សំអាង​ថា ជន​សង្ស័យ​ទី​៣​នេះ ជា​អ្នក​ជំនាញ​ក្នុង​ការ​ផ្សំ​ជាតិ​ផ្ទុះ ព្រោះ​ក្នុង​ពេល​ចាប់​ខ្លួន ប៉ូលីស​បាន​រក​ឃើញ​ឯកសារ​ជាច្រើន ដែល​បង្ហាញ​ពី​រូប​មន្ត​ផ្សំ​ជាតិ​រំសេវ​ផ្ទុះ។

នៅ​ថ្ងៃ ​៨​មករា​ម្សិលមិញ ជន​សង្ស័យ​១​រូប​ទៀត ឈ្មោះ ភីសាវឹង ជា​នាយ​ទាហាន​នៅ​ក្រសួង​ការពារ​ជាតិ បាន​ត្រូវ​ចាប់​ខ្លួន​ពី​លំនៅ​ដ្ឋាន​ក្នុង​ខេត្ត​កណ្តាល ពាក់​ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក​នេះ​ដែរ។

មន្ត្រី​ ជាន់​ខ្ពស់​ប៉ូលីស​ក្រសួង​មហា​ផ្ទៃ មិន​បាន​ទម្លាយ​ព័ត៌មាន​លើ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នឹង​ជួប​ជាមួយ​អ្នក​កាសែត​ដើម្បី​និយាយ​ពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ដាក់​ គ្រាប់​បែក​ច្នៃ នៅ​ព្រឹក​ស្អែក ​។

យ៉ាង​ណា​ក៏​ដោយ នៅ​ព្រលប់​ថ្ងៃ​៨​មករា​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន បាន​បញ្ជាក់​ថា សំណុំ​រឿង​ដាក់​គ្រាប់​បែក​ច្នៃ​នេះ ប៉ូលីស​បាន​ក្តាប់​ក្នុង​ដៃ​ជាប់​ហើយ។ សំណុំ​រឿង​នេះ រដ្ឋាភិបាល​នឹង​ជីក​ឲ្យ​ដល់​ឫស​គល់៕

police_bombe_pp_200

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s